ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ក្មេងៗទៅឃ្វាលគោក្បែរភ្នំក្អែកពងគោ រើសបានគ្រាប់ M79 បោកលេង ផ្ទុះស្លាប់០១ របួស០៣នាក់ ខេត្ដកំពង់ស្ពឺ ៖ យ៉ាងហោចណាស់មានក្មេងប្រុសម្នាក់ ក្នុងចំណោម០៤នាក់ បានស្លាប់បាត់បង់ជីវិតគួរអោយអាសូរ បន្ទាប់ពីពួកគេទៅឃ្វាលគោ ហើយរើសយកគ្រាប់ M79 គប់លេង ទើបជួបហេតុការណ៍អាក្រក់បែបនេះ។ ក្រោយកើតហេតុ អ្នករងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីីរពេទ្យភ្លាមៗផងដែរ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៥ៈ៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបរិវេណបន្ទាយ A.C.O ស្ថិតនៅភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានអោយដឹងថា តាមការសាកសួរមុនពេលកើតហេតុ មានក្មេងឃ្វាលគោចំនួន០៤នាក់ បានយកគ្រាប់ M៧៩ ទៅដំលេង (បោក) បណ្តាលអោយផ្ទុះ ស្លាប់០១នាក់ និងរងរបួសមនុស្សចំនួន០៣នាក់។ ប្រភពបន្តថា ក្នេងប្រុសរងគ្រោះរួមមានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ងោល តាំងហេង ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅភូមិ ឃុំ កេីតហេតុ បណ្តាលអោយស្លាប់នៅកន្លែងកេីតហេតុ ២-ឈ្មោះ សុន សារ៉ន ភេទប្រុស អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៤ សាលាបឋមសិក្សា៧មករា មានទីលំនៅជាមួយគ្នា (រងរបួសធ្ងន់) […]
  • ចាប់​ខ្លួន​ជនជាតិចិន១៨នាក់ ពាក់ព័ន្ធជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធឺណេត ខេត្តព្រះសីហនុៈ ជនជាតិចិន និងចិនតៃវ៉ាន់ ចំនួន១៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ​សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវ និងបង្ក្រាបបាន កាលពី​វេលាម៉ោង ០១៖៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅវីឡាគ្មានលេខមួយកន្លែង ស្ថិតនៅក្រុម​ទី៤៤ ភូមិទី៥ ផ្លូវលេខ៨១០ ក្រុងពះសីហនុ ខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះ កម្លាំងនាយកដ្ឋាន​ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ​សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក គៀង សុន្ទរោ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានចុះធ្វើការឆែកឆេរទីតាំងខាងលើ ដោយឃាត់ជនជាតិចិនចំនួន១៨នាក់ ពាក់ព័ន្ធជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត ​(VOIP)​។ លោកឧត្តមសេនីយ៍ឯក​ អ៊ុក​ ហៃសីឡា​ ប្រធាននាយកដ្ឋាន​នៅរសៀលថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា​ ក្រុមប្រតិបត្តិការនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ឃុន​ សំបូរ​ អគ្គនាយករង​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ សុខ​ ផល​ សហការជាមួយនគរបាលខេត្ត ជា​លទ្ធផលដោយ​បង្ក្រាបជនជាតិចិនបានចំនួន​១៨នាក់ប្រុស (ក្នុងនោះចិនតៃវ៉ាន់២នាក់), ឡេបថប៣៥គ្រឿង, ទូរស័ព្ទដៃ​៤៤​គ្រឿង,លិខិតឆ្លងដែនចំនួន​១៣ក្បាល។ […]
  • ពលករខ្មែរ 3នាក់រងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ ប្រទេសថៃ ៖ ពលករខ្មែរ៣នាក់រងរបួសធ្ងន់ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ ក្នុងស្រុកបាងខ្លាវ ខេត្តឆាក់ឆឺងសៅកា ពីថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។ តាមសេចក្តីរាយការបានប្រាប់ថាមាន រថយន្ត Mazda bt-50 pro ពីបាំងមួយគ្រឿងជួបគ្រោះថ្នាក់ បុកដើមឈើក្បែរជញ្ចើមផ្លូវ បណ្ដាលឲ្យពលករខ្មែរចំនួន០៣នាក់ រងរបួសធ្ងន់ និងតៃកុងថៃស្លាប់០១នាក់ នៅកន្លែងកើតហេតុផងដែរ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង នៅត្រង់ចំណុចផ្លូវជាតិ ៣០៤-មហាសាខាម ស្ថិតនៅក្នុងភូមិ៥ ឃុំថាថងឡាំងវ ស្រុកបាងខ្លាវ ខេត្តឆាក់ឈើងសៅ។ បច្ចុប្បន្នពលករខ្មែររងគ្រោះទាំង០៣នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបាងខ្លាវ ខេត្តឆាក់ឈើងសៅ។ ទោះយ៉ាងណាពលករខ្មែរដែលជួបគ្រោះថ្នាក់ចរាចរណ៏ខាងលើនោះ នៅមិនទាន់ដឹងពីមូលហេតុ និងមិនទាន់ស្គាល់អត្តសញ្ញាណឡើយ ព្រោះមិនទាន់មានការបកស្រាយ ពីមន្ត្រីកម្ពុជាប្រចាំប្រទេសថៃឡើយ៕ វណ្ណា
  • ខឹងជនរងគ្រោះប្រុងប្តឹងរឿងលួចនំ៤កញ្ចប់អោយចៅ បុរសចំណាស់ចិត្តភ្លើង ទាញកាំបិតកាប់របួស២នាក់ ខេត្តកំពង់ស្ពឺ ៖ បុរសពិការម្នាក់ រួមជាមួយប្រពន្ធ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិ ដឹកយកទៅព្យាបាលនៅឯរាជធានីភ្នំពេញភ្លាមៗ ខណៈដែលបុរសវ័យចំណាស់ចិត្តភ្លើម្នាក់ នៅផ្ទះក្បែរគ្នា ខឹងរឿងបុរសរងគ្រោះនិយាយលេង ថាបុរសចំណាស់លួចនំចំនួន០៤កញ្ចប់យកអោយចៅ ថានឹងប្តឹងសមត្ថកិច្ចអោយឃាត់ ស្រាប់តែបុរសចំណាស់ចិត្តឆេវឆាវ ស្ទុះទៅទាញកាំបិតផ្គាក់ កាប់បុរស និងស្ត្រីជាប្រពន្ធ ដែលទៅជួយ បណ្តាលអោយរងរបួសតែម្តង កាលពីវេលាម៉ោង ០៧យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះបុរសរងគ្រោះ ក្នុងភូមិតាមិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់លោក អន យុទ្ធហុង អធិការរងនគរបាលស្រុកឱរ៉ាល់ ទទួលផែនព្រហ្មទណ្ឌ បាននិយាយអោយដឹងតាមទូរសព្ទ័ថា កាលពីថ្ងៃទី២១ ខែសីហា កន្លងទៅ បុរសចំណាស់ជាជនសង្ស័យ បានទៅលួចនំកូនក្មេង (ចំនួន០៤កញ្ចប់ ១កញ្ចប់តំលៃ១ពាន់រៀល) ដើម្បីយកទៅអោយចៅៗរបស់គាត់ហូប ពេលនោះបានដឹងដល់បុរសរងគ្រោះ ដែលជាម្ចាស់ (និងពិការផងដែរ)ហើយក៏បាននិយាយលេងជាមួយបុរសជនសង្ស័យខាងលើថា «ពូឯងលួចនំខ្ញុំ ប្រយត្ន័ខ្ញុំប្តឹងអោយសមត្ថកិច្ចចាប់»។ បុរសរងគ្រោះនិយាយលេង ក្នុងនាមជាអ្នកជិតខាងគ្នា ហើយ កន្លងមកបុរសរងគ្រោះ តែងតែមានចិត្តសណ្តោសប្រណី ធ្លាប់ជូនលុយកាក់ របស់របរ ដល់បុរសជាជនដៃដល់នោះ ក្នុងនៃអាណិតអាសូរ […]
  • ប្លែកៗ! យុវជនម្នាក់ផឹកស៊ីស្រវឹង ក្លែមរឿងនយោបាយ មិនអស់ចិត្តជេរប្រមាថថ្នាក់ដឹកនាំ នគរបាលនាំទៅអប់រំ ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានផឹកទឹកប្តូរនិស័យ (ស្រារ) ស្រវឹងក្លែមរឿងនយោបាយ មិនអស់ចិត្ត ថែមទាំងជេរប្រមាថថ្នាក់ដឹកនាំម៉ាចាស់ដៃ ពេលសមត្ថកិច្ចទៅឃាត់ ព្រមទាំងរកវាយសមត្ថកិច្ចទៀត ទើបត្រូវឃាត់យកមកធ្វើការអប់រំ កាលពីវេលាម៉ោង ០៤និង១៥នាទីល្ងាច ថ្ងៃទី២៣ ខែសីហា​​ ឆ្នាំ២០១៨ នៅចំណុចផ្ទះអ្នកលក់ដូរម្នាក់ ក្នុងភូមិត្រពាំងល្ពាក់ ឃុំយុត្តិសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រីនគរបាលស្រុកឧដុង្គ បាននិយាយអោយដឹងថា យុវជនដែលនគរបាលឃាត់ខ្លួន ​មានឈ្មោះ ឃឿន​យ៉េង​​ អាយុ​២៥ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិរលាំងថ្លើង​​ ឃុំរុងរឿង ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ។ នគរបាលបានបន្តទៀតថា នៅមុនពេលកើតហេតុ យុវជនខាងលើ បានមកផឹកស៊ីរហូតដល់ស្រវឹងស្រារ​​ នៅផ្ទះអ្នកលក់ដូរមាន ឈ្មោះ​ ពិន​យៀន​ ភេទស្រី អាយុ​៥៧ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ​ឃុំយុទ្ធសាមគ្គី​ ស្រុកឩដុង្គ រួចបាននិយាយពីរឿងនយោបាយ ពីនេះពីនោះ មិនអស់ចិត្តថែមទាំងបានជេរប្រមាថ ម៉ាកងាយថ្នាក់ដឹកនាំ​​ និងសមត្ថកិច្ច​​​​​ថែមទៀតផង។ ពេលនោះដោយយល់ថា យុវជនខាងលើមានការស្រវឹងស្រារ ដោយផឹកទឹកប្តូរនិស័្សយពីស្លូត មកកាចវិញនោះ នគរបាលក៏បានពន្យល់ និងធ្វើការណែនាំ ប៉ុន្តែយុវជនខាងលើមិនស្តាប់ និង​រកវៃសមត្ថកិច្ច​​ពេលចូលឃាត់​​ថែមទៀតផងនោះ […]
  • រថយន្តសណ្តោងកុងតឺន័រ បើកលឿន បុករថយន្តហាយឡែនឌ័រ របួសមនុស្ស០៤នាក់ ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី ចំនួន០៤នាក់ បានរងរបួសធ្ងន់ស្រាល (ក្នុងនោះក៏មាននារីៗជនជាតិចិនចំនួន០៣នាក់ផងដែរ) ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅក្បែរកន្លែងកើតហេតុគ្លីនិកមួយកន្លែង ដោយសារតែរថយន្តសណ្តោងកុងតឺន័រ បើកលឿនពេក ជ្រុលទៅបុករថយន្តហាយឡែនឌ័រ បើកបញ្ច្រាសផ្លូវនៅលើស្ពាន កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ៤៧ ទៅលេខ៤៨ ត្រង់ចំណុចលើស្ពានច្រមុះជ្រូក ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោយបង្កហេតុតៃកុងរថយន្តសណ្តោងកុងតឺន័របានទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល។ តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ក្រុងច្បារមន បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមានរថយន្ដ០១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AS-2280 អ្នកបើកបរឈ្មោះ វង់ ថៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានអ្នករួមដំណើរក្នុងរថយន្ដចំនួន០៣នាក់ស្រីៗ ជាជនជាតិចិន ទើបមកពីប្រទេសចិន ដែលបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅ ពីទិសខាងកើត ទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចដូចខាងលើ […]
  • រថយន្តម៉ាក Mercedes មួយគ្រឿង មិនមានពន្ធ មានម្ចាស់ជនជាតិចិន ត្រូវបានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ឃាត់យកទៅរក្សាទុក ខេត្តព្រះសីហនុ ៖ លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានឲ្យដឹង នារសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះថា មន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដោយមានការសម្របសម្រួល ពីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះសីហនុ និងមានការចូលរួម ពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរដ្ឋបាលខេត្តព្រះសីហនុ។ កម្លាំងជំនាញសាខាខាងលើ បានចុះឃាត់រថយន្ត ០១គ្រឿង ម៉ាក Mercedes ពណ៌ស ចង្កូតឆ្វេង ប្រើប្រាស់ស្លាកលេខក្លែងបន្លំ 2A-3800 មិនមានពន្ធនាំចូល ដែលមានម្ចាស់ជាជនជាតិចិន ដែលកំពុងតែចតនៅខាងមុខហាង ដែលមានស្លាកយីហោលក់ទំនិញលំដាប់ខ្ពស់ មានទីតាំងស្ថិតនៅតាមបណ្តោយវិថីឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ០២ ក្រុង/ខេត្តព្រះសីហនុ។ លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានបញ្ជាក់ថា រថយន្ត ០១គ្រឿងខាងលើនេះ ជំហ៊ានដំបូងត្រូវនាំយកទៅរក្សាទុក នៅសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដើម្បីសុំគោលការណ៍ពីថ្នាក់ដឹកនាំ។ លុះដល់ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ មន្ត្រីសាខាគយខាងលើបានឲ្យដឹងថា រថយន្តខាងលើនេះ បានបញ្ជូនទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ […]
  • តុលាការដាក់ឲ្យជាប់ទោស១ជីវិត ករណីអ្នករត់តាក់ស៊ី២នាក់ រំលោភ ប្លន់ សម្លាប់ ស្ត្រីបំរើការងារកាសុីណូនៅបាវិត កាលពីមួយឆ្នាំមុន ខេត្ដស្វាយរៀង ៖ តុលាការស្វាយរៀង ដាក់ទោស១ជីវិត ព្រមទាំងពិន័យជាប្រាក់៦ម៉ឺនដុល្លាអាមេរិច និងដកហូតរថយន្តមួយគ្រឿង ចូលជាសម្បត្តិរដ្ឋ និងមួយគ្រឿងប្រគល់អោយម្ចាស់វិញ ក្នុងករណីឃាតករជាអ្នករត់តាក់ស៊ី២នាក់ ដែលធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិិ រំលោភ សម្លាប់ ស្ត្រីបំរើការងារកាសុីណូនៅបាវិត។ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ សម្ថកិច្ចនគរបាល មានការយាមកាមយ៉ាងតឹងរឹងបំផុត នៅក្នុងបរិវេនក្នុង ខាងក្រៅតុលាការខេត្តស្វាយរៀង និងដូចអ្វីដែលបានគ្រោងទុក តាមកម្មវិធីជំនុំជម្រះ របស់តុលាការសាលាដំបូងខេត្តស្វាយរៀង នៅវេលាម៉ោង ៤និង៤៥នាទីរសៀល ក្នុងរឿងក្តីអ្នករត់តាក់ស៊ីបាវិត២នាក់ បានប្លន់ទ្រព្យសម្បត្តិ និងរំលោភសម្លាប់ នារីបុគ្គលិកកាស៊ីណូជាជាង១ឆ្នាំមុននោះ ជាលទ្ធផល ជនសង្ស័យត្រូវបានតុលាកាសម្រេចដាក់ទោសអស់មួយជីវិតទាំង២នាក់នោះ ហើយព្រមទាំងពិន័យជាប្រាក់ ប្រមាណ៦ម៉ឺនដុល្លាអាមេរិច ដកហូតរថយន្តចូលជាសម្បត្តិរដ្ឋមួយគ្រឿង និងមួយគ្រឿងប្រគល់អោយម្ចាស់វិញ​។ នេះជាការអាងរបស់លោក គង់ចន្ទ័ ខេមរិទ្ធ នាល្ងាចមិញ បន្ទាប់ពីចប់សវនាការ។ នៅក្រៅបន្ទប់សវនាការ មានគ្រួសារជនរងគ្រោះ និងគ្រួសារជនល្មើសមួយចំនួន ដែលនៅក្នុងសាលជំនុំជម្រះ កំពុងរង់ចាំស្តាប់លទ្ធផលយ៉ាងអន្ទះសារ និងក្រៅរបងតុលាការ មានអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋជាច្រើន កំពុងតែឃ្លាំមើលទិដ្ឋភាពនេះ។ តែដោយខ្លាចមានបាតុភាពអីកើតឡើង សមត្ថកិច្ចក៏រៀបចំសណ្តាប់ធ្នាប់ ក្នុងការការពារ កុំឲ្យកេីតមានរឿងរ៉ាវជាយថាហេតុណាមួយកើតឡើង។ ជនសង្ស័យទី១ ឈ្មោះ […]
  • ឪពុកចុងចិត្តភ្លើង ទប់កំហឹងមិនបាន វាយកូនអាយុ០៧ឆ្នាំ របួសពេញខ្លួន ខេត្តកំពង់ស្ពឺ ៖ បុរសជាឪពុកចុងចិត្តភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិទំព័រមាស ធ្វើការឃាត់ខ្លួន តាមបណ្តឹងរបស់សាច់ញាតិកុមារារងគ្រោះ ខណៈដែលឪពុកខាងលើ ទប់កំហឹងមិនបានទាញរំពាត់វាយកូនប្រុសអាយុ០៧ឆ្នាំ រងរបួសស្នាមពេញខ្លួន។ កាលឃាត់ខ្លួនឪពុកចិត្តសាហាវនេះ ធ្វើឡើងកាលពីវេលាម៉ោង ០៣រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅផ្ទះបុរសជាជនសង្ស័យ ក្នុងភូមិបាយស្រា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកសំរោងទង បាននិយាយអោយដឹងថា បុរសជាឪពុកចុងចិត្តសាហាវ វាយកូនតូចមិនញញើតដៃ ដែលនគរបាលឃាត់ខ្លួន មានឈ្មោះ លៀប អូនទូច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាយស្រា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពងស្ពឺ។ នគរបាលបាននិយាយអោយដឹងថា បានជានគរបាលឃាត់ខ្លួនបុរសជាឪពុកខាងលើនេះ ពាក់ព័ន្ធករណីហិង្សារក្នុងគ្រួសារ ដោយបានយករំពាត់វាយទៅលើកូនរបស់ខ្លួន ឈ្មោះ អ៊ីម ភក្ដី ភេទប្រុស អាយុ០៧ឆ្ នាំរៀនថ្នាក់ទី០២ រស់នៅជាមួយគ្នា បណ្ដាលរងរបួសពេញដងខ្លួន (កូនចុង)។ បើតាមការសារភាព របស់បុរសជាឪពុកចុងខាងលើនេះ បាននិយាយអោយដឹងថា កាលពីវេលាម៉ោង ០៦និង៣០នាទីល្ងាច ថ្ងៃទី២២ ខែសីហា […]
  • គ្រាន់តែក្មេងខ្មែរអាយុក្រោម១៥ឆ្នាំ ទៅបាចត្រីក្នុងទឹកដីថៃ ត្រូវជនជាតិថៃដេញវាយ និងកាប់របួសធ្ងន់២នាក់ ក្រុងប៉ោយប៉ែត ៖ ក្មេងប្រុស៦នាក់ ក្រោមអាយុ១៥ឆ្នាំ ក្មុងចំណោម២នាក់ ត្រូវជនជាតិថៃវាយរងរបួសធ្ងន់ កាល់ពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។ លោក ឡុង សំណាង មេបញ្ជាការនគរបានការពារព្រំដែនគោក ៨០៧ បានប្រាប់តាមទូរសព្ទថា មានកូនក្មេង 06នាក់ អាយុក្រោម15ឆ្នាំ បាននាំគ្នាចូលទៅរកបង់ត្រី នៅចំណុចភូមិខងផែង ឃុំតាបប្រាយ៉ា ស្រុកតាបប្រាយ៉ា ប្រទេសថៃ ត្រូវបានជនជាតិថៃវាយ បណ្តាលឲ្យរងរបួសធ្ងន់ចំនួន 02នាក់។ ក្មេងដែលជនជាតិថៃវាយរងរបួសនោះ ទី១មានឈ្មោះ គៀត លីហួ ភេទ ប្រុសអាយុ15ឆ្នាំ រស់នៅភូមិបន្ទាយមានរឹទ្ឋ ឃុំគោករមៀត រងរបួសធ្ងន់ បញ្ចូនទៅមន្ទីរពេទ្យថ្មពួក និងបន្តទៅមន្ទីរពេទ្យមង្គលបូរី និងម្នាក់ទៀតឈ្មោះ ជឿង ជួង ភេទប្រុស អាយុ12ឆ្នាំ រស់នៅភូមិបន្ទាយមានឬទ្ឋិ រងរបួសធ្ងន់ បែកក្បាល ត្រូវម្តាយដឹកយកទៅពេទ្យឯកជន នៅបឹងត្រួន ចំណែក 4នាក់ទៀត មិនបានស្គាល់ឈ្មោះ កំពុងស្រាវជ្រាវ ហើយកំលាំងយើង បានចុះសហការជាមួយទំនាក់ទំនងព្រំដែន […]
  • នគរបាលអន្តោប្រវេសន៍បន្តត្រួតពិនិត្យរដ្ឋបាល ឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ទៀត នៅស្វាយប៉ាក ស្នាក់នៅខុសច្បាប់ រាជធានីភ្នំពេញ ៖ ជនជាតិវៀតណាមចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួន ពីបទស្នាក់នៅខុសច្បាប់នៃព្រះជាណាចក្រកម្ពុជា។ ការឃាត់ខ្លួជនជាតិវៀតណាមនេះ ធ្វើឡើងនៅវេលាម៉ោង០៦ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវក្រោមការដឹកនាំ ដោយលោកឧត្តមសេនីយ៍ ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងមានការចូលរួមសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការសហកា​ ជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។ តាមនគរបាលបានអោយដឹងថា នៅក្នុងការត្រួតពិនិត្យ សមត្ថកិច្ចចម្រុះបានរកឃើញ ជនបរទេសចំនួន ៥២នាក់ មានស្រី៣២នាក់ ជាជនជាតិវៀតណាម ក្នុងនោះចំនួន ៤៤នាក់ មានស្រី៣០នាក់ មានឯកសារប្រើប្រាស់ត្រឹមត្រូវតាមច្បាប់អន្តោប្រវេសន៍។ ដោយឡែកជនជាតិវៀតណាមចំនួន ០៨នាក់ ស្រី០២នាក់ បានលួចស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។ តាមនគរបាលបានអោយដឹងថា ជនបរទេសចំនួន ០៨នាក់ ត្រូវបានកម្លាំងនគរបាលនាំខ្លួន ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរ និងពិនិត្យឯកសារតាមនីតិវិធី។ […]
  • ម៉ូតូសេរីទំនើបអត់ពន្ធចំនួន១០គ្រឿង ត្រូវកម្លាំងគយក្រសួង​ ធ្វើការបង្ក្រាប ក្រុងប៉ោយប៉ែត ៖ ម៉ូតូសេរីទំនើបៗចំនួន១០គ្រឿង ត្រូវកម្លាំងគយក្រសួង ធ្វើការបង្ក្រាបកាលពីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចប្រាប់ថា ការចុះប្រតិបត្តការនេះ មានការសម្របសម្រួល ដោយលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ងាសាលាដំបូងខេត្តបន្ទាយមានជ័យ និងកម្លាំងសមត្ថកិច្ចជម្នាញជាច្រើនស្ថាប័ន ក្នុងប្រតិបត្តការនោះដែរ កម្លាំងសមត្ថកិច្ចចំរុះ ដកហូតបានម៉ូតូសេរីទំនើប ដូចជាម៉ូតូ PCX ចំនួន៤គ្រឿង Zoomex សេរី២០១៨ ចំនួន១គ្រឿង Scopi សេរី២០១៧មួយគ្រឿង និង Clik សេរី២០១៨ ចំនួន៤គ្រឿង។ ម្ចាស់ទីតាំងដែលកម្លាំងគយ ក្រសួងប្រចាំខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបនោះ ត្រូវគេស្គាល់ថាមានឈ្មោះថ ន ថាវរ: ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុ។ យោងតាមការសាកសួរ ម្ចាស់ទីតាំងប្រាប់ថា ម៉ូតូខាងលើនោះគីជាម៉ូតូគេចពន្ធ ត្រូវបានគេយកមកឲ្យ។ ជុំវិញករណីនេះលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យ បញ្ជាក់ថា លោកគ្រាន់តែសហការ ឲ្យកម្លាំងចុះឆែកឆេរ ក្នុងផ្ទះដែលមានម៉ូតូអត់ពន្ធតែប៉ុណ្ណោះ ព័ត៏មានបន្ថែមសាកសួរទៅកម្លាំងគយ។ […]
  • BREAKING NEWS – ក្រុមចោរប្រដាប់អាវុធ ចូលប្លន់ធានាគារ RHB Indochina Bank កណ្ដាលក្រុងភ្នំពេញទាំងថ្ងៃ រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយទាំងកណ្តាលថ្ងៃត្រង់ ទី២៣ ខែសីហា (កំឡុងម៉ោង ១ៈ៣០នាទីថ្ងៃ) ដោយមានការអះអាងថា មានក្រុមចោរមួយក្រុម គ្នា៥នាក់ ប្រដាប់ដោយកាំភ្លើង២ដើម បានចូលប្លន់ធានាគារ RHB Indochina Bank (អ អេច ​ប៊ី ឥណ្ឌូឆៃណា) ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ទាំងកណ្តាល ក្នុងសង្កាត់ទំនុបទឹក ខណ្ឌចំការមន។ នេះបើយោងតាមការបញ្ជាក់ពីមន្រ្តីនគរបាលជាន់ខ្ពស់ ដែលចុះមកទៅកន្លែងកើតហេតុបានប្រាប់។ ធនាគារ RHB Indochina Bank (អ អេច ​ប៊ី ឥណ្ឌូឆៃណា) ដែលក្រុមចោរចូលប្លន់នេះ ស្ថិតនៅក្បែរវិទ្យាស្ថានគណនេយ្យវណ្ណដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ព័ត៌មានបឋមពីមន្ត្រីនគរបាលព្រហ្មទណ្ឌ បានអះអាងថា ក្រុមចោរបានធ្វើសកម្មភាពប្លន់លុយអស់ជាច្រើនផងដែរ។​ ចំពោះចំនួនបាត់បងពិតប្រាកដ នៅមិនទាន់ដឹងនៅឡើយទេ៕ឮ  
  • យុវជនម្នាក់សង្ស័យជំងឺសរសៃប្រសាទធ្វើទុក្ខ លួចកាំភ្លើងឪពុក បាញ់សម្លាប់ខ្លួន ខេត្ដកំពង់ស្ពឺ ៖ យុវជនម្នាក់បានរើកកាយ លួចយកកាំភ្លើងឪពុករបស់ខ្លួន បាញ់សម្លាប់ខ្លួន ខណៈឪពុកកំពុងអង្គុយលេងនៅក្រៅផ្ទះ សង្ស័យជំងឺរើឡើង។ ករណីនេះសមត្ថកិច្ចបានសន្និដា្ឋនថា ជនរងគ្រោះអាចមានជំងឺសរសៃប្រសាទ ធ្វើទុក្ខ ព្រោះកន្លងមក តាមសេចក្តីរាយការណ៍ពីឪពុកសព គឺជនរងគ្រោះធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួន ដោយចងកជាច្រើនលើកច្រើនសារមកហើយ។ ករណីបាញ់សម្លាប់ខ្លួននេះ កើតឡើងកាលពីវេលាម៉ោង ០៣ និង០៥នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងភូមិអង្គសិរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ យុវជនរងគ្រោះមានឈ្មោះ ឆិល ពុធតុលា អាយុ២១ឆ្នាំ មានឪពុកឈ្មោះ ឯម សុខុម ជាមន្ត្រីមន្ទីរកសិកម្មខេត្ត រស់នៅកន្លែងកើតហេតុខាងលើ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា តាមសេចក្តីរាយការណ៍ពីក្រុមគ្រួសារសព គឺខណៈដែលឪពុកកំពុងអង្កុយលេងនៅក្រៅផ្ទះ ស្រាប់តែជនរងគ្រោះ ដែលបាត់ពីផ្ទះ១ថ្ងៃមកហើយនោះ បានចូលមកដល់ ហើយដើរសំដៅទៅក្នុងផ្ទះបាត់ទៅ។ ការដែលជនរងគ្រោះចូលមកនេះ ឪពុកក៏មិនបានចាប់អារម្មណ៍ដែល ហើយក៏គិតស្មានថាកូនមកពីដើរលេងដូចសព្វដង តែមិននឹកស្មានថារូបគេ ចូលទៅក្នុុងបន្ទប់ ហើយរើកកាយយកកាំភ្លើង បាញ់សម្លាប់ខ្លួនបែបនេះទាល់តែសោះ។ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានប្រាប់អោយដឹងតាមទូរសព្ទ័ថា ជនរងគ្រោះជាមនុស្សមានជំងឺសរសៃប្រសាទជាប់ខ្លួន កន្លងមកតាមសេចក្តីរាយការណ៍ […]
  • បុគ្គលិកខារាអូខេអេហ្វផ្លាស់ម្នាក់ ត្រូវរថយន្តក្រុងរបស់ក្រុមហ៊ុនវរ:ប៊ុនថាំបុក របើកស្បែកមុខ ស្លាប់យ៉ាងអាណោចអាធ័ម ក្រុងប៉ោយប៉ែត ៖ រថយន្តក្រុងរបស់ក្រុមហ៊ុនវរ:ប៊ុនថាំ បុកម៉ូតូមួយគ្រឿងបើកបញ្ច្រាស់ ទិសបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ នៅកន្លែងកើតហេតុនៅវេលាម៉ោង ២១និង៤០នាទី ថ្ងៃពុធ ១១កើត ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតស្ថានីយ៏ ដឹកអ្នកដំណើរអន្តរជាតិស៊ូជីង ប្រហែល២០ម៉ែត្រ ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នគបាលផែនសណ្ដាប់ធ្នាប់ក្រុងប៉ោយប៉ែតបញ្ជាក់ថា មុនកើតហេតុ មានរថយន្តក្រុងដឹកអ្នកដំណើរ ម៉ាកហុីយ៉ានដាយ ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-4940 (ជារថយន្តរបស់ក្រុមហ៊ុនវរៈប៊ុនថាំ) បើកបរពីលិចទៅកើត ដល់កន្លែងកើតហេតុ បានបុកនឹងម៉ូតូម៉ាកអេសស្លេដ ពណ៏ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1Q-2556 បើកបរពីកើតទៅលិច (ច្រាសទិសគ្នា) បណ្តាលអោយមនុស្សម្នាក់បានស្លាប់នៅកន្លែងកើតហេតុ។ ជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ វន សុភក្រ្តា អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកខារាអូខេអេហ្វផ្លាស់ រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ជាអ្នកបើកបរម៉ូតូ។ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)