មណ្ឌលគីរី ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅចំនុចវត្ត ដេអេ ភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី មានករណីឃាតកមួយរវាងសង្ឃពីរអង្គ បណ្តាលឲ្យព្រះសង្ឃមួយអង្គត្រូវសុគត និមួយអង្គទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
សមត្ថកិច្ចឱ្យដឹងថា ជនសង្សយ័ឈ្មោះធឿន នី ភេទប្រុសអាយុ ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរ ព្រះសង្ឃ មានទីកន្លែងកំណើតភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម។
ទីលំនៅបច្ចុប្បន្នព្រះសង្ឃគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ ជនរងគ្រោះឈ្មោះ ថ្លាង វុធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាព្រះសង្ឃ មានទីកន្លែងកំណើតភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម។
ទីលំនៅបច្ចុប្បន្នជាព្រះសង្ឃគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ជនរងគ្រោះបានបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្ត ដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតដោយសាររបួសធ្ងន់ធ្ងរពេក។
សមត្ថកិច្ចមូលហេតុ បញ្ជាក់ថា មូលហេតុដោយសារទាស់សំដីគ្នាចោទប្រកាន់គ្នាទៅវិញទៅមក រហូតដល់ឈានដល់កាប់ចាក់គ្នាតែម្ដងទៅ។ បច្ចប្បន្ន ជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍ឃាត់ខ្លួនយក មកប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕





