ថ្ងៃ អង្គារ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រថយន្តដឹកពោត បំផ្លាញស្ពានជីប្រង ស្រុតបាក់រាបដល់ដី ខ្មែរមិនមែនដុតពោតទេគឺដឹកឈើ ខេត្តកំពង់ឆ្នាំង ៖ ស្ពានបេឡេមួយកន្លែង​ ដែលគេសាងសង់បណ្ដោះអាសន្នជាស្ពានថ្មី បានបាក់ទាំងស្រុង កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិជីប្រងឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយសារតែរថយន្តដឹកពោតលើសចំណុះមួយគ្រឿង បើកឆ្លងកាត់។ ក្រុមសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កខាងលើ បានដឹកពោតក្នុងដំណើរពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបាក់ស្ពានបេឡេ ដែលគេសាងសង់បណ្ដោះអាសន្ន សម្រាប់ឲ្យធ្វើដំណើរ ដោយសារស្ពានចាស់នៅទីនោះ ក្រសួងសាធារណការកំពុងតែរុះរើនិងសាងសង់ស្ពានថ្មី។ ប្រភពដដែលបានបន្តថា រថយន្តបង្ករពាក់ស្លាកលេខ ភ្នំពេញ 3B-9203 ដែលគេបានដឹងថាម្ចាស់ពោតដឹក តាមរថយន្តខាងលើ មានឈ្មោះ ឆន ចិន្ដា អាយុ38ឆ្នាំ មានទីលំនៅខេត្តព្រៃវែង។ ក្រោយពេលកើតហេតុម្ចាស់រថយន្តខាងលើ មិនបានទំនាក់ទំនងជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានទេ ដោយបានអះអាងថាការធានាជួសជុលស្ពាននោះឡើងវិញ ហើយក៏បានទាក់ទងខាងមន្ទីរសាធារណការដោយខ្លួនឯង។ ក្រោយពីអូសរថយន្តរួចរាល់ហើយ ក៏បានបន្តដំណើរទៅមុខទៀត។ ដោយឡែកប្រភពក្រៅផ្លូវការមួយទៀតបានឲ្យដឹងថា ករណីនេះសង្ស័យថារថយន្តបង្កមិនមែនដឹកពោតទេ តែជារថយន្ដដឹកឈើ៕
  • សមត្ថកិច្ចឃាត់​ អប់រំ ​ក្រុម​ក្មេង​ទំនើងជិះម៉ូតូកែឆ្នៃសុីមាំង​ឮខ្លាំង បង្កការរំខានដល់អ្នក​ដទៃ និងប៉ះពាល់សណ្ដាប់ធ្នាប់​សង្គ​ម​ ខេត្តកំពង់​ស្ពឺ​ ៖​ ក្រុម​ក្មេង​ទំនើង តែងតែ​បង្កការអុកឡុកក្នុងមូល​ដ្ឋាន​ក្រុង​ច្បារមន​ និងស្រុកសំរោងទង ​កន្លងមកពេលនេះ ត្រូវ​បាន​កងកម្លាំងនគរបាល​ ធ្វើការ​ឃាត់បង្រ្កាបបានជា​បន្ដបន្ទាប់​ ជាក់ស្តែង​នាថៃ្ងទី១០ និងថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ​កន្លងទៅ កំលាំង​នគរបាល​អធិការ​ដ្ឋាន​ស្រុក​សំរោង​ទង​ ឃាត់បានចំនួន​០២គ្រឿង​ នៅលើផ្លូវលេខ​13​0 ស្ថិតក្នុងភូមិអំពិលផ្អែម ឃុំរលាំងចក​ ១- ម៉ាក MSX ពណ៍ក្រហម ពាក់ស្លាកលេខ​ 1GM-57​9​7 ជារបស់ឈ្មោះ សៅ រដ្ឋា ភេទប្រុស អាយុ​១៧​ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពេជ្រមុន្នី ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​។ ទី២- ម៉ាក MSX ពណ៍ផ្កាឈូក គ្មានស្លាកលេខ ជារបស់ឈ្មោះ ស៊ុន តាក់ ភេទប្រុស អាយុ​១៧ឆ្នាំ ​មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងប្រិយ៍ ឃុំសែនដី ស្រុ​ក​សំរោងទង បញ្ជូន​មកអធិការដ្ឋាន ដើម្បីធ្វើ​កិច្ចសន្យា​អប់រំ បញ្ឍប់​សកម្មភាព​។ នាថៃ្ងអាទិត្យទី១១ ខែ​វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ […]
  • រថយន្ត២គ្រឿងព្រលះគ្នាពេញទំហឹង ម្ខាងខ្ទេចមុខ​ ម្ខាងក្រឡាប់ផ្អារជើង សំណាងល្អមិនមានមនុស្សរងរបួស ខេត្ដព្រៃវែង ៖ រថយន្ត២គ្រឿងបានបើកបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៩ និង៤៥នាទី យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ8 ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ70-71 ស្ថិតក្នុងភូមិព្រព្នៅ ឃំុព្រព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកលុចស៊ីស ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2W-4940 បើកបរដោយឈ្មោះ រិន រស្មី ភេទប្រុស អាយុ25ឆ្នាំ មានទីលំនៅភូមិខោប សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំព់ស្ពឺ ធ្វើដំណើពីជើង ទៅត្បូង។ លុះមកដល់កន្លែងកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅបុករថយន្ត១គ្រឿងទៀត ម៉ាកវ៉េអង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 4A-4120 ដឹកគ្រឿងអេឡិចត្រូនិច ដែលបើកបរដោយឈ្មោះ កេន កៅ ភេទប្រុស អាយុ37ឆ្នាំ មានទីលំនៅភូមិត្រពាំងធំ ឃំុរនាម ស្រុកត្រាំង ខេត្តតាកែវ ដែលកពុងបើកបកាត់ទទឹងផ្លូវ ពេញទំហឹងបង្កឲ្យរថយន្តម៉ាកលុចស៊ីស រងការខូចខាតផ្នែកខាងមុខ។ ចំណែកឯរថយន្តម៉ាកវ៉េអង […]
  • មោទនភាពជាតិខ្មែរ! ទូក «ង» វែងជាងគេរបស់ខ្មែរ បានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ ខេត្ដព្រៃវែង ៖ ជាមោទនភាពថ្មីមួយទៀតហើយ សម្រាប់ជាតិ និងប្រជាជនរបស់កម្ពុជា​ ដោយទូក «ង» វែងជាងគេដែលផលិតដោយកូនខ្មែរ ដែលមានប្រវែងជិត១០០ម៉ែត្រ និងមានចំណុះទូកជិត២០០នាក់នោះ ត្រូវបានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ពិធីបំបែកកំណត់ត្រាពិភពលោកនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី និងមានការចូលរួមពី លោក Pravin Patel អ្នកវិច្ឆ័យ World Guinness Record ដែលប្រារព្ធធ្វើនៅតំបន់អ្នកលឿងត្រើយខាងកើត។ សម្រាប់ពិធីដែលជាមោទនភាពថ្មីរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរនេះ ក៏មានការចូលរួមពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការផលិតទូក «ង» វែងជាងគេនៅលើពិភពលោក ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ លោក […]
  • ភ្នាល់លុយមាន់ជល់ កើតជម្លោះពាក្យសម្តី ក្លាយជាហិង្សា កាប់គ្នាស្ទើរដាច់ដៃម្ខាង ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានរងរបួសដៃឆ្វេងធ្ងន់ធ្ងរ ហើយត្រូវបានដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង ដោយសារតែមាន ក្រុមជល់មាន់ចំនួន ២ក្រុម បានបង្កជម្លោះពាក្យសម្តីជាមួយគ្នា រឿងភ្នាល់លុយចាញ់ និងឈានទៅដល់ការយកកាំបិតមកកាប់ដៃឆ្វេងបុរសម្នាក់ ស្ទើរដាច់ប្រអប់ដៃ ដោយសារតែស៊ីសងលុយគ្នាមិនត្រូវ ទើបប្តឹងអោយសមត្ថកិច្ចតាមចាប់ក្រុមអ្នកបង្កផងដែរ។ ហេតុការណ៍លេងភ្នាល់លុយមាន់ជល់ ឈានដល់កាប់គ្នានេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចកន្លែងលួចលាក់ជល់មាន់១កន្លែង ក្នុងព្រៃខាងកើតភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់បុរសរងគ្រោះ ដែលរត់ទៅប្តឹងមន្ដ្រីនគរបាលមូលដ្ឋាននោះ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅ​ក្រុមជល់មាន់ចំនួន០២ក្រុម បាននាំគ្នាមកលួចលាក់លេងល្បែងជល់មាន់ ភ្នាល់លុយកាក់ថែមទៀតផង ពេលនោះស្រាប់តែមាន់ជល់ចាញ់ ក៏បានបង្កជម្លោះពាក្យសម្តីជាមួយគ្នា ហើយក៏ក្លាយទៅជាហិង្សា និងឈានទៅដល់ទាញកាំបិតកាប់ទៅលើបុរសម្នាក់ ស្ទើរដាច់ប្រអប់ដៃខាងឆ្វេងទៅហើយ រួចក៏គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុបុរសរងគ្រោះបានទៅព្យាបាល និងដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ច ស្វែងរកចាប់ខ្លួនផងដែរ។ នគរបាលមូលដ្ឋានបាននិយាយថា មូលហេតុនាំឲ្យគ្រោះថ្នាក់នេះដោយសារតែក្រុមទាំង២ បានជល់មាន់ជាមួយគ្នា ប៉ុន្ដែស្នើគ្នាមិនស៊ីសង ទើបភាគីម្ខាងទៀតមិនព្រម ក៏បង្កជម្លោះកាប់គ្នាបណ្តាលឲ្យកាប់គ្នារងរបួសបែបនេះតែម្ដងទៅ។ មន្ដ្រីនគរបាលបានបន្ថែមថា បុរសរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ ប៊ុន សីហ (ហៅតែ) អាយុ២៦ឆ្នាំ មុខរបរជាអ្នករកស៊ី […]
  • យកម៉ូតូមិត្តភ័ក្រ្តទៅបញ្ចាំលេងល្បែង ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ប៉ោយប៉ែត ៖ បុរសម្នាក់យកម៉ូតូមិត្ត័ភក្រ្តទៅបញ្ចាំ យកប្រាក់ចូលលេងល្បែងក្នុងកាស៊ីណូ ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនកាលពីវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ពស.២៥៦២ ត្រូវនិងថ្ងៃទី៨ វិច្ឆិកា ២០១៨ នៅចំណុចដើមស្រល់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យមានឈ្មោះ រុំ សារ៉េត ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅ និងមុខរបរមិនពិតប្រាកដ។ នៅក្នុងប្រតិបត្តការខាងលើនោះដឹកនាំបញ្ជាដោយលោកធិន ស៊ិនដេតអធិការនគរបាលក្រុងប៉ោយប៉ែត។ យោងតាមរបាយការណ៍នគរបាលបញ្ជាក់ថា បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះ ប្រាប់ភិនភាគលក្ខណ:សំគាល់ កម្លាំងសន្តិសុខកាសីុណូ បានប្រទះឃើញជនសង្ស័យខាងលើ កំពុងដើរនៅកែងកាសីុណូ១៨ជាន់ ក៏ហៅសួរហើយដឹកជនសង្ស័យខាងលើមកឲ្យអង្គុយដើម្បីសួរនាំ ស្រាប់តែជនសង្ស័យរត់បង្ករការភ្ងាក់ផ្អើល ពេលនោះកម្លាំងសន្តិសុខក៏ដេញតាមចាប់បានមកវិញ ប្រគល់ជូនកម្លាំងសមត្ថកិច្ច យកមកសួរនាំតែម្ដង។ ក្រោយមកកម្លាំងបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលក្រុង ធ្វើការសាកសួរ។ ជនសង្ស័យឈ្មោះ រុំ សារ៉េត បានសារភាពថា កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨ ខ្លួនបានធ្វើសកម្មភាពចូលលួចម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ លេខតួលេខម៉ាសីុន […]
  • ទូក «ង» វែងជាងគេ របស់កម្ពុជាដែលផ្ទុកចំណុះជិតស្មើរយន្ដហោះមួយគ្រឿង នឹងរៀបចំពិធីបំបែកកំណត់ពិភពលោក ថ្ងៃទី១២ វិច្ឆិកានេះ រាជធានីភ្នំពេញ ៖ ​ពិធីបំបែកកំណត់ត្រាទូក «ង» វែងជាងគេនៅលើពិភពលោក នឹងត្រូវរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដែលនឹងប្រារព្ធនៅតំបន់អ្នកលឿងត្រើយខាងកើត ខេត្តព្រៃវែង។ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការកសាងទូក «ង» វែងជាងគេ នៅលើពិភពលោក បានឲ្យដឹងថា ទូក «ង» របស់កម្ពុជាដែលត្រៀម បំបែកឯកទគ្គកម្មនេះ ត្រូវបានប្រសិទ្ធនាមថា «កម្ពោជិកបុត្តាខេមរាតរី» ដែលមានអត្ថន័យថា «ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា»។ ទូកងនេះ ប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤​ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ដែលផ្ទុកបានចំណុះ រហូត​ដល់១៧៩នាក់ឯណោះ ដោយ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក ហើយទូក​ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត។ លោក ស សុខា ក៏បានបញ្ជាក់ផងដែរថា គិតចាប់តាំងពីដំណើរការសាងសង់ រហូតមកដល់លេចចេញជារូបរាងទូកជាស្ថាពរនេះ គឺមានរយៈពេលជិត៧ខែ ពោលមានចំនួន១៩២ថ្ងៃ ដោយមានទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ ដែលរស់នៅជុំវិញខេត្តព្រៃវែង សមាជិក ស.ស.យ.ក សរុបចំនួន​១៤,០០០​នាក់ ​បានចូលរួមកសាង […]
  • មិនទាន់បញ្ចប់ការរកសាកសពអ្នកស្លាប់ផង ក្រុមហ៊ុន Lion Air ជួបគ្រោះថ្នាក់ជាថ្មីទៀតមុនហោះហើរ ឥណ្ឌូនេស៊ី ៖ យន្តហោះមួយគ្រឿងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានបើកបុកនឹងបង្គោលមួយ នៅឯអាកាសយាន្តដ្ឋាន Fatmawati ស្ថិតក្នុងទីក្រុង Bengkulu ឥណ្ឌូនេស៊ី នៅថ្ងៃពុធ ខណៈកំពុងត្រៀមហោះហើរឡើង ឆ្ពោះទៅកាន់ទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយឲ្យដឹង នៅយប់ថ្ងៃទី៧ ខែវិច្ឆិកានេះ។ ​ហេតុការណ៍បុកនេះបានបណ្តាលឲ្យស្លាបខាងឆ្វេងយន្តហោះ ដាច់បាក់បែក ព្រមទាំងបានបណ្តាលឲ្យ ជើងហោះហើរដែលពាក់ព័ន្ធ ធ្វើការពន្យារពេលផងដែរ។ ​ដោយបញ្ជាក់ប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មាន ក្រុមហ៊ុន Lion Air បានឲ្យដឹងថា យន្តហោះមួយគ្រឿងផ្សេងទៀត ត្រូវបានបញ្ជូនទៅ ដើម្បីដឹកជញ្ជូនជំនួស ក្រុមអ្នកធ្វើដំណើរចំនួន១៤៣នាក់ នៃជើងហោះហើរ JT633 របស់ក្រុមហ៊ុន Lion Air ឆ្ពោះទៅកាន់ទីក្រុង Jakarta។ ​​គួរជម្រាបថា ហេតុការណ៏នេះបានកើតឡើង ស្របពេលដែល ក្រុមអាជ្ញាធរកំពុងបន្តការស្វែងរកសាកសព នៃក្រុមអ្នកធ្វើដំណើរលើយន្តហោះ Lion Air ជើងហោះហើរ JT610 ដែលបានធ្លាក់ ចូលទៅក្នុងទឹកសមុទ្រ […]
  • ជិះម៉ូតូវ៉ាចែងមិនប្រយ័ត្ន ដួលខ្ទាតចូលក្រោមរថយន្ដ កិនខ្ទេចខ្លួនអស់ ស្លាប់យ៉ាងអាណោចអាធម៌ ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ និងរថយន្តប៉ែនដឹកដី បណ្តាលអោយមនុស្សស្លាប់០១នាក់ កើតឡើងកាលថ្ងៃទី០៧ ខែ វិច្ជិកា ឆ្នាំ2018 វេលាម៉ោង១៤ និង១០នាទី នៅចំណុចផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិ សាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរដោយរថយន្តបែនដឹកដី ជិះទៅបុកម៉ូតូពេញទំហឹង អូសប្រមាណ២០ម៉ែត្រ បណ្តាលអោយអ្នកជិះម៉ូតូបែកក្បាលស្លាប់ភ្លាមៗនឹងកន្លែង។ បើតាមសមត្ថកិច្ចបានអោយដឹងថា ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ជា សុងហេង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទិសដៅពីលិច ទៅកើត មកដល់ចំណុចកើតហេតុខាងលើ បានវ៉ាប៉ះដៃម៉ូតូម្ខាងទៀត បណ្តាលអោយខ្ទេតដួលនៅលើទ្រូងផ្លូវ ភ្លាមនោះមានរថយន្តប៉ែនដឹកដី ម៉ាក HYUNDAY ពណ៌ទឹកប្រាក់ ស្លាកលេខ កំពង់ចាម 3A-5751 កិនជនរងគ្រោះបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងគាប់ម៉ូតូក្រោមរថយន្ដអូសជាច្រើនម៉ែត្រ ខណៈបើកបរក្នុងទិសដៅស្របគ្នា បើកបរដោយឈ្មោះ ពត […]
  • សង្ស័យប្រច័ណ្ឌប្រពន្ធ បុរសចិត្តភ្លើងយកកូនកាំបិតអាករប្រពន្ធរបួសធ្ងន់ នគរបាលឃាត់ខ្លួន ខេត្តកំពង់ស្ពឺ ៖ បុរសជាប្តីចិត្តភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិសង្កាត់ស្វាយក្រវ៉ាន់ ធ្វើការឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត សង្ស័យបុរសជនដៃដល់ខាងលើ ប្រច័ណ្ឌប្រពន្ធ ហើយទប់កំហឹងមិនបាន ទាញកូនកាំបិតមកអាករប្រពន្ធ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ រួចបុរសជាប្តីដៃដល់ក៏ត្រូវបាននគរបាលធ្វើការឃាត់ខ្លួនផងដែល កាលពីវេលាម៉ោង០៧ និង៥០នាទី យប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ នគរបាលក្រុងច្បារមន បាននិយាយអោយដឹងថា នៅមុនឈានដល់ការឃាត់ខ្លួន មានការរាយការណ៍ពីប្រជាពលរដ្ឋ អ្នកធ្វើការងារសំណង់ជាមួយគ្នាថា មានករណីហឹង្សារនៅការដ្ឋានសាងសងសំណង់អាគារ ស្ថិតក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ករណីហឹង្សាក្នុងគ្រួសារ បុរសជាប្តីបានយកកូនកាំបិតមកអាករប្រពន្ធ ដែលមានឈ្មោះ ស្រីនី អាយុ៣២ឆ្នាំ បណ្តាលអោយមានរបួស មានមុខរបរជាកម្មករសំណង់ មានស្រុកកំណើតស្រុកមណ្ឌលគីរី ខេត្តមណ្ឌលគីរី រងរបួសត្រង់ករ និងត្រូវបានដឹកយកមកព្យាបាល។ ចំណែកបុរសជាប្តីជាជនសង្ស័យ មានឈ្មោះ សំ ភ័ណ្ឌ​ អាយុ៣១ឆ្នាំ ជាកម្មករដូចគ្នា មានស្រុកកំណើតភូមិត្រពាំងខ្យង ឃំុបាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់។ ហើយសព្វថ្ងៃនេះអ្នកទាំង២នាក់ ជាកម្មករសំណង់ស្នាក់នៅក្នុងការដ្ឋាន កន្លែងកើតហេតុខាងលើ។ ក្រោយពីកើតហេតុករណីខាងលេីនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកណ្ដាលយុត្តិធម៌ នៃស្នងការដ្ផាននគរបាលខេត្តកំពង់ស្ពឺ។ […]
  • ក្រឡាប់រថយន្តដឹកដំឡូងមីមួយគ្រឿង បង្កឱ្យមនុស្ស​៥នាក់របួសធ្ងន់ នៅស្រុកស្នួល ខេត្តក្រចេះ ៖ មនុស្សប្រុស​ ស្រី​ ចំនួន៥នាក់​ ក្នុងចំណោម២៧នាក់​ ដែលសុទ្ឋសឹងជាកម្មករលើកដំឡូងមី​ បានរងរបួសធ្ងន់​ បន្ទាប់ពីជនរងគ្រោះ បានជួបហេតុការ​ក្រឡាប់រថយន្តដឹកដំឡូងមី​ កាលពីរសៀលថ្ងៃទី៧ វិច្ឆិកា នេះ​ នៅលើផ្លូវជាតិ៧​៦ ត្រង់ចំណុចគីឡូម៉ែត្រ១៤​ ភូមិជើងឃ្លេ​ ឃុំ២ធ្នូ ស្រុកស្នួល​ ខេត្តក្រចេះ​។ អធិការនគរបាលស្រុកស្នួល​ លោក​ ចាន់​ សុខគីម​ បានឱ្យដឹងថា​ ករណី​គ្រោះថ្នាក់ចរចរណ៍ក្រឡាប់រថយន្តដឹកដំឡូងមី​ បង្កដោយខ្លួនឯងនេះ​ ​ បានបង្ក​ឱ្យមានកម្មករចំនួន៥នាក់​ ក្នុងចំណោម​ ២៧នាក់​ ដែលជិះលើរថយន្តនោះរងរបួសធ្ងន់​ ត្រូវបាននគរបាលបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក។ លោកបន្តថា​ រថយន្តបង្កបើកបរដោយឈ្មោះ​ សល់​ ភេទប្រុស​​ អាយុ​៤២ឆ្នាំ​ រស់នៅ​ភូមិជីពាំង ឃុំក្រែក​ ស្រុកពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ បានធ្វើដំណើរពីទិសខាងកើត​ ទៅទិសខាងលិច ដឹកកម្មករនៅលើរថយន្តនោះចំនួន ២៧នាក់​ លុះដល់ចំណុចកើតហេតុខាងលើ ផ្លូវមានសភាពចំណោទខ្លាំង និងអ្នកបើកបររវល់និយាយទូរសព្ទ័ ក៏រ៉េចង្កូតក្រឡាប់ធ្លាក់ចូលម្ខាងផ្លូវ បណ្តាលឲ្យកម្មកររងរបួសធ្ងន់​ ៥នាក់។ ​ ចំណែករថយន្តបង្កគ្រោះ​ ថ្នាក់ចរាចរណ៌ដោយខ្លួនឯង​ ម៉ាកហ៊ីយ៉ាន់ដាយ​ […]
  • ក្រុមហ៊ុនកាយដីភ្នំលៀប រកឃើញថាធ្វើអាជីវកម្មគ្មានច្បាប់ បង្កឲ្យធ្លាក់រថយន្ដស្លាប់មនុស្សម្នាក់ ខេត្តបន្ទាយមានជ័យ ៖ ចសមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឃាត់ខ្លួនថៅកែធ្វើអាជីវកម្មកាយដីភ្នំលៀប ត្រូវចាត់ការតាមផ្លូវច្បាប់ និងបានបញ្ចប់ការធ្វើអាជីវកម្មកាយដីភ្នំលៀប​ ស្ថិតនៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោយពីសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យនៅកន្លែងធ្វើអាជីវកម្ម រកឃើញថាការធ្វើអាជីវកម្មកាយដីភ្នំលៀបលក់នេះ គ្មានច្បាប់អនុញាតិ និងបង្កឱ្យធ្លាក់រថយន្តដឹកដី១គ្រឿង បណ្តាលឱ្យអ្នកបើកបររថយន្តម្នាក់ស្លាប់។ ជុំវិញបញ្ហានេះ លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានបង្ហាញឱ្យដឹងថា ការអាជីវកម្មកាយដីភ្នំលៀប ក្រុមហ៊ុនបានសុំច្បាប់ដល់អាជ្ញាធរខេត្តបន្ទាយមានជ័យរួចហើយ តាមរយៈមន្ទីររ៉ែ និងថាមពលខេត្ត បានសម្រេចឱ្យ ក្រុមហ៊ុន ដែលមានម្ចាស់ឈ្មោះ សឿម សំបូរ ធ្វើអាជីវកម្មកាយដីភ្នំលៀប លើផ្ទៃដីទំហំ ៦,១៨២ម៉ែត្រការ៉េ ក្នុងប្រតិបត្តិការរក្សាចម្ងាយសុវត្ថិភាពយ៉ាងតិច២៥ម៉ែត្រ ពីមាត់រណ្តៅចាស់ដែល មានស្រាប់ និង៥ម៉ែត្រពីមាត់រណ្តៅជុំវិញ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក សុត​ វឌ្ឍនា បានប្រាប់ថា គណៈកម្មការចម្រុះបានចុះត្រួតពិនិត្យ កន្លែងកើតហេតុ ក្រុមហ៊ុនអាជីវកម្មដីភ្នំលៀប គឺច្បាប់បានអនុញ្ញាតឱ្យជីកកាយដីភ្នំបាតក្រោមដែលមានរណ្តៅចាស់ប៉ុណ្ណោះ ប៉ុន្តែគណៈកម្មការចម្រុះត្រួតពិនិត្យឃើញថា ក្រុមហ៊ុនបានទៅជីកកកាយយកដីនៅលើភ្នំ ខុសគោលការដែលច្បាប់បានអនុញ្ញាត។ លោកប្រធានមន្ទីររ៉ែ […]
  • ក្មេងស្ទាវកាប់ចាក់គ្នាមួយប្រាវ ម្នាក់ស្លាប់ និង៣នាក់ទៀតជាប់ខ្នោះ ឧត្ដរមានជ័យ ៖ យុវជនម្នាក់បានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បន្ទាប់ពីត្រូវជនសង្ស័យ ៣នាក់ ស្ទាក់ចាក់នឹងដាវសាមរ៉ៃ កាលវេលាម៉ោង២១ និង១០នាទី យប់ថៃ្ងទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាអនុវិទ្យាល័យ អន្លង់វែង ភូមិថ្នល់កែង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះឈ្មោះ សំ សាម៉ន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានបក្សពួក ៣នាក់ជាជនសង្ស័យ បង្កដោយ ឈ្មោះ សេង បុរី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាកម្មរទឹកកក នៅភូមិកើតហេតុខាងលើ បានយកដាវសាមរ៉ៃ ចាក់ចំឆ្អឹងជំនីខាងស្តាំ បណ្ដាលឲ្យជនរងគ្រោះស្លាប់ ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។ ក្រោយពីកើតហេតុភ្លាមៗ កម្លាំងកងរាជអាវុធហត្ថស្រុក កម្លាំងអធិការនគរបាលស្រុកអន្លង់វែង សហការជាមួយកម្លាំងប្រជាការពារភូមិ បានចុះអន្តរាគមន៍ ធ្វើការឃាត់ខ្លួមជនសង្ស័យឈ្មោះ សេង បុរី រួមនឹងបក្សពួកចំនួន៣នាក់ផ្សេងៗទៀត នាំយកទៅអធិការនគរបាលស្រុកអន្លង់វែង។ ដោយឡែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ទៅអោយសាច់ញាតិ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕
  • រថយន្តបាឡែនបើកលឿនពេក ជ្រុលទៅបុករថយន្តធុនធំបញ្ច្រាសទិស ភ័យពេកម្ចាស់រថយន្តរត់បាត់អស់ ខេត្តកំពង់ស្ពឺ ៖ រថយន្តកាមរីបាឡែនមួយគ្រឿង និងរថយន្តធុនធំមួយគ្រឿងទៀត បានរងការខូចខាតធ្ងន់ធ្ងរ ត្រូវបាននគរបាលអូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ខណៈដែលរថយន្តកាមរីបាឡែន បើកលឿនដោយជនជាតិបរទេស ហើយបុកគ្នាជាមួយរថយន្តធុនធំ ដែលបើកបញ្ច្រាស់ទិសគ្នា យ៉ាងពេញទំហឹង ហើយចតរថយន្តទុកចោលទាំង២ តៃកុងបានរត់គេចបាត់រៀងៗខ្លួន។ ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង០១ និង៤០នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ ចន្លោះគីឡូម៉ែត្រលេខ៧២ ទៅលេខ៧៣ ចំណុចភូមិផ្សារតាឡាត់ខាងកើត ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នគរបាលបានស្រង់សម្តីអ្នកឃើញហេតុការណ៍ថា នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-0339 អ្នកបើកបរឈ្មោះ (SEOW CHOON MENG) ភេទប្រុស អាយុ៦០ឆ្នាំស្នាក់ នៅផ្ទះលេខ២៦៤ ភូមិទី១ សង្កាត់ ក្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាជនជាតិសឹង្ហបុរី បើកបរមកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករថយន្តមួយ១គ្រឿងទៀត ម៉ាកហ៊ីយ៉ានដាយពណ៌ស ពាក់ស្លាកលេខ […]
  • ម្តាយទៅធ្វើការងារនៅភ្នំពេញ ទុកកូននៅផ្ទះតែត្រូវឳពុកចុងចាប់រំលោភ ពេលប្រើប្រាស់គ្រឿងញៀន ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាឪពុកចុងម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិឃុំភ្នំតូច ធ្វើការឃាត់ខ្លួនបានភ្លាមៗយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ខណៈដែលឪពុកចុងចិត្តតិរិច្ឆានរូបនោះ ប្រើប្រាស់គ្រឿងញៀន ហើយក៏ឈានទៅដល់ចាប់រំលោភកូនចុង អាយុ១១ឆ្នាំ នៅផ្ទះជាមួយគ្នា  ពេលម្តាយចេញទៅធ្វើការងារនៅឯរាជធានីភ្នំពេញ ទុកអោយកូននៅជាមួយឪពុកចុង (ជាប្តី) នោះ កាលពីវេលាម៉ោង០២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិក្របីព្រៃ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាល បាននិយាយអោយដឹងថា បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋ និងប្រជាការពាររួចមក ថាមានករណីឪពុកចុងចាប់កូនស្រី អាយុ១១ឆ្នាំ ដែលបង្កឡើងដោយជនសង្ស័យ មានឈ្មោះ នឹល ពាវ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពចាប់រំលោភ ទៅលើកូនចុងរបស់ខ្លួន ឈ្មោះ ធ ច អាយុ១១ឆ្នាំ រស់នៅក្រោមដំបូលផ្ទះតែមួយ បានសម្រេចរហូតដល់ទៅចំនួន៤ដង បណ្តាលអោយនាងឈឺចុកចាប់ទ្រាំមិនបាន ស្រែកអោយអ្នកជិតខាងជួយ ទើបបែកការដឹងដល់ប្រជាការពារភូមិនោះ។ បើតាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិឃុំដដែល បានបន្ថែមថា មូលហេតុបណ្តាលអោយឪពុកចុងចាប់រំលោភកូនចុងនោះ គឺដោយសារតែកុមារីរងគ្រោះ រស់នៅជាមួយឪពុកចុង និងប្អូនតូចម្នាក់ទៀតឯផ្ទះកើតហេតុ ហើយម្ដាយបានចេញទៅធ្វើនៅឆ្ងាយ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)