ព័ត៌មានថ្មី
- បើកម៉ូតូលឿនមិនប្រយ័ត្ន បុកគោយន្តកន្ត្រៃកំពុងចតជួសជុលលើផ្លូវ របួសធ្ងន់ បាក់ជើង២នាក់ ខេត្តបន្ទាយមានជ័យ ៖ យុវជន២នាក់ ម្នាក់ជាអ្នកបើកបរម៉ូតូ និងម្នាក់ទៀតជាកម្មករ រួមដំណើរតាមគោយន្តកន្ត្រៃ បានរងរបួសធ្ងន់ បាក់ជើងទាំង២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកបុកគោយន្តកន្ត្រៃ ឈប់ចត នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ត្រង់ចំណុចខាងជើងភូមិទ្រាស ប្រហែល២០០ម ស្ថិតក្នុងឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៣០នាទី យប់ ថ្ងៃទី១១ខែ កញ្ញាឆ្នាំ២០១៨។ ប្រភពព័ត៌មាន ពីនគរបាលចរាចរណ៍ស្រុកស្វាយចេក បានឲ្យដឹងថា ម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1H.6942 អ្នកបើកបរឈ្មោះ សោម ចន្ទ្រា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ រីឯម្ចាស់គោយន្តកន្រ្តៃឈ្មោះ យុន យី ភេទប្រុស អាយុ21ឆ្នាំ មានទីលំនៅភូមិតាវ៉ឹក ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ បៅ ភេទប្រុស (កម្មករ) មកស្នាក់នៅបណ្ដោះអាសន្ន នៅភូមិតាវ៉ឹក […]
- យុវជនប្រមឹកម្នាក់ ខឹងម្តាយឪពុកមិនឲ្យប្លង់ដីយកទៅបញ្ចាំ យកធាងត្នោតដុតផ្ទះឆេះខ្ទេច ខេត្តកំពង់ឆ្នាំង ៖ ផ្ទះមួយខ្នងធ្វើអំពីឈើ ប្រក់ស្លឹក ជញ្ជាំងស្លឹក ក្រាលរនាបឬសី្ស មានទំហំ 4គុណនឹង 5ម៉ែត្រ ត្រូវបានឆេះខ្ទេចទាំងស្រុង ដោយសារតែយុវជនជាកូនប្រុសម្នាក់ បានយកស្លឹកត្នោតដុតឆេះខ្ទេចតែម្ដង បន្ទាប់ពីខឹងម្តាយឪពុក មិនឲ្យប្លង់ដីយកទៅបញ្ចាំ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង 3និង 30នាទីរសៀល ថ្ងៃទី11 ខែកញ្ញា ឆ្នាំ2018 នៅភូមិសេរី ឃុំខុនរ៉ង ស្រុកបរិបូណ៏។ យ៉ាងនេះក្តី ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងប្រជាការពារ បានចាប់ឃាត់ខ្លួនជនសង្ស័យ ប្រគល់ទៅឲ្យសមត្ថកិច្ចផងដែរ។ យោងតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យជាកូនដែលបានដុតផ្ទះម្តាយឪពុក បណ្ដាលឱ្យឆេះខ្ទេច មានឈ្មោះ លឹង ឆើត អាយុ 29ឆ្នាំ មានម្តាយឈ្មោះ លឹង ហាន អាយុ61ឆ្នាំ និងឪពុកឈ្មោះ ព្រំ សំណាង អាយុ 56ឆ្នាំ។ ប្រភពដដែលបានប្រាប់ទៀតថា មុនពេលកើតហេតុ កូនប្រុសដែលជាជនប្រមឹកម្នាក់នេះ បានទៅសុំយកប្លង់ដីម្ដាយឪពុក យកទៅបញ្ចាំដើម្បីទិញម៉ូតូ ក៏ប៉ុន្តែម្ដាយឪពុកមិនឲ្យ ក៏កើតហិង្សា […]
- ដំណឹងល្អៗ!!! ក្រសួងអប់រំ រៀបចំគណៈកម្មការកោសល្យវិច័យ ដោះស្រាយការមិនពេញចិត្ដនឹងលទ្ធផលប្រលងបាក់ឌុប រាជធានីភ្នំពេញ ៖ សេចក្ដីប្រកាសព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគណៈកម្មការកោសល្យវិច័យ ដើម្បីពិនិត្យដោះស្រាយចំពោះការមិនពេញចិត្តនឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២០ សីហា ២០១៨ ជូនបេក្ខជន មាតាបិតា អាណាព្យាបាល ឬអ្នកពាក់ព័ន្ធ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដូចធ្លាប់អនុវត្តតាមនីតិវិធីនាឆ្នាំកន្លងមក។ គណៈកម្មការកោសល្យវិច័យនឹងចាប់ដំណើរការការងារពីថ្ងៃជូនដំណឹងនេះ ក្នុងរយៈពេល ១សប្តាហ៍។
- នគរបាលក្រុងច្បារមន ឃាត់មុខសញ្ញាប្រើប្រាស់ និងជួញដូរចែកចែកគ្រឿងញៀន បន្តបន្ទាប់បាន០២នាក់ ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀនយ៉ាងសកម្ម ប្រចាំក្រុងច្បារមន ត្រូវបានកម្លាំងនគរបាលល្បាតប្រទះឃើញ ក៏ឃាត់សួរនាំ ឈានទៅឃាត់ខ្លួនមេធំ ដែលជួញដូរ និងចែកចាយគ្រឿងញៀន ដល់ក្នុងផ្ទះតែម្តង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវក្នុងភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បើតាមសម្តី របស់មន្ត្រីនគរបាលក្រុងច្បារមន បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យទាំង០២នាក់ខាងលើនោះ គឺ កម្លាំងរបស់នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលក្រុង ធ្វើការល្បាតតាមមូលដ្ឋាន ក៏បានជួបមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ នៅចំណុចផ្លូវលំភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំពុងតែជិះម៉ូតូម្នាក់ឯងមានឈ្មោះ សៅ សុខកែម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដរស់ នៅភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានការសង្ស័យ ក៏ឃាត់ឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាគ្រឿងញៀនចំនួន០១កញ្ចប់តូច និងទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ូតូម៉ាកហុងដា C100 (សង់) មួយគ្រឿងស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ […]
- ឪពុកចុងចិត្តតិរច្ឆាន ចាប់រំលោភកូនស្រីចុងញ៉យដង នាងទ្រាំលែងបាន ប្រាប់អ្នកជិតខាង ប្តឹងនគរបាលឃាត់ ខេត្តកំពង់ស្ពឺ ៖ បុរសជាឪពុកចុងចិត្តឃោឃៅ គំរាមចាប់រំលោភកូនចុងច្រើនលើកច្រើនសារ ដោយទ្រាំនឹងទង្វើររបស់ឪពុកចុងលែងបាន ក៏ដាច់ចិត្តប្រាប់បុរសម្នាក់ ជាប្រជាការពារភូមិ ប្តឹងបន្តអោយនគរបាលឃាត់ខ្លួនតែម្តងទៅ។ ការឃាត់ខ្លួនបុរសជាឪពុកចុងនេះ ធ្វើឡើងកាលពីវេលាម៉ោង ០៤និង៤០នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកភ្នំស្រួច បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនបុរស ជាឪពុកចុងចិត្តឃោឃៅនេះ ប្អូនស្រី (សុំមិនបញ្ចេញឈ្មោះ) ភេទស្រី អាយុ១៧ឆ្នាំ (ជាកូនចុង) ជាសិស្ស មានទីលំនៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ដោយទ្រាំនឹងការគំរាមធ្វើបាប ថែមទាំងចាប់រណលោភច្រើនលើកច្រើនសារ មកហើយនោះរូបនាងមិនបានតទៀត នាងក៏រត់ទៅប្រាប់បុរសម្នាក់មាន ឈ្មោះ អ៊ុ វ៉ុន អាយុ ៥៩ឆ្នាំ មានទីលំនៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច និងជាប្រជាការពារភូមិថែមទៀតផង និយាយរៀបរាប់ពីដំណើររឿង ពីដើមដល់ចប់ ពីការគំរាមចាប់រំលោភ ពីសំណាក់ឪពុកចុងរបស់នាង មានឈ្មោះ សុខ ធីម ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរំដួលថ្មី […]
- រន្ទះបាញ់មួយគ្រាំង បាញ់គោមួយក្រោលមាន៧២ក្បាល ប្រកាច់ងាប់ភ្លាមៗ៩ក្បាល ខេត្តក្រចេះ ៖ សត្វគោញីឈ្មោលតូចធំចំនួន៩ក្បាល ក្នុងចំណោមជាង៧០ក្បាល របស់ប្រជាកសិករ រស់នៅនៅខាងក្រោយភូមិវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវរន្ទះបាញ់ប្រកាច់ងាប់ភ្លាមៗ យ៉ាងរណូករណែលទាំងខ្សែរចំណង ខណៈមេឃមានភ្លៀង និងខ្យល់បក់ខ្លាំងឡើង កាលពីរសៀលថ្ងៃទី១០ កញ្ញា។ ក្នុងហេតុការណ៍រន្ទះបាញ់ លាន់លឺកក្រើកដី បន្ទាប់ពីមេឃមានភ្លៀង និងខ្យល់បក់ខ្លាំង ត្រូវបានអាជ្ញាធរស្រុកសំបូរអះអាងថា ជាគ្រោះធម្មជាតិមួយមិនដែរធ្លាប់មាន។ ជាមួយនឹងហេតុការនេះ បានបណ្តាលឱ្យសត្វគោញីឈ្មោលចំនួន៩ក្បាល ក្នុងចំណោមហ្វូងគោចំនួន៧២ក្បាល ដែលចងក្នុងក្រោលតែមួយ នៅខាងក្រោយភូមិវឌ្ឍនៈ ត្រូវបានរន្ទះបាញ់ងាប់ ដួលរណូករណែលនៅក្នុងក្រោល ទាំងជាប់ចំណង។ នាយប៉ុស្តិ៍នគរបាលឃុំវឌ្ឍនៈ លោក អនុសេនីយ៍ត្រី ញ៉ែម សិដ្ឋ បានឱ្យដឹងថា សត្វគោទាំងនេះ មានម្ចាស់ឈ្មោះ យ៉ុន សុខា អាយុ៤៨ឆ្នាំ ជាកូនរបស់លោកមេឃុំ ដែលមានចិញ្ចឹមគោច្រើនជាងគេនៅក្នុងឃុំនេះ។ លោកថាក្នុងហេតុការឧប្បតិ្តហេតុរន្ទះបាញ់នេះ ក្រៅពីគោញី ឈ្មោល ចំនួន៩ក្បាល បានងាប់ភ្លាមៗ គឺមិនមានបណ្តាលឱ្យជនណាម្នាក់រងគ្រោះថ្នាក់ទៀតនោះទេ ខណៈដែលគោទាំងនោះ ត្រូវបានម្ចាស់យកទៅចងនៅក្នុងក្រោល នៅក្រោមដើមឈើនៅក្រោយភូមិ។ ការងាប់របស់សត្វគោ ដោយសារតែរន្ទះបាញ់សម្លាប់ ដែលអាជ្ញាធរថាមិនធ្លាប់កើតមាន និងបានសម្លាប់សត្វគោញីឈ្មោល អស់ចំនួន៩ក្បាលនេះ […]
- លើកដែកអោយមេជាង ប៉ះចំខ្សែរកាប្លិ៍ឆ្លងចរន្តភ្លើង ឆក់ស្លាប់ភ្លាមៗ ខេត្តកំពង់ស្ពឺ ៖ បុរសជាកូនជាងម្នាក់ ត្រូវបានចរន្តភ្លើងមានតង់ស្យុងខ្ពស់ ឆក់បណ្តាលអោយស្លាប់ភ្លាមៗ ដោយសារតែបុរសរងគ្រោះខាងលើ ជាកូនជាងបានលើកដែកហុចអោយមេជាង ហើយលើកទៅប៉ះជាមួយខ្សែរភ្លើងមានតង់ស្យុងខ្ពស់ (ខ្សែរកាប្លិ៍) កាលពីវេលាម៉ោង ០២និង៣០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨ នៅចំណុចក្នុងភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកសំរោងទង បាននិយាយអោយដឹងថា បុរសរងគ្រោះដែលឆក់ខ្សែរភ្លើងស្លាប់នោះ មានឈ្មោះ សយ ពៅ អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកបានបន្តទៀតថា បុរសរងគ្រោះជាកម្មករជាងផ្សារដែក ដោយនៅមុនពេលកើតហេតុ រូបគេត្រូវបានមេជាងម៉ៅការ នៅផ្ទះប្រជាពលរដ្ឋម្នាក់ នៅក្នុងភូមិក្បែរគ្នា បានទៅផ្សារដែកដៃរណែងផ្ទះ ឈ្មោះ ចាន់ ចំរើន ភេទប្រុស អាយុ៤៨ឆ្នាំ ជាអ្នកជំនួញ រស់នៅភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ហើយពេលកំពុងបំពេញការងារ ស្រាប់តែបុរសរងគ្រោះ បានលើកដែកវែងអោយមេជាងផ្សារ រួចបានលើកទៅជិត ក៏បានប៉ះខ្សែរកាប្លិ៍ ឆ្លងចរន្តអគី្គនីមានតង់ស្យុុងខ្ពស់ បានឆ្លងចរន្តអគី្គនីឆក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ក្រោយកើតហេតុ […]
- សាលាដំបូងខេត្តព្រះសីហនុ សម្រេចចេញដីកាឆែកឆេរទីតាំងខារ៉ាអូខេ យីហោ មិនហាវ សង្ស័យមានបង្កបគ្រឿងញៀន ខេត្តព្រះសីហនុ ៖ សាលាដំបូងខេត្តព្រះសីហនុ សម្រេចចេញដីកាឆែកឆេរ ទីតាំងខារ៉ាអូខេ ដែលមានយីហោ មិនហាវ ស្ថិតនៅសង្កាត់៤ ក្រុងព្រះសីហនុ។ បន្ទាប់ពី បានឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣នាក់ ស្រី៥នាក់ រួមមាន៖ ១- ឈ្មោះ shi xue cheng ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនមុខរបរមេការ KTV ។ ២- ឈ្មោះ Ruan xiu ping ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមេការបន្ទប់ខារ៉ាអូខេ។ ៣- ឈ្មោះ Wu be xian ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌។ ៤- ឈ្មោះ Pan yi ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌ ។ ៥- ឈ្មោះ Luo Zhi […]
- ឡុង សំណាង គ្រង់ដំណែងជើងឯកប្រដាល់អន្តរជាតិខ្សែក្រវ៉ាតភេសជ្ជៈវើក ឆ្នាំ២០១៨ កីឡា ៖ កីឡាករប្រដាល់គុនខ្មែរ ឡុង សំណាង អះអាងថា ការឈ្នះជើងឯកខ្សែក្រវ៉ាត់អន្តរជាតិលើកដំបូង គឺជាឱកាសស្វែងរកទីផ្សារប្រកួតក្រៅប្រទេស និងអភិវឌ្ឍន៍ខ្លួន ក្លាយជាកីឡានៅលំដាប់ជួរមុខនៅកម្ពុជា។ កីឡាករ ឡុង សំណាង មកពីក្លិប ឡុង សាលវ័ន្តកីឡា បានគ្រង់ដំណែងជើងឯកប្រដាល់គុនខ្មែរ អន្តរជាតិខ្សែក្រវ៉ាត់ភេសជ្ជៈវើក ឆ្នាំ២០១៨ ក្រោយយកឈ្នះកីឡាករ មកពីព្រះរាជាណាចក្រថៃ ពិក ធៀង ដោយពិន្ទុ កាលពីល្ងាចថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ម្សិលមិញ នៅសង្វៀនស្ថានីទូរទស្សន៍អាស៊ីអាគ្នេយ៍។ ថ្លែងក្រោយបញ្ចប់ការប្រកួតកីឡាករ ឡុង សំណាង បញ្ជាក់ថា ការឈ្នះជើងឯកប្រដាល់គុនខ្មែរអន្តរជាតិខ្សែក្រវ៉ាត់ភេសជ្ជៈវើក នៅសង្វៀនស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍នេះ គឺជាការដណ្តើមបានដំណែងជើងឯកខ្សែក្រវ៉ាតលើកដំបូងរបស់ខ្លួន ក្រោយប្រឡូកយ៉ាងជោគជាំ អស់រយៈពេល៤ឆ្នាំ ក្នុងវិស័យកីឡាគុនខ្មែរ។ កីឡាកររូបនេះអះអាងថា ការគ្រង់ដំណែងជើងឯកខ្សែក្រវ៉ាត់អន្តរជាតិលើកដំបូងនេះ វានឹងជួយសាងកេរ្តិ៍ឈ្នោះ ក្នុងវិស័យកីឡាគុនខ្មែរ កាន់តែល្បីសុះសាយ ហើយថែមទាំងមានឱកាសច្រើន សម្រាប់ទីផ្សារចេញទៅប្រកួតនៅក្រៅប្រទេស ពិសេសទៀតនោះ វាអាចជួយជម្រុញរូបគេ អោយកាន់តែខិតខំប្រឹងប្រែងហ្វឹកហាត់ អភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ដើម្បីក្លាយខ្លួនជាកីឡាករលំដាប់ជួយមុខនៅកម្ពុជា។ សូមបញ្ជាក់ថា កីឡាករឡុង សំណាង ដែលឈ្នះដំណែងជើងឯក […]
- កីឡាករប្រដាល់គុនខ្មែរបឺត ខាំ ចូលនិវត្តន៍ពីអាជីពប្រដាល់ចង់ចាប់អាជីពថ្មីជាតារាងចំរៀង កីឡា ៖ អតីតកីឡាករប្រដាល់គុនខ្មែរ បឺត ខាំ ដែលគ្រង់ខ្សែក្រវ៉ាត់ជាតិ និងអន្តរជាតិប្រមាណជា៧ខ្សែក្រវ៉ាត់នៅកម្ពុជា បានប្រកាសចូលនិវត្តន៍ពីវិស័យប្រដាល់ ហើយងាកចង់ចាប់អាជីពថ្មី ជាតារាងចំរៀងវិញ ដោយបញ្ជាក់ថាចំរៀង ក៍ជាចំណូលចិត្តមានទាំងពីក្មេង។ អតីតកីឡាករប្រដាល់គុនខ្មែរ ដែលធ្លាប់បានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺ ក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ រហូតគ្រង់ដំណែងជើងឯកខ្សែក្រវ៉ាត់ជាតិ និងអន្តរជាតិប្រមាណជា៧ខ្សែក្រវ៉ាត់នៅកម្ពុជា កីឡាករ បឺត ខាំ បានអះអាងថា រូបគេបានចូលនិវត្តពីអាជីពកីឡាករប្រដាល់គុនខ្មែរ ប្រមាណជាជាងមួយឆ្នាំហើយ ក្រោយពីរូបគេមើលឃើញថា អាយុខ្លួនកាន់តែចាស់ កម្លាំងកាន់ថយចុះ ហើយដោយចង់រក្សាកេរ្តិ៍ឈ្មោះ ទើបសម្រេចចិត្តលាឈប់ពីវិស័យប្រដាល់គុនខ្មែរ រួចងាក់មកចាប់អាជីពថ្មី ជាតារាងចំរៀងវិញ ព្រោះថាអាជីពថ្មីមួយនេះ ក៍ជាចំណងចំណូលរបស់ខ្លួន តាំងពីវ័យកុមារដែរ។ អតីតកីឡាករប្រដាល់គុនខ្មែរ ដែលមានដើមកំណើតពីខេត្តបាត់ដំបង បានថ្លែងប្រាប់អោយដឹង ក្រោយបញ្ចប់ការច្រៀង ជាតារាកិត្តិយស ក្នុងកម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិដណ្តើមខ្មែរក្រវ៉ាត់ភេសជ្ជៈវើក កាលពីថ្ងៃអាទិត្យ នៅស្ថានីទូរទស្សអាស៊ីអាគ្នេយ៍ បឺត ខំ អះអាងថា ចំរៀងរូបគេមានចំណងចំណូលចិត្តជាងប្រដាល់ទៅទៀត ប៉ុន្តែដោយសារូបគេ គឺជាអ្នកស្រែ មានរូបសម្រស់មិនសូវស្អាត ហើយណាមួយមានបងប្រុស បឺត សំខាន់ ជាកីឡាករប្រដាល់ ទើបពេលមករស់នៅទីក្រុងភ្នំពេញ មានតែសម្រេចចិត្តជ្រើសរើសអាជីពជាកីឡាករប្រដាល់ ដើម្បីស្វែងរកប្រាក់កម្រៃ […]
- តារាចំរៀងលំដាប់ពិភពលោក លោក Charlie Puth ម្ចាស់បទ We Don’t Talk Anymore នឹងមកប្រគុំតន្រ្ដីនៅកម្ពុជា រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា នេះ ក្រុមហ៊ុនទូរស័ព្ទ Smart Axiata បានធ្វើសន្និសីទកាសែត វត្ដមានតារាអន្តរជាតិមួយរូបទៀត ដែលត្រៀមខ្លួនមកអង្រួនឆាកតន្ត្រីរបស់ Smart Mega Concert សារជាថ្មី។ នៅក្នុងកម្មវិធីប្រកាសវត្ដមានតារា ដែលនឹងមកប្រគុំតន្រ្ដីនៅព្រះរាជណាចក្រកម្ពុជានេះក្នុងពេលខាងមុខនេះ លោក Thomas Hundt នាយកប្រតិបត្ដិក្រុមហ៊ុន Smart Axiata បានថាតារាបន្ទាប់ដែលនឹងមកកម្ពុជា គឺតារាចម្រៀងសម្លេងផ្អែម លោក Charlie Puth ដែលគ្រប់គ្នាស្គាល់លោកពីក្នុងបទចំរៀង See You Again របស់រឿង Furious 7 និង We Don’t Talk Anymore។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Smart Axiata ធ្លាប់បាននាំមកនូវការប្រគុំតន្រ្ដី ពីសំណាក់តារាអន្ដរជាតិ៤លើករួចមកហើយ ហើយលើកនេះគឺជាលើកទី៥ហើយ ដែលក្រុមហ៊ុន Smart Axiata នាំយកតារាលំដាប់ពិភពលោកមកកម្ពុជា។ ចំពោះកាលបរិច្ចេទការប្រគុំតន្រ្ដីនេះ បើតាមនាយកប្រត្ដិបត្ដិក្រុមហ៊ុនស្មាត បានបញ្ជាក់ថា នឹងធ្វើឡើងនៅថ្ងៃទី០២ […]
- លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នេះបើយោងតាមប្រភពព័ត៌មានច្បាស់ការ ដែលទទួលបាននៅវេលាម៉ោងប្រមាណ ៣៖៣០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ រហូតមកដល់ម៉ោង ៥ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក កឹម សុខា ត្រូវបានបញ្ជូនពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មកដល់លំនៅឋាន ក្នុងខណ្ឌទួលគោកហើយ។ សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ»។ លោកត្រូវបានតុលាការបញ្ជូនទៅឃុំ ក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ៕ ប្រភព៖ Fresh News
- BREAKING NEWS – ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពហើយ រាជធានីភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានប្រកាសប្រាប់ថា នៅមុននេះបន្តិច នៅព្រលប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពហើយ បន្ទាប់លោកបានធ្លាក់ខ្លួនឈឺរយៈពេលជាយូរមកហើយនោះ។ លោកទទួលមរណភាពនៅវេលាម៉ោង ២៖៤៥នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស។ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ មន្រ្ដីរាជការគ្រប់ស្ថាប័ន និងគ្រប់ជាន់ថ្នាក់ រួមនឹងប្រជាពលរដ្ឋខ្មែរទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការទទួលមរណភាពរបស់លោក វេជ្ជបណ្ឌិត Beat Richner៕
- ប្រជាពលរដ្ឋក្រុងព្រះសីហនុ ថាក្រុងព្រះសីហនុសព្វថ្ងៃ ក្លាយជាទីក្រុងតាំងពិព័រណ៍សំរាម ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋបានលើកឡើងថា នៅតាមផ្លូវសាធារណៈភាគច្រើន នាទីប្រជុំជនក្នុងក្រុងព្រះសីហនុ គឺឃើញនៅមានគំនរ សំរាម ដែលមានក្លិនស្អុយអសោចដដែល។ ការលើកឡើងនេះត្រូវបានធ្វើឡើងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងព្រះសីហនុ ប្រចាំឆ្នាំ២០១៨ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងសាលប្រជា នៃសាលាក្រុងព្រះសីហនុ។ លោក សុខ សុខំ តំណាងប្រជាពលរដ្ឋ ដែលបានទៅចូលរួមនៅក្នុងវេទិការបានលើកឡើងថា បច្ចុប្បន្នភាពនៃទីក្រុងព្រះសីហនុ គិតមកដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ គឺរដ្ឋបាលក្រុង-ខេត្តនេះ មិនទាន់គ្រប់គ្រងកាកសំណល់ សំរាម ដែលគេគរទុកចោល នៅតាមចិញ្ចើមផ្លូវឲ្យបានល្អនៅឡើយទេ។ ចំណែកបងស្រី គន្ធា ដែលជាអាជីករលក់ នៅតាមបណ្តោយឆ្នេរសមុទ្រអូរឈើទាល បានអោយដឹងថា ភ្ញៀវទេសចរមួយចំនួន បានរិះគន់ថា គំនរសំរាមបានជះក្លិនស្អុយអសោច ជាពិសេសកាកសំណល់សំរាម ត្រូវបានគរទុកចោលយូរថ្ងៃ ព្រោះគ្មានឡានមកប្រមូលយក ទៅចោលឲ្យបានទៀងទាត់ជាដើម។ ផ្តើមពីបញ្ហានេះ ទាំងភ្ញៀវទេសចរ ទាំងប្រជាពលរដ្ឋរស់នៅទីប្រជុំជន ក្រុងព្រះសីហនុ សំណូមពរដល់ថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ជួយជម្រុញទៅក្រុមហ៊ុនប្រមូលសំរាម ឲ្យបង្កើនសកម្មភាពដើរប្រមូលសំរាមឲ្យបានឆាប់ជាងរាល់ថ្ងៃនេះ។ ដោយឡែកប្រជាពលរដ្ឋជាច្រើននាក់ ដែលកំពុងរស់នៅក្នុងក្រុងព្រះសីហនុ បានឲ្យដឹងថា រាល់ថ្ងៃនេះក្រុមហ៊ុនប្រមូលសំរាម ពិតជាមានការយឺតយ៉ាវ […]
- បុរសជេីងខ្លាំងជាប្តី ពេលផឹកសុីស្រវឹងវាយប្រពន្ធបែកក្បាលឈាមស្រោចពេញខ្លួន ឪពុកក្មេកប្តឹងនគរបាលឃាត់ ខេត្ដកំពង់ស្ពឺ ៖ បុរសជាប្តីចិត្តសាហាវម្នាក់ ពេលផឹកស្រាស្រវឹង បានយកដែកបំពង់ទីប ទៅវាយប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានឪពុកក្មេក ប្តឹងកម្លាំងសមត្ថកិច្ចចាប់ដាក់ខ្នោះកសាងសំណុំរឿងបន្ត។ ហេតុការណ៍ប្តីវាយប្រពន្ធនេះ កើតឡើងកាលពីវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី០៥ខែ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិពោធិ៍ ឃុំដំណាក់រាំងស្រុកឧដុង្គខេត្តកំពង់ស្ពឺ។ បើតាមសម្តីឪពុកក្មេកបុរសខាងលើ បាននិយាយថា កូនប្រសាររបស់គាត់តែងតែផឹកស្រាជារៀងរាល់ថ្ងៃ និងឈ្លោះ រករឿងប្រពន្ធជាញឹកញាប់ រួមទាំងប្រើអំពើរហិង្សាផងដែរ ដោយឃើញសភាពកូនស្រីរងរបួសស្ទើររាល់ថ្ងៃបែបនេះ គាត់ក៏បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិនគរបាល ឲ្យជួយអត្តរាគមន៍តែម្តង។ ជនសង្ស័យដែរប្រីអំពេីហិង្សាលេីប្រពន្ធ មានឈ្មោះ ខាន់ សុខខេង នៅភូមិឃុំកើតហេតុខាងលើ នៅថ្ងៃកើតហេតុបានទិញស្រាយកមកផឹក រហូតដល់ស្រវឹងជោគជាំ រួចហើយប្រពន្ធបាននិយាយថា បើស្រវឹងហើយដេកទៅ ស្រាប់តែប្តីស្ទុះទៅយកបំពង់ទីប វាយទៅលើប្រពន្ធ ឈ្មោះ ប៉ន ចាន់ណា អាយុ៣២ឆ្នាំ រស់នៅភូមិជាមួយគ្នា បណ្ដាលឲ្យរងរបួសបែកក្បាលជាទម្ងន់។ សមត្ថកិច្ចបានប្រាប់អោយដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង ពីឪពុកបង្កើតរបស់ជនរងគ្រោះរួចមក កម្លាំងនគរបាលបានឃាត់ជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ អ៊ុ ណូន
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


