ព័ត៌មានថ្មី
- រដ្ឋបាលខេត្តព្រះសីហនុ កំពុងដោះស្រាយកាកសំណល់សំរាមដែលរសាត់មកទើរលើឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ ខេត្តព្រះសីហនុ៖ អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេង បានបង្ហោះសារតាមបណ្តាញសង្គមហ្វែសប៊ុកថា ស្ថានភាពកំប្លោក ឬសំរាម ដែលរសាត់តាមទឹករលកមកពីប្រទេសវៀតណាម ហើយបានមកទើរតាមឆ្នេរសមុទ្រ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ បាននាំឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពឆ្នេរសមុទ្រធ្ងន់ធ្ងរ។ ទោះជាបែបនេះក្តី លោកថា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ រដ្ឋបាលក្រុង-ខេត្ត និងមន្ត្រីថ្នាក់ដឹកនាំនៅតាមមន្ទីរស្ថាប័នរដ្ឋនានា បានរួមគ្នាសំអាតបរិស្ថានឆ្នេរសមុទ្រខេត្តព្រះសីហនុ ឲ្យមានសោភ័ណ្ឌភាពល្អឡើងវិញ។ សកម្មភាពសំអាតសំរាមពីឆ្នេរសមុទ្រឆ្នេរអូរឈើទាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ដឹកនាំដោយ ឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុ- លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងមន្ត្រីស្ថាប័នពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធជាច្រើនស្ថាប័នទៀត បានរួមគ្នាសម្អាតឆ្នេរសមុទ្រខាងលើ ឲ្យមានសោភ័ណ្ឌស្រស់ស្អាតដូចដើមវិញ៕ មនោរៀ
- សត្វទន្សោងមួយក្បាល ត្រូវគេប្រទះឃើញស្លាប់ស្អុយរលួយ ក្នុងដែនជម្រកសហគមន៍សង្ឃរុក្ខាវ័ន្ត ខេត្តឧត្តរមានជ័យ ៖ សាកសពសត្វទន្សោងព្រៃមួយក្បាល ដោយស្លាប់ប្រហែលជាងមួយសប្ផាហ៍កន្លងមកហើយ ដែលមន្រ្តីសង្ឃ និងក្រុមអ្នកអភិរក្ស បានប្រទះឃើញនៅក្បែរវាលស្រែប្រជាពលរដ្ឋ ហើយក៏ស្ថិតនៅជិត ទីជម្រកសត្វដ៏កម្រនេះ ស្ថិតនៅក្នុងដែនជម្រកសហគមន៍សង្ឃរុក្ខាវ័ន្ត កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨។ មន្រ្តីសង្ឃ និងក្រុមអភិរក្ស ប្រចាំការយាមល្បាតដែលដឹកនាំដោយ ព្រះអង្គ ប៊ុន សាលួត ព្រះមេគុណខេត្តឧត្តរមានជ័យ និងនាយកដែនជម្រកសហគមន៍សង្ឃរុក្ខវន័។ បន្ទាប់ពីមានសេចក្តីរាយណ៍ពីអ្នកភូមិ និងម្ចាស់ស្រែ បានអោយដឹងថា មានបានលបលួចដាក់អន្ទាក់ចាប់សត្វព្រៃ។ ក្រុមអភិរក្សបានរាយការណ៍អោយដឹងថា ការត្រួតពិនិត្យឃើញថា សត្វទន្សោងញុី១ក្បាលខាងលើដែលមានទម្ងន់ប្រហែលជាង ៤០០គីឡូក្រាម បានស្លាប់ដោយការឆក់អោយសន្លប់ និងបាញ់សម្លាប់ ព្រោះនៅក្បែរបរិវេណសាកសពសត្វ និងនៅក្បែរ វាលស្រែប្រជាពលរដ្ឋ មន្រ្តីអភិរក្ស បានរកឃើញខ្សែលួសឆក់១ដុំ ដែលរាយស្កាត់ផ្លូវក្បែរវាលស្រែរបស់អ្នកភូមិ។ ដោយមានការសោកស្តាយសត្វដ៏កម្រនេះ ព្រះអង្គ ប៊ុន សាលួត ព្រះមេគុណខេត្ត និងជានាយកដែនជម្រកសហគន៍សង្ឃរុក្ខាវ័ន្ត បានដឹកនាំព្រះសង្ឃ និងក្រុមអភិរក្ស ទៅរៀបចំធ្វើពិធីបង្សុកូលចំពោះវិញ្ញាណក្ខនសត្វទន្សោងទៅកាន់សុគតិភព ទៅតាមប្រពៃណីព្រះពុទ្ធសាសនា៕
- ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរឡើងដល់ ១៨២ដុល្លារ ក្នុងឆ្នាំ២០១៩ រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រចបន្ថែម៥ដុល្លារ លើតួលេខបោះឆ្នោតដោយក្រុមប្រឹក្សាការងារ ១៧៧ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់ កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង កើនដល់១៨២ដុល្លារ សម្រាប់ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីចំនួនប្រាក់ឈ្នួលអប្បបរមា ១៨២ដុល្លារសហរដ្ឋអាមេរិក ដែលត្រូវបានដំឡើងជូនកម្មករនៅឆ្នាំក្រោយនេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការប្រឹក្សាការងារ ដែលរួមមានរាជរដ្ឋាភិបាល សហជីព និងនិយោជក បើកកិច្ចប្រជុំចុងក្រោយមួយ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ដើម្បីបោះឆ្នោតជ្រើសរើសយកតួលេខមួយធ្វើជាគោល ក្នុងនោះសន្លឹកឆ្នោតភាគច្រើនបានបោះឆ្នោតជ្រើសរើសយកតួលេខ១៧៧ដុល្លារ ហើយបន្ទាប់មកសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសដោយបន្ថែម៥ដុល្លារទៀត ជូនកម្មករ ដែលធ្វើឱ្យប្រាក់ឈ្នួលពួកគេកើនឡើងដល់ ១៨២ដុល្លារ នៅឆ្នាំក្រោយនេះតែម្តង។ បើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ ប្រាក់ឈ្នួលអប្បបរមា១៨២ដុល្លារនេះ នឹងចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តទៅ។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងសម្រាប់ឆ្នាំ២០១៩នេះ មានការកើនឡើង១២ដុល្លារ បើធៀបនឹងឆ្នាំ២០១៨ ដែលប្រាក់ឈ្នួលរបស់កម្មករមានត្រឹម១៧០ដុល្លារប៉ុណ្ណោះ៕ ប្រភព៖ Fresh […]
- រថយន្តធុនធំបុករថយន្តធុនតូចដឹកទំនិញស្លាប់ម្នាក់របួសធ្ងន់ធ្ងរម្នាក់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ជាតៃកុងរថយន្តធុនតូច បានស្លាប់ភ្លាមៗកៀបក្នុងរថយន្ត និងយុវជនម្នាក់ទៀតរួមដំណើរជាមួយ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសង្គ្រោះរបស់យោធា ដឹកយកទៅសង្គ្រោះ ដោយសារតែរថយន្តធុនធំ បុកចំពីមុខយ៉ាងពេញទំហឹង ក្រោយបង្កហេតុរួច តៃកុងរថយន្តធុនធំ បានចុះរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង០៥ និង១០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៤ ទៅលេខ៩៥ ចំណុចភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកភ្នំស្រួច បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកផេនធើ ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2V.8706 បើកបរោយឈ្មោះ សៀង សុផាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិល្វាលើ ឃុំផ្តៅ ស្រុកកងមាស ខេត្តកំពង់ចាម បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ត្រូវបានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A.7688 អ្នកបើកបរមិនស្គាល់ឈ្មោះ […]
- រថយន្តដឹកទំនិញមួយគ្រឿង បើកលឿនបុកម៉ូតូឡែត របួសធ្ងន់សន្លប់២នាក់ស្តូកស្តឹង អ្នកបង្កររត់បាត់ស្រមោល ខេត្តកំពង់ស្ពឺ ៖ យុវជនចំនួន០២នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ ខណៈដែលជិះម៉ូតូ១គ្រឿង ហើយត្រូវបានរថយន្តដឹកទំនិញបើកលឿន បុកចំពីមុខយ៉ាងពេញទំហឹង កៀបម៉ូតូនៅក្រោមរថយន្ត អូសជាច្រើនម៉ែត្រ ទើបតៃកុងរថយន្តឈប់ចត រត់គេចខ្លួន កាលពីវេលាម៉ោង០៣ និង១៥នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវកៅស៊ូមួយខ្សែរ (ពីវត្តចំបក់ ទៅវត្តអង្គរយៀប) ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រីនគរបាលស្រុក បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាកស៊ុយសាគីលែត (Let’s) ពណ៌ស គ្មានពាក់ស្លាកលេខនោះទេ អ្នកបើកបរមានឈ្មោះ សន សំអូន ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្ស រស់នៅភូមិត្រពាំងត្រស់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឌុបមនុស្សម្នាក់ មានឈ្មោះ សាន់ សុផា ភេទប្រុស អាយុ២៥ឆ្នាំ ជាកសិករ រស់នៅភូមិ ឃុំជាមួយគ្នាបាន បើកបរតាមបណ្តោយផ្លូវក្រាលកៅស៊ូខាងលើ ក្នុងទិសដៅពីទិសខាងជើង […]
- រឿង សោភ័ណ្ឌ អាចសងសឹកកីឡាករមីយ៉ាន់ម៉ា Yan Naing Tun ក្នុងកម្មវិធី 2nd World Kun Khmer Championship រាជធានីភ្នំពេញ ៖ គុនខ្មែរកីឡាករជើងខ្លាំង រឿង សោភ័ណ្ឌ នឹងមានឱកាសសងសឹកជាមួយជើងខ្លាំងមីយ៉ាន់ម៉ា Yan Naing Tun ក្នុងប្រភេទទម្ងន់ ៦៧ ទៅ៧០គីឡូក្រាម គ្រាដែលធ្លាប់ចាញ់ម្តងកាលពីប្រកួតក្នុងកម្មវិធី World Lethwei Championship នៅប្រទេសមីយ៉ាន់ម៉ា។ កម្មវិធីប្រកួត 2nd World Kun Khmer Championship ដែលប្រើច្បាប់គុនខ្មែរ នឹងចាប់ផ្តើមនៅថ្ងៃទី២៨-៣០ ខែធ្នូ ឆ្នាំ២០១៨ នេះបើតាមការឲ្យដឹងសហព័ន្ធគុនខ្មែរអន្តរជាតិ លើបណ្តាញសង្គម។ សោភ័ណ្ឌ ធ្លាប់ចាញ់កាលពីប្រកួតក្នុងកម្មវិធី World Lethwei Championship នៅប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ ដែលត្រូវបានគេមើលឃើញថា លោកអាជ្ញាកណ្តាលម្ចាស់ផ្ទះកាត់ក្តីលម្អៀងយ៉ាងខ្លាំងក្នុងអំឡុងការប្រកួតនោះ ដោយបានបញ្ឈប់នៅចុងទឹកទី៣ ខណៈមីយ៉ាន់ម៉ាបានបាត់បង់ម្ចាស់ការលើខ្លួនឯងតាំងពីទឹកទី២ មកម្ល៉េះ។ ប្រសិនបើមានការប៉ះគ្នាជាថ្មី នោះនឹងមានការគាំទ្រខ្លាំងដ្បិតអ្នកគាំទ្រនៅកម្ពុជាមិនអស់ចិត្តនឹងលទ្ធផលនោះឡើយ យ៉ាងណាក្តីនៅពុំទាន់មានលិខិតរដ្ឋបាល ឬការប្រកាសជាផ្លូវការណាមួយឡើយ ចំពោះការប៉ះគ្នារវាងជើងខ្លាំងទាំងពីរ រហូតមកទល់ពេលនេះ៕ ប្រភព៖ Fresh News
- សម្តេចតេជោ ផ្តល់កាដូមួយថ្មីជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជិះរថយន្ដក្រុងទៅមកមិនអស់ថ្លៃ រាជធានីភ្នំពេញ ៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញ ទៅខេត្តនានា ក៏ដូចជាត្រឡប់ពីខេត្តនានាត្រឡប់មករាជធានីភ្នំពេញវិញឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់កាដូមួយថ្មីទៀត ជូនដល់ប្រជាពលរដ្ឋ ដោយបញ្ជាឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសាធារណៈ១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅមកមិនគិតថ្លៃ រយៈពេល៦ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ការដឹកជូនប្រជាពលរដ្ឋទៅវិញ ទៅមកដោយឥតគិតថ្លៃ ពីរាជធានីភ្នំពេញ ទៅស្រុកកំណើតនេះ នឹងចាប់ផ្តើមធ្វើឡើងនៅរៀងរាល់ម៉ោង ៥៖៣០នាទីព្រឹក ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយអនុវត្តនៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។ ជាមួយនោះដែរសាលារាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន៩៥គ្រឿង ដើម្បីដឹកជញ្ជូនដោយមិនបង់ប្រាក់រយៈពេល០៣ថ្ងៃ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។ សូមបញ្ជាក់ថា ក្រៅពីការផ្តល់កាដូឱ្យមានការដឹកជញ្ជូនប្រជាពលរដ្ឋ ទៅមកស្រុកកំណើតដោយឥតគិតថ្លៃនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសឱ្យសហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តច្បាប់ ស្តីពីការងារ អនុញ្ញាតឱ្យកម្មករនិយោជិត បានឈប់សម្រាក់ចំនួន៣ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ […]
- រថយន្តសាំងយ៉ុងកំពុងបើកបរ ឆ្លងចរន្តបណ្តាលអោយឆាបឆេះ ខ្ទេចរថយន្ដអស់តែម្ដង ឆខេត្តកំពង់ស្ពឺ ៖ រថយន្តប្រភេទទេសចរណ៍ម៉ាកសាំងយ៉ុងមួយគ្រឿង បានឆ្លងចរន្តភ្លើង បណ្តាលអោយឆេះអស់ ពន្លត់មិនទាន់ ខណៈដែលកំពុងតែដឹកមនុស្សពេញរថយន្តត្រឡប់មកពីធ្វើបុណ្យវិញ ហើយមនុស្សនៅក្នុងរថយន្តនាំគ្នាលោកតចុះ សំណាងមិនគ្រោះថ្នាក់ដល់អាយុជីវិត កើតឡើងកាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវកោងអន្ទង់អាំង ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រីនគរបាល បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ម៉ាកសាំងយ៉ុង ជាប្រភេទរថយន្តទួរីស ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2B.9925 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរនោះឡើយ ដោយនៅមុនពេលកើតហេតុនោះ តៃកុងបានបើករថយន្តដឹកមនុស្សពេញជាច្រើននាក់ ត្រឡប់មកពីបុណ្យវិញ គោលបំណងត្រឡប់ទៅផ្ទះ លុះបើកបរមកបានពាក់កណ្តាលផ្លូវ ក៏បានឆ្លងចរន្ត ខ្សែភ្លើង នៅចំណុចផ្លូវកោង (អន្ទងអាំង) ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច បណ្តាលអោយរថយន្តឆេះទាំងស្រុងតែម្តង នាំគ្នាជួយពន្លត់ដែល តែពន្លត់មិនទាន់ សំណាងមិនបានបណ្ដាលអោយមានរងរបួសមនុស្សទេ។ បន្ទាប់ពីកើតហេតុរួច មិនមានអ្នករបួសនោះ ទើបនគរបាលបានប្រគល់អោយទៅម្ចាស់ដើម ស្ទូចយករថយន្តរងការខូចខាតដែលទាំងស្រុងនោះ ទៅតែម្ដង។ ប្រភពផ្សេងទៀតបាននិយាយថា មកពីអ្នកជិះក្នុងរថយន្តប្រកែកគ្នា ហើយកន្លែងកើតហេតុ មានវត្ថុស័កសិទ្ធនៅថែរក្សានៅទីនោះ […]
- នាំកូនចុងទៅរំលោភនៅចំការ តែឆ្លើយសារភាពថាគ្រាន់តែអោបថើប ខេត្ដពោធិ៍សាត់ ៖ បុរសល្មោភកាមម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយទទួលពាក្យបណ្តឹងពីក្រុមគ្រួសារនារីរងគ្រោះ ករណីរំលោភសេពសន្ថវៈ និងប្រទូស្តកេរ្តិ៍ ទៅលើកូនស្រីចុងរបស់ខ្លួន។ អធិការរងនគរបាលស្រុកក្រគរ លោក ឯម រុន បានបញ្ជាក់ថា ករណីបុរសជាឪពុករំលោភកូនចុងរបស់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង០២ និង២០នាទីរសៀល ម្សិលម៉ិញ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ នារីរងគ្រោះឈ្មោះ ទ.ស.ណ បាននិយាយប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុខាងលើ វេលាម៉ោង១រសៀល ឪពុកចុងរបស់ខ្លូនឈ្មោះ ចេន អង់ បានបបួលខ្លួនទៅមើលចំការល្ង ឯភ្នំខ្នងចេក ដោយជិះម៉ូតូតែពីរនាក់ ពេលទៅដល់ គាត់មិនបានមើលចំការទេ ដោយនាំខ្លួនឡើងទៅលើភ្នំ ថាទៅរកថ្នាំ ហើយចុះមកដល់ជើងភ្នំ ក៏នាំគ្នាផឹកទឹកអូរ ពេលនោះឪពុកចុងបានចាប់ខ្លួនរំលោភបានសម្រេច០១ដង ទោះខ្លួនស្រែកអង្វរយ៉ាងណាក៏ដោយ។ ពេលរំលោភរួចគាត់បានដឹកខ្លួនមកផ្ទះ ហើយឲ្យលុយចំនួន៣ម៉ឺនរៀល និងកុំឲ្យនិយាយប្រាប់ម្តាយ ឫសាច់ញាតិ។ ក្រោយបែកការ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមិនបានចាប់ឈ្មោះ ទ.ស.ណ រំលោភទេ ដោយគ្រាន់តែបានអោបថើបប៉ុណ្ណោះ។ និតិវិធីយ៉ាងណា យើងនឹងរង់ចាំការស្រាវជ្រាវបន្ដរបស់សមត្ថកិច្ច៕
- គំនរឈើលាក់ទុកក្នុងព្រៃជាច្រើនកន្លែង ត្រូវបានកម្លាំងការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ធ្វើការបង្ក្រាប និងប្រមូលបាន ខេត្ដព្រះវិហារ ៖ គំនរឈើលេខ២ជាច្រើនកន្លែង ដែលឈ្មួញដឹកជញ្ជូនយកមកលាក់ទុក ក្នុងព្រៃក្បែរភូមិ ត្រូវបានបង្រាបបាន ដោយកំលាំងបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង។ ហេតុការណ៍បង្ក្រាបខាងលើនេះ ធ្វើឡើងរយៈពេលពេញមួយថ្ងៃ នាថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៨ ស្ថិតក្នុងភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ដោយលោក វុន ធឿន ប្រធានការិយាល័យ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង។ ប្រធានការិយាល័យដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង លោក វុន ធឿន បានបញ្ជាក់ថា ឈើទាំងអស់ជាប្រភេទក្តា និងក្តាសន្លឹក មានប្រវែង២ម៉ែត្រ រហូតដល់៦ម៉ែត្រ ប៉ុន្តែនៅមិនទាន់ដឹងថាមានចំនួនប៉ុន្មានសន្លឹក និងប៉ុន្មានម៉ែត្រគិបនៅឡើយទេ។ ហើយបច្ចុប្បន្ន ឈើទាំងអស់ កម្លាំងកំពុងធ្វើការប្រមូលដាក់រថយន្ត ដឹកជញ្ជូនយកទៅរក្សាទុក នៅការិយាល័យ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង រងចាំធ្វើការវាស់វែងនៅពេលក្រោយ។ ជាមួយគ្នានោះ លោកក៏បានធ្វើការផ្ដាំផ្ញើ និងជម្រុញទៅដល់អាជ្ញាធរ ក៏ដូចជាប្រធានសហគមន៍ការពារព្រៃឈើ ត្រូវចុះណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ជូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន ដោយមិនត្រូវឲ្យពួកគាត់ទទួលស្តុកឈើខុសច្បាប់នៅតាមផ្ទះ ដែលក្រុមឈ្មួញទិញដាក់ផ្ញើទុក បើមិនដូច្នោះទេ […]
- ស្រាវជ្រាវឃាត់ខ្លួនឃាត់កសម្លាប់ស្ត្រីវ័យចំណាស់ម្នាក់ នៅស្រុកមេសាង ខេត្ដព្រៃវែង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួន ឃាតករសម្លាប់ស្ត្រីវ័យចំណាស់ម្នាក់ ឈ្មោះ តិត នឿន “ហៅណូក” អាយុ៥៥ឆ្នាំ មុខរបរធ្វើស្រែ ដេកស្លាប់នៅលើគ្រែក្រោមផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។ តាមរបាយការរបស់អាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា ដោយមានការណែនាំចង្អុលបង្ហាញ ពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការដឹកនាំបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានសហការជាមួយកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញានៃខេត្តទាំងពីខាងលើ បានធ្វើការស្រាវជ្រាវ រហូតឈានទៅធ្វើការឃាត់ខ្លួន ឃាតកដៃដល់កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីជននេះ ធ្វើសកម្មភាពកាប់សម្លាប់ស្ត្រីរងគ្រោះ រួចហើយបានរត់ទៅសម្ងំលាក់ខ្លួន នៅក្នុងព្រៃក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ របាយបានបញ្ជាក់បន្ថែមទៀតថា ក្នុងប្រតិបត្តិការណ៍បង្ក្រាបជនជាឃាតកនោះ ធ្វើឲ្យកម្លាំងសមត្ថកិច្ចប្រឈមនឹងគ្រោះថ្នាក់ ខណៈដែលជនជាឃាតករមានគ្រាប់បែកដៃមួយគ្រាប់ លាក់នៅក្នុងហោប៉ៅ រួចលូកយកចេញពីក្នុងហោប៉ៅខោ បម្រុងបំផ្ទុះ តែសំណាងល្អត្រូវកម្លាំងជំនាញមើលឃើញ ស្ទុះទៅចាប់ទាន់។ […]
- ថ្ងៃស្អែកចាប់ពីម៉ោង៦ព្រឹក អ្នករស់នៅភ្នំពេញ ត្រូវជិះវាងផ្លូវចំនួន៣ខ្សែ រាជធានីភ្នំពេញ៖ សេចក្តីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ០៦:០០នាទី សពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នឹងធ្វើការដង្ហែចេញពីគេហដ្ឋាននៃសពក្នុងបុរី ប៉េង ហួត បឹងស្នោរ ដើម្បីធ្វើការបូជានៅឈាបនដ្ឋានមុខវត្តបទុមវតី តាមតម្រាយផ្លូវពីផ្លូវជាតិលេខ១ ឆ្លងកាត់ស្ពានមុនីវង្ស បត់ស្ដាំតាមបណ្ដោយមហាវិថីព្រះនរោត្តម រហូតដល់វិមានឯករាជ្យ បត់ស្ដាំតាមផ្លូវព្រះសីហនុ ទើបបត់ឆ្វេងតាមផ្លូវសុធារសឆ្ពោះទៅកាន់ឈាបនដ្ឋានមុខវត្តបទុមវតី។ ដើម្បីសម្រួលដល់ពិធីដង្ហែសព ប្រព្រឹត្តទៅដោយរលូនតាមបែបសាសនា និងបញ្ចៀសបានការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តម្រាយផ្លូវដង្ហែខាងលើ មេត្តាបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចាប់ពីម៉ោង ០៦:០០នាទី រហូតដល់ក្បួនដង្ហែសពបានបញ្ចប់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើ មេត្តាយោគយល់ អធ្យាស្រ័យ ចំពោះការរំខានក្នុងការធ្វើចរាចរណ៍ទៅមក ក្នុងរយៈពេលខ្លី៕
- បើកម៉ូតូលឿនមិនប្រយត្ន័ បុកគោយន្តបត់ឆ្លងផ្លូវ របួសធ្ងន់០២នាក់ ខេត្តកំពង់ស្ពឺ ៖ យុវជនចំនួន០២នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះភ្លាមៗ ខណៈដែលយុវជនទាំង០២នាក់នេះ ជិះម៉ូតូ១គ្រឿងលឿនមិនប្រយត្ន័ ក៏ជ្រុលទៅបុកគោយន្តកន្ត្រៃរបស់បុរសចំណាស់ម្នាក់ កំពុងតែបើកបរឆ្លងផ្លូវ បណ្តាលអោយបុកពេញទំហឹង របួសរណូករណែល កាលពីវេលាម៉ោង០៧និង៤០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ៤៤ ត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០២ ទៅលេខ១០៣ ក្នុងភូមិត្បែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកថ្ពង បាននិយាយអោយដឹងថា មានករណីគ្រោះថ្នាកចរាចរណ៍បានកើតឡើងរវាងម៉ូតូ បុកជាមួយ នឹងគោយន្តកន្ត្រៃ ដែលកំពុងបើកបរហើយបត់ចូលទៅផ្លូវលំមួយខ្សែរ ចុះពីផ្លូវជាតិលេខ៤៤ ដែលម៉ូតូម៉ាកហុងដាសេ ១២៥ស៊េរី ឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-7000 អ្នកបើកបរមានឈ្មោះ ណាង ប៊ុនទ្រី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស រស់នៅភូមិតំាងរលំាង ឃុំ មនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានឌុបមនុស្សយុវជនម្នាក់ មានឈ្មោះ វេង លីហៀង អាយុ១៧ឆ្នំា ជាសិស្ស […]
- យុវជនម្នាក់ជិះម៉ូតូលឿនពេក ជ្រុលបុករថយន្តឡិចស៊ីស រងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណ ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ តែមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ខណៈដែលជិះម៉ូតូម្នាក់ឯង ហើយជ្រុលទៅបុកចំណែកខាងរថយន្តឡិចស៊ីសមួយគ្រឿង បណ្ដាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង ០៣និង១៥នាទីរសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣ ទៅលេខ៤៤ ស្ថិតនៅក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នគរបាលចរាចរណ៍ក្រុងច្បារមន បាននិយាយអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយរថយន្តបើកបញ្ជ្រាស់ទិសគ្នាពេញទំហឹង បង្ករដោយម៉ូតូម៉ាក ហុងដា សេ125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-4305 បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងកើត ទៅទិសខាងលិចម្នាក់ឯង អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះ គ្រាន់តែដឹងថាភេទប្រុស អាយុជាង២០ឆ្នាំ បាន រងបួសធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹង។ ប្រភពបន្តទៀតថា លុះពេលធ្វើដំណើរមកដល់ចំណុចខាងលើ ក៏បានជ្រុលទៅបុកជាមួយរថយន្ត RX300 ពាក់ផ្លាកលេខ ភ្នំពេញ 2AT-2085 បើកដោយឈ្មោះ មាស មាន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិចុងថ្នល់ ខណ្ឌព្រែកព្នៅ […]
- ឪពុកកំពុងតែរាស់ដីស្រែព្រូសស្រូវ ២នាក់បងប្អូនលេងទឹកប្រឡាយ លង់ស្លាប់ទាំង២នាក់ ខេត្ដបន្ទាយមានជ័យ ៖ គួរឲ្យសង្វេគខ្លាំងណាស់ ដែលឪពុកម្តាយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបណ្តែតបណ្តោយឲ្យកូនចៅ លេងទឹកដោយគ្មានមនុស្សចាស់ទៅជាមួយនោះឡើយ។ ជាក់ស្តែងកុមារា២នាក់បងប្អូន ឪពុកកំពុងតែរាស់ដីស្រែ ព្រូសស្រូវ ២នាក់បងប្អូនបបួលគ្នាទៅលេងទឹកប្រឡាយ ក៏បណ្ដាលឲ្យលង់ស្លាប់ទាំង២។ ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទីល្ងាច នៅត្រង់ចំណុចបឹងមាឃ នៅខាងត្បូងភូមិគោកបល្លង្គ័ ឃុំគោកបល្លង្គ័ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ចំងាយពីភូមិ៥០០ម៉ែត្រ។ លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា កុមារាជាបង ឈ្មោះ កោះ លាង ភេទប្រុស អាយុ០៧ឆ្នាំ និងកុមារាជាប្អូន ឈ្មោះ កោះ ឡាង ភេទប្រុស អាយុ០៤ឆ្នាំ ដែលមានឪពុកឈ្មោះ កើត នី អាយុ៣៩ឆ្នាំ ម្តាយឈ្មោះ យី ស៉ីឡុង អាយុ៣១ឆ្នាំ នៅភូមិគោកបល្លង្គ័ ឃុំគោកបល្លង្គ័ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ តាមការសាកសួរព័ត៌មានពីឪពុកបាននិយាយថា កូនប្រុសរបស់គាត់ទាំង២នាក់ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


