ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • បុរសម្នាក់ស្រវឹងស្រា យកក្បាលគ្រាប់បេសែសិប (B40) មកឆ្នៃ បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ ខេត្ដព្រះវិហារ ៖ ប្រជាពលរដ្ឋម្នាក់ រស់នៅស្រុកជាំក្សាន្ត បានយកក្បាលគ្រាប់ប្រភេទបេសែសិប មកធ្វើការកែឆ្នៃ ប៉ុន្តែខុសបច្ចេកទេស ផ្ទុះរងរបួសធ្ងន់។ ហេតុការណ៍ផ្ទុះនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង១ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចក្រោមផ្ទះបុរសរងគ្រោះ ស្ថិតក្នុងភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រវិហារ។ សេចក្តីរាយការណ៍ពីលោកមេឃុំទឹកក្រហម បានបញ្ជាក់ថា នៅមុនពេលកើតហេតុ បុរសដែលរងគ្រោះបានយកក្បាលគ្រាប់ដែលរើសបានកន្លងមក មកកែឆ្នៃនៅក្រោមផ្ទះរបស់ខ្លួន ទាំងអាការៈស្រវឹង មិនតែប៉ុណ្ណោះបានហៅប្រពន្ធឲ្យមកអង្គុយមើល។ ប៉ុន្តែប្រពន្ធឃើញហេតុការណ៍មិនស្រួល ក៍ចុះពីលើផ្ទះ រត់ទៅរកប្រជាពលរដ្ឋជិតខាងមកជួយហាមឃាត់ដែរ តែមិនទាន់ ព្រោះថាបុរសរងគ្រោះ បានធ្វើឲ្យគ្រាប់នោះផ្ទុះ ហើយរងរបួសពាសពេញខ្លួន រួចក៍នាំយកមកជួយសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែកស្រុកជាំក្សាន្ត។ លោកមេឃុំបន្តថា បុរសរងគ្រោះមានឈ្មោះ លេង បូណា ភេទប្រុស អាយុ48ឆ្នាំ នៅភូមិទឹកក្រហម ឃុំទឹកក្រហម ខេត្តព្រះវិហារ។ លោកថា កន្លងមកបុរសរងគ្រោះ តែងតែរករឿងឈ្លោះប្រកែក ថែមទាំងយកគ្រាប់ចាស់ៗដែលរើសបាន មកគុបដាក់ប្រពន្ធរត់ពេញផ្ទះ និងប្រើអំពើហឹង្សា ធ្វើអោយខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួន រហូតដល់កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ដកហូតគ្រាប់ចាស់ចំនួន៣គ្រាប់ និងចាប់ខ្លួនបញ្ជូនទៅធ្វើកិច្ចសន្យា នៅអធិការរដ្ឋាននគរបាល […]
  • រថយន្តដឹកកម្មករបើកលឿនបុកម៉ូតូបញ្ច្រាសទិស ប៉ើងលើដំបូលរថយន្តដូចក្នុងកុន ស្លាប់ម្នាក់របួសធ្ងន់ស្រាល០២ ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានយុវជនម្នាក់ បានប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ ប៉ើងទើលើដំបូលរថយន្តដូចក្នុងរឿងកុន និងស្ត្រីម្នាក់ទៀតរបួសស្រាល ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ ខណៈដែលជិះម៉ូតូឌុបគ្នា ហើយត្រូវបានរថយន្តដឹកកម្មករបើកលឿនបញ្ច្រាសទិស បុកចំពីមុខយ៉ាងពេញទំហឹង។ ក្រោយបង្កហេតុរួច តៃកុងរថយន្តបាត់រត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ០៤និង៥០នាទីល្ងាច ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧ ទៅលេខ១៨ ស្ថិតនៅក្នុងភូមិខ្លែងពណ៌ខាងជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រីនគរបាលស្រុកគងពិសី បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ជាប្រភេទរថយន្តផលិតនៅប្រទេសកូរ៉េដឹកកម្មកររោងចក្រ ម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-9314 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានអាយុជាង៣០ឆ្នាំ។ បើកបរតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅពីទិសខាងជើង ទៅទិសខាងត្បូង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង ម៉ាក (វីស្តុន) ពណ៌ទឹកប៊ិច គ្មានស្លាកលេខនោះទេ ដែល បើកបរដោយឈ្មោះ មុយ ចាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅក្នុងភូមិក្រាំងឃ្នង […]
  • ឃាតកម្មសាហាវដូចក្នុងកុន! បុរសម្នាក់ត្រូវបានគេសម្លាប់ចងស្លាបសេក រុំមុខ ផ្អោបជាមួយដុំស៊ីម៉ង ទម្លាក់ចូលទឹកទន្លេ ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានគេសម្លាប់ ដោយចងស្លាកសេក និងយកខ្សែនីឡុង ចងផ្អោបជាមួយដុំស៊ីម៉ង់ធ្ងន់ ទម្លាក់ចូលទឹកទន្លេ។ សាកសពខាងលើត្រូវបានគេប្រទះឃេីញអណ្តែតទឹក ចំណុចក្នុងទឹកបឹងទទួលតាមុិច ខាងលិចភូមិព្រែកលោក ចម្ងាយ៥.០០០ម៉ែត្រ ជាប់ព្រំប្រទល់ខេត្តតាកែវ ស្ថិតនៅក្នុងភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល នៅវេលាម៉ោង ២១ៈ២១នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨។ តាមរបាយការណ៍របស់ប៉ូលិសបានអោយដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ មានភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ សម្បុរស កំពស់១,៨០ម៉ែត្រ ស្លៀកខោខូវប៊យជេីងវែង ពណ៌ទឹកប៊ិច ខ្សែក្រវ៉ាត់ពណ៌ សូកូឡា ក្បាលខ្សែក្រវ៉ាត់ មានអក្សរ GA ខោលីអូរក្នុងពណ៌ខៀវ ម៉ាក STAMAN ពាក់អាវក្រណាត់ផ្កា ដៃវែង ពណ៌ក្រម៉ៅ សក់ខ្លីអង្គោះ មានរោមទ្រូង រោមខ្នង និងរោមពុកចង្កា ធ្មេញល្អិត ធ្មេញខាងលេីផ្នែកខាងឆ្វេង មានដាំត្បូងពណ៌ស នៅកដៃខាងឆ្វេង មានពាក់កងដៃ (សាលូ) ក្រណាត់យឺតពណ៌ខ្មៅ មានអក្សរម៉ាក Adidas។ សភាពរឿងហេតុ យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋ […]
  • មនុស្សពីរនាក់បានរងរបួសធ្ងន់ ព្រោះត្រូវមនុស្សឆ្គួតដេញចាក់ ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ដែលត្រូវគេដឹងថា ជាមនុស្សវិកលចរិត ឬហៅថា ជាមនុស្សឆ្គួត ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព ដេញចាក់ជនរងគ្រោះពីរនាក់ បណ្តាលអោយរងរបួសធ្ងន់ កាលវេលាម៉ោង ១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចវត្តអូរផាល សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជនសង្ស័យជាមនុស្សឆ្គួតមានឈ្មោះ សែម ខែម ភេទប្រុស អាយុ៥៥ឆ្នាំ (មនុស្សឆ្គួត) ពុំមានទីលំនៅពិប្រាកដ បានយកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះពីរនាក់ បណ្តាលរងរបួស ទី១ ឈ្មោះ បុិល ហុង ភេទស្រី អាយុ៦២ឆ្នាំ មុររបរមេផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិដាំស្ពៃ ឃំុស្លាកែត ក្រុងបាត់ដំបងខេត្តបាត់ដំបង បណ្តាលអោយរងរបួសធ្ងន់ ត្រង់ចំណុចជិតបំពង់កខាងឆ្វេង ត្រូវ១កំបិត និងទី២ ឈ្មោះ ឆាយ លី ភេទប្រុសអាយុ៥៥ឆ្នាំ ជាមន្រ្តីពាណិជ្ជកម្មខេត្តកំពត មានទីលំនៅបច្ចុប្បន្ន ភូមិព្រះស្រែ ឃំុសំលាញ់ ស្រុកអង្គជ័យ ខេត្តកំពត បានរងរបួសធ្ងន់ របួសលើភ្លៅខាងស្តាំចំនួន […]
  • ក្រុមចោរប្រដាប់អាវុធម្នាក់ ក្នុងចំណោមជាង១០នាក់ ប្លន់ លួចម៉ូតូមិនក្រោម៣៥០ដង ត្រូវបានបង្រ្កាបបាន រាជធានីភ្នំពេញ ៖ មុខសញ្ញាចោរធ្វើសកម្មលួច ប្លន់ដ៏សកម្មនៅរាជធានីភ្នំពេញ ដោយយោងតាមចំលើយសារភាព គឺធ្លាប់ធ្វើសកម្មភាពលួចប្លន់ម៉ូតូ បានជាង៣៥០ដង ស្មើនឹងចំនួនម៉ូតូជាង៣៥០គ្រឿង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវបង្ក្រាបបាន  បន្ទាប់ពីបានធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿង កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ មុខសញ្ញាចោរលួច ប្លន់ដ៏សកម្មនៅក្នុងរាជធានីភ្នំពេញនេះ មានឈ្មោះកែវ សារិន ភេទប្រុស អាយុ២៨ឆ្នាំ (​មាន​សារធាតុ​ញឿ​ន​) រួមទាំងបក្ខពួកជិត ១០នាក់ទៀតដែលកំពុងរត់គេចខ្លួន។ តាមការអះអាងរបស់លោកឧត្តមសេនីយ៏ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដែលជាអ្នកដឹកនាំកម្លាំងបង្ក្រាបមុខសញ្ញាលួច ប្លន់ខាងលើនេះ បានអោយដឹងថា មុខសញ្ញាខាងលើ បើតាមចម្លើយសារភាព គឺធ្លាប់ធ្វើសកម្មភាពលួច និងប្លន់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មិនតិចជាង៣៥០ដងនោះឡើយ ហើយក៏លួច និងប្លន់បាន ម៉ូតូជាង៣៥០គ្រឿងដែរ។ ក្នុងនោះសកម្មភាពរបស់ក្រុមចោរនេះ មាន៣រូបភាព គឺបើមើលទៅឃើញឱកាសស្ងាត់ល្អ គឺចូលលួចកាច់សោ.កម៉ូតូ ហើយពេលខ្លះប្រើរូបភាពធ្វើជាជិះម៉ូតូពពាក់ពពូនគ្នា បង្កជាជំលោះជាមួយជនរងគ្រោះដែលត្រូវប្លន់ ដេញវាយគ្នាដើម្បីបំភ័ន្តភ្នែកអ្នកជិតខាង រួចហើយឆ្លៀតឱកាសជនរងគ្រោះភ័យរត់ចេញពីម៉ូតូ ពួកវាក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនតែម្ដង និងរូបភាពទី៣ គឺធ្វើសកម្មភាពភ្ជង់ប្លន់តែម្ដង ដោយប្រើប្រាស់កាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម។ លោកឧត្តមសេនីយ៏ […]
  • តូបលក់ឥវ៉ាន់ចាប់ហ៊ួយ១២០តូប ក្នុងផ្សារព្រៃល្វា ត្រូវអគ្គីភ័យឆាបឆេះ គិតជាទឹកប្រាក់ប្រមាណ២៩ម៉ឺនដុល្លាអាមេរិច ខេត្តតាកែវ ៖ តូបលក់ឥវ៉ាន់ចាប់ហ៊ួយ ចំនួន១២០តូប ក្នុងផ្សារព្រៃល្វា ស្រុកព្រៃកបាស ត្រូវបានអគ្គីភ័យឆាបឆេះ កាលពីយប់មិញ គិតជាទឹកប្រាក់ ប្រមាណជាង២៩ម៉ឺនដុល្លាអាមេរិច។ ផ្សារព្រៃល្វាដែលស្ថិតនៅក្នុងភូមិព្រៃល្វាខាងកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស់ បានទទួលរងនូវអគ្គីភ័យឆាបឆេះ កាលពីយប់រំលងអាធ្រាត ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយបង្កការខូចខាតដល់តូបលក់ឥវ៉ាន់ចាប់ហ៊ួយ ចំនួន១២០តូប ដែលស្មើនឹង៥% នៃចំនួនតូបផ្សារទាំងអស់ ហើយក្នុងចំណោមតូបដែលឆេះ គឺខូចខាតប្រហែល៩០% ហើយបើគិតជាទំហំទឹកប្រាក់ គឺមានចំនួនប្រមាណ២៩ម៉ឺនដុល្លាសហរដ្ឋអាមេរិក។ អាជ្ញាធមានសមត្ថកិច្ចបានអះអាងថា មូលហេតុនៃការឆាបឆេះជាអគ្កីភ័យនេះ តាមការសន្និដ្ឋានជំហ៊ានដំបូង គឺបណ្ដាលមកពីទូស្សេខ្សែភ្លើង ហើយនៅក្នុងប្រតិបត្តិការចុះអន្តរាគមន៍ជួយពន្លត់អគ្គិភ័យខាងលើ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១៥រថយន្ត ទើបពន្លត់បានជាស្ថាពរ។ ជាមួយគ្នានេះដែរ អភិបាលនៃគណអភិបាលខេត្តតាកែវ ឯកឧត្តម អ៑ូច ភាបានមានប្រសាសន៍ថា ហេតុការណ៍អគ្គីភ័យឆាបឆេះតូបនៅក្នុងការផ្សារព្រៃល្វាអស់មួយចំនួននោះ អាជ្ញាធពិតមានការសោកស្ដាយយ៉ាងខ្លាំង ហើយអាជ្ញាធរនឹងខិតខំធ្វើយ៉ាងណា ឲ្យបងប្អូនអាជីវករ អាចលក់ដូរជាធម្មតាវិញ ក្នុងពេលឆាប់ខាងមុខនេះ។ ឯកឧត្តម បានណែនាំទៅដល់បងប្អូនអាជីវករ សូមមេត្តាយោគយល់ និងកុំសាងសង់តូប ឬតសំយ៉ាប់មកមុខពេក ដែលនាំឲ្យផ្លូវចូលតូចចង្អៀត ពិបាកក្នុងការចូលជួយ ជាពិសេសពេលមានបញ្ហាអគ្គីភ័យកើតមានឡើង […]
  • ផឹកស៊ីស្រវឹងទាស់ពាក្យសម្តី ក្លាយជាហិង្សា ទាញពូថៅកាប់ប្រហារបួសធ្ងន់ធ្ងរ ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិឃុំកាហែង សហការជាមួយ កម្លាំងនគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួន ខណៈដែលផឹកស៊ីជាមួយគ្នា ស្រវឹងទាស់ពាក្យសម្តី ទាញពូថៅកាប់ទៅលើបុរសម្នាក់ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១១និង៥០នាទីរំលងអាធ្រាត្រ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្នុងភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមសម្តី របស់មន្ត្រីនគរបាលប៉ុស្តិឃុំកាហែង បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ និងឈានទៅដល់ឃាត់ខ្លួន យុវជនដៃដល់បាន គឺកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង បានសហការជាមួយកម្លាំងប៉ុស្ដិនគរបាលឃុំកាហែង បានធ្វើការឃាត់ឈ្មោះ ស ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងបុរីមួយកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ដែលពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយបានទាញយកពូថៅ កាប់ទៅលើឈ្មោះ ហ៊ូ សីុញ ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករសំណង់ដូចគ្នា ស្នាក់នៅកន្លែងជាមួយគ្នា មានស្រុកកំណើត នៅក្នុងភូមិក្រាំងស្លែង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលអោយរងរបួសបែកបបូរមាត់ និងរបួសមុខ […]
  • រដ្ឋសភានីតិកាលទី៦ បើកសម័យប្រជុំដំបូងក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់អង្គព្រះមហាក្សត្រ រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក រដ្ឋសភានីតិកាលទី៦ បានបើកសម័យប្រជុំដំបូងនៅថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងពិធីដ៏មហាឡារឹក និងជាប្រវត្តិសាស្ត្រនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវបានអញ្ជើញឲ្យចូលរួមជាកិត្តិយសផងដែរ។ ក្នុងឱកាសនេះ ព្រះករុណាព្រះមហាក្សត្រ បានព្រះរាជទាន នូវព្រះរាជសុន្ទរកថា បើកសម័យប្រជុំដំបូង នៃរដ្ឋសភានីតិកាលទី៦ ដោយបានបញ្ជាក់ថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជា ធរមាន ដើម្បីបន្តនិរន្តភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តន៍ច្បាប់ដោយស្មើភាព សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។ ព្រះអង្គបានបន្ថែមថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នា ក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ និងការមានការងារធ្វើសមរម្យ ទៅតាមកម្លាំងសមត្ថភាព និងកំរិតវិជ្ជារបស់ខ្លួន […]
  • ដេញប្រផិតចាប់ប្រភិញ ឃាត់ខ្លួនមុខសញ្ញាចោរលួចម៉ូតូម្នាក់ ក្នុងចំណោមបក្ខពួក2នាក់ ខេត្ដព្រៃវែង ៖ កម្លាំងសមត្ថកិច្ចនគរបាល សហការជាមួយប្រជាពលរដ្ធ នាំគ្នាដេញប្រភិតប្រភីញ ស្ទាក់ចាប់ឃាត់ខ្លួនបាន ជនសង្ស័យមុខសញ្ញាចោរលួចម៉ូតូម្នាក់ ក្នុងចំណោមបក្ខពួក2នាក់ (រត់រួចម្នាក់)។ តាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា នៅវេលាម៉ោង 2និង50នាទី ថ្ងៃទី3 ខែកញ្ញា ឆ្នាំ2018 ក្មេងស្រីម្នាក់ ឈ្មោះ អ៊ាច ធីម អាយុ១៣ឆ្នាំ រស់នៅភូមិត្បូងក្តី ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបងស្រីប្រើឲ្យជិះម៉ូតូ១គ្រឿង ម៉ាកហុងដា C.125 ពណ៏ខ្មៅ ពាក់ស្លាកលេខ “ព្រៃវែង” 1G,2326 ទៅទិញទឹកកក នៅផ្ទះរបស់ឈ្មោះ សាយ ថង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា។ លុះពេលទៅដល់ ក្មេងស្រីរូបនោះបានចុះពីលើម៉ូត ដើរទៅទិញទឹកកក ដោយទុកសោនៅជាប់ជាមួយម៉ូតូ។ ស្របពេលនោះ ស្រាប់តែមានជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក C.125 ស៊េរីឆ្នាំ2016 ព័ណខ្មៅ ពាក់ស្លាកលេខ “ភ្នំពេញ” 1AS.3374 […]
  • ដាច់ខ្សែរ៉តពីអគារជាន់ទី០៦ ធ្លាក់ស្លាប់មនុស្ស៣នាក់ និងម្នាក់ទៀតរបួសធ្ងន់ធ្ងរ ខេត្ដប៉ៃលិន​ ៖ កាលពីវេលាម៉ោង ០៧:១៥ព្រឹក ថ្ងៃអង្គារ ០៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីដាច់ខ្សែរ៉តមួយ កើតឡើងនៅអាគារកំពុងសាងសង់ ពីជាន់ទី០៦ ដែលមានកំពស់សរុប១២ជាន់ ទល់មុខសណ្ឋាគារម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលអោយមនុស្សចំនួន០៤នាក់ស្លាប់ និងរបួស០១នាក់។ ជនរងគ្រោះទាំង៤នាក់ រួមមានឈ្មោះ៖ ទី១-ឈ្មោះ ធន កក ភេទប្រុស អាយុ២០ឆ្នាំ (ស្លាប់) ទីលំនៅក្នុងភូមិស្តុកស្តម ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពងធំ។ ទី២ ឈ្មោះ បុរី ភេទប្រុស អាយុ២៣ឆ្នាំ (ស្លាប់) រស់នៅភូមិជីវភាព ឃុំអណ្តូងពោធិ ស្រុកបារាយណ៍ ខេត្តកំពងធំ។ ទី៣ឈ្មោះ ប្រាក់ ឃឿន ភេទប្រុស អាយុ៣៨ឆ្នាំ (ស្លាប់) រស់នៅក្នុងខេត្តបន្ទាយមានជ័យ។ ទី៤ឈ្មោះ លីម […]
  • សម្តេចតេជោ បង្ហាញនូវមោទនភាពដែលកម្ពុជា ទទួលបានមេដាយ ក្រោយ៦៤ឆ្នាំ ក្រោយពីមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្បួនរថយន្តអមដោយម៉ូតូ៦គ្រឿង បានជូនដំណើរម្ចាស់ជ័យលាភីមេដាយមាស និងសំរិទ្ធិ តំបន់អាស៊ី មកដល់វិមានសន្តិភាព ដើម្បីចូលជួបសំណេះសំណាលជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី។។ ថ្លែងនៅក្នុងឱកាសនៃជួបសំណេះសំណាល និងទទួលស្វាគមន៍ប្រតិភូកីឡា និងអត្តពលិកកម្ពុជា ពីការប្រកួតកីឡាអាស៊ី នៅចាកាតា ប្រទេសឥណ្ឌូនេស៊ី លើកទី១៨ នៅល្ងាចថ្ងៃចន្ទ័ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថានេះ «ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាកម្ពុជា ហើយកិត្តិយសដែលអ្នកទាំង២ ទទួលបាននៅថ្ងៃនេះ មិនមែនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួននោះទេ តែគឺជាកិត្តិយសរបស់ជាតិខ្មែរទាំងមូល។ នេះជាតម្លៃរបស់ជាតិ ទាំងមូលដែលយើងត្រូវចូលរួមលើកមោទនភាពជាតិ» សម្តេចតេជោ បានធ្វើការកត់សំគាល់ថា កាលដើមអាណត្តិទី៥ កម្ពុជាបានមេដាយមាសមួយ នាំមកដោយ កញ្ញា ស៊ន សៀវម៉ី រហូតដល់ចុងអាណត្តិ បាននាំមកនូវមេដាយមាស២ទៀត ក្នុងពេលដែលអាណត្តិទី៥នេះ នៅសល់ពេលតែ២ថ្ងៃទៀតប៉ុណ្ណោះ។ អាណត្តិទី៥ គឺជាអាណត្តិដែល យើងធ្វើកំណែទម្រង់។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់កីឡាករទាំងអស់ មិនត្រូវប្រើប្រាស់សារធាតុហាមឃាត់ ដែលបំពានទៅលើច្បាប់ ទោះឈ្នះ ឈ្នះដោយកិត្តិយស និងចាញ់ក៍ចាញ់ដោយកិត្តិយសដែរ។ បើតាមសម្តេចតេជោ បានអះអាងថា រាជរដ្ឋាភិបាលនឹងធ្វើការពិចារណា ក្នុងការបន្ថែមប្រាក់ឧបត្ថម្ភថែមទៀត […]
  • ផ្ទះឈើ២ខ្នងនៅជិតគ្នា ត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង សរុបជាថវិកាអស់ជាង7មុឺនដុល្លារ សង្ស័យដោយសារផ្ទុះស្សេខ្សែភ្លើង ខេត្ដព្រៃវែង ៖ ផ្ទះឈើ២ខ្នងនៅជិតគ្នា ត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង 4និង10នាទីល្ងាច ថ្ងៃទី3 ខែកញ្ញា ឆ្នាំ2018 នៅក្នុងភូមិធំ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ផ្ទះដែលភ្លើងឆេះនេះ ទី១ មានទំហំ 8×8ម៉ែត្រ សង់អំពីឈើប្រក់សីុប្រូ មានម្ចាស់ឈ្មោះ អាង សីហា ភេទប្រុស អាយុ34ឆ្នាំ ប្រពន្ធឈ្នោះ មៀច សាវ៉ន អាយុ34ឆ្នាំ។ ផ្ទះទី២ នៅជិតគ្នាមានទំហំ 8×8ម៉ែត្រ​ សង់អំពីឈើប្រក់សីុប្រូ ម្ចាស់ឈ្មោះ អ៊ូ សំអូន ភេទប្រុស អាយុ៥៧ឆ្នាំ ប្រពន្ធឈ្មោះ ខៀវ ណារ៉េត អាយុ៥៧ឆ្នាំ។ របាយការណ៍សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា មុនពេលកើតហេតុ ម្ចាស់ផ្ទះទាំង២ បាននាំគ្នាដោតព្រីតខ្សែភ្លើងចេញពីផ្ទះ ដើម្បីយកភ្លើងទៅផ្សារដែក ធ្វើរោងបុណ្យនៅទួលកប់ខ្មោច ចម្ងាយពីីផ្ទះប្រហែល200ម៉ែត្រ។ ស្រាប់តែមួយសន្ទុះ គេឃើញមានអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅឡើង ប្រជាពលរដ្ធក៍នាំគ្នាជួយដួសទឹកជះ […]
  • ឪពុកមា និងម្តាយក្មេក ព្រួតកាប់កូនប្រសារបួសធ្ងន់ រួចរត់គេចខ្លួនចូលព្រៃបាត់ ខេត្តកំពង់ស្ពឺ ៖ បុរសជាកូនប្រសាម្នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្តបង្អែកខេត្តកំពង់ស្ពឺ  ដោយសារតែម្តាយក្មេក និងឪពុកមា (ប្អូនប្រុសម្តាយក្មេក) បាននាំគ្នាព្រួតកាប់ របួស រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោលរត់ចូលព្រៃ កាលពីវេលាម៉ោង ០៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចកោះរុនភូមិដំបងវេញ ឃំុសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់លោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បាននិយាយអោយដឹងថា មានករណីហឹង្សាដោយចេតនាមួយ កេីតឡីេងបង្ករដោយជនសង្ស័យ រួមមានឈ្មោះ ចិន ខន ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ និងទី០២ មាន ឈ្មោះ ចិន សាត ភេទស្រី អាយុ៧២ឆ្នាំ (ជាម្តាយក្មេក) រស់នៅភូមិ ឃំុកេីតហេតុខាងលេី ទាំង២នាក់បានធ្វេីសកម្មភាព យកកាំបិតកាប់ទៅលេីឈ្មោះ កឹម ឆៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិ ឃំុកេីត ហេតុបណ្តាលអោយរងរបួសធ្ងន់ធ្ងរ។ បើតាមសម្តីរបស់ជនរងគ្រោះ […]
  • រថយន្តមិនស្គាល់ បើកលឿនបុកកិនបុរសមានសតិមិនគ្រប់ ស្លាប់យ៉ាងអាណោចអាធ័ម ខេត្តកំពង់ស្ពឺ ៖ បុរសមានសតិមិនគ្រប់ម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយមិនស្គាល់អត្តសញ្ញាណ ខណៈដែលដើរតាមបណ្តោផ្លូវជាតិលេខ៤ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបុកកិនស្លាប់យ៉ាងអណោចអាធ័ម កាលពីវេលាម៉ោង០៩និង១៥នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥៣ ទៅលេខ៥៤ ចំណុចភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមសម្តីនគរបាល បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាកធុនធំ (បានបើករត់គេចខ្លួនបាត់ស្រមោល) ដែលបើកបរតាមបណ្តោលផ្លូវជាតិលេខ៤ ពីទិសខាងកើត ទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកមនុស្សម្នាក់មិនស្គាល់ឈ្មោះ និងទីលំនៅ (ជាមនុស្សវិកលចរិក) ដែលកំពុងដើរស្របទិសគ្នា បណ្តាលអោយអ្នកដើរ ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ក្រោយកើតហេតុ នគរបាលជំនាញបានចុះវាស់វែងនៅកន្លែងកើតហេតុ។ ចំពោះសព យកទៅដំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រង់ចាំសាច់ញាតិទទួលយកផងដែរ។ នគរបាល និងក្រុមគ្រូពេទ្យ សូមធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋណាដែលមានបាត់សមាជិកមានភិនភាគដូចខាងលើ សូមមកទំនាក់ទំនងជាមួយសមត្ថកិច្ចខេត្ត រាល់ម៉ោងធ្វើការ៕ អ៊ុ ណូន
  • នគរបាលស្រុកសំរោងទង ឆ្មក់បង្ក្រាបសង្វៀនជល់មាន់ ឃាត់មនុស្ស០៣ អាគក០២ក្បាល ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន០៣នាក់ រួមជាមួយអាគកចំនួន០២ក្បាល ខណៈដែលក្រុមមនុស្សមួយហ្វូង រត់បាតជើងសព្រាត ពេលដែលកំពុងតែប្រមូលផ្តុំគ្នាជល់មាន់ ហើយកម្លាំងនគរបាលឆ្មក់បង្ក្រាបបាន កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃរបោះៗខាងកើត ភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រីនគរបាលស្រុកសំរោងទង បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួន បានក្រុមជនសង្ស័យញៀនល្បែងខាងលើ គឺកម្លាំងនគរបាលស្រុក ធ្វើការតាមដានស្រាវជ្រាវជាយូរណាស់មកហើយ ក៏ធ្វើការឆ្មក់បង្ក្រាបបានក្រុមជនសង្ស័យខាងលើតែម្តង។ កំលាំងនគរបាលស្រុកសំរោងទង បានបង្ក្រាបទីតាំងជល់មាន់០១កន្លែង នៅក្នុងព្រៃខាងកើតភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំងាយ២០០ម៉ែត្រពីភូមិ ក្នុងនោះឃាត់មនុស្សបានចំនួន០៣នាក់។ នគរបាលស្រុកបាននិយាយអោយដឹងថា ជនសង្ស័យទី០១មានឈ្មោះ ទ្រី តឹក ភេទប្រុស អាយុ៣២ឆ្នាំមុ ខរបរមិនពិតប្រាកដ រស់ភូមិស្ពានតោ ឃុំរលាំងគ្រើល ស្រុកសំរោងទង, ទី០២មានឈ្មោះ ចាន់ សឿង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង, និងទី០៣មានឈ្មោះ ចយ ចន្ថន […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)