ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អ្នករស់នៅក្រុងព្រះសីហនុមួយចំនួន សំដែងក្តីព្រួយបារម្ភអំពីបញ្ហាគ្រឿងញឿន​ នៅតាមក្លឹបកម្សាន្តជនជាតិចិន ខេត្តព្រះសីហនុ ៖ ​អ្នករស់នៅទីក្នុងក្រុង​ព្រះសីហនុមួយចំនួន បានបង្ហាញការព្រួយបារម្ភចំពោះ​បញ្ហាគ្រឿងញៀន ដែលកំពុងធ្វើសកម្មភាពគគ្រឹកគគ្រេង នៅតាមក្លឹបកម្សាន្តរាត្រី ឬហៅថា ក្លឹប​រាំច្រៀង​ខារ៉ាអូ​ខេ ដែលមានថៅកែជនជាតិចិនជាអ្នកគ្រប់គ្រង។ ផ្តើមពីបញ្ហានេះ ពួកគេសំណូមពរដល់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ជំនាញ ចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ខេត្ត ឲ្យជួយបង្កើន​សកម្មភាព​ចុះ​ត្រួតពិនិត្យ នៅ​តាម​ក្លឹបកម្សាន្តរាត្រី ដែលសង្ស័យ​មានការប្រើប្រាស់ និងចរាចរណ៍គ្រឿង​ញៀន ក្នុងក្រុងព្រះសីហនុឲ្យ​បានច្រើនថែមទៀត។ ពលរដ្ឋមួយចំនួនរស់នៅក្នុងព្រះសីហនុ ក៏បានបង្ហាញការព្រួយបារម្ភថា បទល្មើសគ្រឿងញៀនដែល​កំពុងធ្វើចរាចរណ៍​នៅ​តាម​ក្លឹបកម្សាន្តរាំច្រៀង និងសណ្ឋាគារកាស៊ីណូ ដែល​មានថៅកែជាជាតិចិន​ គឺ​សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធគ្រប់គ្រង មិនទាន់អាចគ្រប់គ្រងឲ្យបានល្អនោះទេ។ការព្រួយបារម្ភនេះបានកើតមាន បន្ទាប់ពីក្នុងរយៈពេលប៉ុន្មានខែ​ចុងក្រោយនេះ សង្កេតឃើញថាកម្លាំង​ជំនាញនគរបាលក្រសួងមហាផ្ទៃ ​នគរ​បាលខេត្ត​ព្រះសីហ​នុ និង​កម្លាំង​កងរាជអាវុធហត្ថខេត្តជាដើម បានឆ្មក់​ចូល​បង្ក្រាបបទល្មើសសេព និងចរាចរណ៍​លក់ដូរគ្រឿង​ញៀន​បានជាច្រើនករណី ​នៅតាម​ទីតាំង​កម្សាន្ត​រាំ​ច្រៀង និងទីតាំងដែលជនជាតិចិនជួលសម្រាក់នៅ​ ហើយមាន​ថៅ​កែជាជនជាតិ​ចិន​គ្រប់​គ្រង  មាន​ប្រើ​ប្រាស់​គ្រឿងញៀនខុសច្បាប់​។ ​​បញ្ហានេះ ពលរដ្ឋទាំងអស់ បាន​សំណូម​ពរដល់កម្លាំងសមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធ ទាំងកម្លាំងនគរបាល និងកងរាជអាវុធ​ហត្ថខេត្ត​ព្រះសីហនុជាដើម ឲ្យជួយបង្កើន​សកម្មភាព​ចុះស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រឿងញៀន ដែល​កំពុងធ្វើ​ចរាចរណ៍​គគ្រឹកគគ្រេង នៅតាមក្លឹប​កម្សាន្ត​ខារ៉ាអូខេ ឬក្លឹបឌីស្កូ ដែលមានថៅកែជាជនជាតិចិន ​នាទីប្រជុំ​ជន​ក្នុងក្រុង​ព្រះសីហនុ ឲ្យបានជាប្រចាំ ដូចភ្លៀងរលឹម ព្រោះបទល្មើសគ្រឿងញៀន ដែលធ្វើចរាចរណ៍នៅតាមក្លឹបរាត្រី […]
  • ឪពុកណែនាំប្រដៅតិចតួច កូនចិត្តខ្លាំងទាញដំបងសំពងក្បាលឪពុក របួសដេកពេទ្យ ត្រូវនគរបាលឃាត់ខ្លួន ខេត្តកំពង់ស្ពឺ ៖ យុវជនឈាមរាវម្នាក់ ត្រូវបាននគរបាលក្រុងច្បារមនធ្វើការឃាត់ខ្លួន ដោយសារតែឪពុកស្តីប្រដៅរឿងដើរលេងជាមួយមិត្តភក្តិបាត់ៗពីផ្ទះ​ មិនជួយធ្វើការងារផ្ទះសោះ ធំហើយនៅដេកស៊ីអោយឪពុកម្តាយចិញ្ចឹម ស្រាប់តែលោកកូនខឹងខ្លាំង ស្ទុះទៅទាញដំបងវាយសន្ធាប់មកលើឪពុក បណ្តាលអោយរងរបួសបែកក្បាល។ ដោយទ្រាំនឹងទង្វើរបស់លោកកូនមិនបាន សាច់ញាតិបានប្តឹងអោយនគរបាលឃាត់  កាលពីវេលាម៉ោង ០១និង៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិកាត់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រីនគរបាលក្រុងច្បារមន បាននិយាយអោយដឹងថា មានប្រជាពលរដ្ឋបានរាយការណ៍មកថា មានករណីអំពេីហឹង្សារក្នុងគ្រួសារមួយ បានកើតទ្បើងនៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន បង្កឡើងដោយកូន យកដំបងវាយទៅលើឪពុកបង្កើតរបស់ខ្លួន បណ្តាលអោយរងរបួសបែកក្បាល។ នគរបាលបានបន្តទៀតថា យុវជនជាកូន និងជាជនដៃដល់ល្មើស មានឈ្មោះ មីត ហ្វីលីន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ដើរលេងមិនសូវចូលផ្ទះសោះ ដោយឪពុកបានស្តីប្រដៅណែនាំតិចតួច កើតចិត្តខ្លាំង ខឹងក៏បានស្ទុះទៅយកដំបងវាយទៅលើឪពុករបស់ខ្លួនជរាណាស់ទៅហើយ មានឈ្មោះម៉ាត់ សាលី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិកាប់ទូក បណ្ដាលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បណ្តាលអោយរងរបួសបែកក្បាលខាងឆ្វេងង និងបាក់ដៃខាងឆ្វេង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។​ ចំណែកជនល្មើសឃាត់ខ្លួន […]
  • នាំ​កូន​ និង​ប្អូន​ជិះទូក​ទៅ​បេះ​ត្រកួន​ ទុកចោលមិនប្រយ័ត្នធ្លាក់​កូនតូច៣ឆ្នាំ ចូល​ទឹក​ លង់​ស្លាប់​ កណ្តាល​ ៖​ នៅ​ថ្ងៃ​សុក្រ​ ១២​កើត​ ខែភទ្របទ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៩​និង​៣០​នាទី​ នៅ​ចំណុច​កែង​ជ្រោយ​ព្រីង​ ភូមិ​កំពង់ស្វាយ​ ឃុំ​កំពង់ស្វាយ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ មាន​ករណី​លង់ទឹក​ បណ្តាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​។​ ​ជន​រង​គ្រោះ​ឈ្មោះ​ សល់​ រតនា​ ភេទ​ប្រុស​ អាយុ​៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ​ ឃុំ​កំពង់ស្វាយ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ មាន​ឪពុក​ឈ្មោះ​ ជួប​ កុសល់​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ និង​ម្តាយ​ឈ្មោះ​ វី​ ថា​វី​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​។​ ​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ ឈ្មោះ​ វី​ ថា​វី​ បាន​នាំ​ឈ្មោះ​ វី​ ស្រី​នុ​ច​ ភេទ​ស្រី​ អាយុ​១០​ឆ្នាំ​ (​ប្អូនបង្កើត​)​ និង​ឈ្មោះ​ សល់​ រតនា​ […]
  • ជនសង្ស័យលួចលក់ដីរបស់អ្នកដ៏ទៃ ត្រូវបានអាវុធហត្ថឃាត់ខ្លួន បញ្ជូនទៅតុលាការ ខេត្ដកំពង់ស្ពឺ ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡុង រិត ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួចលក់អចលនវត្ថុរបស់អ្នកដទៃ និងរំលោភលើទំនុកចិត្ត តាមដីការបស់លោក ឆឹម ឫទ្ធី ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕ ប្រភព៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
  • មេក្លោងជួញដូរគ្រឿងញៀនម្នាក់ ជាមួយថ្នាំជាង៥០០ក្រាម ​ត្រូវ​កម្លាំង​មន្ទីរប្រឆាំងគ្រឿងញៀន សហការនឹងនគរបាលខេត្ដ ឃាត់ខ្លួនបាន ខេត្តកំពង់ស្ពឺ​ ៖​ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ ​ចុះសហការជាមួយកម្លាំងនគរបាលខេត្ត បានធ្វើការស្រាវជ្រាវ និង​បង្រ្កាបមុខសញ្ញាជាមេ​ក្លោងជួញដូរ​នូវសារធាតុញៀនខុសច្បាប់​ នៅចំណុច​ភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពី​វេលាម៉ោង ០៤​និង​ ៣០នាទីរសៀល ថ្ងៃទី១៨៩ ខែកញ្ញា​ ឆ្នាំ​២០១៨។ បើតាមការបញ្ជាក់​ពីនគរបាល​ នៃ​មន្ទីរប្រឆាំងគ្រឿងញៀន​ ដែលចុះដឹក​នាំកិច្ចប្រតិបត្ដិការ​ផ្ទាល់ ​បាននិយាយ​ឲ្យដឹង​ថា មុខសញ្ញា​សង្ស័យ​ ជាអ្នកជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀនខាងលើ ដែលឃាត់នេះមានឈ្មោះ ឡោ សុខហួរ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ  មានទីលំនៅ​ភូមិចំប៉ី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ​ ​ជាមុខ​សញ្ញាជួញដូរថ្នាំ​ញៀនដ៏សកម្ម ដែលធ្វើសកម្ម​ភាព​ចល័ត​ ពីតំបន់មួយទៅចែកចាយបន្ដ​ទៀត ក្នុងក្រុងភ្នំពេញផង និងតាមបណ្តាលខេត្តផង។ ក្នុង​ប្រតិបត្តិការ​ សមត្ថកិច្ច​រក​ឃើញ​ និង​ដកហូតគ្រឿងញៀនប្រភេទម៉ាទឹកកក ១​កញ្ចប់ធំ (តម្លៃមិនក្រោម១០០០ដុល្លារអាមេរិកនោះទេ) ទម្ងន់ស្មើរនឹង ៥១១,៩​ ក្រាម ក្នុង​នោះ​នគរបាលដកហូតបានសម្ភារៈមួយចំនួនរួមមាន៖ ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន​០១, ម៉ូតូ០១គ្រឿង, ទូរស័ព្ទដៃចំនួន០១គ្រឿង ​រួមជាមួយ​នឹងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿង​ញៀនមួយចំនួនផ្សេងទៀតផងដែរ។ បច្ចុប្បន្ន​ជនសង្ស័យ ​រួមជាមួយ​វត្ថុតាង ត្រូវ​បានប្រគល់ជូនជំនាញប្រឆាំងគ្រឿង​ញៀនខេត្ដ​ កសាង​សំណុំ​រឿង​ចាត់ការតាមនីតិវិធី […]
  • ពលរដ្ឋថាលោក​ ង៉ោ ស្រ៊ុន​ ប្រើប្រាស់ប្រព័ន្ធតុលាការចង់ស៊ីដាច់ដីប្រជាពលរដ្ឋ តែមិនបានសំរេច ខេត្តព្រះសីហនុ ៖ ពលរដ្ឋជាង40គ្រួសារ ដែលរស់នៅទីតាំងដីចំណុចភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី20 ខែកញ្ញា​ ឆ្នាំ2018 សម្តែងការមិនពេញចិត្តចំពោះលោក ង៉ោ​ ស្រ៊ុន​ មានងាជាឯកឧត្តម ប្រើប្រាស់ប្រព័ន្ធតុលាការ មកបណ្តេញពួកគាត់ តែត្រូវបានប្រជាពលរដ្ឋរារាំងមិនបានសម្រេច។ ពលរដ្ឋបានលើកឡើងថា នៅថ្ងៃខាងលើគេសង្កេតឃើញមានសមត្ថកិច្ចកងរាជអាវុធហត្ថជាច្រើននាក់ និងមានតុលាការទៅដល់ទីតាំងដី ព្រមទាំងយកគ្រឿងចក្រ គ្រោងនឹងកំទេចផ្ទះ និងរបងផ្ទះរបស់ពួកគាត់ចោល ហើយត្រូវពួកគាត់បានប្រមូលផ្តុំគ្នា តវ៉ាទើបតុលាការសម្រេចផ្អាកទៅវិញ។ លោក​ វ៉ាន​ ឡុង​ មានទីលំនៅភូមិគគី ឃុំបិតត្រាំង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ បានអះអាងថា ទីតាំងដីខាងលើដែលមានចំនួន4ហិចតា គឺឪពុកលោក និងលោក បានកាន់កាប់តាំងពីឆ្នាំ1993 រហូតមកដល់បច្ចុប្បន្ននេះ ពុំដែលមានអ្នកណាចេញមុខមកអះអាងថាដីរបស់ខ្លួនឡើយ។ ជាងនេះទៅទៀតនោះ លោកថា លោកបានរុករានកាប់ឆ្កាព្រៃ ធ្វើផ្លូវ ធ្វើរបង និងបានសង់ផ្ទះដាំដំណាំជាហូហែរ មិនដែលមានបញ្ហាអ្វីនោះឡើយ ស្រាប់តែធ្វើបានស្អាត លេចមុខលោក ង៉ោ ស្រ៊ុន ថាដីនេះជាដីរបស់លោកទៅវិញ។ អ្នកស្រី​ ថារី​ ប្រជាពលរដ្ឋរងគ្រោះបាននិយាយថា ដីខាងលើនេះ […]
  • នគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តកំពង់ស្ពឺ បំបែកឆ្នាំងបាយនគរបាលស្រុក បង្ក្រាបមេកន្ទុយលេខយួន២នាក់ ខេត្តកំពង់ស្ពឺ ៖ មេកន្ទុយលេខ (មេឆ្នោតយួន) ចំនួន០២នាក់ម្តាយកូន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការឆ្មក់បង្ក្រាបបាន រួមជាមួយវត្ថុតាងជាច្រើន បន្ទាប់ពីធ្វើការតាមដានជាយូរណាស់មកហើយ ខណៈដែលការបង្ក្រាបមេកន្ទុយលេខនេះ ហាក់បីដូចជាវាយបំបែកឆ្នាំងបាយរបស់សមត្ថកិច្ចស្រុកភ្នំស្រួច ជាពិសេសគឺលោកអធិការរងនគរបាលស្រុកម្នាក់ផងដែរ។ ហេតុការឆ្មក់បង្ក្រាបមេកន្ទុយលេខខាងលើនេះ បានកាលពីវេលាម៉ោង០៣រសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្នុងភូមិត្រពាំងក្រឡឹង ឃុំគិរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលខេត្ត បាននិយាយអោយដឹងថា កាលពីរសៀលនគរបាលបានធ្វើការឆ្មក់បង្ក្រាបល្បែងស៊ីសង (កន្ទុយលេខ ឆ្នោតយួន) មួយកន្លែង ស្ថិតនៅផ្ទះរបស់ឈ្មោះ ហុក ស្រេង ភេទប្រុស អាយុជាង៥០ឆ្នាំ ក្នុងភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នគរបាលដដែលបានបន្តថា នៅមុនពេលឃាត់ខ្លួនក្រុមមេកន្ទុយលេខទាំង០២នាក់ខាងលើបាន គឺមានប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងនគរបាលខេត្ត ថាមានទីតាំងល្បែងស៊ីសងកន្ទុយលេខ (ឆ្នោតវៀតណាម) លុយមួយថ្ងៃៗរាប់រយលានរៀល ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិច ដោយសារតែមានលោកអធិការរងនគរបាលស្រុកម្នាក់ បានកាង និងជាខ្នងបង្អែកទៀតផង ទើបមេកន្ទុយលេខខាងលើ មិនញញើតសមត្ថកិច្ចស្រុកភ្នំស្រួចនោះឡើយ។ បន្ទាប់ពីទទួលបានការរាយការណ៍មក កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការឆ្មក់ បង្ក្រាបទីតាំងលេងល្បែងស៊ីសង (កន្ទុយលេខ) […]
  • ជាងផ្ទះលើកទរសង្ហសីប៉ះខ្សែរកាប្លិ៍ ឆ្លងចរន្តភ្លើង ឆក់ធ្លាក់ពីលើផ្ទះកំពស់៦ម៉ែត្រ ប្រកាច់ស្លាប់ភ្លាមៗ ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ជាងធ្វើផ្ទះម្នាក់ បានប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារតែបុរសវ័យចំណាស់ជាជាងផ្ទះខាងលើ បានលើកទរត្រងទឹកធ្វើពីសង្ហសី ហើយលើកយកទៅដាក់លើដំបូលផ្ទះ ហើយចៃដន្យលើកទៅប៉ះជាមួយខ្សែរកាប្លិ៍ស្រាត បណ្តាលអោយឆ្លងចរន្តភ្លើង ឆក់ធ្លាក់ពីលើផ្ទះទើបតែសាងសង់ថ្មី កំពស់០៦ម៉ែត្រ ប្រកាច់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ០៩និង១០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ឈ្មោះ ប៉ុន តូច ភេទស្រី អាយុ៣៥ឆ្នាំមុខរបរលក់ដូរ រស់នៅក្នុងភូមិជន្លុងម្លូ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកភ្នំស្រួច បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានឈ្មោះឡុង ឌឿន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាងធ្វើផ្ទះ រស់នៅក្នុងភូមិព្រៃរមៀត ឃុំព្រៃរំដួល ស្រុកភ្នំស្រួច បានទៅធ្វើផ្ទះអោយឈ្មោះ ប៉ុន តូច ខាងលើ ហើយពេលកំពុងតែធ្វើការងារជាងផ្ទះនោះ បុរសរងគ្រោះបានលើកទរទឹកដែលធ្វើអំពីស័ង្ហសី ដើម្បីលើកដាក់នៅលើផ្ទះម្នាក់ឯង ស្រាប់តែពេលកំពុងតែលើកនោះ ក៏លើកទៅប៉ះខ្សែរភ្លើង (ខ្សែរកាប្លិ៍ស្រាតធំ) ដែលគេដាក់តាមបង្គោលនៅមុខផ្ទះ បណ្តាលអោយឆក់ធ្លាក់មកដល់ដី កំពស់០៦ម៉ែត្រ ប្រកាច់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។ ភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលដល់ក្រុមជាង និងម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ […]
  • គ្រូបង្រៀនលំហាត់ប្រាណឯកជនម្នាក់ ជាប់ឈ្មោះជាជនកំណាចឃោរឃៅនៅកម្ពុជា ប្រចាំឆ្នាំ២០១៨ រាជធានីភ្នំពេញ ៖ នៅព្រឹថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ហិង្សាគំរាមសម្លាប់, បង្ខាំងទុក, និងអំពើទារុណកម្ម។ ជនសង្ស័យ ឈ្មោះ ព្រឿង សំអឿន ហៅ សេម ភេទប្រុស អាយុ៣៩ឆ្នាំ ធ្លាប់ជាអណិកជនរស់នៅសហរដ្ឋអាមេរិក អាចចាត់ទុកថាជាជនកំណាចឃោរឃៅម្នាក់នៅកម្ពុជា ប្រចាំឆ្នាំ២០១៨ ដែលគួរឲ្យភ្ញាក់ផ្អើលបំផុត ដោយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវឃើញថា ជននេះមានមុខរបរជាគ្រូបង្រៀនលំហាត់ប្រាណឯកជន បានប្រព្រឹត្តអំពើបង្ខាំងទុកនារីម្នាក់ ប្រើអំពើហិង្សា និងធ្វើទារុណកម្មផ្លូវភេទ លើជនរងគ្រោះ ឈ្មោះ ម.ហ ភេទស្រី អាយុ២២ឆ្នាំ ជានិសិត្សឆ្នាំទី២ ព្រមទាំងបានទូរស័ព្ទទៅក្រុមគ្រួសាររបស់ជនរងគ្រោះ ប្រើពាក្យសំដីមិនសមរម្យ ប៉ះពាល់ដល់កិត្តិយសជនរងគ្រោះ និងគម្រាមបង្ហោះវីដេអូរួមភេទជាមួយគ្នាផងដែរ។ ជនសង្ស័យបានសារភាពឲ្យដឹងថា រូបខ្លួន និងជនរងគ្រោះ បានស្គាល់គ្នារយៈពេល០១ឆ្នាំមកហើយ ពួកគេទាំង០២នាក់ស្គាល់ដំបូង គឺជនរងគ្រោះតែងមកហាត់ប្រាណ នៅក្នុងក្លឹបកីឡាមួយជារៀងរាល់ថ្ងៃ ហើយខ្លួនជាគ្រូបង្រៀនលំហាត់ប្រាណឯកជននៅទីនោះ។ ក្រោយពេលពួកគេទាំង០២នាក់ ស្គាល់គ្នាបានប្រហែល០៣សប្តាហ៍ ពួកគេទាំង០២នាក់ បានស្រលាញ់គ្នាជាសង្សារ […]
  • បង្ហាញមុខជនសង្ស័យ មេខ្លោងជួញដូរគ្រឿងញៀន ៣ខេត្ដ ឃាត់ខ្លួនបានចំនួន៥នាក់ ក្រុងប៉ោយប៉ែត ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបង្ហាញមុខជនសង្ស័យមេខ្លោង និងបក្ខពួកគ្រឿងញៀន៥នាក់ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយរងការបង្រ្កាបគ្រឿងញៀន ដកហូតវត្ថុតាងគ្រឿងញៀនជាង២គីឡូក្រាម កាំភ្លើងម៉ាកឡុក៣ដើម កាំភ្លើងប្រើប្រាស់ខ្យល់១ដើម និងរថយន្ត២គ្រឿង ក្រោមការដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញប្រត្តិបត្តិការ បង្រ្កាបជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រី៥នាក់នោះ ចំណាយពេល២ថ្ងៃ​ ចុងក្រោយធ្វើនៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ និងបន្តឈានទៅបង្រ្កាបផ្ទះជួលជនសង្ស័យ ដល់ទឹកដីក្រុងសៀមរាប ខេត្តសៀមរាប រកឃើញគ្រឿងញៀនលាក់ទុក ក្នុងបន្ទប់ជាង២គីឡូក្រាម។ លោកឧត្តមសេនីយ៍ត្រី ចាប សុប្ញទ្ធិ ស្នងការរងទទួលការងារប្រឆាំងបទល្មើសប្រាប់ឱ្យដឹងថា កម្លាំងនគរបាលបង្រ្កាបជនសង្ស័យគ្រឿងញៀនទាំង៥នាក់ ជាបក្ខពួក និងជាមេខ្លោងគ្រឿងញៀនធំ បានសម្រេចនៅពេលនេះ ក្រោយពីកម្លាំងនគរបាល បានស្រាវជ្រាវស៊ើបអង្កេតរយៈពេល១ខែមក ហើយប្រើប្រាស់វិធានការសម្ងាត់ តាមរយៈមុខសញ្ញាជនសង្ស័យគ្រឿងញៀន ដែលបានបង្រ្កាបកន្លងមក នៅក្នុងខេត្តបន្ទាយមានជ័យ។ លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀងទាំងនេះ ជាមុខសញ្ញាជួញដូរលក់ចែកចាយគ្រឿងញៀនចំនួន៣ខេត្ត គឺខេត្តបន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបង។ ការបង្រ្កាបនេះ សមត្ថកិច្ចដកហូតបានគ្រឿងញៀនមេតំហ្វេតាមីន wy ៨៧៦៤គ្រាប់ ស្មើទម្ងន់ […]
  • រថយន្តកុងទីន័របុកគ្នា នឹងរថយន្ដបែន លើផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលឃុំតានៃ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តកុងតីន័រសណ្តោងរើម៉ក ក្បាលពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ​ 4A-1822 និងរថយន្តបែនពណ៌ស ពាក់ស្លាកលេខ ​ភ្នំពេញ​ 3E-2661 បើកទិសដៅបញ្ច្រាសទិសគ្នា លុះមកដល់ចំណុច ចន្លោះគីឡូម៉ែត្រលេខ162 និង163 ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោង 02និង30នាទី ថ្ងៃទី18 ខែកញ្ញា​ ឆ្នាំ2018 នេះ បានប៉ះគ្នា បណ្តាលឲ្យរថយន្តសណ្តោងកុងតីន័រធ្លាក់ចេញពីលើថ្នល់ជាតិ ដាំក្បាលជ្រមុជទៅដី រីឯរថយន្តបែន ដឹកក្រាហ្វែតពេញ បានដាច់សន្ទះក្រោយ ខ្ចាយក្រាហ្វែតពេញថ្នល់តែម្តង។ សមត្ថកិច្ចដដែលបានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបានបណ្តាលឲ្យមានគ្រោះថ្នាក់ ឬបាត់បង់អាយុជីវិតមនុស្សនោះឡើយ  គ្រាន់តែខូចខាតរថយន្តទាំងសងខាងប៉ុណោះ។ គួររំលឹកផងដែរថាកន្លងមក នៅតំបន់ចំណុចខាងលើ តែងតែមានគ្រោះថ្នាក់ជាញឹកញាប់ បណ្តាលមកពីអ្នកបើកបរ គ្មានការប្រុងប្រយ័ត្ន  និងកត្តាផ្សេងទៀត ដូចជាតំបន់នោះផ្លូវកោង ផ្លូវទូត​ និងស្ថានភាពភ្លៀងធ្លាក់ខ្លាំងផងប៉ុន្មានថ្ងៃ/ខែនេះ។ ហេតុនេះសូមបងប្អូន ដែលមានយានយន្ត និងបញ្ជាយាន្តយន្ត ត្រូវបើកបរដោយប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរ និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ទើបជៀសផុតពីគ្រោះថ្នាក់ដូចករណីខាងលើនេះ៕
  • រថយន្តពាក់ស្លាកលេខ ខ.ម បើកលឿនបុកម៉ូតូ រងរបួសធ្ងន់២នាក់ ខេត្តកំពង់ស្ពឺ ៖ មនុស្សប្រុសស្រីចំនួន០២នាក់ បានរងរបួសបាក់ជើង ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ ដោយសារតែរថយន្តមួយគ្រឿង ពាក់ស្លាកលេខ ខ.ម បើកលឿន បុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ០៦និង១៥នាទី ល្ងាចថ្ងៃ១៨ ខែកញ្ញា  ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៣ ទៅលេខ៤ ក្នុងភូមិតាម៉ុស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នគរបាលចរាចរណ៍ក្រុងច្បារមន បាននិយាយអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកជាមួយម៉ូតូបើកបញ្ជ្រាសទិសគ្នា បង្ករដោយរថយន្តម៉ាកតូយ៉ូតា (មួយបាំងកន្លះ) ពណ៍ខ្មៅពាក់ស្លាកលេខ ខ.ម05 2-8420 បានបើកតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកើត ក្នុងល្បឿនលឿន អ្នកបើកបរឈ្មោះ ឈុន ស្រេង ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ125 ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខកំពង់ស្ពឺ 1H-1983 បើកពីកើតទៅលិច ដោយបុរសឈ្មោះ អ៊ុ […]
  • មកស្គាល់ឲ្យច្បាស់ទាំងអស់គ្នាថា អ្វីទៅជាសាលារៀនជំនាន់ថ្មី? ភ្នំពេញ៖ ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំនៅក្នុងប្រទេសកម្ពុជាឲ្យមានភាពកាន់តែប្រសើរ ក្រសួងអប់រំ យុវជន និងកីឡា នាឆ្នាំសិក្សា២០១៧-២០១៨ នេះ បានសហការជាមួយអង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា (Kampuchean Action For Primary Education) ដាក់បញ្ចូលនូវកម្មវិធីថ្មីមួយដែលមានឈ្មោះថា «សាលាជំនាន់ថ្មី» នៅតាមសាលាគំរូចំនួន៣ នៅក្នុងប្រទេសកម្ពុជា។ លោក អ៊ូ សំអេលីត នាយកសាលាបឋមសិក្សា សម្តេចព្រះរាជអគ្គមហេសី នរោត្តមមុនីនាថ សីហនុ (ឧដុង្គ) បាននិយាយថា សាលាជំនាន់ថ្មី គឺជាឈ្មោះកម្មវិធីសិក្សាថ្មីមួយ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានគោលបំណង ធ្វើការពង្រឹងសមត្ថភាពបន្ថែម ចំពោះសិស្សនៅកម្ពុជា ដើម្បីឲ្យពួកគេអាចចូលរួមប្រកួតប្រជែង ជាមួយសិស្សនៅបណ្តារប្រទេសនានាលើសកលលោក។ លោកបានបន្តថា កម្មវិធីសាលាជំនាន់ថ្មី ផ្តោតលើមុខវិជ្ជាសំខាន់ៗមួយចំនួន មានដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (Science, Technology, Engineering and Mathematics)។ លោក សំអេលីត មានប្រសាសន៍ថា៖ «សាលាជំនាន់ថ្មី គឺជាកម្មវិធីដ៏ពិសេស ដែលនឹងជួយពង្រឹងសមត្ថភាពសិស្សនៅកម្ពុជា […]
  • ស្រ្ដីម្ដាយចុងវ័យក្មេងចិត្ដឃោឃៅ វាយធ្វើបានកូនដើមអាយុទើបតែ៦ឆ្នាំស្ទើរស្លាប់ ហើយយកទៅចោលនៅព្រៃ ក្រុងប៉ោយប៉ែត ៖ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរ និងការពារអនិតិជន នៃស្នងការរដ្ឋានខេត្ត បញ្ជូនខ្លួនស្រ្តីម្ដាយចុងម្នាក់ ទៅស្នងការខេត្ត បន្ទាប់ពីវាយធ្វើបាបកូនប្រពន្ធដើម។ ការបញ្ជូនស្ត្រីរូបនេះ បានធ្វើឡើងកាលពីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីឃាត់ខ្លួន។ សមត្ថកិច្ចជំនាញបញ្ជាក់ថា ស្រ្តីជាម្ដាយចុងឈ្មោះ លី ស្រីនីត​ ភេទស្រី អាយុ១៦ឆ្នាំ មុខរបកម្មករ ស្នាក់នៅផ្សាររោងក្លឿ (ថៃ) រស់នៅក្នុងភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត។ ប្រភពបន្ថែមថា កាលពីថ្ងៃទី១៦​ខែកញ្ញា​ ២០១៨ ស្ត្រីឈ្មោះ ស៊ី សុផា អាយុ៤៨ឆ្នាំ ត្រូវជាយាយ បានយកចៅស្រីឈ្មោះ ណាត ស្រីម៉ី អាយុ៦ឆ្នាំ មានម្ដាយឈ្មោះ យូ សុភី អាយុ២៤ឆ្នាំ មុខរបរលក់បាយនៅផ្សារថៃ ទៅលេងបងប្អូននៅផ្សាររោងក្លឿ (ថៃ) ហើយក៏នៅជិតបន្ទប់ឪពុក ឈ្មោះ ស៊ីន ឆាយ អាយុ២៨ឆ្នាំ ដែលកំពុងរស់នៅជាមួយប្រពន្ធចុង ឈ្មោះ លី ស្រីនីត ស្របពេលដែលឪពុកក្មេងរងគ្រោះ និងប្រពន្ធក្រោយមានជម្លោះ។ […]
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យក្រុមហ៊ុនកាយដីដែលលើឆ្នេរព្រែកត្រែងចេញវិញឲ្យ ឲ្យក្លាយឆ្នេរធម្មជាតិដូចដើម ខេត្ដព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឲ្យកាយដីនោះចេញវិញភ្លាមៗ ដោយធ្វើយ៉ាងណាឱ្យឆ្នេរធម្ម​ជាតិនេះ ឱ្យនៅដូចដើម។ បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា នៅរសៀលថ្ងៃនេះតែម្ដង បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ចុះពិនិត្យស្ថានភាពជាក់ស្ដែង និងអាចឈានដល់ការកាយដីដែលចាក់រំលោភចូលឆ្នេរនោះចេញតែម្ដង។ សូមបញ្ជាក់ថា លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរ ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍន៍នៅតំបន់ឆ្នេរព្រែកត្រែង កំពុងតែបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយរាជរដ្ឋាភិបាល និងគណៈកម្មការគ្រប់គ្រងឆ្នេរ ដោយអនុញ្ញាតឲ្យរាល់គម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ ត្រូវមានចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រ ឬឆ្ងាយជាងនេះ​។ លោករដ្ឋមន្ដ្រី​ បានសង្កត់ធ្ងន់ថា ​រាជរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមហ៊ុននោះ បំផ្លាញឆ្នេរដ៏ស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរនោះទេ។ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសស្ថិតក្នុងគម្រោងធនាគារ អភិវឌ្ឍន៍អាស៊ី ADB កំពុងតែរៀបចំធ្វើផ្លូវនៅតាមតំបន់ឆ្នេរបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ដ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)