ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រថយន្តមិនស្គាល់ម៉ាក បើកបុកម៉ូតូបើកបញ្ច្រាសទិសគ្នា ស្លាប់យុវជន០២នាក់ រណូករណែលពេញផ្លូវ ខេត្តកំពង់ស្ពឺ ៖ យុវជន០២នាក់ បានស្លាប់រណូករណែល លើផ្លូវជាតិលេខ៤១ ខណៈដែលយុវជនទាំង០២នាក់ខាងលើ ជិះម៉ូតូ០១គ្រឿង ហើយត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបញ្ច្រាសទិសបុកចំពីមុខយ៉ាងពេញទំហឹង រួចរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ០៤រសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧ ទៅលេខ១៨ ចំណុចភូមិខ្លែងពណ៌ជើង ឃំុព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ នគរបាលស្រុក បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤១ មកពីទិសខាងត្បូង ទៅទិសខាងជើង ក្នុងល្បឿនលឿន លុះពេលធ្វើដំណើរមកចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅ បុកម៉ូតូមួយគ្រឿង ម៉ាកហុងដា​ C125 ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពង់ស្ពី 1H.3196 បើកបរ ដោយឈ្មោះ អ៊ឺត ចាន់គ្រឹះស្នា ភេទប្រុសអាយុ១៨ឆ្នាំ ជាសិស្ស រស់នៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ និងឌុបឈ្មោះ គ្រីម សុវណ្ណរដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សដែរ […]
  • បែកធ្លាយដំណឹងថា ឈើប្រណិត ធ្នង់ គគីរ ឈើក្រំ និងឈើប្រភេទលេខ២ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត កំពុងរងការកាប់បំផ្លាញ ខេត្តឧត្តរមានជ័យ ៖ ព្រៃឈើដែលគ្រប់គ្រងដោយព្រះសង្ឃ នៅខេត្តឧត្តរមានជ័យ បានបែកធ្លាយថា មានមន្រ្តីសង្ឃ បានចូលអារឈើចេញពីរចំណុចអូរគគីរ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន មិនមែនប្រជាពលរដ្ឋ ឬក្រុមឈ្មួញនោះទេ តែកើតឡើងផ្តើមចេញពីមន្ត្រីអ្នកការពារ ថែរក្សា អនុញ្ញតិអោយកាប់បំផ្លាញ រួចដឹកជញ្ជូនតាមរថយន្ត។ ជាក់ស្តែងកាលពីយប់ ថ្ងៃទីថ្ងៃទ២៧ ខែសីហា ឆ្នាំ២០១៨ មានរថយន្តយីឌុបមួយគ្រឿង ស្លាកលេខភ្នំពេញ 1B.1622 ដឹកឈើយកមកដាក់ទីតាំងចំនួន២កន្លែង ក្នុងភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលសុទ្ធតែជាឈើប្រណិតគ្រប់ប្រភេទ រួមមានឈើធ្នង់ ឈើគគីរ ឈើក្រំ និងឈើសម្រាប់សាងសង់លំនៅដ្ឋាន។ ហើយចំពោះរថយន្តដឹកឈើនោះ មានព្រះសង្ឃព្រះនាម សូត្រ សារស់ បានអះអាងថា មានការអនុញ្ញតិ (ប្រាប់ផ្ទាល់មាត់) ពីព្រះអង្គ ប៊ុត សាលួត ប្រធានការពារដែនជម្រកសត្វព្រៃ និងលោក ខន ខែម នាយផ្នែករដ្ឋបាលព្រៃឈើក្រុងសំរោងរួចរាល់ហើយ ដើម្បីយកទៅធ្វើផ្ទះ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក អឹម សាវរិទ្ធ នាយខណ្ឌរបាលព្រៃឈើខេត្តឧត្តរមានជ័យ បានអោយដឹងថា រូបលោកបានដឹងរឿងការដឹកជញ្ជូនឈើនេះដែរ ថាព្រះសង្ឃបានសុំដឹកឈើ […]
  • រថយន្តសាំយ៉ុងព្រលះម៉ូតូជាមួយម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខេត្ដព្រៃវែង ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាំយ៉ុង បើកបុកជាមួយម៉ូតូ កាលពីវេលាម៉ោង 5និង50នាទីព្រឹក ថ្ងៃទី29 សីហា ឆ្នាំ2018 នៅលើកំណាត់ផ្លូវជាតិលេខ8 ត្រង់ចំណុចចន្លោះ Km56-57 ស្ថិតក្នុងភូមិស្នាយពល ឃំុរកា ស្រុកពារាំង ខេត្តព្រៃវែង។ តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ម៉ន ហេន អាយុ38ឆ្នាំ មានទីលំនៅភូមិព្រៃសម្លាញ ឃុំរកា ស្រុកពារាំង ជិះម៉ូតូម៉ាកវ៉េវព៏ណខ្មៅ អត់ស្លាកលេខ បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ “ភ្នំពេញ” 2AP.0706 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បានរត់គេចខ្លួន មុនពេលសមត្ថកិច្ចចុះទៅដល់។ របាយការណ៍បញ្ជាក់បន្ថែមថា មុនពេលកើតហេតុ គេឃើញភាគីរថយន្តសាំយ៉ុង​ ធ្វើដំបើកបរ ក្នុងទិសដៅពីកើត ទៅលិច។ លុះមកដល់ចំណុចខាងលើ រថយន្តក៍បានជ្រុលចង្កូត ទៅបុកគូថភាគីម៉ូតូ ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលឲ្យស្ត្រីរងគ្រោះ (បើកបរម៉ូតូមិនមានពាក់មួកសុវត្ថិភាព) ហោះប្លោងបោកទៅនឹងថ្នល់ជាតិ ដាច់ខ្យល់ស្លាប់ភ្លាមមួយរំពេច។ ក្រោយទទួលបានព៌តមាន កម្លាំងនគរបាលជំនាញ សហការជាមួយនគរបាលប៉ុស្តិ៍ […]
  • រថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យប្តីប្រពន្ធ២នាក់ស្លាប់ នៅនឹងកន្លែង គល់ស្ពានអ្នកលឿង ខេត្ដព្រៃវែង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងរវាងរថយន្ត បើកបុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្សប្រុសស្រី2នាក់ប្តីប្រពន្ធ ស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី28 ខែសីហា ឆ្នាំ2018 នៅលើកំណាត់ផ្លូវជាតិលេខ១ ចម្ងាយពីគល់ស្ពានអ្នកលឿងត្រើយខាងកើត ប្រហែល150ម៉ែត្រ ស្ថិតក្នុងភូមិព្រែកខ្សាយជើង ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។ សមត្ថកិច្ចបានឲ្យដឹងថា​ គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយ រថយន្តម៉ាកហីុយុនដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3C.8836 បើកបរដោយឈ្មោះ ស៊ុត សាវុធ ភេទប្រុស អាយុ40ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរ រស់នៅខេត្តកំពត បើកបរក្នុងទិសដៅពីលិច ទៅកើត។ ឯម៉ូតូរងគ្រោះ ម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខកណ្តាល 1R.1594 បើកបរដោយឈ្មោះ ខឹម សុីឃឿន ភេទប្រុស អាយុ38ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ស្លាប់នៅកន្លែងកើតហេតុ ទិសដៅពីកើតទៅលិច។ អ្នករួមដំណើរឈ្មោះ […]
  • រដ្ឋបាលក្រុងព្រះសីហនុ បន្តចុះរៀបចំសណ្តាប់ធ្នាប់ ស្ទូចតូបលក់ដូរតូចៗរបស់ជនជាតិចិន ចេញពីចំណីផ្លូវ ខេត្តព្រះសីហនុ ៖ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមផ្លូវសាធារណៈ ជាបន្តទៀតនៅថ្ងៃនេះ ប្រយោជន៍សំដៅរក្សាសោភ័ណភាពក្រុងទេសចរណ៍ ឲ្យមានរបៀបរៀបរយថែមមួយកំរិតទៀត។ ត្រង់ចំណុចនេះ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានឲ្យដឹងថា នារសៀល ថ្ងៃអង្គារ៍ ទី២៨ ខែសីហា ឆ្នាំ២០១៨នេះ មន្ត្រីជំនាញរដ្ឋបាលក្រុង និងមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ បានបន្តចុះរៀបសណ្ដាប់ធ្នាប់ចំណីផ្លូវសាធារណៈ នៅតំបន់កន្ទុយនាគ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ និងនៅម្តុំឆ្នេរអូរឈើទាលជាដើម។ ជាលទ្ធផល មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ រុះរើតូប ឬស្តង់លក់ដូរតូចៗមួយចំនួន របស់ប្រជាពលរដ្ឋ ដែលកំពុងលក់ដូរយ៉ាងអាណាធិបតី នៅក្នុងសួនច្បារសាធារណ: និងបានស្ទូចយកតូបលក់ដូររបស់ជនជាតិចិនតូចៗ ដែលដាក់ប្រកបរបរលក់ដូរ នៅលើចំណីផ្លូវសាធារណៈ នាំឲ្យបាត់បង់សោភ័ណភាពក្រុងមួយចំនួនផងដែរ។ មន្ត្រីជំនាញបន្តថា តូបលក់ដូរ របស់ជនជាតិចិនមួយចំនួន ដែលរដ្ឋបាលក្រុងព្រះសីហនុ យករថយន្តស្ទូចចេញពីចំណីផ្លូវសាធារណៈខាងលើនេះ គឺមន្ត្រីជំនាញ ធ្លាប់បានចុះណែនាំ ឬចុះអប់រំពួកគេជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែជីវករជនជាតិចិនទាំងនោះ មិនអនុវត្តន៍តាមការណែនាំ របស់មន្ត្រីជំនាញរដ្ឋបាលក្រុងទេ។ ភាពរឹងទទឹង របស់អាជីវករជនជាតិចិនខាងលើ ទើបឈានដល់រដ្ឋបាលក្រុង បានសម្រេចស្ទូចយកតូបលក់ដូរទាំងនោះ យកមករក្សាទុក នៅសាលាក្រុងព្រះសីហនុជាបណ្តោះអាសន្ន ដើម្បីរង់ចាំរកដំណោះស្រាយនៅពេលក្រោយទៀត៕ ដោយ មនោរៀ
  • ម៉ូតូស្គុបពីបើកលឿន វ៉ារថយន្តមិនប្រយត្ន័ បុកម៉ូតូ MSX ចំពីមុខ អូសច្រើនម៉ែត្ររបួសធ្ងន់ធ្ងរ 3នាក់ ខេត្តកំពង់ស្ពឺ ៖ យុវជនចំនួន០៣នាក់ បានរងរបួសធ្ងន់ធ្ងរ អ្នកខ្លះបាក់ប្រអប់ជើង អ្នកខ្លះបាក់ឆ្អឹងដងកាំបិត ហើយត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះ នៅគ្លីនិកឯកជនមួយកន្លែង ក្នុងស្រុកបេសដ្ឋ ខណៈដែលយុវជន០២នាក់ជិះម៉ូតូស្គុបពី លឿនដូចហោះ វ៉ារថយន្តផុត ជ្រុលទៅបុកម៉ូតូ MSX បើកបញ្ច្រាសផ្លូវ បុកចំពីមុខប៉ើងជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ០២និង១៥នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែតលេខ៣៣ ទៅលេខ៣៤ ចំណុចភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋខេត្ដកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកបសេដ្ឋ បាននិយាយអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូ បុកជាមួយនឹងម៉ូតូ បើកបរបញ្ច្រាសទិសគ្នា។ នគរបាលដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុ គេបានឃើញមានម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CR-6200 បើកបរដោយឈ្មោះ ហៀង ប៊ុនធឿន ភេទប្រុស អាយុ២៣ឆ្នាំ ជាសិស្ស រស់នៅក្នុងភូមិម្រាលត្នោតខាងជើង ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មិនមានពាក់មួកសុវត្តិភាពនោះទេ […]
  • នគរបាលស្រុកសំរោងទង ឆ្មក់បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន បាន០២នាក់ ជាមួយម៉ាទឹកកក១៤កញ្ចប់ ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មចំនួន០២នាក់ រួមជាមួយម៉ាទឹកកកចំនួន ១៤កញ្ចប់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការបង្ក្រាបបាន ខណៈដែលមុខសញ្ញាខាងលើ កំពុងតែចរាចរណ៍គ្រឿងញៀន ហើយកម្លាំងនគរបាលល្បាត ក៏ឃាត់បាន កាលពីវេលាម៉ោង០១ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រីនគរបាលស្រុកសំរោងទង បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យបាន គឺកម្លាំងនគរបាលស្រុកសំរោងទង បានធ្វើការល្បាតតាមមូលដ្ឋានស្មុគស្មាញខាងលើ លុះមកដល់ចំណុចកើតហេតុ បានប្រទះឃើញ និងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ចំនួន០២នាក់ ដែលកំពុងតែជិះម៉ូតូម៉ាកវីវ៉ាស៊េរីចាស់មួយគ្រឿង ក៏ឃាត់ឆែកឆេរ រកឃើញវត្ថុតាង ក៏ឃាត់ខ្លួនតែម្តង។ នគរបាលបានបន្តអោយដឹងថា មុខសញ្ញាដែលឃាត់ខ្លួន ទី០១មានឈ្មោះ យិន គីមសួ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី០២មានឈ្មោះ ចំរើន ជា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃក្របៅ ឃុំព្រែកអំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ […]
  • បើករថយន្តលឿន បែកកង់ក្រឡាប់ របួសជនជាតិចិន០២នាក់របួសធ្ងន់ ខេត្តកំពង់ស្ពឺ ៖ បុរសជនជាតិចិនចំនួន០២នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះព្យាបាល នៅគ្លីនិកឯកជនមួយកន្លែង ម្តុំថ្នល់ទទឹង ខណៈដែលបុរស០២នាក់ខាងលើ បើករថយន្តលឿនពេក បែកកង់ក្រឡាប់រងរបួស កាលពីវេលាម៉ោង ០៦ និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤ ទៅលេខ១៥ ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រីនគរបាលស្រុក បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនទាំង០២នាក់ខាងលើ បានបើករថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (Hyundai) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-0625 បើកបរដោយជនជាតិចិន មានគ្នា០២នាក់ ប្រុសៗ ដែលបើកបរតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងទិសដៅពីទិសខាងជើង ទៅត្បូង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានបែកកង់ បណ្តាលអោយធ្លាក់ផ្លូវ រងរបួសទាំង០២នាក់។ ជនរងគ្រោះទាំង២នាក់មាន ឈ្មោះ LI ZHANG HUAN ភេទប្រុស សញ្ជាតិចិន ថ្ងៃកំណើត 11/09/1964 កាន់លិខិតឆ្លងដែនលេខ […]
  • គណៈបញ្ជាការឯកភាពស្រុកភ្នំស្រួច ដឹកនាំកម្លាំងចម្រុះ ប្រមូលទីតាំងល្បែងមួយកន្លែង ខេត្តកំពង់ស្ពឺ ៖ គណបញ្ជាការឯកភាពស្រុកភ្នំស្រួច ដែលដឹកនាំដោយលោក ហន ពិសិដ្ឋ អភិបាលស្រុកភ្នំស្រួច បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងល្បែងអាប៉ោង និងបញ្ជល់មាន់លួចលាក់មួយកន្លែង សង្ស័យម្ចាស់សង្វៀន បង់លុយអោយតិចពេក ហើយទើបបង្ក្រាបបែបនេះ កាលពីវេលាម៉ោង០២ និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមសម្តី របស់មន្ត្រីនគរបាលស្រុកភ្នំស្រួច បាននិយាយអោយដឹងថា នៅមុនពេលបង្ក្រាបសង្វៀន និងអាប៉ោងនោះ គឺកម្លាំងប៉ុស្តិនគរបាលត្រែងត្រយឹង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដឹកនាំដោយលោក ហន ពិសិដ្ឋ អភិបាល នៃគណអភិបាលស្រុកភ្នំស្រួច ចុះបង្ក្រាបល្បែងស៊ីសង ជល់មាន់ និងលេងអាប៉ោង នៅចំណុចចព្រៃចំការមាត់អូរខាងជើង ភូមិចំការចេក ចម្ងាយប្រហែល៣៥០០ម៉ែត្រនោះ។ ក្រោយចុះបង្ក្រាប គឺអ្នកលេងបាត់រត់គេចខ្លួនបាត់ទៅ ហើយនគរបាលបានរឹបអូសសម្ភារៈ រួមមាន៖ -កៅអីជ័រសម្រាប់អង្គុយចំនួន ៨៥កៅអី -ជាលក្រុងមាន់ចំនួន១០ -តង់ប្រ៉កចំនួន០៧ -ចាននិងគំរបអាប៉ោង០១ឈុត -ជញ្ជីងថ្លឹងមាន់ចំនួន០១ -តង់កៅស៊ូចំនួន០៦ -គ្រែឈើ ចំនួន០១ -តុដែកចំនួន០១ បន្ទាប់ពីរឹបអូសបានហើយ […]
  • ហុងដា C125 បុកគ្នាជាមួយវ៉េវឆ្លាម បណ្តាលអោយស្លាប់ម្នាក់នឹងកន្លែង ចំណែក២នាក់ទៀតរងរបួសឆ្ងន់ស្រាល ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៍មានស្លាប់ និងរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូបុកគ្នាពេញទំហឹងចំមុខ បណ្តាលអោយស្លាប់ម្នាក់នៅកន្លែងកើតហេតុ និង២នាក់រងរបួសធ្ងន់ស្រាល។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៨:៤០នាទី នៅលើផ្លូវជាតិលេខ១ត្រង់ចំនុចគីឡូម៉ែត្រលេខ១៥៧-១៥៨-ស្ថិតក្នុងភូមិត្រពាំងផ្លុងសង្កាត់បាទីក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមសម្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ កើតឡើងរវាងម៉ូតូ និងម៉ូតូ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពីកើត ទៅលិច។ មុនកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកហុងដា C125 (សេរី2016) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-0036 បើកបរដោយឈ្មោះ ពៅ ពេជ្រសង្វា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង និងអ្នករួមដំណើរ០១នាក់ ឈ្មោះ យ៉ាន មាសស្នេហ៌ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិឃុំជាមួយគ្នា ត្រូវជាប្រពន្ធ។ បើតាមប្រភពព័ត៌មាន បានអោយដឹងថា […]
  • សង្ស័យស្រវឹងស្រាសែនក្បាលទឹកជិះម៉ូតូលឿនពេកជ្រុលបុករថយន្តរបួសធ្ងន់ធ្ងរ ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ សង្ស័យតែយុវជនខាងលើ ចេញពីផឹកស៊ីសែនចិន ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តឡិចស៊ីសស៊េរីទំនើបរបួស កាលពីវេលាម៉ោង ០២និង៣៥នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ៤៨ទៅលេខ៤៩ ស្ថិតនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រី នគរបាលជំនាញចរាចរណ៍ក្រុងច្បារមន បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BW-3781 បើកបរដោយឈ្មោះ ជីន រតនា ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្ស រស់នៅភូមិរកាបាញ់ ឃុំវល្លិ៍ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុដូចខាងលើ បានជ្រុលទៅបុករថយន្ដ០១គ្រឿង ម៉ាកLexusRX330 ពណ៌ខៀវ ពាក់ស្លាកលេខប៉ៃលិន2A- 5888 បើកបរដោយឈ្មោះ វាំង ប៊ុនថា ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ត្រីរាជការ រស់នៅភូមិខ្ទុំក្រាំង […]
  • ទាស់ពាក្យសម្តីតិចតួច ក្លាយជាហិង្សា ទាញពូថៅកាប់ម៉ូតូ១គ្រឿងខ្ទេច ម្ចាស់ប្តឹងនគរបាលឃាត់ខ្លួន ខេត្តកំពង់ស្ពឺ ៖ យុវជនឈាមរាវម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន តាមបណ្តឹងរបស់ម្ចាស់ម៉ូតូស៊េរីទំនើបមួយគ្រឿង ខណៈដែលទាស់ពាក្យសម្តីគ្នាតិចតួច ក្លាយជាហិង្សា កាប់ប្រហាម្ចាស់មិនបាន កាប់ម៉ូតូរងការខូចខាត ហើយត្រូវបានម្ចាស់ប្តឹង កាលពីវេលាម៉ោង ០៧និង១០នាទីយប់ ថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៨ នៅក្នុងភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នគរបាលក្រុងច្បារមន បាននិយាយអោយដឹងថា កម្លាំងរបស់នគរបាល បានទទួលពាក្យបណ្តឹង របស់ជនរងគ្រោះជាម្ចាស់ម៉ូតូ ថាមានករណីវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (ម៉ូតូម៉ាកអីសីុទើ ពណ៌ខ្មៅមិនទាន់មានស្លាកលេខនោះទេ) កើតឡើងនៅភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បង្ករឡើងដោយឈ្មោះ ធឿ ប៉ាវ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់កើតហេតុខាងលើ បានយកពូថៅទៅកាប់ម៉ូតូ របស់ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះ មេឃ ភេទប្រុសអាយុ ២៦ឆ្នាំ រស់នៅភូមិច្រកខ្លុង ឃ្មុំតាំងក្រូច ស្រុកសំរោងខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់បុរសជាម្ចាស់ម៉ូតូ បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ រូបគេបានមកលេងផ្ទះមិត្តភក្តិ នៅក្នុងភូមិកើតហេតុខាងលើ ហើយក៏បានអង្គុយហូបចុក (ផឹកស៊ី) ជាមួយគ្នា រហូតដល់ស្រវឹង […]
  • បុរសវ័យចំណាស់ កាប់២នាក់ប្តីប្រពន្ធរបួសធ្ងន់ធ្ងរជិតស្លាប់ តូចចិត្តខ្លួនឯងបោកក្បាលសម្លាប់ខ្លួនស្លាប់បាត់ ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ជាជនដៃដល់ ទាញកាំបិតផ្គាក់កាប់ទៅលើបុរស២នាក់ប្តីប្រពន្ធ របួសធ្ងន់ធ្ងរ នៅក្នុងស្រុកឱរ៉ាល់ ហើយសាច់ញាតិដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញនោះ ឥឡូវបុរសជាជនដៃដល់ បានស្លាប់បាត់ទៅហើយ។ បើតាមសម្តីរបស់លោកវរសេនីយ៍ឯក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បាននិយាយប្រាប់ក្រុមអ្នកកាសែតអោយដឹងថា បុរសជាជនសង្ស័យវ័យចំណាស់ខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ បញ្ជូនមកអោយលោក ពីបទបង្កហិង្សា (កាប់បុរសពីរនាក់ប្តីប្រពន្ធរបួសធ្ងន់ធ្ងរ) ពេលបញ្ជូនមកដល់ ២ទៅ៣ម៉ោង បុរសជាជនសង្ស័យ មានរបួស ហូរឈាមតាមត្រចៀកពេក លោកបានរាយការណ៍ទៅថ្នាក់លើ បានអោយមន្ត្រីរបស់លោកបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ប៉ុន្តែរហូតមកដល់ម៉ោង ០៨ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ បុរសជាជនដៃដល់ខាងលើ បានស្លាប់បាត់ទៅហើយ។ លោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចូលរួមពិនិត្យសពបុរសខាងលើ បានមានប្រសាសន៍អោយដឹងថា បុរសជាជនដៃដល់ខាងលើ ដោយតូចចិត្ត មានវិប្បដិសារី ដែលកន្លងមកក្រុមគ្រួសារជនរងគ្រោះ តែងតែផ្តល់ជាថវិការ និងសម្ភារៈ មិនសូវលោះពេល ដោយក្តីអាណិតនោះ ទើបបុរសខាងលើបានបោកក្បាល បណ្តាលអោយមានរងរបួសធ្ងន់ធ្ងរ ហើយស្លាប់ក្រោយពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់លោកវិជ្ជបណ្ឌិត សាំង […]
  • អតីតតំណាងរាស្ត្រ CNRP លោក អ៊ុ សំអាន ចាក់ចេញពីពន្ធធនាគារ ដោយស្ងាតស្ងៀមគ្មានអ្នកចាំទទួល កាលពីថ្ងៃទី២៥ សីហា រាជធានីភ្នំពេញ ៖ អតីតតំណាងរាស្ត្រគណបក្សប្រឆាំង (CNRP) លោក អ៊ុ សំអាន ត្រូវបានព្រះមហាក្សត្រព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាបលើកលែងទោស នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ យោងតាមសំណើររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជក្រឹត្យត្រាស់បង្គាប់ មាត្រា១៖ ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ អ៊ុ សំអាន ភេទប្រុស អាយុ៤០ឆ្នាំ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ ឲ្យមានការរើសអើង តាមអំណាចសាលដីកាលេខ ៥៤ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ របស់តុលាការកំពូល។ ដីការបស់តុលាការក៏បានបញ្ជាក់ឲ្យដឹងទៀតថា តាមអំណាចព្រះរាជក្រឹត្យខាងលើឈ្មោះ អ៊ុ សំអាន កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២៩៧៦ ត្រូវបានលើកលែងទោស គប្បីធ្វើការ ដោះលែងឲ្យមានសេរីភាព។ គួររំលឹកថា លោក អ៊ុ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅខេត្តសៀមរាប […]
  • ឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ទៀត ពាក់ព័ន្ធការចែកខិត្តប័ណ្ណរូបភាពអាសអាភាស និងបំរើសេវាកម្មផ្លូវភេទ ខេត្តព្រះសីហនុ ៖ កម្លាំងស្នងការនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ជាថ្មីទៀតហើយ ពាក់ព័ន្ធការដើរចែកខិត្តប័ណ្ណរូបភាពអាសអាភាស និងបំរើសេវាកម្មផ្លូវភេទ នៅក្នុងក្រុងព្រះសីហនុ។ ជនជាតិចិនទាំង៤នាក់នោះ មានប្រុស២នាក់ ស្រី២នាក់ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២៣និង៣០នាទីយប់ នៅចំណុចភ្នំខៀវ ក្នុងក្រុមទី១ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។ សមត្ថកិច្ចនគរបាលឲ្យដឹងថា សកម្មភាពនេះ សមត្ថកិច្ចបានដកហូតបាន ភស្តុតាងមួយចំនួនរួមមាន៖ ទូរស័ព្ទចំនួន៤គ្រឿង, ខិត្តប័ណ្ណមានរូបអាសអាភាសចំនួន៦៨៤សន្លឹក និងរថយន្តមួយគ្រឿង ម៉ាកលុចស៉ីសពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2O-8959 ផងដែរ។ ជនជាតិចិនទាំង ៤នាក់ មានឈ្មោះដូចខាងក្រោម៖ 1-​ Xiang zi អាយុ១៩ឆ្នាំ ភេទស្រី, 2- Chao jian ring អាយុ១៨ឆ្នាំ ភេទស្រី, 3- Liu […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)