ប្រទេសថៃ ៖ ពលករខ្មែរ៣នាក់រងរបួសធ្ងន់ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ ក្នុងស្រុកបាងខ្លាវ ខេត្តឆាក់ឆឺងសៅកា ពីថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។
តាមសេចក្តីរាយការបានប្រាប់ថាមាន រថយន្ត Mazda bt-50 pro ពីបាំងមួយគ្រឿងជួបគ្រោះថ្នាក់ បុកដើមឈើក្បែរជញ្ចើមផ្លូវ បណ្ដាលឲ្យពលករខ្មែរចំនួន០៣នាក់ រងរបួសធ្ងន់ និងតៃកុងថៃស្លាប់០១នាក់ នៅកន្លែងកើតហេតុផងដែរ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង នៅត្រង់ចំណុចផ្លូវជាតិ ៣០៤-មហាសាខាម ស្ថិតនៅក្នុងភូមិ៥ ឃុំថាថងឡាំងវ ស្រុកបាងខ្លាវ ខេត្តឆាក់ឈើងសៅ។
បច្ចុប្បន្នពលករខ្មែររងគ្រោះទាំង០៣នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបាងខ្លាវ ខេត្តឆាក់ឈើងសៅ។ ទោះយ៉ាងណាពលករខ្មែរដែលជួបគ្រោះថ្នាក់ចរាចរណ៏ខាងលើនោះ នៅមិនទាន់ដឹងពីមូលហេតុ និងមិនទាន់ស្គាល់អត្តសញ្ញាណឡើយ ព្រោះមិនទាន់មានការបកស្រាយ ពីមន្ត្រីកម្ពុជាប្រចាំប្រទេសថៃឡើយ៕ វណ្ណា






