ភោជនីយដ្ឋាន៣២ នៃខេត្តមណ្ឌលគីរីបន្ទាប់ពីខេត្តក្រចេះ និង ព្រះវិហារ បានប្តេជ្ញាមិនលក់ ទិញ និងធ្វើម្ហូបជូនភ្ញៀវពិសារនូវផលិផលសត្វព្រៃគ្រប់ប្រភេទ។
ភោជនីយដ្ឋាន៣២កន្លែង ក្នុងខេត្តមណ្ឌលគិរី បានប្រកាសមិនលក់ម្ហូប ធ្វើពីសាច់សត្វព្រៃ និងរាយការណ៍ដល់សមត្ថ កិច្ចក្នុងករណី ដែលប្រទះឃើញមានការលក់សត្វព្រៃ ដោយភោជនីយដ្ឋាន ទាំង៣២នេះក៏ទទួលបានបណ្ណសរសើរ ពីក្រសួងបរិស្ថានផងដែរ។ ការប្ដេជ្ញារបស់ម្ចាស់ភោជនីយដ្ឋានទាំង៣២ នេះត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីនៃយុទ្ធនាការអន្ទាក់សូន្យ ដែលរៀបចំការដោយក្រសួងបរិស្ថាន រួមជាមួយអង្គការ ជាដៃគូ និងអាជ្ញាធរខេត្តមណ្ឌលគិរី។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់ម្ចាស់ភោជនីយដ្ឋាន ទាំង៣២កន្លែងនេះ ជាជ្រុងនៃភាពជោគ ជ័យ ដែលយុទ្ធនាការអន្ទាក់សូន្យ បានធ្វើឡើងដោយ ម្ចាស់ ភោជនីយដ្ឋាន និងបានតាំងចិត្តចូលរួម ជាមួយ ក្រសួង ស្ថាប័នមានសមត្ថកិច្ច ក្នុងការទប់ស្កាត់ការ បរបាញ់ និងជួញដូរ សត្វព្រៃខុសច្បាប់។
រដ្ឋលេខាធិការក្រសួងបរិស្ដាន បញ្ជាក់ថា ប្រសិនបើគ្មានតម្រូវការ ក៏គ្មានការផ្គត់ផ្គង់នោះដែរ។ ឯកឧត្តមបានរំលឹកប្រជាពលរដ្ឋថា ពលរដ្ឋមួយចំនួន ដែលតែងនិយមពិសារសាច់សត្វព្រៃ គួរបោះបង់ទម្លាប់ហូបសាច់សត្វព្រៃ និងកុំមានជំនឿងថាសាច់សត្វព្រៃជាថ្នាំប៉ូវកម្លាំង ឬ ជា ឱសថព្យាបាលជំងឺនោះឡើយ តែបើយើងបរិភោគសត្វសត្វព្រៃប្រើប្រាស់សផលិតោលសត្វព្រៃវាមិនត្រឹមតែបំផ្លាញ់ទេថែមទាំង មានជំងឺនិងមេរោគជាច្រើនផងដែរ។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះមានភោជនីយ ដ្ឋានសរុប៤២ ដែលបានប្រកាសមិនទទួលទិញ និងធ្វើម្ហូបពីសាច់សត្វព្រៃជូនភ្ញៀវ។ នៅក្នុងនោះ ខេត្តមណ្ឌលគិរីមានចំនួន ៣២ភោជនីយដ្ឋាន ខេត្ត ព្រះវិហារចំនួន៥ភោជនីយ ដ្ឋាន និងខេត្តក្រចេះចំនួន ៥ភោជនីយដ្ឋាន”៕
ពីទូរ្យ ប្រ៊េន






