ថ្ងៃ អង្គារ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មិនចេះហែលទឹកចុះទៅលេងឆ្ងាយពីគេ ត្រូវលង់ស្លាប់យ៉ាងអាណោចអាធម៌ ប៉ោយប៉ែត ៖ មនុស្សម្នាក់បានលង់ទឹកស្លាប់បាត់បងជីវិត ដែលហេតុការនេះកើតឡើងនៅរសៀលថ្ងៃទី21ខែតុលាឆ្នាំ2018នេះ។ តាមការឲ្យដឹងពីសមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើ កើតឡើងនៅចំណុចអាងកំសាន្តអូរខៃដនឋិត ក្នុងភូមិកូនដំរី។ សពជនរងគ្រោះមានឈ្មោះ រ័ត្ន ភេទប្រុស អាយុ22ឆ្នាំ មុខរបជាងដែក រស់នៅភូមិបាលិលេយ្យ2 សង្កាត់ក្រុងប៉ោយប៉ែត។ ប្រភពប្រាប់ថាមុនកើតហេតុ គេឃើញក្រុមបក្ខពួកជនរងគ្រោះ ចុះងួតទឹកខាងក្រោមទ្វារទឹកហូរ ចំណែកជនរងគ្រោះលេងទឹកឆ្ងាយជាងគេ ដោយខ្លួនមិនចេះហែលទឹក លុះមួុយសន្ទុះបក្ខពួកជនរងគ្រោះមើលមិនឃើញជនរងគ្រោះ ក៏ស្រែកឆោឡោនាំគ្នាទៅរក ក៏ប្រទះឃើញ និងជួយសង្គ្រោះ តែអកុសលជនរងគ្រោះស្លាប់បាត់ទៅហើយ។ សាកសពក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់ឲ្យសាច់ញ្ញាតិ យកទៅធ្វើបុណ្យប្រពៃណីយ៕ វណ្ណា
  • កម្មកររោងចក្រ វីងស្តារស៊ូរ ជិត១០០នាក់ដួលសន្ល​ប់តៗគ្នា ដោយសារមានកម្មការិនីម្នាក់មានជំងឺឆ្កួតជ្រូក ខេត្តកំពង់ស្ពឺ៖ កម្មករ-កម្មការិនីនៅរោងចក្រយីហោ «វីងស្តារស៊ូរ» ដែលស្ថិតនៅផ្លូវជាតិលេខ៣ក្នុង ភូមិអង្គសុគន្ធា ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិត១០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ រហូតមកដល់រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ ជាង១០០នាក់ហើយ នេះបើតាមការបញ្ជាក់រប​ស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍សេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបន្តទៀតថា រោងចក្រនេះមានកម្មករ-កម្មការិនីសរុបប្រមាណ ១០,០០០នាក់ ដែលធ្វើការងាររាល់ថ្ងៃនេះ។ លោកបានបន្ថែមទៀតថា មូលហេតុកាលពីថ្ងៃទី២៥ ខែកញ្ញាកន្លងទៅនោះ គឺក្រុមហ៊ុនបានរើសកម្មករថ្មី ចូលធ្វើការងារក្នុងអគារថ្មី (អគារ E-F) ហើយរើសចំស្ត្រីម្នាក់មានអក្ការៈមានជម្ងឺឆ្កួតជ្រូក នឹងបានប្រកាច់ពីម្សិលម៉ិញរួចម្តងហើយ ប៉ុន្តែប្រធានក្រុមមិនបានរាយការណ៍ជូនរដ្ឋបាលក្រុមហ៊ុនឡើយ ទើបតែនៅព្រឹកនេះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ កម្មការិនី ម្នាក់នោះក៏មានអក្ការៈនេះម្តងទៀត ដោយប្រកាច់វង្វេងវង្វាន់ស្រែកឡូឡា ធ្វើឲ្យមានកម្មការិនីមួយចំនួននៅជិតៗនោះភ័យខ្លាច ហើយក៏សន្លប់តៗគ្នាតែម្តងទៅ។ ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំងអស់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ រហូតមកដល់ល្ងាចនេះបានធូរស្បើយអស់ហើយ៕ អ៊ុ ណូន
  • ឃើញរថយន្ដឆេះសល់តែគ្រោង ខ្លាចថៅកែឲ្យសង គិតខ្លីប្រុងរត់ចូលភ្លើង តែមិនបានសម្រេចត្រូវគេឃាត់ទាន់ ខេត្ដកំពត ៖ រថយន្តដឹកប្រេងមួយគ្រឿង ត្រូវបានព្រះអគ្គីលេបត្របាក់អស់ នៅសល់តែគ្រោងឆ្អឹង។ ហេតុការឆេះរថយន្តដឹកប្រេង ដែលមានផ្សែងខ្មួលខ្មាញ់ហ៊ុយកប់ពពកនោះ បានកើតឡើងនៅវេលាម៉ោង18 និង30នាទី ថ្ងៃទី18 តុលា នៅលើផ្លូវក្រាលគ្រោះក្រហមមួយខ្សែ ក្នុងភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ​ខេត្តកំពត។ តាមការរៀបរាប់អោយដឹង ពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុនិយាយថា រថយន្តគោរ៉េពណ៍ស ចំណុះ1តោនកន្លះ ដឹកប្រេងមកពីលិច ទៅកើត ប៉ុន្តែមកដល់ត្រង់ចំណុចខាងលើ ស្រាប់តែឃើញរថយន្តដឹកប្រេងនោះ ឆេះសន្ធោសន្ធៅ អំណាចការឆេះរថយន្តនោះក៍មានប្រេងចំនួន20កាននៅលើរថយន្តនោះផង។ ពលរដ្ឋរូបនោះនិយាយថា ជនរងគ្រោះជាអ្នកបើកបរ ឈ្មោះ ឃុន វាសនា ភេទប្រុស អាយុ17ឆ្នំា ជាអ្នកសុីឈ្នួលបើករថយន្តដឹកប្រេង អោយឈ្មោះ ជិន ធីឡាង ដែលមានស្ថានីយ៍លក់ប្រេងនៅទីរួមស្រុកដងទង់។ អ្នកបើកបររូបនេះមានគំនិតខ្លី  ឃើញរថយន្តខ្លួនបើកឆេះ ប៉ុនប៉ងរត់ចូលរថយន្តកំពង់ឆេះ ដោយសាតែខ្លាចចៅកែអោយសង។ ទោះជាការប៉ុនប៉ងសម្លាប់ខ្លួនបែបណានោះ គឺមិនបានសំរេចទេ ព្រោះមានពលរដ្ឋជួយចាប់ និងអង្វរអោយជនរងគ្រោះស្ងប់ចិត្ត បានត្រឹមតែរងរបួស។ នគរបាលបាននិយាយថា រថយន្តឆេះឆបដឹកប្រេងមួយគ្រឿងនេះ មកពីឆ្លងចរន្តខ្សែអាគុយ ទើបបណ្ដាលអោយឆេះនៅសល់តែគ្រោងឆ្អឹងបែបនេះ៕ កែវ ឆាត
  • ចាប់ក្រៀកស្រ្ដីចិត្ដធំម្នាក់ រុញចូលរថយន្ដ តាមដីកាបញ្ជារបស់តុលាការ ករណីហឹង្សាទៅលើអ្នកកាន់កាប់អចលនៈវត្ថុ ខេត្តពោធិ៍សាត់ ៖ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ចុះអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញារងសាលាដំបូងខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងបានឃាត់ខ្លួនស្រ្តីម្នាក់ រុញបញ្ចូលរថយន្ត រួចដឹកចេញទៅបាត់។ ប្រតិបត្តិការខាងលើធ្វើឡើង នៅវេលាម៉ោង១០ និង៣៥នាទី ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងផ្សារស្រុកភ្នំក្រវាញ ស្ថិតក្នុងភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើ បានឲ្យដឹងថា ស្រ្តីដែលត្រូវបានចាប់ក្រៀកឡើងរថយន្ត មានឈ្មោះ ខៀវ សាវឿន អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការចាប់ឃាត់ខ្លួនស្រ្តីរូបនេះ គឺអនុវត្តន៍តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ ១៨៧ អ.យ ២០១៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ចេញដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយចោទពីបទ ហឹង្សាទៅលើនាក់កាន់កាប់អចលនៈវត្ថុ ដែលបានប្រព្រិត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពេជ្របាន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រភពខាងលើបន្តទៀតថា ស្រ្តីសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួននាំយកមកបន្តនីតិវិធី នៅសាលាដំបូងខេត្តពោធិ៍សាត់ ហើយរហូតមកដល់រសៀលថ្ងៃដដែលនេះ តុលាកានៅបន្តការសួរនាំនៅឡើយ៕
  • បើកម៉ូតូបុករថយន្តដឹកសុីនទែនប្រេងឥន្ធនៈ បត់កាត់ទទឹងផ្លូវ រងរបួសធ្ងន់២នាក់ ខេត្ដព្រៃវែង ៖ រថយន្តដឹកសុីទែនប្រេងឥន្ធនៈ របស់ក្រុមហ៊ុនតេលាមួយគ្រឿង បានបើកបត់កាត់ទទឹងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀតបើកមកពីមុខ ជាន់ហ្វ្រាំងមិនទាន់ក៍ជ្រុលចង្កូតទៅបុកពេញទំហឹង បណ្តាលឲ្យមនុស្ស០២នាក់ រងរបួសធ្ងន់កាលពីវេលាម៉ោង6 និង10នាទីព្រលប់ ថ្ងៃទី18 ខែតុលា ឆ្នាំ2018 នៅលើកំណាត់ផ្លូវជាតិលេខ8A ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ70 និង71 ស្ថិតក្នុងភូមិព្រៃព្នៅ ឃំុព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ តាមរបាយការណ៍របស់នគរបាលស្រុកពារាំងបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង២នាក់ខាងលើ ទី១មានឈ្មោះ វុិត ភេទប្រុស អាយុ35ឆ្នាំ អ្នកបើកបរម៉ូតូម៉ាកវ៉េវ ព៏ណស គ្មានស្លាកលេខ និងទី២ ជាអ្នករួមដំណើរពីក្រោយម្នាក់ទៀត ឈ្មោះ អ៊ា គឹមសែន ភេទប្រុស អាយុ33ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំ បានរងរបួសធ្ងន់ត្រូវគេដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពារាំង។ ចំណែករថយន្តម៉ាកវ៉េអង ប្រភេទសណ្តោងកន្ទុយ ដឹកស៊ីទែនប្រេងឥន្ធនៈ មានស្លាករបស់ក្រុមហ៊ុនតេលា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 4A.1843 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះទៅដល់។ របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា មុនពេលកើតហេតុ […]
  • រន្ទះអប្រីយ៍ប្រល័យជីវិតមនុស្ស៣នាក់ល្ងាចមិញ និងលំនៅដ្ឋានប្រជាពលរដ្ឋខ្នង ខូចខាតជាច្រើនខ្នង ខេត្តបន្ទាយមានជ័យ ៖ មានហេតុការណ៍គ្រោះធម្មជាតិមួយបានកើតហេតុឡើង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២និង៣៥នាទីរសៀល បណ្តាលអោយស្លាប់មនុស្សចំនួន០៣នាក់ ដោយសាររន្ទះបាញ់ នៅចំណុចវាលឈូកធំ ខាងត្បូងភូមិស្រះជិក ចម្ងាយ២ពាន់ម៉ែត្រ ស្ថិតក្នុងឃុំស្រះជីក និងរន្ទះបានបាញ់ផ្ទះប្រជាពលរដ្ឋ និង មានខ្សល់កន្ត្រាក់ នៅឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរងនូវការខូចខាតផងដែរ។ តាមប្រភពព័ត៌មាន ពីលោកវរសេនីយ៍ឯក យ៉ត  សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា នៅមុនពេលកើតហេតុ ផ្ទៃមេឃមានពណ៌ខ្មៅ និងមានខ្សល់បក់បោកយ៉ាងខ្លាំង លាយឡំនិងផ្គររន្ទះ គួរឲ្យភ័យខ្លាច ស្របពេលនោះរន្ទះបានបាញ់ប្រជាពលរដ្ឋចំនួន០៣នាក់  ដែលទៅឃ្វាលគោ និងកំពុងជ្រកភ្លៀងក្នុងក្បែរប្រឡាយទឹក ស្លាប់ភ្លាមៗមួយរំពេច។ ជនរគ្រោះទាំង៣នាក់ ទី១មានឈ្មោះ ម៉ក់ យឿយ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិមាត់ស្រះ ឃុំស្រះជីក, ទី២ឈ្មោះ មឿន សាមេត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្រះជីក, និងទី៣ឈ្មោះ ព្រិល ឈឹង ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិស្រះជីក […]
  • ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនជាច្រើនក្រាម ប៉ោយប៉ែត ៖ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ តាមដីកាបង្គាប់អោយចាប់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន កាលពីវេលាម៉ោង១៣ និង ០០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការឃាត់ខ្លួន តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ ១៨៣ច.ខ/ង ដោយលោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ដោយទទួលបានបទបញ្ជា និងវិធានការអនុវត្តន៍ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងយោងតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ ១៨៣ច.ខ/ង ដោយលោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងដោយមានការសម្របសម្រួលពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការ និងឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ សៀន សុផា […]
  • គ្រូបង្វឹក​សញ្ជាតិ​ប្រេស៊ីល Leonardo បង្ហើប​តម្រុយ​មក​ដឹកនាំ​ក្រុម​នៅ​កម្ពុជា​ជា​ថ្មី រាជធានីភ្នំពេញ ៖ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បានបន្ដបង្ហោះសារគួរឲ្យសង្ស័យលើទំព័រហ្វេសប៊ុករបស់ខ្លួនទៀតហើយ ស្របពេលអ្នកគាំទ្រកំពុងមានមន្ទិលលោក អាចមកដឹកនាំក្រុមមួយ នៃលីគកំពូលកម្ពុជា ពិសេសសារចុងក្រោយកាលពីថ្មីៗនេះ លោកហាក់បង្ហាញតម្រុយកាន់តែច្បាស់ ក្នុងការត្រឡប់មកប្រកបអាជីពនៅកម្ពុជា តាមរយៈពាក្យថា ថ្ងៃណាមួយលោកនឹងជួបអ្នកគាំទ្រកម្ពុជាម្ដងទៀត។ តាមរយៈសារលើបណ្ដាញសង្គមកាលពីដើមសប្ដាហ៍នេះ លោក Leonardo បានសរសេរថា «ថ្ងៃនេះ ខ្ញុំបានទទួលរូបភាពអនុស្សាវរីយ៍នេះ ពីក្នុង Facebook។ ខ្ញុំមិនដែលភ្លេចអ្នកគាំទ្រកម្ពុជា ជាពិសេសអ្នកគាំទ្រពិតៗចំពោះខ្ញុំ និងការងាររបស់ខ្ញុំ និងសូមអរគុណខ្លាំងណាស់ ដែលទាំងនេះបានក្លាយជាគ្រួសារទី២ របស់ខ្ញុំ សូមអរគុណសម្រាប់សារគាំទ្រ ហើយថ្ងៃណាមួយយើងនឹងជួបគ្នាម្តងទៀត។ ពីខ្ញុំ គ្រូបង្វឹក Leonardo Vitorino»។ នេះគឺជាសារមួយ ក្នុងចំណោម២ ដែលគេជឿជាក់ថា បុរសជនជាតិប្រេស៊ីលនេះ នឹងត្រឡប់មកកម្ពុជា បន្ទាប់ពីលោកបានបញ្ចេញសារទី១ កាលពីដើមខែតុលានេះ ដោយសរសេរជាភាសារអង់គ្លេស អមដោយភាសាខ្មែរថា «ខ្ញុំសូមជូនដំណឹងថា ខ្ញុំបានបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្ញុំកាលពីម្សិលមិញជាមួយក្លឹបរបស់ខ្ញុំនៅទីនេះ នៅប្រទេសប្រេស៊ីល ព្រោះខ្ញុំនឹងផ្លាស់ទៅខាងអាស៊ីវិញ។ មិនយូរប៉ុន្មានខ្ញុំនឹងជូនដំណឹងដល់អ្នកគ្រប់គ្នានូវទិសដៅថ្មីរបស់ខ្ញុំ»។ គួរបញ្ជាក់ថា លោក Leonardo គឺជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា តែដោយសារដឹកនាំក្រុមមិនទទួលបានលទ្ធផលសមប្រកប ស្របពេលមានអ្នកគាំទ្រមួយចំនួនបានរិះគន់ចំពោះលទ្ធផល អំឡុងពេលលោកដឹកនាំ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា […]
  • សពក្មេងស្រី២នាក់ ត្រូវបានប្រទះឃើញញាត់ក្នុងកេះឈើប្លុងចោល សង្ឃ័យករណីរំលោភសម្លាប់ ខេត្តកំពង់ឆ្នាំង ៖ សពក្មេងស្រី២នាក់ ត្រូវបានជនមិនស្គាល់មុខវាយសម្លាប់ រួចញាត់ចូលកេះឈើ ទុកចោលលើផ្ទះក្មេងរងគ្រោះ បណ្តាលអោយមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅភូមិថ្មី ឃុំផ្សា ស្រុកបរិបូរណ៍។ យោងតាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋាន បានអោយដឹងជាជំហានដំបូងថា ក្មេងស្រីទាំង២នាក់ ម្នាក់ឈ្មោះ អុល លក្ខិណា អាយុ១៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជន នី អាយុ៧ឆ្នាំ ទាំង២នាក់មានឪពុកឈ្មោះ ប្រាក់ ជា អាយុ៣៤ឆ្នាំ ម្តាយឈ្មោះ ជន នីតា អាយុ៣៤ឆ្នាំ។ ប្រភពដដែលបានបន្តថា ឪពុកម្តាយក្មេងស្រីទាំងពីរនាក់មិននៅផ្ទះជាមួយកូនទេ ដោយម្តាយទៅធ្វើការនៅភ្នំពេញ ចំណែកឪពុកចេញទៅធ្វើការនៅប្រទេសថៃកាលពី៣ ៤ថ្ងៃ មុនពេលកើតហេតុ ដោយទុកកូននៅតែ២នាក់ តែបានផ្ញើរមីង មា នៅជិតខាង អោយជួយមើល។ ប្រភពបន្ដថា ករណីឃាតកម្មខាងលើ មិនបានដឹងថាកើតឡើងពីពេលណាទេ តែបានសង្ស័យថាកើតឡើងតាំងពីយប់ ថ្ងៃទី១៧ ខែតុលាមកម្លេះ ដោយមិនមាននរណាដឹងឡើយ។ លុះព្រឹកឡើងក៏គ្មានចាប់អារម្មណ៍ដែរ ប៉ុន្តែរហូតដល់ម៉ោងជាង១១ថ្ងៃត្រង់ ឪពុកមារបស់ក្មេងស្រីទាំង២នាក់ ឈ្មោះ […]
  • កម្មវិធី «AFTERLIFE: DAY OF THE DEAD» រៀបចំដោយស្រាបៀរ HEINEKEN និង EDM CAMBODIA នឹងប្រព្រឹត្ដនៅថ្ងៃទី២៧ តុលា នេះ រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នេះ ស្រាបៀរ Heineken® ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិដ៏ខ្ពស់បំផុតក្នុងពិភពលោក និងក្រុម EDM Cambodia នឹងរៀបចំកម្មវិធីរាំលេងកម្សាន្តជាមួយនឹងចង្វាក់ EDM (Electronic Dance Music) ម្ដងទៀតហើយដែលកម្មវិធីនោះមានឈ្មោះថា Afterlife: Day of the Dead នៅសណ្ឋាគារ Hotel Cambodiana ។ លើកនេះក៏មិនខុសពីលើកមុនៗដែរ EDM Cambodia បានអញ្ជើញឌីជេរ និងផលិតករចម្រៀង (DJ/Producer) ដ៏ល្បីពីផលិតកម្ម Barong Family គឺ លោក Mike Cervello ដែរក្រៅពី Mike Cervello ក៏នៅមានឌីជេរ និងផលិតករចម្រៀងផ្សេងៗទៀតដែលមកពីប្រទេសថៃ និងកម្ពុជាយើងផ្ទាល់ នឹងចាក់ភ្លេងឲ្យលោកអ្នករាំយ៉ាងសប្បាយ ចាប់ពីម៉ោង៥រហូតដល់ចប់កម្មវិធី ក្នុងនោះរួមមាន ក្រុម Animal Project, VXY, DJ Maily និងលោក […]
  • អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផល នៅតាមប្រព័ន្ធធារាស្ត្រ ក្នុងស្រុកបាកាន​ ខេត្ដពោធិ៍សាត់ ៖ ដោយសាររដូវវស្សានេះមានការហូរច្រោះខូចផ្លូវ​ និងលិចលង់​ដំណាំស្រូវ​ របស់ប្រជាកសិករជាង៤០០ហិកតា ប្រជាពលរដ្ឋក៏បានសំណូមពរទៅដល់ឯកឧត្តម​អភិបាលខេត្ត ក្នុងនាមជាអាជ្ញាធរដែនដី សូមជួយលើកផ្លូវបន្ថែម​ ស្ថាបនាស្ពាន ទ្វារទឹក ស្តារប្រឡាយ… ដើម្បីធ្វើឲ្យប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត។ ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាមេភូមិ និងមេឃុំ, ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផល នៅតាមប្រព័ន្ធធារាសាស្ត្រ ត្រង់ចំណុចទំនប់បង្ហៀរអន្លង់ស្វាយ ក្នុងឃុំរំលេច និងចំណុចបឹងកន្សែង ក្នុងឃុំអូរតាប៉ោង​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​។ ទាក់ទងទៅនឹងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋនៅតាមទីតាំងនីមួយៗ ឯកឧត្តម​ ម៉ៅ ធនិន បានយល់ព្រមទទួលយក ហើយបានដាក់ផែនការឲ្យមន្ទីរជំនាញចុះសិក្សាឲ្យបានឆាប់រហ័សនៅរដូវប្រាំងខាងមុខ​ ក្រោយសិក្សាចប់នឹងចាប់ដំណើរការអនុវត្តជូន​។ ឯកឧត្តម​ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ​ ចូលរួមបដិភាគទាំងកម្លាំងកាយ មធ្យោបាយ និងថវិកា​ ទើបដំណើរការទៅដោយរលូន​ និងថែរក្សាបានប្រើប្រាស់យូរអង្វែង។ ប្រជាពលរដ្ឋបានសម្តែងនូវការគោរពដឹងគុណចំពោះ ឯកឧត្តម​ ម៉ៅ ធនិន ដែលមានទេពកោសល្យខ្ពស់ ក្នុងការសម្របសម្រួល និងធ្វើការដោះស្រាយប្រកបដោយប្រសិទ្ធិភាព ព្រមទាំងបានសន្យាថានឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន […]
  • កូនល្មើសគុណទាញកាំបិតផ្គាក់ កាប់ចិញ្ជ្រាំឪពុកយ៉ាងសារហាវព្រៃផ្សៃ គ្រាន់តែឪពុកឈ្លោះជាមួយម្តាយបន្តិចបន្តួច ខេត្ដព្រៃវែង ៖ កូនល្មើសគុណ គ្រាន់តែឪពុកទាស់ពាក្យសម្តីជាមួយម្តាយបន្តិចបន្តួច ទាញកាំបុតផ្គាក់កាប់ចិញ្ច្រាំឪពុកបង្កេីតយ៉ាងសារហាវព្រៃផ្សៃ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 12និង30នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី17 ខែតុលា ឆ្នាំ2018 នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអញ្ចាញ ឃំុក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ សមត្ថកិច្ចនគរបាលស្រុកកំចាយមារ បានឲ្យដឹងថា ជនរងគ្រោះក្នុងអំពេីហឹង្សាខាងលេី មានឈ្មោះ មិន បុត្រ ភេទប្រុស អាយុ37ឆ្នាំ មានទីលំនៅភូមិ ឃំុកេីតហេតុ បានរងរបួសជាច្រើនកន្លែង សុះសាច់ ធ្ងន់ធ្ងរ ត្រូវក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកជនសង្ស័យជាកូនបង្កើត មានឈ្មោះ នុត្រ ចំរេីន ភេទប្រុស​ អាយុ17ឆ្នាំ ក្រោយពីយកកាំបិតផ្គាក់កាប់ចិញ្ជ្រាំឪពុក សុះសាច់ រងរបួសជាទម្ងន់រួចហេីយ បានរត់គេចខ្លួនបាត់ស្រមោល។ ប្រភពព័ត៌មាននិយាយថា មុនពេលកើតហេតុជនរងគ្រោះបានទាស់ពាក្យសម្តីឈ្លោះគ្នាជាមួយប្រពន្ធបន្តិចបន្តួច ស្រាប់តែកូនតិរិច្ឆានរូបនោះ ទាញកាំបិតកាប់ប្រហារឪពុកពុកបង្កើតរបស់ខ្លួនយ៉ាងសារហាវគ្មានប្រណីដៃឡើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ តាមរកចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសឲ្យខានតែបាន៕ សុឹម សាន់
  • រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក ក្នុងឆ្នាំ២០១៨ ខេត្តកំពង់ស្ពឺ ៖ ដើម្បីចូលរូមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកជាតិ ក្នុងឆ្នាំ២០១៨នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ អោយបានមហោឡារិក ស្របទៅតាមប្រពៃណីជាតិ និងសភាពការណ៍ សេដ្ឋកិច្ចជាក់ស្ដែងរបស់ប្រទេសជាតិផងនោះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំអោយមានការប្រណាំងទូកនៅខេត្តកំពង់ស្ពឺ នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត មុខសួនច្បារសម្ដេចសង្ឃ ជួន ណាត ដើម្បីបើកឱកាសអោយប្រជាពលរដ្ឋយើងចូលរួមកំសាន្ត សប្បាយរីករាយ អបអរសាទរតាមប្រពៃណីជាតិ ដោយមានការបាញ់កាំជ្រួច និងសម្ដែងសិល្បៈគ្រប់ទាំង ០២ថ្ងៃផងដែល ចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។ អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត និងខេត្តជិតខាង កុំភ្លេចចូលរួមកំសាន្តអោយបានច្រើនកុះករផងដែរ ដើម្បីអោយពិធីនេះប្រព្រឹត្តទៅអោយមានភាពសប្បាយរីករាយ៕ អ៊ុ ណូន
  • អាជ្ញាធរអប្សរា ចាប់ផ្តើមជួសជុលស្ពានឈើ នៅប្រាសាទបេងមាលាឡើងវិញ ខេត្ដសៀមរាប ៖ មន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើការជួសជុសស្ពានឈើ នៅប្រាសាទបេងមាលា ឡើងវិញ បន្ទាប់ពីស្ពានដែលសាងសង់ កាលពី​ឆ្នាំ​២០០២នេះ មានភាពពុកផុយដោយអន្លើ និងមានសភាពតូចចង្អៀត។ លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទ ក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានឈើនៅក្នុងប្រាសាទ​បេងមាលា​នេះ មានប្រវែង២៦៣ម៉ែត្រ ប៉ុន្តែការជួសជុលនេះធ្វើឡើងតែប្រវែង១៨៣ម៉ែត្រ​ប៉ុណ្ណោះ ដោយត្រូវពង្រីកតួស្ពានធំជាងមុន។ លោកបន្តថា ដំណើរការជួសជុលស្ពានឈើបានចាប់ផ្តើម កាលពីថ្ងៃទី១០ ខែកញ្ញា ហើយគ្រោងនឹងបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០១៨ ដោយអាជ្ញាធរជាតិអប្សរា ជាអ្នកទទួលខុសត្រូវលើបច្ចេកទេសជួសជុល រីឯក្រុមហ៊ុនខាំសាមេត ជាអ្នកផ្តល់ថវិកាទិញសម្ភារៈ។ លោកបណ្ឌិតរដ្ឋា បន្តទៀតថា ការជួសជុលនេះធ្វើឡើងក្នុងបំណង ការពារសុវត្ថិភាពអ្នកទស្សនាដែលកើនឡើងជាលំដាប់ ការពារមិនឱ្យទេសចរចុះជាន់លើថ្ម នាំឱ្យរអិល ឬធ្លាក់នាំគ្រោះថ្នាក់ដល់ខ្លួន ហើយប៉ះពាល់ដល់ថ្មប្រាសាទ និងសម្រួលការធ្វើដំណើរជៀសគ្នាថែមទៀត។ ចំពោះការសាងសង់វិញ ក្រុមការងារបុរាណវិទូ និងស្ថាបត្យករ នៃអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ខ្ពស់ និងសិក្សាយ៉ាងល្អិតល្អន់ទាំងប្លង់ រួមទាំងបញ្ជៀសហានិភ័យផ្សេងៗដល់ថ្មប្រាសាទ ដោយការមិនជីកដីដាំសសរបើកន្លែងប៉ះថ្ម គឺប្រើសំបកកង់ឡានទ្រាប់ពីលើ ជៀសវាងការកកិត។ ដោយឡែកសម្រាប់ស្ពានចាស់ដែលមានទំហំសមល្មម និងមានភាពមាំទាំនៅឡើយ ក៏ក្រុមការងារបន្តការយកចិត្តទុកដាក់ថែទាំ ពង្រឹងបន្ថែមទៀតដែរ។ សូមបញ្ជាក់ថាស្ពានឈើដែលជាសោភ័ណភាពមួយនៃប្រាសាទបេងមាលានេះ កើតឡើងនៅឆ្នាំ២០០២ […]
  • ខឹង​ប្រពន្ធ​សុំ​លែង​ សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន​ នៅ​ស្រុក​មុខកំពូល ខេត្ដកណ្ដាល ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​ ព្រោះ​ខឹង​ប្រពន្ធ​សុំ​លែង​ នៅ​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៤​នឹង​៣០​នាទី​ នៅ​ចំណុច​លើ​ដើម​ស្វាយ​មុខ​ផ្ទះ​ ប៉ូ​ ថន​ នៅ​ភូមិ​ក្រោលគោ​ ឃុំ​សំបួរមាស​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​។​ ​មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​ បានអោយ​ដឹង​ថា​ ជន​រង​គ្រោះ​​មានឈ្មោះ​ ជិន​ រក្សា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​ក្រោលគោ​ ឃុំ​សំបួរមាស​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ មុខរបរ​ កសិករ​។​ មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ កន្លង​មក​ជន​រង​គ្រោះ​បាន​រៀប​​ការ​ជាមួយ​ប្រពន្ធ​ ឈ្មោះ​ ជត​ ម៉ាលី​ន​ អាយុ​៣៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អន្លង់​ក្ងាន​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ បាន​រយៈពេល​៦​ខែ​ ហើយ​តាំងពី​រៀប​ការ​មក ​ជន​បាន​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធ​រហូត​ ហើយ​ជន​រង​គ្រោះ​បាន​ប្រើប្រាស់​គ្រឿងញៀន​ជា​ប្រចាំ​ និងនៅ​ពេល​ប្រើប្រាស់​ម្ដងៗ​ តែងតែ​រករឿង​គំរាមរ​កអាក​ សម្លាប់​ប្រពន្ធ​ និង​ប្រច័ណ្ឌ​ប្រពន្ធ​។​ នៅ​ថ្ងៃខែ​មិន​ចាំ​ឆ្នាំ​២០១៨​ ជន​រង​គ្រោះ​បាន​លេបថ្នាំ​សម្លាប់​ខ្លួន​ម្ដង​ហើយ​ តែ​ប្រពន្ធ​ឃើញ​ទាន់​ ក៏​បាន​សង្គ្រោះ​យក​ទៅ​ពេទ្យ​ទាន់​ពេល​។​ ក្រោយមក​ទៀត​បាន​រយៈពេល​មួយ​ខែ​ ជន​រង​គ្រោះ​បាន​ចងក​ នៅ​ក្រោមផ្ទះ​ម្ដងទៀត​ នៅ​ពេល​ប្រពន្ធ​មិន​នៅផ្ទះ​។ ពេល​នោះ​ប្អូនថ្លៃ​របស់​ជន​រង​គ្រោះ​ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)