ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ដោយសារជីវភាពក្រីក្រ សុំម្ដាយឪពុកទៅរាវលៀសនៅទំនប់ យកមកធ្វើម្ហូវ ដល់រណ្តៅជ្រៅ លង់ស្លាប់គ្មានអ្នកដឹង ខេត្ដកំពង់ស្ពឺ ៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ បានលង់ទឹកទំនប់ចាន់ថ្នាល (ក្រាំងចេក) ខណៈដែលចុះទៅរាវរកលៀសយកមកធ្វើម្ហូប ប៉ុន្តែសំណាងអាក្រក់ ដើររាវដល់រណ្តៅជ្រៅ ហើយក៏លង់ទឹកស្លាប់តែម្តង កាលពីវេលាម៉ោង ០៨ និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបឹងទំនប់ចាន់ថ្នាល ស្ថិតក្នុងភូមិក្រាំងជង្រុក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកឧដុង្គ បាននិយាយអោយដឹងថា ជនរងគ្រោះមានឈ្មោះ ថន ស្រីម៉ុច ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ រស់នៅភូមិទួលស្តៅ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលស្រុកបាន បន្តអោយដឹងទៀតថា នៅមុនពេលកើតហេតុ គឺក្មេងស្រីរងគ្រោះ បានប្រាប់ឪពុកម្តាយថាទៅរាវលៀស ដោយសារតែជីវភាពក្រីក្រ ហើយឈប់សំរាក ក៏បានទៅរកយកមកធ្វើម្ហូប នៅក្នុងទំនប់ចាន់ថ្នាល ហើយក៏ដើរជ្រុល ធ្លាក់ចូលក្នុងរណ្តៅជ្រៅជាង៥ម៉ែត្រ បណ្តាលអោយលង់ទឹកស្លាប់តែម្តង ហើយមិនមានអ្នកណាដឹងនោះទេ។ លុះពេលបាត់កូនមិនឃើញត្រឡប់មកផ្ទះ ក៏ចេញមករក ឃើញស្បែកជើង មានការភ្ញាក់ផ្អើល រាវរកឃើញស្លាប់បាត់ទៅហើយ។ បន្ទាប់ពីរាវរកឃើញសព នគរបាលចុះពិនិត្យសន្និដ្ឋានថា ពិតជាស្លាប់ដោយសារតែលង់ទឹកស្លាប់ពិតប្រាកដមែន រួចប្រគល់សពអោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ […]
  • ក្ដៅៗ!!! លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែងហើយ រាជធានីភ្នំពេញ ៖ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែងហើយ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃស្ថាប័នតុលាការ ថ្លែងប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងនៅមុននេះបន្តិច។ មន្ដ្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ត្រូវហើយលោក គឹម សុខ ត្រូវបានតុលាការដោះលែងឲ្យចេញពីពន្ធនាគារនៅថ្ងៃនេះ ក្រោយអនុវត្តការជាប់ទោសដល់ថ្ងៃកំណត់»។ គួរបញ្ជាក់ដែរថា លោក គឹម សុខ ដែលសាធារណជនមួយចំ​នួនហៅថា «អ្នកវិភាគសង្គម» កាលពីរសៀល​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ២០១៧ ត្រូវបានចៅក្រម​ជំនុំជម្រះសាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញទ្ធី សម្រេច​ផ្ដន្ទាទោសដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង​ពិន័យ​ប្រាក់ចំនួន៨​លាន​រៀល រួម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់​ដើមបណ្តឹង ៨០០​លាន​រៀល ក្រោមការចោទប្រកាន់ពី​បទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍។ ការផ្តន្ទាទោសនេះ ធ្វើឡើងបន្ទាប់ពីលោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្ស​ប្រជាជន​កម្ពុជា ថា​នៅ​ពី​ក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី៕
  • ស្លាប់ម្នាក់នៅនងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះម៉ូតូបុករថយន្ត ចតចោលលើផ្លូវ ក្រុងប៉ោយប៉ែត ៖ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះម៉ូតូបុករថយន្តដឹកទំនិញ ចតតាមផ្លូវលំក្រាលបេតុង កាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២១និង៤០នាទី ត្រង់ចំណុចខាងត្បូង សាលាសង្កាត់ផ្សារកណ្តាល ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះក្នុងការហេតុគ្រោះថ្នាក់នេះ ទី០១ ឈ្មោះ យុង រ៉ាយង់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិផ្សារកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) ជាអ្នកបើកបរម៉ូតូ ទី០២ ឈ្មោះ យុង រ៉ានី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិផ្សារកណ្តាល។ សមត្ថកិច្ចផែនសណ្ដាប់ធ្នាប់ក្រុង បានប្រាប់បន្ថែមថា មុនកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាទ្រីមសេ ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-2392 បើកពីជើង ទៅត្បូង […]
  • ម៉ូតូស្កុបពី បើកជែងរថយន្ត ជ្រុលបុកសួនខណ្ឌចែកទ្រូងផ្លូវជាតិលេខ៦ បោកក្បាលស្លាប់ស្រ្តីម្នាក់ និងចៅ២នាក់រងរបួសធ្ងន់ រាជធានីភ្នំពេញ ៖ ស្រ្តីចំណាស់ម្នាក់បានបោកក្បាលស្លាប់នៅកន្លែង និងចៅប្រុស ស្រី២នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូម៉ាកស្កុបពីមួយគ្រឿង ជែងរថយន្ត ហើយជ្រុលទៅបុកសួនច្បារ ខណ្ឌចែក ផ្លូវជាតិលេខ៦។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិ៦ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។ ស្រ្តីដែលបានស្លាប់ ឈ្មោះ មូ ថេង អាយុ៥៤ឆ្នាំ មានទីលំនៅភូមិមេសព្រះច័ន្ទ ឃុំមេសព្រះច័ន្ទ ស្រុកពារាំង ខេត្តព្រៃវែង។ ចំណែកចៅ២នាក់ រងរបួសធ្ងន់ ម្នាក់ឈ្មោះ ខេមរា ជីវ័ន្ត ភេទប្រុស អាយុ១៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ខេមរា លក្ខិណាពេជ្រ ភេទស្រី អាយុ៧ឆ្នាំ។ តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះ និងចៅប្រុសស្រី (ចៅប្រុសជាអ្នកបើកម៉ូតូ) បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FA-4694 មួយគ្រឿង ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូង […]
  • ទីបំផុត ស្ត្រីជនជាតិចិន បើករថយន្តបំបុកចោរឆក់ទូរស័ព្ទស្លាប់ ត្រូវតុលាការចោទប្រកាន់៣បទល្មើស ប្រឈមជាប់ពន្ធនាគារពី៩ឆ្នាំទៅ២០ឆ្នាំ រាជធានីភ្នំពេញ ៖ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ស្ត្រីជនជាតិចិនម្នាក់ ដែលបើករថយន្តបំបុក បណ្តាលឱ្យចោរឆក់ទូរស័ព្ទស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ជាផ្លូវការហើយ នៅល្ងាចថ្ងៃទី១៦ ខែសីហា នេះ។ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅពុំអាចទំនាក់ទំនងសុំការបញ្ជាក់បានទេ ដោយសារលោកជាប់ បេសកកម្មនៅក្រៅប្រទេស។ ប៉ុន្តែប្រភពព័ត៌មានគួរឱ្យទុកចិត្តបាន បានបង្ហើបប្រាប់ថា កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ស្ត្រីជនជាតិចិនរូបនេះ ចំនួន៣បទល្មើស គឺបទហិង្សាដោយអចេតនា មានស្ថានទម្ងន់ទោស, បទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ តាមមាត្រា២១៨ និងមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ, និងបទបើកបរគ្មានប័ណ្ណបើកបរត្រឹមត្រូវ តាមមាត្រា៧៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ប្រភពព័ត៌មានបញ្ជាក់ទៀតថា បច្ចុប្បន្នជនត្រូវចោទ និងសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនជនត្រូវចោទរូបនេះ។ បទល្មើសហិង្សាដោយអចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោស ដាក់ពន្ធនាគារ ពី២ឆ្នាំ ទៅ៥ឆ្នាំ […]
  • នគរបាលស្រុកសំរោងទង ដឹកនាំកម្លាំង បង្ក្រាបមនុស្ស១២នាក់ ពាក់ព័ន្ធគ្រឿងញៀន ខេត្ដកំពង់ស្ពឺ ៖ មនុស្សចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំមួយចំនួន ធ្វើការបង្ក្រាប ពាក់ពន្ធ័ជាមួយករណីប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង០៩ រហូតដល់ម៉ោង០៣រសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចព្រៃខាងត្បូងភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមលោកអធិការនគរបាលស្រុកសំរោងទង បាននិយាយអោយដឹងថា ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល ពីមន្ត្រីតុលាការខេត្តផងដែល លោកបានដឹកនាំកម្លាំងប្រមាណ៥០នាក់ តាំងពីម៉ោង ០៩ព្រឹករហូតដល់ម៉ោង០៣រសៀល ថ្ងៃទី១៥ ខែសីហានេះ បានចុះបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម នៅចំណុចព្រៃខាងត្បូង ភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង បានចំនួន១២នាក់។ លោកអធិការបន្តថា មនុស្សទាំង១២នាក់ ដែលឃាត់ខ្លួននោះរួមមាន 1» មានឈ្មោះ ឌឹម សូនី ហៅ ជ្រុញភេទ ប្រុសអាយុ២៧ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅ ភូមិពង្រធំ ឃុំកាហែង មុខសញាកាប់កម្លាំងសមត្ថកិច្ចកន្លងមក 2» ឈ្មោ សុីម សំភាស់ […]
  • ទឹកជំនន់ស្ទឹងសង្កែបាត់ដំបង ហក់ឡើងដល់១៣,៧០ម៉ែត្រ ដល់ចំណុចប្រកាសអាសន្ន បាត់ដំបង ៖ ទឹកជំនន់ស្ទឹងសង្កែ ខេត្តបាត់ដំបង បានហក់ឡើងដល់១៣,៧០ម៉ែត្រ គិតមកដល់ត្រឹមម៉ោង០២រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ ដែលឈានដល់ចំណុចប្រកាសអាសន្ន។ ស្ថានភាពទឹកជំនន់កំពុងហូរខ្លាំង លិចចូលដល់ក្រោមផ្ទះប្រជាពលរដ្ឋ ដែលរស់នៅជាប់ដងស្ទឹងសង្កែជាបណ្ដើរៗហើយ នៅព្រឹកថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៨នេះ។ ដែលអាជ្ញាធរខេត្តបាត់ដំបង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់ នៅក្នុងក្រុងបាត់ដំបង និងប្រជាពលរដ្ឋេស់នៅជាប់ដងស្ទឹងសង្កែ ទាំងអស់ផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ ខ្លាចមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។ លោក ឡុង ផល្គុន ប្រធានមន្ទីធនធានទឹកខេត្តបាត់ដំបង បានឲ្យដឹងកាលពីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ថា ស្ថានភាពទឹកផ្នែកខាងលើ នៅចំណុចទំនប់កង្ហត់ និងចំណុចប្រព័ន្ធធារាសាស្ត្រពហុបំណងសេកសក មានការធូរស្បើយហើយ គឺទឹកជំនន់នឹងស្រកជាបណ្ដើរៗ  មេឃក៏គ្មានភ្លៀងធ្លាក់បន្ថែមដែរ នៅផ្នែកប្រភពពីខាងលើគឺ ស្រុកសំឡូតនោះ។ ការទឹកស្រកចុះនៅចំណុចខាងលើ ជាសញ្ញាមួយល្អ ព្រោះទឹកជំនន់មិនអាចយាយីរគម្រាមកំហែងដល់ក្រុងបាត់ដំបង ឬឡើងលិចលង់ផ្ទះប្រជាពលរដ្ឋ ផ្លូវសាធារណៈ បន្ថែមទៀតបានឡើយ ស្ថានភាពទឹកស្រកកាន់តែថយចុះនៅរយៈពេល៨ម៉ោងខាងមុខនេះ៕ អ៊ុង សារុំ
  • តុលាការ​បន្ដសាកសួរ​ ស្ត្រី​ជនជាតិ​ចិន​ដែល​បើក​រថយន្ត​បំបុក​​ចោរ​ឆក់​ទូរស័ព្ទ​ ស្លាប់​ម្នាក់​ នៅតុលាការ​ រាជធានីភ្នំពេញ​ ៖ ​កញ្ញា​ វ៉ា​ សក្តា​ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​សីហា​ នេះ​ បន្ត​សាកសួរ​ស្ត្រី​ជនជាតិ​ចិន​ម្នាក់ ​ដែល​បើក​រថយន្ត​បំបុក​ បណ្តាល​ឱ្យ​ចោរ​ឆក់​ទូរស័ព្ទ​ស្លាប់​ម្នាក់​ និង​របួស​ធ្ងន់​ម្នាក់​។​ ករណី​នេះ​នគរបាល​ខណ្ឌ​ចំការមន​ សន្និដ្ឋាន​ថា​ ស្ត្រី​ជនជាតិ​ចិន​រូប​នេះ​ ប្រឈម​បទល្មើស​មនុស្ស​ឃាត ​ដោយ​អចេតនា​។ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បញ្ជាក់​ថា ​នៅថ្ងៃអាទិត្យ ទី១២​ ខែ​សីហា​ ឆ្នាំ​២០១៨ វេលាម៉ោង ២៤និង១០នាទី មានករណីមនុស្សឃាតដោយអចេតនា (បើករថយន្តដេញបុកជនសង្ស័យឆក់ទូរស័ព្ទដៃស្លាប់-របួស) នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវលេខ៤៥៦ មុខផ្ទះលេខ៥៤​ ក្រុម២២ ភូមិ៤ សង្កាត់ទួល ទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ អ្នករងរបួសធ្ងន់ ប្រុសម្នាក់ និងស្លាប់ប្រុសម្នាក់​ ជាជនសង្ស័យឆក់ទូរស័ព្ទដៃ​។ ជនសង្ស័យ​ឈ្មោះ សារុន ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៥០ ផ្លូវ​លេខ៤៦០ ក្រុម២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌ​ចំការមន​ រងរបួសធ្ងន់ […]
  • លទ្ធផលផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈទាំង១២៥ គ្រប់គ្រងអាសនៈទាំងអស់ក្នុងសភា រាជធានីភ្នំពេញ ៖ លទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុងជាផ្លូវការហើយ កាលពេលវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ​។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាតែម្តង ចំណែកគណបក្សផ្សេងៗដែលចូលរួមក្នុងការបោះឆ្នោត ពុំទទួលបានអាសនៈណាមួយឡើយ។ បើតាមលទ្ធផលផ្លូវការដែលចេញផ្សាយដោយ គ.ជ.ប បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានទទួលសំឡេងគាំទ្រច្រើនលើសលប់ រហូតដល់ ៤,៨៨៩,១១៣សំឡេង ស្មើនឹងប្រមាណ ៧៧ភាគរយនៃសំឡេងសន្លឹកឆ្នោតបានការទាំងមូល ៦,៣៦២,២៤១។ នៅគ្រប់បណ្តារាជធានី/ខេត្ត គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រនាំមុខគេដាច់ បើប្រៀបធៀបនឹងគណបក្សនយោបាយទាំង១៩ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត។ ខាងក្រោមនេះជាបញ្ជីរាយនាមបេក្ខជនជាប់ជាដំណាងរាស្រ្ដ និតិកាលទី៦ ផ្លូវការចេញដោយ គ.ជ.ប៖  
  • ជនសង្ស័យសម្លាប់បុរសម្នាក់ជាមន្ត្រីនគរបាលប៉ុស្តិ៍គោកចក ឃាត់ខ្លួនបានហើយ តាមការពិតជា…. ក្រុងសៀមរាប ៖ ជនសង្ស័យពាក់ពន្ធ័ករណីឃាតកម្ម លើជនរងគ្រោះ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ត្រូវបានឃាត់ខ្លួនបានហើយ បន្ទាប់ពីបានធ្វើការស្រាវជ្រាវ អស់រយះពេល៧ម៉ោង។ កាលពីចន្លោះវេលាម៉ោង ៣ទៅម៉ោង៤:០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីប្រទះឃើញសពជនរងគ្រោះ ឈ្មោះ ហុឹម វណ្ណារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។ បន្ទាប់ពីទទួលសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ និងដោយមានបទបញ្ជារយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប បានធ្វើការរក្សា និងពិនិត្យកន្លែងកើតហេតុ ហើយបើកការស្រាវជ្រាវ។ លទ្ធផលពិនិត្យកន្លែងកើតហេតុ និងនៅលើសាកសពជនរងគ្រោះ មានស្នាមចាក់ដោយកាំបិតចំនួន១០ចំណុច ដោយឡែកសម្ភារះទ្រព្យសម្បត្តិរបស់ជនរងគ្រោះ មិនមានការបាត់បង់ឡើយ យើងបានសន្និដ្ឋានថា ករណីនេះជាករណីគំនុំ។ លោក វរសេនីយ៍ត្រី […]
  • មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ ត្រូវ​បានកំលាំង​នគរ​បាល​ស្រុកឧដុង្គ​ ឃាត់ដកហូតបានថ្នាំ​ញៀន០៧កញ្ចប់ ខេត្ដកំពង់​ស្ពឺ​ ៖​ មុខសញ្ញាជួញដូរយ៉ាងសកម្មប្រចាំស្រុកឧដុង្គ ត្រូវបានកម្លាំនគរបាល ធ្វើការឃាត់ខ្លួនបាន រួមជាមួយវត្ថុតាងម៉ាទឹកកកចំនួន០៧កញ្ចប់ ខណៈដែលមុខសញ្ញាជួញដូរគ្រឿងញៀនខាងលើ កំពុងតែចរាចរណ៍គ្រឿងញៀន ហើយកម្លាំងនគរបាលល្បាតពើបប្រទះឃើញ ក៏ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ០៤និង១០នាទីរសៀល ថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ​២០១៨ នៅតាមបណ្តោយផ្លូវលំ ក្នុងភូមិព្រៃរោង ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រីនគរបាលស្រុកឧដុង្គ បាននិយាយអោយដឹងថា មុខសញ្ញាជនសង្ស័យខាងលើ ដែលឃាត់ខ្លួនបាននេះ ជាមុខសញ្ញាជួញដូរយ៉ាងសកម្ម ដែលកម្លាំងសមត្ថកិច្ចធ្វើការតាមដាន អស់ជាយូរខែមកហើយ ទើបនៅថ្ងៃឃាត់ខ្លួនបាននេះ នគរបាលយើង​ទទួល​ព័ត៌មាន​ពីប្រជាពលរដ្ឋ​ល្អ​ក្នុងភូមិខាងលើ ថានៅភូមិព្រៃរោង​ ​ឃុំភ្នំតូច ស្រុកឧដុង្គ​ មានមុខសញ្ញាជួញដូរគ្រឿងញៀន​ ម្នាក់ឈ្មោះ សៀក ឆៃម៉េង ប្រុស អាយុ​ ២៤​ ឆ្នាំ​មុខរបរមិនពិតប្រាកដ (លក់គ្រឿងញៀនតែម្តង) រស់នៅ​ ភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ តាមការអោយដឹងបន្ថែមពី​ លោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការ​នគរបាល​ស្រុកឧដុង្គ បាននិយាយអោយដឹងថា​ ​ពេលកំលាំងនគរបាលរបស់លោកបានចុះទៅ​ដល់ទីតាំង​ខាងលើ ដែលប្រជាពលរដ្ឋបានរាយការណ៍នោះ ក៏ពើបប្រទះឃើញមុខសញ្ញា​ […]
  • គ្រោះថ្នាក់ចរាចរណ៍បុកគ្នា រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ នៅនឹងកន្លែង ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ម្នាក់ ព្រមទាំងខូតខាតរថយន្ត និងម៉ូតូ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូបុកគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងការវេលាម៉ោង​ 19;30នាទី ថ្ងៃទី15 ខែសីហា ឆ្នាំ2018 ស្ថិតនៅភូមិគោគល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមសម្ថកិច្ចនគរបាល បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងម៉ូតូ អ្នកបើកបរឈ្មោះ តឹង ថាន់ហៅ ភេទប្រុស អាយុ31ឆ្នាំ ជនជាតិវៀតណាម មុខរបជាជាងសំណង់ រស់នៅភូមិអាំងឃ័ ឃុំអាំងឃ័ ស្រុកអាំឃ័ ខេត្តយ៉ាឡាយ បើកបរម៉ូតូគុបមូល ពណ៌ស គ្មានស្លាកលេខ បើកបរពីលិច ទៅកើត ក្នុងទិសដៅបញ្ជ្រាសទិសគ្នានឹងរថយន្ដ និងអ្នកបើករថយន្តម៉ាកបាឡែន ពណ៌ទឹកពាក់​ ស្លាកលេខ 2N 1227 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ពេលដឹងថាបុកមនុស្សស្លាប់ហើយ បានរត់បាត់ស្រមោល ដោយបន្សល់ទុកឡាននៅកន្លែងកើតហតុ។ បើតាមប្រភពព័ត៌មាន នៅកន្លែងកើយហេតុបានអោយដឹងថា មុនកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូ ពីទិសលិច មកកើត ក្នុងទិសដៅបញ្ជ្រាសទិសគ្នា […]
  • ចាប់ខ្លួនជនជាតិចិនបីនាក់ ពាក់ព័ន្ធករណីប្លន់ អ្នកប្តូរ និងវេរលុយ ខេត្ដសៀមរាប ៖ កម្លាំងនគរបាលស្រុកពួក ខេត្តសៀមរាប បានចាប់ខ្លួនជនជាតិចិនចំនួន០៣នាក់ ពាកព័ន្ធករណីប្លន់ជនរងគ្រោះ ជាអ្នកលក់មាសនៅផ្សារលើធំថ្មី ក្រុងសៀមរាប។ លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក ខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង 19និង20នាទី ថ្ងៃទី14 ខែសីហា នៅចំណុចមុខផ្ទះជនរងគ្រោះ ក្នុងភូុមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ខណៈដែលពួកគាត់ចេញពីប្រកបរបរប្តូរលុយ និងវេរលុយ ក្នុងក្រុងសៀមរាប ត្រឡប់មកផ្ទះវិញ (ភូមិឃុំកើតហេតុ) ស្រាប់តែឃើញមានក្រុមជនសង្ស័យ មិនស្គាល់មុខ៣នាក់ មានពាក់ម៉ាស់ បិទមុខជិត ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង មាឌធំខ្ពស់ ស្លៀកពាក់សុីវិល មិនច្បាស់ភិនភាគ បានដើរចេញពីដុបព្រៃ ផ្នែកខាងកើត អែបផ្លូវនោះ សំដៅមកឡានគាត់ ភ្លាមនោះមានម្នាក់ ស្ទុះមកវាយលើគាត់ដោយវត្ថុរឹងចំក្បាល បណ្តាលអោយគាត់រងរបួស តែគេមិនបាននិយាយអ្វីទេ ហើយគាត់លើកដៃប្រវ៉ាយទៅមនុស្សនោះវិញ និងបានស្រែករកអ្នកជិតខាងជួយ ចំណែកគ្នាគេម្នាក់នាក់ទៀត បានវាយបំបែកកញ្ចក់ឡាន បែកផ្នែកខាងស្តាំ បំណងរកទ្រព្យសម្បត្តិមានតំលៃ។ លោកបន្ដថា ដោយជនរងគ្រោះស្រែកខ្លាំងផ្អើលអ្នកជិតខាង ក្រុមជនសង្ស័យទាំងនោះបានរត់គេចខ្លួន ទៅទិសខាងកើតឆ្លងស្ទឹងបាត់។ […]
  • មន្ត្រីនគរបាលប៉ុស្ដិ៍គោកចកម្នាក់ ត្រូវបានជនមិនស្គាល់មុខ ចាក់សម្លាប់ ខេត្ដសៀមរាប ៖ បុរសម្នាក់ជាមន្ត្រីនគរបាលប៉ុស្ដិ៍គោកចក ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពចាក់បណ្តាលឲ្យស្លាប់ភ្លាមៗ។ ករណីឃាដកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ០៤និង០៥នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចផ្លូវគ្រួសក្រហម ក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចនគរបាលក្រុងសៀមរាប បានបញ្ជាក់ថា ករណីឃាតកម្មខាងលើនេះ បង្ករឡើងដោយជនសង្ស័យពុំស្គាល់មុខ បានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះ ចំនួន១០កាំបិត គឺចំពោះចំនួន៧កាំបិត ខ្នង១កាំបិត ភ្លៅ១កាំបិត ក្រោមឃ្លៀក១កាំបិត បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ ហ៊ឹម សុវណ្ណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាមន្ត្រីនគរបាលប៉ុស្ដិ៍គោកចក រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនរងគ្រោះ និងជនសង្ស័យ អាចមានគំនុំនឹងគ្នា ទើបឈានដល់ធ្វើឃាត។ ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវ។ ចំពោះសាកសពជនរងគ្រោះ ត្រូវបានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ជា ស្រស់
  • រថយន្តដឹកទំនិញមួយគ្រឿង បើកជ្រែងបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយ ប៉ើងក្រឡាប់ ស្លាប់ម្នាក់តាមផ្លូវជាតិលេខ៥ រាជធានីភ្នំពេញ៖ បុរសម្នាក់ បានប៉ើងរំលងសួនច្បារ បោកក្បាលស្លាប់នៅកន្លែង ខណះពេលដែល ជិះម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ហើយត្រូវរថយន្ត ដឹកទំនិញមួយគ្រឿង បើកជ្រែងមកបុកពីក្រោយពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើង កាលពីវេលា ម៉ោងប្រមាណ ៤រសៀល ថ្ងៃទី១៤ ខែសីហា នៅតាមផ្លូវជាតិលេខ៥ មុខវត្តជេដ្ឋាឧត្តម ហៅវត្តគ្រួស ក្នុង ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ ជនរងគ្រោះដែលបានស្លាប់នោះ ឈ្មោះ គង់ ពិសិដ្ឋ អាយុ ៤២ឆ្នាំ មុខរបរទិញលក់ក្រដាស មានលំនៅផ្ទះលេខ១១៩ ផ្លូវជាតិលេខ៥ ក្នុងភូមិមិត្ត ភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បានបោកក្បាលស្លាប់នៅកន្លែង។ រថយន្តបង្កគ្រោះថ្នាក់ ម៉ាកគា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU 5513 ជារថយន្តដឹកទំនិញឃ្លុប បើកបរ ដោយបុរសម្នាក់មិនស្គាល់អត្ដសញ្ញាណ ដោយគេចខ្លួនបាត់។ តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូសណ្តោងរ៉ឺម៉ក ដឹកក្រដាសយកទៅលក់ នៅឃុំព្រែតាទែន ស្រុក ពញាឮ ខេត្តកណ្តាល។ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)