សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ បានដឹកនាំថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា (AMMTC) តាមប្រព័ន្ធសន្និសីទវីដេអូ ដោយកិច្ចប្រជុំនេះមានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ហើយប្រទេសវៀត ណាមជាប្រធានដឹកនាំកិច្ចប្រជុំនេះ៕






