គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧,៤៥១,៩២៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៧៥,៥៣១នាក់ និងជាសះស្បើយឡើងវិញ ១០,៩១៩,៩២៦នាក់។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋ អាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៦៣៤, ៥៥៧នាក់ ស្លាប់ចំនួន ១៥៥,០៧៩នាក់ និងជាសះស្បើយចំនួន ២,២៧៨,០៧៨នាក់។
តាមពី ក្រោយដោយ ប្រេស៊ីល ដែលមានអ្នកឆ្លង ២,៦១៣,៧៨៩នាក់ ស្លាប់ចំនួន ៩១,៣៧៧នាក់ និងជាសះស្បើយ ១,៨២៤,០៩៥នាក់។
រីឯមហាយក្ស ឥណ្ឌា មានអ្នកឆ្លង ១,៦៣៩,៣៥០នាក់ ស្លាប់ ៣៥,៧៨៦នាក់ និងជាសះស្បើយ ១,០៥៩,០៩៣ នាក់ ៕






