ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • តើអ្នកស្គាល់ល្ខោនខោលកំរិតណា? ៧ចំនុចដែលអ្នកគួរដឹងពីល្ខោនខោល ថ្មីៗនេះ ល្ខោនខោលកំពុងតែក្លាយជាប្រធានបទក្តៅ ជជែកគ្នាក្នុងបណ្តាញសង្គម ខណៈដែលមានការព្រួយ ពីការប្រកាសរបស់អង្គការយូនេស្កូ។ ម្នាក់ៗស្រែកថាល្ខោនខោលជារបស់ខ្មែរ ប៉ុន្តែអ្នកស្គាល់ល្ខោនខោលដល់កំរិតណា? ខាងក្រោមនេះ យើងនឹងបង្ហាញលោកអ្នកនូវ ៧ចំនុចដែលអ្នកគួរដឹង ពីល្ខោនខោលខ្មែរ។ ចំណុចទី១ ល្ខោនខោលមាននៅក្នុងប្រទេសកម្ពុជា មុនសម័យអង្គរ 1. បើតាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ ត្រូវបានគេជឿជាក់ថាល្ខោនខោលត្រូវ បានបង្កើតឡើងមុនសម័យអង្គរ ក្នុងអំឡុងសតវត្សទី៩។ ចំណុចទី២ ល្ខោនខោលរាំដោយបុរសសុទ្ធ 2. ល្ខោនខោលគឺជាទម្រង់របស់បុរស។ បើតាម អ្នកស្រាវជ្រាវបានបង្ហាញថា ដោយសារការដុះដាលនៃសាសនាធ្វើឲ្យ សាសនាព្រាហ្មណ៍ មានជម្លោះជា មួយសាសនាព្រះពុទ្ធ ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧។ ក្នុងនោះមាន នារីរបាំជាច្រើនត្រូវបានសម្លាប់ និងធ្វើជាស្រីកំណាន់ ដូច្នេះទើបមាន ការហ្វឹកហាត់អ្នករបាំបុរស ។ ប៉ុន្តែកន្លងមកមានអ្នករិះគន់មួយចំនួនដែលមិនស្គាល់ពី ទំរង់ល្ខោនខោល តែងតែរិះគន់ថាហេតុអ្វីបានជាយកបុរសមករាំ។ ដូច្នេះបើទោះបីជាត្រូវសម្តែងតួនាងក៏ដោយ ក៍អ្នករាំគឺជាបុរសដែរ ដែលនេះផ្ទុយពី របាំព្រះរាជទ្រព្យ ដែលជាទម្រង់របស់ស្រ្តី។ ចំណុចទី៣ អ្នករាំពាក់របាំងមុខលើកលែងតែតួនាង និង សីតា 3. អ្នករាំត្រូវពាក់របាំងមុខទាំងអស់លើកលែងតែតួនាង និងតួនាងសីតា។ បើនិយាយពីសម័យមុន តួនាងសីតាត្រូវលាភម្សៅស ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្នតួនាង […]
  • រថយន្តធុនធំបើកលឿន បុករថយន្តទួរីសពីក្រោយ ជ្រុលបុកគល់ឈើ កៀបតៃកុងស្លាប់ម្នាក់ ខេត្តកំពង់ស្ពឺ ៖ បុរសជាតៃកុងរថយន្តទួរីសម្នាក់ បានកៀបស្លាប់ ជាប់ក្នុងរថយន្តជាមួយដើមឈើ ខណៈដែលបើករថយន្តម្នាក់ឯង ហើយត្រូវបានរថយន្តធុនធំដឹកឥវ៉ាន់ បើកលឿនពេក បុកពីក្រោយបណ្តាលអោយប៉ើង ផ្លោងរថយន្តទួរីស ជ្រុលទៅបុកផ្ទប់ជាមួយដើមឈើពេញទំហឹង ក្រោយបង្កហេតុរួច តៃកុងរថយន្តធុនធំ បានចតរថយន្តទុកចោល រត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង០៥និង៥០នាទីល្ងាច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៤ ទៅលេខ១០៥ ចំនុចស្ពានរ៉ោងរ៉ាង ក្នុងភូមិទី០៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមសម្តី របស់នគរបាលស្រុកភ្នំស្រួច បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តម៉ាក ISUZU ពណ៌ខៀវសណ្តោងរ៉ឺម៉ក (កន្ទុយ) ពាក់ស្លាកលេខ ភ្នំពេញ 3B.5444 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះឡើយ (រត់គេចបាត់ស្រមោលក្រោយបង្កហេតុរួច) ដែលរថយន្តបង្កខាងលើ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងកើត ទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុករថយន្ត០១គ្រឿងទៀត ម៉ាក Samyong (ជាប្រភេទរថយន្តទួរីស រត់តាក់ស៊ី) ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A.5897 […]
  • ប៉ូលីសអន្តរជាតិរបស់ថៃ តាមចាប់ជនជាតិថៃ២នាក់ ដែលបានប្លន់សម្លាប់ស្ត្រីជនជាតិថៃដូចគ្នា ខេត្តកំពង់ស្ពឺ ៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយប៉ូលីសអន្តរជាតិ (Interpool) របស់ថៃ បើកប្រតិបត្តិការរួមគ្នា ឈានទៅចាប់ខ្លួនជនជាតិថៃពីរនាក់ ដែលបានសម្លាប់ស្ត្រីម្នាក់ជាជនជាតិថៃដូចគ្នា ប្លន់យកទ្រព្យសម្បត្តិ នៅក្នុងប្រទេសថៃ ហើយរត់មកសម្ងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ជាងមួយខែមកហើយ។ យោងតាមសេចក្តីរាយការណ៍ ពីមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ជនជាតិថៃដែលចាប់ខ្លួនបានចំនួន០២នាក់នេះ រួមមានទី០១ ឈ្មោះ អាស សីហា ហៅកូ ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះ អានុ វ៉ាត់ ហៅចឹក អាយុ៣២ឆ្នាំ។ ប្រភពដដែលបានបន្តទៀតថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួននៅផ្ទះជួល ក្នុងភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្សកំពង់ស្ពឺ ហើយសមត្ថកិច្ចចម្រុះ បានដកហូតបានម៉ូតូចំនួន០២គ្រឿងផងដែរ។ បើតាមប្រភពមួយទៀត បាននិយាយអោយដឹងថា បានជាកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួន បុរសជាជនជាតិថៃទាំង០២នាក់នេះ  ដោយកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ បុរសខាងលើ បានធ្វើសកម្មភាពប្លន់សម្លាប់ស្ត្រីម្នាក់ ជាជនជាតិថៃដូចគ្នា យកទ្រព្យសម្បត្តិ និងជាអ្នកជំនួញធំប្រចាំប្រទេសថៃ មានឈ្មោះ […]
  • ម៉ូតូសង់បុកជាមួយម៉ូតូស៊េរីទំនើប ស្លាប់ម្នាក់ របួសធ្ងន់០២នាក់ នៅលើផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានបាក់កស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងមនុស្សចំនួន០២នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះព្យាបាល នៅគ្លីនិកឯកជនមួយកន្លែង ម្តុំផ្សារថ្នល់ទទឹង ខណៈដែលម៉ូតូបុកគ្នាចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ០៨និង២៥នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នៅ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥ ទៅលេខ៣៦ ចំណុចក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុក​ បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកអ៊ិចស៊ែនទ័រ ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខនោះទេ អ្នកបើកបរមានឈ្មោះ ចាន់ នៅ ភេទប្រុស អាយុ២៣ឆ្នាំ ជាសិស្ស រស់នៅភូមិស្នោរទី១ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឌុបមនុស្សម្នាក់ទៀតមានឈ្មោះ រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មកររោងចក្រ រស់នៅភូមិជាមួយ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងកើត ទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូ០១គ្រឿងទៀត ម៉ាកហុងដាសេ១២៥ ស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅ […]
  • រាជរដ្ឋាភិបាលនឹងបង្កើតខេត្តពីរទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហាកន្លងទៅ បានចារឯកភាព ក្នុងការសិក្សាលទ្ធភាព ក្នុងការរៀបចំបង្កើតខេត្តថ្មីចំនួនពីរទៀត ទៅតាមសំណើរបស់ក្រសួងមហាផ្ទៃ។ ការសិក្សាបង្កើតខេត្តពីរទៀត គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល។ គណៈកម្មាការស្រាវជ្រាវកែសម្រួលព្រំប្រទល់ថ្នាក់ក្រោមជាតិ ដែលមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហា ផ្ទៃនឹងចាត់មន្ត្រីបច្ចេកទេស ដើម្បីធ្វើការសហការជាមួយក្រសួង និងខេត្តពាក់ព័ន្ធ ចុះធ្វើការសិក្សាស្រាវជ្រាវជាក់ស្តែង បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី បានចារឯកភាពកាលពីថ្ងៃទី២៨ សីហាកន្លងទៅ។ បើតាមលិខិតរបស់រដ្ឋ មន្ត្រីមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ដាក់ជូនសម្តេចតេជោ កាលពីថ្ងៃទី២៧ សីហា បានបញ្ជាក់ថា ការសិក្សាលទ្ធភាពក្នុងការបង្កើតខេត្តថ្មី គឺបំណងសំខាន់ ដើម្បីជួយលើកកំពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការជម្រុញអភិវឌ្ឍនៅមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្អែកតាមពិនិត្យជាទូទៅលើស្ថាន ភាពភូមិសាស្ត្រ និងស្ថានភាពប្រជាសាស្ត្រ។ ក្រសួងមហាផ្ទៃនឹងធ្វើការសិក្សាលទ្ធភាពបង្កើតខេត្តថ្មីមួយ ដោយបំបែកចេញពីខេត្តកណ្តាល ដោយសារខេត្តកណ្តាលមានភាពធំ ស្មុគស្មាញ និងស្ថិតនៅ ព័ទ្ធជុំវិញរាជធានីភ្នំពេញ។ ក្រសួងក៍នឹងធ្វើការសិក្សាលទ្ធភាពបង្កើតខេត្តថ្មីមួយទៀត ដោយពិនិត្យលើកត្តាភូមិសាស្ត្រ និងប្រជាសាស្ត្ររបស់ស្រុកកោះញែក នៃខេត្តមណ្ឌលគីរី […]
  • ចាប់ខ្លួនវីរៈបុរសមីនកម្ពុជា និងមនុស្សពីរនាក់ទៀត ពាក់ព័ន្ធនឹងករណីរក្សាទុកអាវុធខុសច្បាប់ ខេត្ដសៀមរាប ៖ លោកអាគីរ៉ា ដែលគេស្គាល់ថាជាវីរៈបុរសមីនកម្ពុជា ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជាមួយមនុស្សពីរនាក់ទៀត ពាក់ព័ន្ធករណីរក្សាទុកនូវអាវុធខុសច្បាប់ និងបើកអង្គការសារមន្ទីរគ្រាប់មីនគ្មានច្បាប់។ ហេតុការណ៍ឃាត់ខ្លួនធ្វើឡើង កាលពីវេលាម៉ោង ១២និង០០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។ លោកវរសេនីយ៍ទោ ណុល រ៉ុង នាយរងការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ បានថ្លែងឲ្យដឹង នៅរសៀលថ្ងៃទី៣០ ខែសីហា នេះថា កាលពីថ្ងៃទី២៩ ខែសីហា កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សបីនាក់ ដែលមានឈ្មោះ អាគីរ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ តួនាទីជាប្រធានអង្គការសារមន្ទីរមីនកម្ពុជា មានទីលំនៅភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី, ទី២ អឿនយ៉ុន ភេទប្រុស អាយុ៥៤ឆ្នាំ តួនាទីជាអនុប្រធានអង្គការ នៅភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី, ទី៣ ហ៊ាញ សុគន្ធា ភេទប្រុស អាយុ៣៩ឆ្នាំ តួនាទីជាប្រធានប្រតិបត្តិ រស់នៅភូមិបុស្សក្រឡាញ់  សង្កាត់ជ្រាវ ក្រុងសៀមរាប។ លោកបន្តថា ការឃាត់ខ្លួននេះ […]
  • ទាស់ពាក្យសម្តីក្នុងវង់ផឹកសុី ឈានដល់ការចាក់សម្លាប់គ្នា ជាលិទ្ធផលចុងក្រោយអ្នកឈ្នះដេកគុគ អ្នកចាញ់ធ្វើបុណ្យ ខេត្ដព្រៃវែង ៖ បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាល ធ្វើការឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីរូបគេបានទាស់ពាក្យសម្តីគ្នា កន្លែងផឹកសុី រួចបានយកកូនកាំបិតចុងស្រួច ទៅចាក់គូរទំនាស់ បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង ១៥និង៥០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះឈ្មោះ ខាត់ សួង ស្ថិតក្នុងភូមិត្រពាំងឈួក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផៃ ឆាយ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ។ រីឯជនរងគ្រោះដែលស្លាប់ ឈ្មោះ ទូច ពេជ្រ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា។ តាមរបាយការណ៍របស់សមត្ថកិច្ច ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង៣នាក់ មកអង្គុយផឹកស្រាជាមួយគ្នា នៅផ្ទះលក់ស៊ុបឈ្មោះ ខាត់ សួង។ មួយសន្ទុះធំ ស្រាប់តែទាស់ពាក្យសម្តី ប្រតាយប្រតប់គ្នា តែត្រូវម្ចាស់ផ្ទះឃាត់បំបែកគ្នាទៅ។ ក្រោយមកឈ្មោះ ស៊ុ រតន ភេទស្រី អាយុ៤៤ឆ្នាំ (ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ​) […]
  • ចាប់ខ្លួនបុរសអាមេរិកកាំងម្នាក់ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រីមិនគ្រប់អាយុ នៅសហរដ្ឋអាមេរិក ខេត្ដព្រះសីហនុ ៖ នគរបាលអន្តោប្រវេសន៍ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការ ឃាត់ខ្លួនបុរសជនជាតិអាមេរិកកាំងម្នាក់ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រីជាអនីតិជន (មិនគ្រប់អាយុ) ប្រព្រឹត្តឡើង នៅសហរដ្ឋអាមេរិក។ ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន ឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះ បានប្រព្រឹត្តឡើងនាថ្ងៃទី២៩ ខែសីហា ម្សិលមិញ នាវេលាម៉ោង៨៖៣០នាទីយប់ ដោយមានការសម្របសម្រួលពីសំណាកលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ។ ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានបន្តថា បុរសជនជាតិអាមេរិក ដែលកម្លាំងជំនាញរបស់លោកឃាត់ខ្លួនមានឈ្មោះ William David Brenner កើតថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៥៥ នៅចំណុចក្បែររង្វង់មូលតោពីរ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមដីកាស្វែងរកចាប់ខ្លួនរបស់សហរដ្ឋអាមេរិក ពីបទរំលោភផ្លូវភេទលើកុមារ (នៅសហរដ្ឋអាមេរិក)។ ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា […]
  • បុរសមិនគ្រប់ទឹកម្នាក់ ជិះម៉ូតូលឿនទាំងស្រវឹងស្រា បុកដើមឈើបាក់កស្លាប់ភ្លាមៗ ខេត្តកំពង់ស្ពឺ ៖ បុរសមានសតិមិនគ្រប់ម្នាក់ បានបាក់កស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូទាំងស្រវឹងស្រាជោគជាំ ហើយរ៉េចង្កូត ជ្រុលទៅបុកគល់ឈើ បាក់ក ប្រកាច់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ០៣និង១៥នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៨ នៅលើផ្លូវគ្រួសក្រហម ក្នុងភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមសម្តី របស់មន្ត្រីនគរបាលចរាចរណ៍ស្រុកភ្នំស្រួច បាននិយាយអោយដឹងថា បុរសរងគ្រោះមានឈ្មោះ ឃី ឃៀម អាយុ៤៦ឆ្នាំ រស់នៅជាមួយលោកសង្ឃ ក្នុងវត្តគិរីរម្យចាស់ (មានសតិមិនគ្រប់ផង) និងមានស្រុកកំណើត នៅក្នុងភូមិ ចាំស្រី ឃំុកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ តាមសង្ឃដីការរបស់សង្ឃមួយអង្គ មានថេរថា សព្វថ្ងៃនេះបុរសរងគ្រោះ បានស្នាក់នៅជាមួយលោកសង្ឃ ក្នុងវត្តចាស់ (វត្តគិរិរម្យចាស់) ហើយជាមនុស្សមិនសូវគ្រប់ទឹក និងគ្មានសាច់ញាតិនោះទេ មកនៅជាមួយលោកយូរឆ្នាំណាស់មកហើយ។ តាមសម្តីនគរបាល បានស្រង់សម្តីអ្នកឃើញហេតុការណ៍ និយាយថា នៅថ្ងៃកើតហេតុនោះ បុរសរងគ្រោះខាងលើ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសង់ ផលិតនៅប្រទេសកូរ៉េ ពណ៌ក្រហម […]
  • កម្លាំងអធិការដ្ឋាននគរបាល​០៣ស្រុក បង្ក្រាបមុខសញ្ញាចំនួន១០ ពាក់ព័ន្ធករណីជួញដូរសារធាតុ​ញៀន​ខុសច្បាប់​ ខេត្តកំពង់ស្ពឺ​ ៖ មុខសញ្ញា​សង្ស័យ​ជួញដូរ និង​ប្រើប្រាស់សា​រធាតុញៀន​ខុសច្បាប់ ​ចំនួន១០នាក់ រួមជាមួយ និងវត្ថុតាងជាច្រើនទៀត ត្រូវបានកម្លាំងនគរបាល តាមបណ្តាលស្រុកចំនួន០៣ ធ្វើការចាប់បង្ក្រាបបាន ក្នុងថ្ងៃតែមួយ​ ក្រោយពីទទួល​ព័ត៌មា​នពីប្រជាពលរដ្ឋ​ ថានៅចំនុចផ្ទះឈ្មោះ ឌុក វ៉ាន់ដា ភេទ​ប្រុស​ ​អាយុ​២៩ឆ្នាំ​ នៅភូមិភ្នំបាត ឃុំជើងរាស់ ស្រុកឧដុង្គ តែងតែមានមុខសញ្ញាប្រើប្រាស់គ្រឿង​ញៀន​ ចេញចូល​ស្ទើរតែរាល់ថ្ងៃ​ កំលាំងនគរបាលស្រុកឧដុង្គ​ បានចុះស្រាវជ្រាវ រហូតឈានទៅឃាត់មុខ​សញ្ញាសង្ស័យ បានចំនួន​៣​នាក់​៖ ១.ឈ្មោះ ឌួង វ៉ាន់ដា​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ(​ម្ចាស់​ផ្ទះ) ២.ឈ្មោះ ឌុក ចាន់ថុល ភេទប្រុស អាយុ​១៨ឆ្នាំ នៅភូមិទទាលជ្រុំ ឃុំយាអង្គ ស្រុកថ្ពង​។ ៣.ឈ្មោះត្រេះ​ ហួរ ភេទប្រុស អាយុ​៣២ឆ្នាំ នៅភូមិយោសជោ ឃុំជើងរាស់ ស្រុកឧដុង្គ​ បានឆែកឆេរ រក​ឃើញម្សៅក្រាមពណ៍ស ​សង្ស័យថាជាគ្រឿង​ញៀន​ ចំនួន​០១​កញ្ចប់​ និងទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង។ តាមចម្លើយរបស់ឈ្មោះ ត្រេះ ហួរ​ ថាខ្លួនបានទិញថ្នាំញៀន […]
  • រថយន្តធុនធំពីរគ្រឿង បុកគ្នាបណ្ដាលមនុស្សម្នាក់ស្លាប់ និង២នាក់ រងរបួសធ្ងន់ស្រាល ក្រុងប៉ោយប៉ែត ៖ រថយន្តធំពីគ្រឿងបុកគ្នា ធ្វើឲ្យមនុស្ស៣នាក់ ម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងនស្រាល កាលពីវេលាម៉ោង ២១និង១៥នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចលើស្ពានតាប៉ុន ស្ថិតនៅភូមិតាប៉ុន ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្តាលមកពីរថយន្ត បុករថយន្ត ដែលមកពីទិសដៅផ្ទុយគ្នា។ សមត្ថកិច្ចប្រាប់ថា មុនកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកហ៉ីយិនដាយផ្លូវ៥ ពណ៍ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ហុង ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិភ្នៅ ឃុំព្រៃឈរ ស្រុកលុះពងត្របែក ខេត្តព្រៃវែង បើកបរមកពីទិសខាងលិច ទៅទិសខាងកើត ពេលមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ទៅបុកនឹងរថយន្ត០១គ្រឿង ម៉ាកហ៉ីយិនដាយផ្លូវ៥ ពណ៍ស ពាក់ផ្លាកលេខ តាកែវ 3A.0301 បើកបរដោយឈ្មោះ អូន អុំ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រពាំងចក ឃុំថើប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកបរមកពីទិសខាងកើត ទៅទិសខាងលិច […]
  • ប្រទះឃើញសពនារីម្នាក់ហើមស្អុយក្នុងបន្ទប់ទឹក ក្នុងផ្ទះទុកចោល របស់អភិបាលរងខេត្តស្វាយរៀងម្នាក់ ខេត្តកំពង់ស្ពឺ ៖ សពនារីវ័យក្មេងម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនោះឡើយ សង្ស័យគេសម្លាប់ក្នុងបន្ទប់ទឹក ក្នុងផ្ទះរបស់លោក អភិបាលរងខេត្តស្វាយរៀងម្នាក់ ដែលបិទទ្វារទុកចោល ខណៈដែលបុរស០២នាក់ដើរបេះបន្លែ ហើយធុំក្លិនស្អុយ ក៏ចូលទៅប្រទះឃើញ កាលពីវេលាម៉ោង ០៣និង៣៥នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ទឹក ក្នុងផ្ទះដែលគេទុកចោល ក្នុងភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុក បាននិយាយអោយដឹងថា នៅមុនពេលប្រទះឃើញសពនារីរងគ្រោះខាងលើ មានឈ្មោះ ទឹង ពៅ ភេទស្រី អាយុ៤៥ឆ្នាំ នឹងប្តីឈ្មោះ ស ហន អាយុ៥៥ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច រស់នៅក្បែរកន្លែងកើតហេតុ  បានរាយការណ៍មកសមត្ថកិច្ចយើងថា បានប្រទះឃើញសាកសពនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល២៥ឆ្នាំបាន ដេកស្លាប់ក្នុងអាងបន្ទប់ទឹក មានសភាពស្អុយរលួយ (មិនទាន់ដឹងមូលហេតុ) នៅក្នុងដីចំការរបស់ឈ្មោះ សំ ប៊ុនណ្ណារិទ្ធ (អភិបាលរងខេត្តស្វាយរៀងជាផ្ទះទុកចោល) ស្ថិតក្នុងភូមិវាលធំ ឃុំត្រែងត្រយឹ ស្រុកភ្នំស្រួច ខណៈដែលពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធ បានដើរចូលទៅបេះស្លឹកកន្រ្ទោប […]
  • មកនៅ៣ខែលួចបានច្រើនដងញ៉ាម ចុះក្រោយអស់ល័ក្ខក្នុងដៃអ្នកភូមិ ខេត្ដរតនគិរី ៖ នគបាលស្រុកកូនមុំ បានអោយដឹងថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ពីស្រ្តីម្នាក់ឈ្មោះ វ៉ា សុផុន តេតាមទូរស័ព្ទ ប្រាប់ថា មានចោរលួចម៉ូតូរបស់គាត់ចេញពីផ្ទះ ហើយពួកគាត់កំពង់ដេញតាម កម្លាំងប៉ូលិសអធិការស្រុក សហការជាមួយកម្លាំងប៉ុសិ៍ត ឃុំស្រែអង្គង ក៍បានចេញដេញតាមដែរ និងប្រជាពលរដ្ឋជួយដេញរហូតដល់ជាង 10គីឡូម៉ែត្រ ទើបដេញទាន់ចាប់បាន។ បើតាមសំដីរបស់ស្រ្តីជាម្ចាស់ម៉ូតូ បានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានចតម៉ូតូនៅមុខផ្ទះ រួចដកសោរចេញពីម៉ូតូ យកមកទុកនៅលើគ្រែក្រោមផ្ទះ ក្បែរម៉ូតូ គាត់ក៍យកខោ អាវ ទៅបោក នៅខាងក្រោយផ្ទះ រួចជនសង្ស័យក៏បានចូលមកយកសោរ ចាក់ជិះចេញទៅ តែជាសំណាងល្អ គាត់ងាកមកឃើញទាន់ ហើយបានស្រែកឆោឡោ ដឹងដល់អ្នកជិតខាង និងតេប្តឹងសមត្ថកិច្ចប៉ូលិសស្រុកកូនមុំ ដេញចាប់បាន ភ្លាមៗផងដែរ។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ លី ហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ រីឯម៉ូតូដែលជនសង្ស័យលួច ម៉ាកទ្រីមសង់ 016 ពណ៍ខ្មៅ ពាក់ស្លាកលេខ […]
  • បុរសម្នាក់រួមជាមួយថ្នាំញៀនជាង១០០០គ្រាប់ ត្រូវបានសមត្ថកិច្ចបង្រ្កាបបាន និងបញ្ជូនខ្លួនទៅកាន់តុលាការ ខេត្ដបន្ទាយមានជ័យ ៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៧និង៣០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាប ករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ នៅចំណុចផ្លូវជាតិលេខ៥៩ ស្ថិតនៅភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ។ លោកវរសេនីយ៍ត្រី តាំង សុខហេង បានអោយដឹងថា ក្រោយទទួលបានព័ត៌មាន ពីបណ្តាញផ្តល់ព័ត៌មាន និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មានឈ្មោះ ជឹម ជឿន ភេទ ប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ រួមជាមួយវត្ថុតាងមួយចំនួនរួមមាន ៖ គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ១០០៧គ្រាប់, ទូរស័ព្ទដៃ ចំនួន០១គ្រឿង, ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ […]
  • លង់ទឹកស្លាប់២ករណី ២កន្លែងផ្សេងគ្នា នៅស្រុកបាភ្នំ ព្រោះមូលហេតុតែមួយដូចគ្នា ខេត្ដព្រៃវែង ៖ យ៉ាងហោចណាស់មានមនុស្ស 2នាក់ បានលង់ទឹកស្លាប់ នៅ2កន្លែងផ្សេងគ្នា នៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។ តាមរបាយការណ៍របស់សមត្តកិច្ចនគរបាល បានឲ្យដឹងថា ករណីទី១ ជនរងគ្រោះឈ្មោះ នួន ទីន ភេទប្រុស អាយុ31ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទ័ពស្តេច ឃុំធាយ បានផឹកស្រាស្រវឹង ចុះលេងទឹកទន្លេនៅខាងក្រោយភូមិ ដែលមានជម្រៅ0.50ម៉ែត្រ បណ្តាលឲ្យលង់ស្លាប់ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង 10និង30នាទីព្រឹក ថ្ងៃទី28 ខែសីហា ឆ្នាំ2018 នៅចំណុចភូមិ ឃុំខាងលើ។ ករណីទី2 ជនរងគ្រោះឈ្មោះ រួន សៅ ភេទប្រុស អាយុ35ឆ្នាំ មានទីលំនៅភូមិស្វាយពក ឃុំស្ពឺ (ស្រវឹងស្រាដូចករណីទី១ដែរ) ចុះទៅលេងទឹកប្រឡាយក្បែរភូមិ បណ្តាលឲ្យលង់ស្លាប់ និងបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅម៉ោង 4និង10នាទីល្ងាច ថ្ងៃទី28 ខែសីហា ឆ្នាំ2018 នៅចំណុចទឹកប្រឡាយក្បែរភូមិ,ឃុំខាងលើ។ ក្រោយទទួលបានព៌តមាន កម្លាំងនគរបាលជំនាញ សហការជាមួយនគរបាលប៉ុស្តិ៍ ចុះពិនិត្យធ្វើកោសល្យវិច្ច័យ រួចបានបញ្ជាក់ថា ជនរងគ្រោះទាំង2នាក់ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)