ប្រទេសចិន បាននិយាយថា ខ្លួនកំពុងដាក់មន្ត្រីតៃវ៉ាន់ប្រាំពីរនាក់ក្នុងបញ្ជីខ្មៅ ជុំវិញការចោទប្រកាន់ថា ពួកគេគាំទ្រចំពោះឯករាជ្យភាព របស់កោះដែលគ្រប់គ្រង ដោយខ្លួនឯង។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បាននិយាយថា ក្រុមនេះនឹងត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងប្រទេសចិនដីគោក និងទឹកដីនៃទីក្រុងហុងកុង និងម៉ាកាវ ហើយត្រូវបានហាមឃាត់មិនឱ្យធ្វើការជាមួយមន្ត្រីចិន។ សារព័ត៌មានស៊ីនហួរ បានបន្ថែមទៀតថា វិធានការដាក់ទណ្ឌកម្ម គឺចាំបាច់ដើម្បីការពារការអភិវឌ្ឍដោយសន្តិភាពនៃទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ និងផលប្រយោជន៍ភ្លាមៗរបស់ប្រជាជនទាំងសងខាង នៃច្រកសមុទ្រ។
ទីក្រុងប៉េកាំងបានអះអាងថា តៃវ៉ាន់ជាកម្មសិទ្ធិរបស់ខ្លួន ហើយមិនបានបដិសេធការប្រើប្រាស់កម្លាំងដើម្បីគ្រប់គ្រងទឹកដីនោះទេ។
ប៉ុន្តែក្រសួងការបរទេសរបស់កោះតៃវ៉ាន់ បាននិយាយជា ការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថា កោះនេះគឺជាលទ្ធិប្រជាធិបតេយ្យដែលមិនអាចមានការជ្រៀតជ្រែកពីប្រទេសចិនបានឡើយ។
លើសពីនេះទៅទៀត អ្នកនាំពាក្យក្រសួងការបរទេស ចូននេ អួ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតៃប៉ិ ថាមិនអាចទទួលយកការគំរាមកំហែង ពីប្រព័ន្ធផ្តាច់ការបានទេ។
តៃវ៉ាន់និយាយថា ប្រជាជន ២៣ លាននាក់របស់កោះនេះគួរតែជាអ្នកកំណត់អនាគតរបស់ពួកគេ។
ការដាក់ទណ្ឌកម្មទំនងជាមិនមានផលប៉ះពាល់ច្រើនដល់មន្ត្រីតៃវ៉ាន់ទេ ព្រោះពួកគេមិនបានធ្វើដំណើរទៅកាន់ដីគោកស្រាប់ទៅហើយ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






