ថ្ងៃ អង្គារ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សង់ខ្យូសលើស្រះទឹកយ៉ាងអនាធិបតេយ្យ ត្រូវអាជ្ញាធរស្រុកចុះរុះរើ ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នេះ ដោយអនុវត្តន៍តាមបទបញ្ជារ ប្រធានគណៈបញ្ជាការឯកភាពស្រុកថ្ពង ដឹកនាំ កម្លាំងចម្រុះ មាននគរបាលកងរាជអាវុធហត្ថ និងប្រជាការពារភូមិថ្នល់ ដឹកនាំដោយលោក ជឿង សមភ័ណ្ធ អភិបាលរងស្រុក បានចុះឃាត់ និងដកហូត ខ្យូសចំនួន០៤ខ្នង ស្ថិតនៅក្នុងភូមិថ្នល់ ឃុំមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ដែលធ្វើការសាងសង់បែបអណាធិបតេយ្យ ដែលមានម្ចាស់ដូចខាងក្រោម។ ទី០១. ឈ្មោះ សៀន សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិតាំងរលាំង ឃុំមនោរម្យ ស្រុកថ្ពង ទី០២. ឈ្មោះ សៀន មិនា ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិក្រាំងតាចរ ឃុំរុងរឿង ស្រុកថ្ពង ទី០៣. ឈ្មោះ សៀន នឿ ភេទប្រុស អាយុ៣២ឆ្នាំ ភូមិតាំងរលាំង ឃុំមនោរម្យស្រុកថ្ពង និង ទី០៤. ឈ្មោះ សៀន […]
  • លិចទូកកន្ទុយវែង ស្លាប់មនុស្សម្នាក់ និងបាត់ខ្លួនម្នាក់ នៅកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម បានឲ្យដឹងថា កាលព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០៨ វេលាម៉ោង៧ និង៣០នាទីព្រឹក នៅចំនុចពយអាវខ្មោច ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុង-ខេត្តព្រះសីហនុ មានករណីលិចទូកប្រភេទកន្ទុយវែង ដឹកកម្មករសំណង់ចេញពីភ្លើងស៊ុញូ លុះមកដល់ពយខ្មោច ទូកនោះក៏បានលិច បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងបាត់ខ្លួនម្នាក់។ សមត្ថកិច្ចនគរបាលបាលសង្កាត់កោះរ៉ុងសន្លឹម បានឱ្យដឹងថា សាកសពជនរងគ្រោះ ឈ្មោះ ធំ សារ៉ាត ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិចាក់អង្រែលើ ឃំុព្រែកតាគង់ ខណ្ឌមានជ័យ ក្រុងភ្នំពេញ។ ចំណែកមនុស្សម្នាក់ទៀត ដែលបាត់ខ្លួន មានឈ្មោះ ស៊ាប ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើត នៅខេត្តកំពត។ សមត្ថកិច្ច និងអ្នកជួយសង្គ្រោះកំពុងស្វែងរក។ មន្ត្រីនគរបាលបញ្ជាក់ថា មូលហេតុនាំឱ្យទូកកន្ទុយវែងខាងលើលេច គឺដោយសារតែដឹកលើសចំណុះ គឺក្នុងមួយទូក ផ្ទុកមនុស្សចំនួន១៣នាក់៕ មនោរៀ
  • នគរបាលស្រុកភ្នំស្រួច ឆ្មក់បង្ក្រាបអ្នកញៀនល្បែងអាប៉ោង ចាប់បាន៤នាក់ និងវត្ថុតាង ខេត្តកំពង់ស្ពឺ ៖ មនុស្សស្រីចំនួន០៣នាក់ និងប្រុសម្នាក់ជាអ្នកញៀនល្បែងអាប៉ោង ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួច ធ្វើការឆ្មក់បង្ក្រាបបាន រួមជាមួយវត្ថុតាងជាច្រើន ខណៈដែលអ្នកលេងច្រើននាក់ទៀត រត់បាងជើងសព្រាតចោលស្បែកជើង និងម៉ូតូផងដែល កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងប្រិយ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកភ្នំស្រួច បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនបានក្រុមជនញៀនល្បែងអាចោរជើង១ (អាប៉ោង) នេះគឺកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ធ្វើការតាមដាន និងស្រាវជ្រាវជាយូរខែណាស់មកហើយ ទើបសុំគោលការថ្នាក់លើ បានចុះធ្វើការបង្រ្កាបល្បែងស៊ីសងអាចោរជើង១ (អាប៉ោង) នៅចំនុចផ្ទះរបស់ឈ្មោះ សន សេន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្ថិតនៅក្នុងភូមិ ត្រពាំងប្រិយ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។ នៅក្នុងប្រតិបត្តិការនោះ នគរបាល ឃាត់ខ្លួនបានមនុស្សចំនួន ០៤នាក់ ក្នុងនោះស្រីចំនួន០៣នាក់ ប្រុសម្នាក់ផងដែរ។ នគរបាលបន្តថា ក្រុមញៀនល្បែងដែលឃាត់បាន ទី០១. មានឈ្មោះ ឌឹម ធា, ភេទស្រី, អាយុ៣៥ឆ្នាំ, មុខរបរមិនពិតប្រាកដ […]
  • ម្តាយឪពុករវល់ទៅរកស្មៅគោទុកកូនតូចនៅជាមួយបងៗ ប៉ុន្ដែនៅប្រចាំគ្នាមិនមើលប្អូន លង់ទឹកស្លាប់ ខេត្តកំពង់ស្ពឺ ៖ ក្មេងប្រុសអាយុជាងមួយខួបម្នាក់ បានលង់ទឹកក្រោយផ្ទះស្លាប់ មិនមានអ្នកណាដឹង បន្ទាប់ពីម្តាយឪពុករវល់តែទៅច្រូតស្មៅឲ្យគោ ហើយទុកកូនតូចនោះអោយបងៗមើល ប៉ុន្តែបងៗប្រចាំគ្នា ទៅទិញនំមិនគិតមើលប្អូន ក្មេងតូចរូបនោះដើរតេះតះចូលក្នុងទឹកស្រះ លង់ស្លាប់ភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៤ និង៤៥នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨​ នៅចំណុចស្រះទឹកក្រោយផ្ទះ ចម្ងាយជាង១០ម៉ែត្រ ក្នុងភូមិអូរដង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកបាននិយាយអោយដឹងថា មានករណីលង់ទឹកបណ្តាលអោយក្មេងតូចអាយុជាង១ខួបម្នាក់ស្លាប់ នៅភូមិអូអង្គុំ ឃុំអមលាំង។ នគរបាលបន្តថា ក្មេងតូចជាជនរងគ្រោះមានឈ្មោះ វិន វ៉ាន់ អាយុ១ឆ្នាំ៤ខែ រស់នៅជាមួយឪពុកម្តាយ ក្នុងភូមិកើតហេតុខាងលើ បានលង់ទឹកស្រះក្រោយផ្ទះរបស់ខ្លួន ចម្ងាយ១១ម៉ែត្រ។ មានឪពុកឈ្មោះ សេង វិន អាយុ៣៨ឆ្នាំ ម្តាយឈ្មោះ សុខ រ៉ាន់ អាយុ៣៨ឆ្នាំ នៅភូមិឃុំខាងលើ។ នគរបាលបានស្រង់សម្តីម្តាយ និងឪពុកថា មូលហេតុបង្ករឲ្យមានរឿងនេះកើតឡើងគឺ ឪពុកម្តាយទៅច្រូតស្មៅគោ ទុកកូនតូចឲ្យនៅជាមួយ ឈ្មោះ សៀក វីត ភេទប្រុស អាយុ១៧ឆ្នាំ […]
  • ព័ត៌មានវិវត្ដន៍ចុងក្រោយ ការធ្លាក់យន្ដហោះ Boeing 737 Max បង្ករឲ្យអ្នកដំណើរ និងក្រុមពីឡុតស្លាប់ទាំងអស់ ហ្សាការតា ៖ ទីបំផុតទីភ្នាក់ងាររុករក និងជួយសង្រ្គោះនៃប្រទេសឥណ្ឌូណេស៉ី បានបង្ហើបឲ្យដឹងថា មនុស្សទាំង១៨៩នាក់ធ្វើដំណើរ​នៅលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lion Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រនាព្រឹកថ្ងៃចន្ទនេះ គឺប្រហែល​ជា​បានបាត់បង់ជីវិតទាំងអស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។ អាជ្ញាធរ​​ឥណ្ឌូណេស៊ី​នៅរសៀលនេះ ក៏បានកំណត់ទីតាំង​ប្រអប់ខ្មៅទាំងពីរ​របស់​យន្ដហោះ Boeing 737 MAX 8 ​នៃអាកាសចរណ៍ Lion Air ផងដែរ ខណៈប្រតិបត្តិការ​ស្វែងរកសាកសពក៏ដូចជាតួយន្តហោះ អាចនឹង​ត្រូវចំណាយពេលយូរថ្ងៃ។ គួរជម្រាបថា យន្ដហោះ Boeing 737 MAX 8 មានជើង​ហោះ​ហើរលេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មាន​គោល​ដៅ​ធ្វើ​ដំណើរ​​ពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង​ផាងកាល ភីណាង (Pangkal Pinang), នៃកោះ បាងកា ប៊ែលីទុង (Bangka Belitung) នៃចង្កោម កោះស៊ូម៉ាត្រា​ ជាមួយអ្នកដំណើរ និងក្រុមពីឡុតសរុបទាំងអស់ ១៨៩នាក់ ក្នុងនោះមាន​មនុស្ស​វ័យជំទង់ […]
  • រថយន្តពាក់ស្លាក់ខេមរ:ភូមិន្ទ ជិះបុកម៉ូតូបញ្ច្រាស់ទិស បណ្ដាលឲ្យមនុស៤នាក់រងរបួសធ្ងន់ សង្ស័យម្ចាស់ស្រវឹង ប៉ោយប៉ែត ៖ ម្ចាស់រថយន្តពាក់ស្លាកខេមរ:ភូមិន្ទ សង្ស័យបើកបុករះម៉ូតូ បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១១ និង២៣នាទី យប់ថ្ងៃទី29 ខែតុលា ឆ្នាំ2018 នៅចំណុចB1 តាមបណ្ដោយផ្លូវលំចាក់បេតុង ស្ថិតនៅភូមិក្បាលស្ពាន1 សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចជំនាញប្រាប់ថា មុនកើតហេតុគេឃើញរថយន្តចង្កូតស្តាំ ម៉ាក Ford EVEREST មួយគ្រឿង ពណ៌ត្រេអ៊ី ស្លាកលេខ ខេមរភូមិន្ទ 092-1208 ដែលម្ចាស់ជាអ្នកបើកបរឈ្មោះ ប៉ែន ប្រុស ភេទប្រុស អាយុ43ឆ្នាំ មុខរបអាជីវកលក់ដូរផ្សារថៃ ស្នាក់នៅភូមិបាលិលេយ្យ2 សង្កាត់/ក្រុងប៉ោយប៉ែត បើកបរក្នុងស្ថានភាពស្រវឹង ចេញពីកម្មវីធីក្មុងទិសដៅពីជើង ទៅត្បូង ចំណែកម៉ូតូជនរងគ្រោះ បើកម៉ូតូម៉ាក Honda Dream សង់ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីត្បូង ទៅជើង បញ្ច្រាស់ទិស លុះដល់ចំណុចកើតហេតុ រថយន្តបង្ករបើកជែងម៉ូតូកង់បី ក៏ជ្រុលចង្កូតបុកម៉ូតូចំពីមុខ បណ្ដាលភាគីខាងម៉ូតូរងរបួសធ្ងន់តែម្តង។ ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ មានគ្នា04នាក់ ក្មេង02នាក់ ស្រីទាំងអស់ (រងរបួសធ្ងន់)។ ភ្លាមនោះកម្លាំងអន្តរាគមន៍វរៈ911 […]
  • សូមត្រៀមទឹកទុក! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅតំបន់មួយចំនួននៅសង្កាត់ចោមចៅ ក្នុងខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ រយៈពេលខ្លីប្រមាណ៤ម៉ោង ដោយសារតែអ្នកជំនាញ នឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖
  • ឆ្មក់ចាប់មុខសញ្ញាជួញដូរគ្រឿងញៀន០២នាក់ ដកហូតវត្ថុតាងមួយចំនួន ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាប្រើប្រាស់ រក្សាទុក និងជួញដូរគ្រឿងញៀន ចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ ធ្វើការឆ្មក់បង្ក្រាប ខណៈមុខសញ្ញាខាងលើ កំពុងចរាចរណ៍គ្រឿងញៀន ក៏ពើបប្រទះជាមួយកម្លាំងនគរបាលធ្វើការល្បាតប្រទះឃើញ ក៏ឃាត់ និងដកហូតបានវត្ថុតាងម៉ាទឹកកកមួយចំនួនផងដែល កាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំ ភូមិត្រពាំងរំដេញ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកបាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនមុខសញ្ញាខាងលើ គឺកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានសហការជាមួយកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ប៉ុស្តិឃុំនិទាន ធ្វើការល្បាតប្រទះឃើញក៏ធ្វើការបង្រ្កាបជាក់ស្តែង មុខសញ្ញាប្រើប្រាស់ ចែកចាយ រក្សាទុក និងជួញដូរគ្រឿងញៀនខុសច្បាប់។ នគរបាលស្រុកដដែលបាននិយាយអោយដឹងថា មុខសញ្ញាសង្សយ័ចំនួន០២នាក់ ដែលនគរបាលឃាត់នោះ ទី០១. មានឈ្មោះ ម៉េញ ឆានី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ភូមិត្រពាំងរំដេញ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី០២. មានឈ្មោះ ស៊ាន ពុទ្ធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ភូមិត្រពាំងទូក ឃុំនិទាន […]
  • ស្គាល់អត្តសញ្ញាណក្រុមស្រីៗ ដែលគេសន្និដ្ឋានថាជាជនជាតិចិន ហើយរត់ស្រាតពេញសមុទ្រហើយ ហ្វេសប៊ុក ៖ នៅថ្ងៃទី២៥ ខែតុលានេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានចាប់អារម្មណ៍យ៉ាងខ្លាំងរហូតដល់មានមនុស្សរាប់ម៉ឺននាក់ ស៊ែរចែករំលែកនូវរូបថតប៉ុន្មានសន្លឹក បង្ហាញពីសកម្មភាពនារីស្រស់ស្អាតវ័យក្មេងម្នាក់ ទៅបីនាក់ ស្រាតខោអាវអស់រលីងពីខ្លួន ហើយរត់លេងលើឆ្នេរសមុទ្រយ៉ាងសប្បាយ ដែលសកម្មភាពនេះ ត្រូវបានអ្នកលេងហ្វេសប៊ុកខ្លះសន្មត់ថា ជាសកម្មភាពរបស់នារីជនជាតិចិន នៅលើទឹកដីខេត្តកំពង់សោម។ សូមជំរាបផងដែរថារូបថតបង្ហាញពីសកម្មភាពឥតកេរ្តិ៍ខ្មាសរបស់នារីខាងលើនេះ មិនមែននៅកំពង់សោមឡើយ ហើយក៏មិនមែនជានារីជនជាតិចិនដែរ ពោលគឺកើតឡើងនៅក្នុងប្រទេសវៀតណាមឯនោះ។ យោងតាមប្រភពព័ត៌មាន phunuvagiadinh របស់វៀតណាមបានឱ្យដឹងថា នារីស្រស់ស្អាតជនជាតិវៀតណាមខាងលើនេះ បានស្រាតសម្លៀកបំពាក់អស់ពីខ្លួន ហើយរត់លេងទឹកសមុទ្រយ៉ាងសប្បាយរីករាយ ពុំខ្វល់ពីភ្នែកមហាជនប្រុសស្រី ចាស់ក្មេង រាប់រយនាក់សំឡឹងមករកនាងឡើយ ដែលទង្វើនេះបានកើតឡើងនៅឆ្នេសមុទ្រ Cổ Thạch ខេត្ត Bình Thuận ប្រទេសវៀតណាម។ ក្រោយពីរូបថតទាំងនេះបានចរាចរណ៍ពេញបណ្ដាញសង្គម ក្នុងប្រទេសវៀតណាមហើយនោះ មានប្រជាពលរដ្ឋវៀតណាមយ៉ាងច្រើន​ បានខឹងសម្បាយ៉ាងខ្លាំង ថាជាទង្វើខ្វះសីលធម៌មួយ ព្រោះនៅឆ្នេរ Cổ Thạch មិនមែនមានតែនាងម្នាក់ទេ គឺមានទាំងមនុស្សចាស់ និងកូនក្មេងផងដែរដែលទៅកម្សាន្ត ដូចនេះគួរតែចេញមុខសូមទោសដល់ពួកគាត់ផង។ នាថ្ងៃទី២៥ ខែតុលា ម្សិលមិញនេះដែរ លោកអភិបាលក្រុងព្រះសីហនុ អ៊ី សុខឡេង បានធ្វើការបកស្រាយ និងបដិសេធតាមរយៈកាសែតក្នុងស្រុកថា […]
  • ស្ទាវតណ្ហាឡើងខ្លាំង ទប់មិនបានលើកក្មេងស្រីអាយុ១០ឆ្នាំយកទៅរំលោភ ត្រូវបាននគរបាលឃាត់ ខេត្តកំពង់ស្ពឺ ៖ ស្ទាវឡើងក ស្រេកឃ្លានតណ្ហាទប់មិនជាប់ បានចូលទៅលើកក្មេងស្រីអាយុ១០ឆ្នាំ ដែលកំពុងតែដេកលង់លក់ជាមួយបងស្រី  យកទៅរំលោភសេពសន្ថវៈសម្រេចខ្លួនឯង ខណៈដែលឪពុកម្តាយក្មេងស្រីរងគ្រោះមិននៅផ្ទះ អាស្ទាវឃើញឱកាសល្អ ក៏ចូលទៅលើកយកទៅក្រោយផ្ទះចម្ងាយជាង១០០ម៉ែត្រ ធ្វើការរំលោភសេពសន្ថវៈ ពេលនោះក្មេងស្រីជាបងងើបឡើងមិនឃើញប្អូនស្រី ក៏ស្រែកហៅរកអោយអ្នកភូមិ និងសាច់ញាតិជួយរកប្អូន អាស្ទាវបានឮក៏លើកខោរត់ព្យាយាមគេចខ្លួន ប៉ុន្តែសំណាងមិនល្អ ព្រះមិនជួយ ត្រូវកម្លាំងនគរបាលប៉ុស្តិឃុំ  សហការជាមួយកម្លាំងនគរបាលស្រុកឧដុង្គ ធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង០៩ និង១៥នាទី យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅក្នុងភូមិអង្គ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ បើតាមសម្តីមន្ត្រីនគរបាលស្រុកឧដុង្គ បាននិយាយអោយដឹងថា ស្ទាវស្រេកឃ្លានតណ្ហា ដែលឃាត់ខ្លួនបាននោះ មានឈ្មោះ ឈន ឌីណា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិអង្គ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ (ស.ម ន) អាយុ១០ឆ្នាំ នៅក្នុងឃុំ ស្រុកឧដុង្គ។ ក្រោយពីធ្វើការឃាត់ខ្លួនបាន ស្ទាវខាងលើបានសារភាពថាមកពីរូបគេផឹកស្រាស្រវឹង ហើយមានអារម្មណ៍ថាចង់រួមភេទ ក៏នឹកឃើញដឹងថាក្មេងស្រីរងគ្រោះដេកលក់តែ២នាក់បងប្អូនប៉ុណ្ណោះ ដោយម្តាយឪពុកមិននៅផ្ទះនោះ ខ្លួនក៏បានចូលទៅលើកក្មេងស្រីរងគ្រោះខាងលើ យកទៅខាងជើងផ្ទះចម្ងាយជាង១០០ម៉ែត្រ ហើយបានស្រាតខោរបស់គេយកលឹង្ហរបស់គេដាក់បញ្ចូលទៅក្នុងប្រដាប់ភេទរបស់ក្មេងស្រី […]
  • ក្មេងស្រីអាយុ15ខែម្នាក់ ដើរទៅតាមជីដូនបេះម្អម រអិលជើងធ្លាក់ចូលទឹកស្រះ លង់ស្លាប់គួរឲ្យសង្វែគ ខេត្ដព្រៃវែង ៖ ក្មេងស្រីអាយុ15ខែម្នាក់ ដើរទៅតាមជីដូនបេះម្អមនៅវាលស្រែ តែរអិលជើងធ្លាក់ចូលទឹកស្រះ លង់ស្លាប់គួរឲ្យសង្វែគ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រហែល1 និង30នាទី រសៀលថ្ងៃទី25​ ខែតុលា ឆ្នាំ2018 នៅចំណុចស្រះទឹកក្រោយផ្ទះ ស្ថិតក្នុងភូមិព្រៃជ្រុំ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។ ក្មេងស្រីរងគ្រោះឈ្មោះ ខ្វី សូរិយា អាយុ15ខែ រស់នៅជាមួយជីដូនឈ្មោះ ឈាង ផល អាយុ52ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។ តាមរបាយបានបញ្ជាក់បន្ថែមថា នៅមុនពេលកើតហេតុ ជីដូនបានដើរទៅបេះម្អមនៅវាលស្រែខាងក្រោយផ្ទះ ដោយមិនបានដឹងថាចៅ (ក្មេងស្រីរងគ្រោះ) ដើរទៅតាមក្រោយនោះទេ លុះពេលត្រឡប់មកផ្ទះវិញបាត់ចៅ បកទៅរកវិញប្រទះឃើញចៅនៅក្នុងទឹកស្រះ ក៍ស្ទះទៅស្រង់់ចៅឡើងគោក តែជាអកុសល់ក្មេងស្រីរងគ្រោះបានឈ្លក់ទឹកស្លាប់បាត់ទៅហើយ។ ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ រួចបញ្ជាក់ថាក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយសាររអិលជើងធ្លាក់ចូលទឹកស្រះខ្លួនឯងប្រាកដមែន។ បន្ទាប់មកសមត្ថកិច្ចក៍បានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕ សុឹម សាន់
  • បំពុលឆ្កែងាប់៣ លួចរថយន្តបានសម្រេច ចង់សាកកម្លាំងជាមួយលោកអធិការនគរបាលស្រុកបសេដ្ឋថ្មី ខេត្តកំពង់ស្ពឺ ៖ រថយន្តប្រភេទដឹកឥវ៉ាន់ (ផលិតនៅប្រទេសកូរ៉េ) មួយគ្រឿង ត្រូវបានក្រុមចោរធ្វើសកម្មភាពកាត់របងដែក និងបំពុលសត្វឆ្កែបណ្តាលអោយងាប់ចំនួន០៣ក្បាល រួចធ្វើសកម្មភាពលួចយកទៅបាត់ គេចខ្លួនដោយសុវត្ថិភាព ខណៈដែលលោក អ៊ុ ចំរើន ជាអធិការនគរបាលស្រុកបសេដ្ឋទើបឡើងកាន់តំណែងមិនទាន់បានមួយខែផង ក្រុមចោរចង់សាកល្បងកម្លាំងទៅហើយ។ ហេតុការណ៍ក្រុមចោរលួចយករថយន្ត ចង់សាកកម្លាំងជាមួយអធិការស្រុកបសេដ្ឋថ្មីរូបនោះ កើតឡើងកាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចស្ថានីយ៍ប្រេងមួយកន្លែង ក្នុងភូមិព្រៃស្រួល ឃុំពោធិអង្គ្រង ស្រុកបេសដ្ឋ ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាល បាននិយាយអោយដឹងថា មានករណីលួចមានស្ថានទំងន់ទោស គឺក្រុមចោរបំពុលឆ្កែងាប់៣ក្បាល (លួចរថយន្តគេចខ្លួនបាត់) បង្ករដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០៣នាក់ បានធ្វើសកម្មភាពបំពុលឆ្កែងាប់អស់ចំនួន០៣ក្បាល  កាត់រនាំងដែកដែលបិតបាំងការាស់សាំង (ស្ថានីយ៍ប្រេង) ចូលលួចយករថយន្ត១គ្រឿង ម៉ាកហុីយ៉ាន់ដាយពណ៌ស លេខម៉ាសុីន ០០៩២៥៨ លេខតួ២៥០០៩២ (ជាប្រភេទរថយន្តផលិតនៅប្រទេសកូរ៉េ) ដែលជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ សៀក ប្រាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាថៅកែស្ថានីយ៍ប្រេងខាងលើ រស់នៅភូមិព្រៃស្រូល ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានចាក់សោទុកនៅក្នុងការ៉ាស់សាំង ស្ថិតនៅចំណុចគីទ្បូម៉ែត្រ៦០ ផ្លូវជាតិលេខ៣។ ក្រុមចោរបានយករថយន្ដរួច […]
  • Real Madrid នឹងបង់ប្រាក់ជាង ១០លានដុល្លារទៅឲ្យ Chelsea បើតែងតាំងលោក Conte ដឹកនាំ ម៉ាឌ្រីដ ៖ ក្លឹបដែលមានមូលដ្ឋានក្នុងទីក្រុង Madrid កំពុងទាក់ទងអ្នកចាត់ការវ័យ ៤៩ឆ្នាំ សញ្ជាតិអ៊ីតាលី Antonio Conte ដើម្បីមកជំនួសកន្លែងគ្រូបច្ចុប្បន្ន Julen Lopetegui ក្រោយលោកដឹកនាំមិនសូវបានលទ្ធផលល្អ ដោយកំពុងស្ថិតនៅលេខ៧ ក្នុងតារាងពិន្ទុ La Liga នៅឡើយ ជាមួយនឹងការឈ្នះតែ ៤ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៩ប្រកួតកន្លងទៅ នារដូវកាលឆ្នាំ២០១៨-២០១៩នេះ។ ក្លឹបតោខៀវ Chelsea របស់អង់គ្លេស នឹងបានប្រាក់ប្រមាណ ៩លានផោន ស្មើនឹង ១១.៥៩លានដុល្លារ ប្រសិនបើក្លឹប អេស្ប៉ាញ Real Madrid តែងតាំងលោក Antonio Conte ធ្វើជាអ្នកចាត់ការថ្មី និងជាបេក្ខភាពធំម្នាក់សម្រាប់ក្លឹបផងដែរ។ យ៉ាងណាក្ដីបើតាមការរាយការណ៍ពីសារព័ត៌មាន Metro បានឲ្យដឹងថា Real Madrid នឹងបង់ប្រាក់សំណងជាង ១០លានដុល្លារ ដែលជាផ្នែកមួយនៃកិច្ចសន្យារវាងក្លឹប និងលោក Conte នាពេលកន្លងមក។ Real Madrid កំពុងតែបារម្ភ ព្រោះពួកគេអាចត្រូវប្រជែងយក Conte ប្រសិនបើមានក្លឹបដទៃទៀតចាប់អារម្មណ៍លើលោក Conte […]
  • ជំពាក់ប្រាក់ថ្លៃគ្រឿងសំអាងការកូន បែកគំនិតកុហក់ប្ដី និងសមត្ថកិច្ច ថាជាករណីប្លន់ ក្រុងប៉ោយប៉ែត ៖ ស្ត្រីម្នាក់ត្រូវកម្លាំងនៃស្នការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហៅសួរនាំ បន្ទាប់ពីកុហកប្ដី និងសមត្ថកិច្ច ថាចោរប្លន់យកទ្រព្យសម្បតិ កាលពីរសៀលថ្ងៃទី២៣​ និង២៤ ខែតុលា ឆ្នាំ២០១៨​នេះ នៅភូមិបន្ទាយមានរិទ្ឋ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ស្ត្រីដែលកុហកប្ដី និងសមត្ថកិច្ចនោះ មានឈ្មោះ បុន ចន្តា អាយុ៣៧ឆ្នាំ ចំណែកប្ដីក្រោយឈ្មោះ​ ចាន់ ផាត អាយុ៤០ឆ្នាំ រស់នៅភូមិកើតហេតុ។ សមត្ថកិច្ចបញ្ជក់ថាស្ត្រីខាងលើ ពេលសួរនាំបានកុហកថាមានជនល្មើសមិនស្គាល់មុខចំនួន02នាក់ បិតមុខជិត ប្រដាប់ដោយអាវុធខ្លីចំនួន 01ដើម បានចូលក្នុងផ្ទះខ្លួន (បុន ចន្ថា) នៅភូមិខាងលើធ្វើសកម្មភាពភ្ជង់សំឡុតគំរាម មិនអោយខ្លួនស្រែក យកខ្សែភ្លើងចងដៃ និងយកស្គុតរុំមាត់ពីរនាក់កូនស្រី បន្ទាប់មកចូលទៅក្នុងបន្ទប់យកទ្រព្យសម្បត្តិអស់រួមមាន៖ – ខ្សែកមាស01ខ្សែ ទំងន់05ជី – ខ្សែដៃមាស01ខ្សែ ទំងន់1តម្លឹង – ចិញ្ជៀនមាស01វង់ ទំងន់05ជី – ខ្សែដៃប្លាកទីន01ខ្សែ ទំងន់03ជី – ខ្សែកប្លាកទីន01ខ្សែ ទំងន់4ជី7ហ៊ុន – […]
  • ទៅបង់សំណាញ់មិនបានត្រី បានសាកសពរបស់តា និងចៅ២នាក់ ខេត្តពោធិ៍សាត់​៖​ សាកសពតា និងចៅ ត្រូវបាន​អ្នកនេសាទទៅបង់សំណាញ់ប្រទះឃើញក្នុងទឺ​ក​ស្ទឹង​ សង្ស័យថាជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ (​តា និង​ចៅ​)​ នាំ​គ្នា​ទៅ​ឲ្យ​ទឹក​ក្របីត្រង់ចំណុច​ក្នុងទឹកស្ទឹង​ធ្លា​ម្អម​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឃ្លៃ​ ឃុំ​បឹង​កន្ទួត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់ ហើយលង់ស្លាប់​។​ ប្រពន្ធ​ជន​រង​គ្រោះ​ អ្នកស្រី​ ឌី​ ណា​រី​ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ប្តី​របស់​គាត់​បាន​នាំ​ចៅ​ទៅ​ឲ្យ​ទឹក​ក្របី​ នៅ​ស្ទឹង​ខាងកើត​ផ្ទះ​ ចម្ងាយ​៥០​ម៉ែត្រ​ មួយសន្ទុះ​ក្រោយមក​ ស្រាប់​មាន​អ្នកស្រុក​រត់​មក​ប្រាប់​ថា​ ២​នាក់​តា​ និង​ចៅ​បាន​លង់ទឹក​ស្លាប់​ នៅ​ក្នុង​ស្ទឹង​ ភ្លាមៗ​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​ និង​សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើតហេតុ​។​ ​​បុរសជាអ្នកភូមិ ​ឈ្មោះ​ សោ​ន​ សា​រ៉ា​ន់​ ដែលបានប្រទះឃើញសាកសពជនរងគ្រោះ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​​ថា​ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​​ គាត់​បានទៅ​បង់សំណាញ់​នៅ​ក្នុង​ស្ទឹង​ ស្ថិត​នៅ​ចំណុច​កើតហេតុ​ ក៏បាន​ឃើញ​សាកសព​មនុស្ស​គាត់ ក៏​ស្រែកហៅ​ឲ្យ​គេ​ជួយ​មុជ​រាវរក ក៏​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​២​នាក់​ (​តា​និង​ចៅ​ នៅ​ក្នុង​ទឹក​)​។​ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ ១/​ ឈ្មោះ​ នី​ម​ ស៊ី​ណែ​ត​ ភេទ​ប្រុស​ អាយុ​៤​ឆ្នាំ​ ត្រូវជា​ចៅ​ និងទី​២/​ ឈ្មោះ​ ​ម៉ឹង​ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)