ព័ត៌មានថ្មី
- លោក កឹម សុខា គ្មានវាសនាបាននៅក្រៅឃុំទេ! រាជធានីភ្នំពេញ ៖ ក្រោយបញ្ចប់ការសួរដេញដោល តុលាការកំពូល នៅវេលាថ្ងៃត្រង់ ទី២២ ខែសីហានេះ សម្រេចមិនដោះលែងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិទេ ដោយបន្តឃុំខ្លួនក្នុងពន្ធនាគារដដែល នេះបើតាមការបញ្ជាក់របស់លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល និង ជាអ្នកនាំពាក្យផងដែរ ។ វាសនាលោក កឹម សុខា ពេលនេះ គឺ ខុសពីលោក គឹម សុខ, ស្ត្រីសកម្មជនបឹងកក់៤នាក់ និងអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីរនាក់ ដែលត្រូវតុលាការដោះលែងជាបន្តបន្ទាប់។ លោក កឹម សុខា ដែលបច្ចុប្បន្នជាប់ពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ជិត១ឆ្នាំហើយនោះ ពុំត្រូវបានបញ្ជូនមកចូលរួមសវនាការ នៅតុលាការកំពូលទេ។ ទោះបីយ៉ាងណាមេធាវីលោក កឹម សុខា បានបង្ហាញវត្តមាន ដើម្បីបំពេញនីតិវិធីរបស់តុលាការកំពូល។ ជាមួយការចាប់ផ្ដើមសវនាការនេះ ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន រួមទាំងអង្គការជាច្រើនទៀតនោះ ទន្ទឹងរង់ចាំក្រៅរបងតុលាការកំពូល ដើម្បីចង់ដឹងលទ្ធផល តើតុលាការកំពូល ដោះលែងលោក កឹម សុខា ដែរឬទេ? ពេលនេះ […]
- ប្រទះឃើញសពអណ្ដែតទឹក នៅទន្លេវៃគោ ជាអ្នកបើករថយន្តកុងទីន័រ សង្ស័យធ្លាក់ទឹកនៅស្ពានហាយវ៉េ ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរ ឈប់ចោមរោមមើល និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ខណៈដែលប្រទះឃើញសាកសពបុរសម្នាក់ បានអណ្តែតទឹក រសាត់មកជាប់ដើមកញ្ជែត កាលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្ពានហាយវ៉េ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង សមត្ថកិច្ចអះអាង ថាជាអ្នកបើករថយន្តកុងទីន័រ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បើកធ្លាក់ចូលទឹកទន្លេវៃគោ។ បើតាមលោក ប្រាក់ ជុត អធិការនគរបាលក្រុងស្វាយរៀង បានអោយដឹងតាមទូរស័ព្ទថា បុរសដែលជាអ្នកបើករថយន្តកុងទីន័រ ដែលស្លាប់មានឈ្មោះ ហួត កំណត់ អាយុ២៧ឆ្នាំ មុខរបរបើកបរ រស់នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ។ ក្រោយពីសមត្ថកិច្ចមូលដ្ឋានពិនិត្យលើសាកសពរួចមក ក៏បានទាក់ទងទៅខាងក្រុមគ្រួសារ ដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ គួរបញ្ជាក់ផងដែរថា កាលវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចក្បាលស្ពានហាយវ៉េខាងកើត ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តកុងទឺន័រ បើកកៀរធ្លាក់ម៉ូតូមួយគ្រឿងចូលទន្លេផងដែរ។ បើតាមព័តមាន ពីក្មេងប្រុសជាម្ចាស់ម៉ូតូឈ្មោះ […]
- នគរបាលស្រុកឱរ៉ាល់ ឃាត់មនុស្ស០២នាក់ សង្ស័យប្រើអាវុធខុសច្បាប់ ខេត្តកំពង់ស្ពឺ ៖ មនុស្សចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិឃុំតាសាល សហការជាមួយមន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឃាត់ខ្លួនខណៈដែលបុរសសង្ស័យទាំង០២នាក់ខាងលើ កំពុងតែបើកបរគោយន្ត ហើយកម្លាំងធ្វើការឆែកឆេរ រកឃើញអាវុធ AK កាត់ស្វ័យមួយដើម ច្រេសចាប់ទៅហើយ គ្មានបង់ គ្មានគ្រាប់ កាលពីវេលាម៉ោង ១១និង០៥នាទីរំលងអាធ្រាត្រ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងក្រុមហ៊ុន យែលឡូហ្វៀល ស្ថិតនៅក្នុងភូមិជាំ ឃុំតាសាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកឱរ៉ាល់ បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនបុរសសង្ស័យទាំង០២នាក់ខាងលើ គឺកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលឃុំតាសាល បានសហការជាមួយកម្លាំងឧស្យានជាតិជួរភ្នំក្រវ៉ាញ និងកម្លាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានឃាត់មុខសញ្ញាប្រើប្រាស់អាវុធខាងលើ បានចំនួន០២នាក់ រួមមានឈ្មោះទី០១ ង៉ែត យឹម ភេទប្រុស អាយុ២១ឆ្នាំជាកសិករ រស់នៅក្នុងភូមិប្រចៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី០២ឈ្មោះ វុិត វ៉ុន ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកសិករ រស់នៅភូមិជាមួយគ្នា ដែលកំពុងដែលបើកគោយន្តកន្ត្រៃមួយគ្រឿង ជិះគ្នា០២ ពេលឃាត់សួរនាំ ឆែកឆេរ ក្នុងនោះនគរបាលស្រុកដកហូតបាន អាវុធAK ០១ដើមកាត់ស្វ័យ […]
- អគ្គីភ័យឆេះរោងចក្រផលិតឆ័ត្រនៅខណ្ឌដង្កោ ផ្អើលដល់ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាច្រើន រាជធានីភ្នំពេញ ៖ ហេតុការណ៍អគ្គីភ័យមួយ បានឆាបឆេះរោងចក្រ (អុីយីង) ដែលជារោងចក្រផលិតឆ័ត្រមួយកន្លែង ជាប់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបង្កការឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៦ និង១០នាទីព្រលប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។ បើតាមសម្ដីកម្មកររោងចក្ររងគ្រោះខាងលើ ដែលស្នាក់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នាវេលាម៉ោង៦ល្ងាច ថ្ងៃកើតហេតុ គឺកម្មករ កម្មការនីរោងចក្រខាងលើ បានបិតភ្លើង រៀបចំកន្លែងដូចសព្វដង និងបានចេញពីធ្វើការបាត់អស់ តែមិនដឹងយ៉ាងមិុច ស្រាប់តែរំលងបាន១០នាទីក្រោយមក ស្រាប់តែឃើញផ្សេងហ៊ុយឡើងខ្មៅមេឃចេញពីក្នុងរោងចក្រ ភ្លាមៗប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ច ឲ្យយករថយន្តពន្លត់អគ្គីភ័យ មកជួយអន្តរាគមន៍បាញ់ពន្លត់។ ក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើនេះ គេសង្កេតឃើញមានវត្តមានលោក ព្រហ្ម យ៉ត ប្រធានការិយាល័យពន្លត់ និងបង្ការអគ្គីភ័យនៃរាជធានីភ្នំពេញ និងលោក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ រួមជាមួយកងរាជអាវុធ ព្រមទាំងប្រជាការពារខណ្ឌ បងប្អូនប្រជាពលរដ្ឋ បានសហការគ្នាយ៉ាងញ៉ាប់ដៃ ញ៉ាប់ជើង ធ្វើការបាញ់ពន្លត់អស់ទឹកចំនួន០៤គ្រឿង ហើយអគ្គីភ័យខាងលើក៏បានរលត់១០០%ទៅវិញ នៅវេលាម៉ោង១៩ និង១០នាទីយប់ថ្ងៃដដែល […]
- អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រកឃើញជនជាតិវៀតណាម៧នាក់ មករស់នៅកម្ពុជាខុសច្បាប់ រាជធានីភ្នំពេញ ៖ (របាយការណ៍) នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០៦ និង០០នាទីនេះ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានពិនិត្យឃើញមានជនបរទេសចំនួន៥៣នាក់ ស្រី៣៥នាក់ ជាជនជាតិវៀតណាម ក្នុងនោះ៖ ចំនួន ៤៦នាក់ ស្រី៣៣នាក់ មានឯកសារប្រើប្រាស់ត្រឹមត្រូវតាមច្បាប់អន្តោប្រវេសន៍។ ចំនួន ០៧នាក់ ស្រី ០២នាក់បានលួចស្នាក់នៅនិងប្រកបរបរដោយខុសច្បាប់គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។ ក្រុមប្រតិបត្តិការបាននាំខ្លួនជនបរទេស ចំនួន០៧នាក់ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរ និងពិនិត្យឯកសារតាមនីតិវិធីបន្ត៕
- បើករ៉ឺម៉កលឿនពេក ជ្រុលចង្កូតបុកដើមក្រសាំង ជាប់ផ្លូវជាតិលេខ៤ កៀបស្លាប់កណ្ដាលថ្ងៃ ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានកៀបជាប់ជាមួយដើមក្រសាំង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារតែបើករ៉ឺម៉កលឿន លើផ្លូវជាតិលេខ៤ ជ្រុលទៅបុកពេញទំហឹង កាលពីវេលាម៉ោង ០២និង៥០នាទីរសៀល ថ្ងៃ២០ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៩ ទៅលេខ៦០ ចំណុចភូមិក្បាលថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកភ្នំស្រួច និយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង ពណ៌ក្រហម លាយខៀវ គ្មានស្លាកលេខនោះទេ ដែលគេស្គាល់ អ្នកបើកបរមានឈ្មោះ កែវ ឡាយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់រ៉ឺម៉ក បច្ចុប្បន្នរស់នៅក្នុងភូមិព្រៃក្តី សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នគរបាលដដែលបានបន្តទៀតថា នៅពេលនោះយុវជនខាងលើ បានបើកបរម៉ូតូសណ្តោងរ៉ឺម៉ក តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែបានរ៉េចង្កូត មកខាងឆ្វេងដៃ ទៅបុកដើមក្រសាំងនៅចិញ្ចើមផ្លូវពេញទំហឹង បណ្តាលអ្នកបើកម៉ូតូ កៀបស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ក្រោយកើតហេតុ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ក៏បានរាយការណ៍ទៅនគរបាលជំនាញ ចុះធ្វើការវាស់វែង។ ដោយសពត្រូវបាននគរបាល […]
- ជនរកស៊ីអគតិមួយក្ដាប់តូច លួចបាចដែកគោល និងវិស ពេញផ្លូវដើម្បីបំបែកកង់យានយន្ត ដើម្បីរកប្រាក់ រាជធានីភ្នំពេញ ៖ ដែកគោល និងវិសជាច្រើន ត្រូវបានប្រធានផ្សារ និងសន្តិសុខផ្សារជម្ពូវ័ន ដើរប្រមូលនៅលើដងផ្លូវជាតិលេខ៤ ខណះពេល ដែលជនមួយចំនួន មានគំនិតមិនល្អ ដើរបាចដើម្បីអោយយានយន្តធ្លាយកង ហើយពួកគេដែលរកស៊ីប៉ះបង់នៅក្បែរនោះ នឹងទទួលបានម៉ូយប៉ះកង់បានប្រាក់។ ការដើរប្រមូលគ្រាប់វិស និងដែកគោលនេះ គឺកាលពីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ម្តុំមុខផ្សារជម្ពូវ័ន និងខាងលិចផ្សារ ជិតផ្លូវកែង ផ្លូវទំនប់កប់ស្រូវ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែននជ័យ។ ទន្ទឹមការបាចវិស និងដែកគោលនេះ លោកហែម សារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ ក៍បានបង្ហោះនៅក្នុងបណ្តាញសង្គមថា «នេះជារឿង កំប្លែងលេងអោយមើល មិនមែនអោយធ្វើតាមនោះទេ។ ប៉ុន្ដែឥលូវមានមនុស្សមួយចំនួនតូច បានដើរបាចដែកគោល និងវីស ដើម្បីអោយយានយន្តគេធ្លាយ មុតកង់-កង់ម៉ូតូ-កង់ឡា។ បើចង់បានលុយច្រើន មិនត្រូវមានគំនិតអាក្រក់ ថោកទាបយ៉ាងនេះទេ។» លោក អភិបាលខណ្ឌ ក៍បានថ្លែងអំណអរគុណ ដល់ប្រធានផ្សារ និងសន្តិសុខផ្សារជម្ពូវ័ន្ត ដែលបានបោសសម្អាតតាមផ្លូវជាតិលេខ៤ ប្រមូលបានវីស និងដែកគោលជាច្រើន។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៍បានសំណូមពរ ដល់បងប្អូនដែលរកស៊ីប៉ះ […]
- ដោយសារភ្លើងប្រច័ណ្ឌ ទាញពូថៅកាប់សម្លាប់ប្រពន្ធសុះសាច់ រួចធ្វើអត្តឃាតចង់ក.សម្លាប់ខ្លួនតាមក្រោយ ខេត្តពោធិ៍សាត់ ៖ នៅវេលាម៉ោង ៨និង៣០ព្រឹក ថ្ងៃអាទិត្យ ៨កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចអំពួច ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កម្លាំងចម្រុះបានចុះធ្វើកោសល្យវច័យ ករណីប្ដីកាប់សម្លាប់ប្រពន្ធ រួចទាញខ្សែគោចងកធ្វើអត្តឃាតខ្លួនឯងជាក្រោយ ដែលគេសង្ស័យថា ផ្ដើមចេញដោយសារភ្លើងប្រចណ្ឌ ។ ប្រភពព័ត៌មានពីកម្លាំងចម្រុះ ចុះប្រតិបត្តិការខាងលើ បាននិយាយឲ្យដឹងថា ករណីនេះកើតឡើងដោយជនសង្ស័យជាប្តី ឈ្មោះ ពុំ មុត ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ ឃុំកើតហេតុខាងលើ មានទំនាស់ពាក្យសម្ដីគ្នាជាមួយប្រពន្ធ ឈ្មោះ សែម ផាត អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំជាដដែល រួចក៏បានយកពូថៅដៃ កាប់លើជនរងគ្រោះជាប្រពន្ធ ត្រូវជាច្រើនកន្លែង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយពីកាប់សម្លាប់ប្រពន្ធរួចរាល់ ជនដៃដល់ដែលជាប្តី បានយកខ្សែគោទៅចងកសម្លាប់ខ្លួនឯង នឹងដើមក្រូចក្បែរផ្ទះ។ ប្រភពបានបន្តទៀតថា ក្រោយសមត្ថកិច្ចជំនាញ […]
- ស្ត្រីម្នាក់ឈរចាំប្ដីបត់ជើងតូច នៅចិញ្ចើមផ្លូវ ត្រូវម៉ូតូមិនស្គាល់ម៉ាក់មួយគ្រឿង បុកស្លាប់យ៉ាងអាណោចអាធ័ម ក្រុងប៉ោយប៉េត ៖ ស្រ្តីម្នាក់បានស្លាប់ ក្រាយដែលឈរចាំប្តីបត់ជើងតូច នៅចិញ្ចើមផ្លូវជាតិលេខ៥ ត្រូវម៉ូតូមិនស្គាល់ម៉ាក បុកកាលវេលាម៉ោង ៧និង៥០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅខាងកើតខ្លោងទ្វារវត្តស្ទឹងបត់ ប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តាន់ វិច្ចិការ អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ ស្រី្ដរងគ្រោះខាងលើ បានឈរចាំប្តីបាត់ជើងតូច នៅចិញ្ចើមផ្លូវជាតិខាងជើង ស្រាប់តែមានម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាក បើកបរពីទិសខាងកើត ទៅទិសខាងលិច ជិះមកបុកជនរងគ្រោះកំពុងឈរងចាំប្ដីទាំងកំរោល បណ្តាលអោយដួលបោកក្បាលទៅនឹងផ្លូវជាតិលេខ៥ គ្រោះថ្នាក់បែកក្បាលស្លាប់តែម្តង។ ក្រោយពេលកើតហេតុ ម៉ូតូបង្កមិនចាំអត្តសញ្ញាណ បើករត់គេចបាត់ស្រមោលតែម្តង ចំណែកសពត្រូវបានបងប្អូន ដឹកយកទៅធ្វើបុណ្យតាមប្រណៃណី៕ វណ្ណា
- រថយន្តម៉ាកសាដេស1គ្រឿងបែកកង់រ៉េចង្កូតធ្លាក់ចូលទឹកប្រឡាយសំណាងល្អមិនមានមនុស្សគ្រោះថ្នាក់ ខេត្ដព្រៃវែង ៖ រថយន្តម៉ាក “សាដេស”1គ្រឿង ខណៈកំពុងបើកបរ បានបែកកង់ រ៉េចង្កូត ធ្លាក់ចូលក្នុងទឹកប្រឡាយ កាលពីវេលាម៉ោង 10និង20នាទី ព្រឹកថ្ងៃទី18 ខែសីហា ឆ្នាំ2018 នៅតាមបណ្តោយផ្លូវលំ ត្រង់ចំណុចប្រឡាយទឹកចិន ជាប់ព្រំប្រទល់ភូមិអង្គរទ្រេត និងភូមិស្វាយគុណ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ប្រភពព៌តមាន បាននិយាយប្រាប់សមត្ថកិច្ចនគរបាលថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក “សាដេស”1គ្រឿង ពណ៌ទឺកប្រាក់ ពាក់ស្លាកលេខ “ភ្នំពេញ”2M.5472 បើកបរយ៉ាងលឿន តាមផ្លូវខ្នងទំនប់ប្រឡាយចិន។ លុះមកដល់ត្រង់ចំណុចខាងលើ រថយន្តបានបែកកង់ក្រោយខាងស្តាំ ក៍រ៉េចង្កូតធ្លាក់ចូលទៅក្នុងទឹកប្រឡាយតែម្តង។ ប៉ុន្តែសំណាងល្អមនុស្ស3នាក់ នៅក្នុងរថយន្ត មិនមានរងរបួសឡើយ ដោយសារកញ្ជក់ឡានបើកចំហរ ហើយត្រូវបានពលរដ្ធជួយសង្គ្រោះទាន់។ ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍អង្គរទ្រេត បានចុះទៅពិនិត្យ ទើបស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្ត មានឈ្មោះ គ្រឿន រី ភេទប្រុសអាយុ28ឆ្នាំ មានទីលំនៅភូមិត្រពាំងស្មៅ ឃំុពានរោង ស្រុកស្វាយអន្ទរ និងអ្នករួមដំណើរ ជាមួយ2នាក់ទៀត ត្រូវជាកូន មិនមានរងរបួសទេ និងបានជួយហៅរថយន្តមកស្ទូច យករថយន្តឡើងមកលើគោកឲ្យម្ចាស់វិញផងដែរ៕ […]
- ស្នេហាត្រីកោណ បាញ់សម្លាប់មនុស្សម្នាក់ហើយរត់ទៅថៃ ត្រូវសមត្ថកិច្ចចាប់បានមកវិញ ក្រុងប៉ោយប៉ែត ៖ ឃាតករចំនួន ២នាក់ ដែលបានបាញ់សម្លាប់បុរសម្នាក់ ក្នុងរឿងស្នេហាត្រីកោណ ត្រូវបានកំលាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយក្រុមតម្រួតថៃ តាមចាប់ខ្លួនយកមកវិញ ដើម្បីប្រឈមមុខនឹងផ្លូវច្បាប់ បន្ទាប់ពី ជនសង្ស័យទាំង ២នាក់នេះ បានរត់គេចខ្លួនទៅសំងំនៅក្នុងប្រទេសថៃ។ រយៈពេលប្រមាណ ៥ថ្ងៃកន្លងទៅថ្មីៗនេះ លោកស្នងការរង ជេត វណ្ណនី បានដឹកនាំកំលាំង ក្នុងនោះក៏មានលោក ឈឿង គឹមសុង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះសហការជាមួយកំលាំងតម្រួតថៃ តាមរុករកមុខសញ្ញាសង្ស័យចំនួន២នាក់ ដែលជាឃាតករបាញ់សម្លាប់បុរសម្នាក់ ដែលមានមុខរបរជាអ្នកដឹកទឹកកកលក់ នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ការបាញ់សម្លាប់ដោយគ្មានមូលហេតុនេះ គឺប្រភពជាច្រើនបានសន្និដ្ឋានថា អាចជារឿងស្នេហាត្រីកោណ ដោយសារតែជនរងគ្រោះ ទើបនឹងរៀបការថ្មោងថ្មី។ ហេតុការណ៍នេះកើតឡើងខណៈដែល មានរថយន្ដមួយគ្រឿង បានបើកមកឈប់ពាំងពីមុខរថយន្តដឹកទឹកកក ដើម្បីបាញ់សម្លាប់ ប្រព្រឹត្តឡើងនៅចំណុចវាលអន្ទង់ ស ក្នុងភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី ៥ខែសីហា ឆ្នាំ២០១៨ កន្លងទៅ។ ក្រោយពីចាប់ខ្លួនបាន គឺភាគីថៃបានធ្វើការប្រគល់ជនសង្ស័យទាំង២ នៅចំណុចច្រកទ្វារអន្តរជាតិ […]
- ឆ្លងចរន្តអគ្គីសនីឆាបឆេះតូបអាជីវករខ្មែរ លក់ដរូផ្សាររោងក្លឿ ប្រទេសថៃ សរុប១២តូប តែមិនទាន់ដឹងពីទំហំទឹកប្រាក់ ក្រុងប៉ោយប៉ែត ៖ ពិតជាគួរឲ្យសោកស្ដាយបំផុតចំពោះតូបអាជីវករខ្មែរយើង ដែលចូលទៅលក់ដូរក្នុងផ្សាររោងក្លឿរ ប្រសេសថៃ ត្រូវអគី្គភ័យឆាប់ឆេះសន្ធោសន្ធៅ កាលពីវេលាម៉ោង ៥និង៣៥នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅផ្សាររោងក្លឿ ឋិតក្នុងស្រុកអារញ្ញ័ ខេត្តស្រះកែវ (ថៃ) ឈមនឹងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទាក់ទិននឹងការឆាប់ឆេះនេះដែរ លោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទថា ការឆាប់ឆេះតូបអាជីវករខ្មែរយើង លក់ដូរនៅផ្សារខាងលើនោះ សរុប១២តូប ហើយការឆាបឆេះនេះដែរ បណ្ដាលមកពីឆ្លងចរន្តអគីសនី តែទំហំនៃការខាតបង់នោះ នៅមិនទាន់បានដឹងនៅឡើយ តែកម្លាំងនគរបាលព្រឹកថ្ងៃទី១៩ ខែសីហានេះ បានសហការជាមួយកម្លាំងជំនាញសមត្ថកិច្ចថៃ ដើម្បីស្រង់ទិន្ន័យទំហំទឹកប្រាក់នៃការខាតបង់។ ដោយឡែកបើយោងតាមរបាយការ កម្លាំងអន្តោប្រវេសន៍ ករណីឆាបឆេះតូបអាជីវករខ្មែរខាងលើនោះ មានចំនួន៨តូប ដូចជាតូបលក់ គ្រឿងរថយន្ត តូបលក់គ្រឿងស្ពាន់ តូបលក់ចានឆ្នាំង តូបលក់ស្រោមជើង តូបលក់ស្បែកជើង តូបលក់ខ្សែក្រវ៉ាត់ តូបលក់ស្រោមពូក និងខ្នើយ។ ករណីអគីភយ័នេះ ឆេះនៅជួរអក្ស B និង C ហើយក្នុងករណីនោះដែរ បណ្ដាលឲ្យអាជីវករខ្មែរចំនួនពីនាក់ ដែលខ្សែភ្លើងឆក់រងរបួស និងត្រូវសមត្ថកិច្ចកម្ពុជា-ថៃ […]
- ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ ចាប់ផ្តើមដំណើរការហើយនៅព្រឹកនេះ ខេត្តកំពង់ស្ពឺ ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ការប្រឡងបាក់ឌុប ដែលមានរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ បានចាប់ផ្តើមដំណើរការហើយ នៅព្រឹកនេះ ដោយមានការប្រឡងពីរប្រភេទ គឺសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ដែលមានវត្តមានរបស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ ចូលរួមបើកវិញ្ញាសារ ដើម្បីអោយបេក្ខជនប្រឡង និងមានការចូលរួមពីមន្ត្រី កម្លាំងប្រដាប់អាវុធ អង្គភាពនានាជុំវិញខេត្តផងដែរ។ យោងតាមរបាយការរបស់មន្ទីរអប់រំ ការប្រឡងបាក់ឌុប នឹងប្រពឹត្តទៅចាប់ពីម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ដោយមាន៧មុខវិជ្ជា ទាំងថ្នាក់វិទ្យាសាស្ត្រសង្គម និងថ្នាក់វិទ្យាសាស្ត្រ។ ការប្រឡងបាក់ឌុបឆ្នាំ២០១៨នេះ នៅទូរទាំងខេត្តកំពង់ស្ពឺ មានមណ្ឌលប្រឡងសរុប១០មណ្ឌល បេក្ខជនសរុបចំនួន៤៤២៦នាក់ ស្រី២១៣៩នាក់ មានកម្លាំងនគរបាល អាវុធហត្ថខេត្តមកការពារ ព្រមទាំងមានក្រុមគ្រូពេទ្យសម្រាប់នៅចាំជួយសង្គ្រោះ បេក្ខជនដែលមានជំងឺដង្កាត់ក្នុងការប្រឡងផងដែរ។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ថ្ងៃច័ន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ ពេលព្រឹក៖ -ម៉ោង០៧:៣០ ដល់ម៉ោង០៨:៣០៖ ផែនដី និងបរិស្ថានវិទ្យា (៦០នាទី ) […]
- បុរសម្នាក់ញៀនស្រា.ស រវើរវាយឃើញគេដេញវាញ ចុងក្រោយសំលៀងកំបិត អាក សម្លាប់ខ្លួន ប៉ោយប៉ែត ៖ បុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯង ខណ:កំពុងអង្គុយមើលទូរទស្សន៏ កាលពីវេលាម៉ោង ២និង២៤នាទី រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅលើផ្ទះរបស់ខ្លួន ឋិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដ បន្ទាយមានជ័យ។ អាវុធហត្ថស្រុកម៉ាឡៃប្រាប់ថា សពជនរងគ្រោះមានឈ្មោះ ពក ណាវ ភេទប្រុសអាយុ ៣៧ឆ្នាំ មានប្រពន្ធឈ្មោះ ឈឿង ពៅ អាយុ ៣៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ លោកវរ:សេនីយន៍ត្រីតាំង សុខហេង មេបញ្ជាការអាវុធហត្ថស្រុកម៉ាឡៃ បានប្រាប់តាមទូរសព្ទ័ថា ជនរងគ្រោះជាមនុស្សសសៃប្រសាទ ព្រោះបើយោងតាមការសាកសួរប្រពន្ធ និងអ្នកជិតខាង ឆ្លើយថាជនរងគ្រោះរយះពេលកន្លងមក គាត់ញៀនស្រា.ស ដោយឃើញបែបនេះ ទើបប្រពន្ធបានឲ្យផ្អាកហូបស្រា.ស។ លោកបន្ថែមថា ក្រោយពីផ្អាក់ហូបស្រា.ស គាត់ (ជនរងគ្រោះ) មានជម្ងឺបែបរវើរវាយប ន្ទាប់ពីព្យាបាលជាហើយ ជនរងគ្រោះចេះតែមមើលមមាយ ឃើញគេដេញវាញខ្លួន។ មួយរយ:ប្រហែលជាបីថ្ងៃក្រោយ ជនរងគ្រោះបានយកកំបិតចុងស្រួច ទៅសំលៀងនឹងថ្ម។ លុះនៅថ្ងៃកើតហេតុ ជនរងគ្រោះបានអង្គុយមើលទូរទស្សក្រោមផ្ទះ ជាមួយប្រពន្ធ ស្រាប់តែប្រពន្ធភ្លេចខ្លួនបន្ដិច ជនរងគ្រោះក៏បានឡើងលើផ្ទះ យកកាំបិតដែលសំលៀងថ្ងៃមុនអា.ក […]
- រថយន្តវីហ្គោ១គ្រឿងរងការខូចខាត ចំណែកមនុស្សប្រុសស្រី៤នាក់ ក្នុងចំណោមម្នាក់បានស្លាប់ ដោយសារថយន្តដឹកដីបុក ក្រុងប៉ោយប៉ែត ៖ គ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ បានធ្វើឧ្យរថយន្តវីហ្គោ១គ្រឿង រងការខូចខាត ចំណែកមនុស្សប្រុស ស្រី៤នាក់ ដែលក្នុងចំណោមនោះ មានម្នាក់បានស្លាប់ ដោយសាររថយន្តដឹកដី រ៉េចង្កូតបុកអូសប្រហែល១០ម៉ែត្រ នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង៤០នាទី លើផ្លូវជាតិលេខ៥ នៅត្រង់ចំណុចមុខសាលាបឋមសិក្សាកូនដំរី ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមាន។ សមត្ថកិច្ចចរាចណ៏បញ្ជាក់ថា មុនកើតហេតុ មានរថយន្តដឹកដី០១គ្រឿង ម៉ាកហុិយ៉ានដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3200 បើកបរគោលដៅ ពីលិចទៅកើត ក្នុងល្បឿនលឿនរ៉េពេញផ្លូវ គេសង្ស័យស្រវឹង លុះបើកបរដល់ចំណុចកើតហេតុ បានរ៉េចង្កូតទៅស្តាំ ធ្លាក់ទៅជាយខាងត្បូងផ្លូវជាតិ ហើយរថយន្តធុនធំខាងលើបានបួងចង្កូតមកវិញ បណ្តាលឲ្យជ្រុលទៅទ្រូងផ្លូវខាងឆ្វេង ក៏មានរថយន្តវីហ្កោ០១គ្រឿងពណ៏ ទឹកមាស បើកបរពីកើតទៅលិច (ច្រាសទិសគ្នា) បានគេចរថយន្តដឹកដីខាងលើផុត តែជ្រុលចង្កូតធ្លាក់ប្រឡាយ រងការខូចខាត និងបានធ្វើឲ្យអ្នកបើកបរ មីងនិងក្មួយប្រុស រងរបួសស្រាល […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


