រាជធានីភ្នំពេញ ៖ លទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុងជាផ្លូវការហើយ កាលពេលវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាតែម្តង ចំណែកគណបក្សផ្សេងៗដែលចូលរួមក្នុងការបោះឆ្នោត ពុំទទួលបានអាសនៈណាមួយឡើយ។
បើតាមលទ្ធផលផ្លូវការដែលចេញផ្សាយដោយ គ.ជ.ប បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានទទួលសំឡេងគាំទ្រច្រើនលើសលប់ រហូតដល់ ៤,៨៨៩,១១៣សំឡេង ស្មើនឹងប្រមាណ ៧៧ភាគរយនៃសំឡេងសន្លឹកឆ្នោតបានការទាំងមូល ៦,៣៦២,២៤១។ នៅគ្រប់បណ្តារាជធានី/ខេត្ត គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រនាំមុខគេដាច់ បើប្រៀបធៀបនឹងគណបក្សនយោបាយទាំង១៩ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត។
ខាងក្រោមនេះជាបញ្ជីរាយនាមបេក្ខជនជាប់ជាដំណាងរាស្រ្ដ និតិកាលទី៦ ផ្លូវការចេញដោយ គ.ជ.ប៖








