ខេត្ដកំពង់ស្ពឺ ៖ មនុស្សចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំមួយចំនួន ធ្វើការបង្ក្រាប ពាក់ពន្ធ័ជាមួយករណីប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង០៩ រហូតដល់ម៉ោង០៣រសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចព្រៃខាងត្បូងភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បើតាមលោកអធិការនគរបាលស្រុកសំរោងទង បាននិយាយអោយដឹងថា ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល ពីមន្ត្រីតុលាការខេត្តផងដែល លោកបានដឹកនាំកម្លាំងប្រមាណ៥០នាក់ តាំងពីម៉ោង ០៩ព្រឹករហូតដល់ម៉ោង០៣រសៀល ថ្ងៃទី១៥ ខែសីហានេះ បានចុះបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម នៅចំណុចព្រៃខាងត្បូង ភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង បានចំនួន១២នាក់។
លោកអធិការបន្តថា មនុស្សទាំង១២នាក់ ដែលឃាត់ខ្លួននោះរួមមាន
1» មានឈ្មោះ ឌឹម សូនី ហៅ ជ្រុញភេទ ប្រុសអាយុ២៧ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅ ភូមិពង្រធំ ឃុំកាហែង មុខសញាកាប់កម្លាំងសមត្ថកិច្ចកន្លងមក
2» ឈ្មោ សុីម សំភាស់ ភេទ ប្រុសអាយុ 30ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំកាហែង
3» ឈ្មោះ ខាត់ រស្មី ប្រុស 25ឆ្នាំ នៅភូមិពង្រធំ ឃុំកាហែង
4» ឈ្មោះ ប៉ុស ពេជ្រ ប្រុស 33ឆ្នាំ នៅភូមិត្រពាំងជ្រៅ ឃុំកាហែង
5» ឈ្មោះ ហឹុម បូរិទ្ធ ប្រុស 25ឆ្នាំ នៅភូមិអណ្ដូងស្លា ឃុំតាំងក្រូច ស្រុកសំរោង ទង
6» ឈ្មោះ ប៊ុន ឆៃ ប្រុស 27ឆ្នាំ នៅភូមិត្រពាំងជ្រៅ ឃុំកាហែង
7» ឈ្មោះ ប៉ុស ចាន់ណា ប្រុស 24ឆ្នាំ នៅភូមិត្រពាំងជ្រៅ ឃុំកាហែង
8» ឈ្មោះ សាំង សូបាន ប្រុស 25ឆ្នាំត្រពាំងជ្រៅ
9» មាស យន ប្រុស33ឆ្នាំភូមិត្រពាំងជ្រៅ
10» ស៊ុ ដារាចន្ត្រា ប្រុស23ឆ្នាំ ភូមិត្រពាំងជ្រៅ
11» ព្រំ ណុន ប្រុស33ឆ្នាំភូមិត្រពាំងជ្រៅ
12» វ៉េង មេសា ប្រុស22ឆ្នាំភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។លោកបន្តថាក្រោយឃាត់ខ្លួន
សរុបមនុស្សចំនួន 12នាក់ ដកហូតថ្នាំញៀនចំនួន០៤កញ្ចប់ (ក្នុងនោះ មធ្យមចំនួន០១កញ្ចប់ តូចចំនួន០៣កញ្ចប់) អាវុធច្នៃចំនួន០២ដើម កាំបិតចំនួន០៤ ដាវសាម៉ូរ៉ៃចំនួន០២ដើម និងសម្ភារៈប្រើប្រាស់មួយចំនួនធំថែមទៀតផង។ បច្ចុប្បន្នមុខសញាទាំង១២នាក់នេះ កំពុងធ្វើការ សាកសួរ នឹងកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕ អ៊ុ ណូន










