ព្រះវិហារ ៖ មនុស្សម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្ត និងម៉ូតូរ៉ឺម៉កលក់ទឹកអំពៅក្នុងដំណើរបញ្ច្រាសទិសគ្នា។
លោក វរសេនីយ៍ រិទ្ធ សូណា អធិការនគរបាលស្រុក ត្បែងមានជ័យ បានឱ្យដឹងថា ករណីនេះ កើតឡើងកាលពី រសៀល ថ្ងៃទី ១៦ខែឧសភាឆ្នាំ២០២០ នៅ ចំណុច ផ្លូវជាតិ លេខ ៦២ ចន្លោះ គីឡូម៉ែត្រ លេខ ១១២ និង ១១៣ បេង កោង ស្ថិតនៅ ភូមិ ក្រាំង ដូង ឃុំ ព្រះ ឃ្លាំង ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ ។
រថយន្ត ម៉ាក ហាយឡែ នឌ័ រពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX.9492 ខូចខាត ធ្ងន់ផ្នែកខាងមុខ អ្នកបើកបរបានរត់គេចខ្លួនបាត់។
ជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុឈ្មោះ ហង្ស ស៊ា ងហាក់ ភេទ ប្រុស អាយុ ២៤ ឆ្នាំ នៅ ភូមិ ចម្ការស្រម៉ូវ សង្កាត់ ប៉ាលហាល ក្រុងព្រះវិហារ ។
បើកបរម៉ូតូម៉ាកកូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ1D.3032 សណ្តោង រ៉ឺម៉កលក់ទឹកអំពៅ ។ អ្នករួមដំណើរ ឈ្មោះ ស៊ឹម សៀ ភេទ ស្រី អាយុ ២០ ឆ្នាំ រងរបួសត្រូវជាប្រពន្ធសាកសព ។
សមត្ថកិច្ចបានប្រគល់សាកសពជូនបងប្អូនជនរងគ្រោះ ឯអ្នករបួសបញ្ជូនទៅមន្ទីពេទ្យព្រមទាំងប្រមូលវត្ថុតាងដែលពាក់ព័ន្ធយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ដើម្បីចំណាត់ការតាមនីតិវិធី ៕






