ថ្ងៃ អង្គារ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • បញ្ជូនជនសង្ស័យករណីជួញដូរ ប្រើប្រាស់ រក្សាទុកគ្រឿងញៀន ប្រុស ស្រី៧នាក់ ទៅកាន់តុលាការ ខេត្តស្វាយរៀង ៖ កំលាំងនគរបាលការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋានខេត្តស្វាយរៀង បញ្ជូនជនសង្ស័យករណីជួញដូរ ប្រើប្រាស់ រក្សាទុកគ្រឿងញៀន ប្រុស ស្រី ចំនួន៧នាក់ ទៅតុលាការខេត្តស្វាយរៀង។ នៅរសៀលថ្ងៃទី៤ ខែវិច្ចការ ឆ្នាំ២០១៨ កំំលាំងជំនាញការិយាល័យគ្រឿងញៀន បានបញ្ជនជនសង្ស័យ ប្រុស ស្រី ចំនួន៧នាក់ ករណីជនសង្ស័យជូញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀង ព្រមទាំងគ្រឿងញៀន និងឧបករណ៍ និងវត្ថុតាងទៅតុលាការខេត្តស្វាយរៀង។ លោកវរសេនីយ៍ឯក កែ សុថា ប្រធានការិយាល័យគ្រឿងញៀន បានអោយដឹងថា កិច្ចប្រតិបត្តិការមានរយះពេល០២ថ្ងៃ កំលាំងជំនាញសហការជាមួយកំលាំងក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៧នាក់ ស្រី០២នាក់ (ជាជនជាតិវៀតណាម) រួមជាមួយវត្ថុតាង÷ – ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ១១កញ្ចប់ (ធំ០២កញ្ចប់) – ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង – ម៉ូតូ០២គ្រឿង – ទូរសព្ទ័ដៃ០៥គ្រឿង ព្រមទាំងឧបករណ៍សំរាប់ជក់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់។ […]
  • ចាប់បានក្រុមស្ទាវម្នាក់ ក្នុងចំណោម០៩នាក់ តែងតែដើរគប់កញ្ចក់រថយន្តពេលយប់ នៅស្រុកថ្ពង និងឱរ៉ាល់ ខេត្តកំពង់ស្ពឺ ៖ តាមការអោយដឹងពីមន្ត្រីនគរបាល បាននិយាយថា កាលពីវេលាម៉ោ០៨ និង៣០នាទី យប់ថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ២០១៨ កន្លងទៅ មានករណីក្រុមក្មេងស្ទាវ ពួនស្ទាក់គប់កញ្ចក់រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ទំងន់15តោន គ្មានស្លាកលេខ បើកបរដោយឈ្មោះ ជា រ៉េម ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកលើផ្លូវ៤៤ ពីទិសខាងកើត ទៅទិសខាងលិច លុះដល់ចន្លោះគីឡូម៉ែត្រលេខ112 ទៅលេខ113 ចំណុចភូមិក្រាំងតាចរ ឃុំរុងរឿង គប់១កន្លែង និងដល់ចន្លោះគីឡូ លេខ110 ទៅ111 ចំណុចភូមិចំបក់សរ ឃុំរុងរឿង មានករណីគប់១កន្លែងទៀត ហើយបន្តជិះជែងរថយន្តមកមុនបាត់ ក្នុងបំណងស្ទាក់គប់នៅខាងមុខសាលាស្រុក ១កន្លែងទៀត។ ដោយឃើញក្រុមបង្ករមានគ្នាច្រើន ម្ចាស់ឈប់រថយន្តនៅមុខអធិការដ្ឋាននគរបាលស្រុកថ្ពងសិន ហើយចុះមករាយការណ៍​ អោយនគរបាល។ បន្ទាប់ពីទទួលបានរបាយការណ៍ភ្លាមៗ កម្លាំងនគរបាលអធិការដ្ឋានស្រុកថ្ពងចំនួន១០នាក់ ដឹកនាំដោយលោក ហ៊ុន សុខហុន អធិការ ចេញអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ […]
  • បង្ក្រាបមុខសញ្ញាគាស់ផ្ទះ យកទ្រព្យសម្បត្តិពលរដ្ឋ បាន០២នាក់ ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកឱរ៉ាល់ ធ្វើការបង្ក្រាបមុខសញ្ញាគាស់ផ្ទះ ប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ ហើយព្យាយាមជិះម៉ូតូគេចខ្លួន ប៉ុន្តែសំណាងមិនល្អ ជាប់អន្ទាក់សមត្ថកិច្ច កាលពីវេលាម៉ោង០៥ល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវលេខ៤៤ ចំណុចភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកឱរ៉ាល់ បាននិយាយអោយដឹងថា​ នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ គឺកម្លាំងព្រហ្មទណ្ឌស្រុក  និងកម្លាំងនគរបាលចរាចរណ៍អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានសហការណ៍ឃាត់មុខសញ្ញាចោរកម្ម លួចគាស់ផ្ទះយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ បានចំនួន០២នាក់។ នគរបាលដដែលបានបន្តថា ជនសង្ស័យទី០១ មានឈ្មោះ រឿន ចំណាន ហៅម៉ាញ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ព្រៃគុយ ឃុំត្រពាំងគង ស្រុសំរោងទង ខេត្តកំពង់ស្ពឺ និងទី០២ មានឈ្មោះ ដាវ វ៉ាន់សៀង ហៅសាំង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រោយធ្វើការឃាត់ខ្លួន បានក្រុមជនសង្ស័យរួមជាមួយវត្ថុតាងដកហូតបាន រួមមានម៉ូតូចំនួន០១គ្រឿង ទូរស័ព្ទដៃចំនួន០៣គ្រឿងផងដែរ។ […]
  • ស្មាតហ្វូន Huawei ត្រកូល Mate 20 កាម៉េរ៉ាខាងក្រោយដល់ទៅ៣គ្រាប់ រៀបចំកម្មវិធីសម្ពោធ និងធ្វើតេស្ត រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីសម្ពោធ និងធ្វើតេស្តកំពូលស្មាតហ្វូន Huawei ត្រកូល Mate20 ដ៏ពិសេសមួយ នៅសណ្ឋាគារលំដាប់កំពូល Rose Wood កាលពីថ្ងៃ៣១ ខែតុលា ឆ្នាំ២០១៨ ដែលភ្ញៀវកិត្តិយសចូលរួម ទទួលបានបទពិសោធន៍ក្នុងការប្រើប្រាស់កំពូលស្មាតហ្វូន Huawei Mate20 និង Mate20 Pro ដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ បន្ទាប់ពីការសម្ពោធនៅទីក្រុងឡុង កាលពីថ្ងៃ១៦ ខែតុលា កំពូលស្មាតហ្វូនត្រកូល Mate20 បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទូទាំងពិភពលោក ដោយសារតែការបង្កើតថ្មី ភាពច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាគ្មានគូប្រៀបនានា ដែលធ្វើឲ្យអតិថិជនអន្ទះសារ ចង់ឃើញរូបរាងពិត បានប៉ះផ្ទាល់ សាកល្បងប្រើ និង កម្មង់ទិញទុកមុន។ កម្មវិធីសម្ពោធ និងធ្វើតេស្តនេះ មានការចូលរួមពីភ្ញៀវកិត្តិយស VIP ជាច្រើនដែលពួកគេមានការពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានសាកល្បងប្រើកំពូលស្មាតហ្វូន Mate20 និង Mate20 Pro ជាមួយបទពិសោធន៍ថ្មីបំផុត និងអស្ចារ្យបំផុត មិនធ្លាប់មាននៅលើស្មាតហ្វូន។ បន្ទាប់ពីបានសាកល្បងប្រើកំពូលស្មាតហ្វូននេះ កញ្ញា […]
  • ឥណ្ឌូណេស៊ី​ស្រង់​បានប្រអប់ខ្មៅយន្តហោះ​ ដែលធ្លាក់ក្នុង​សមុទ្រនោះ​ហើយ ខណៈមូលហេតុ​ធ្លាក់…. ឥណ្ឌូនេស៊ី ៖ អាជ្ញាធរ​ឥណ្ឌូណេស៊ីនាថ្ងៃព្រហស្បតិ៍នេះ​ បានរកឃើញ​ និងស្រង់យកប្រអប់ខ្មៅមួយ​ ក្នុងចំណោមប្រអប់ខ្មៅទាំងពីរ (Flight Data Recorder និង Cockpit Voice Recorder) របស់យន្តហោះ​អាកាសចរណ៍ក្នុងស្រុក Lion Air ដែលបានធ្លាក់ចូលក្នុងសមុទ្រ កាលពីថ្ងៃចន្ទដើម​​​សប្តាហ៍នេះ​ជាមួយមនុស្ស ១៨៩នាក់ នោះហើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។ ខណៈប្រតិបត្តិកា​ររុករក​បានឈានចូល​ដល់ថ្ងៃទី ៤ ប្រអប់ខ្មៅខាងលើត្រូវបានរកឃើញ និងស្រង់ចេញពី​ផ្ទៃសមុទ្រ​​នា​វេលា​ម៉ោង​ ១០៖១៥នាទី​ព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅតំបន់ដែល​​យន្តហោះធ្លាក់ ប៉ុន្តែមិនមានការបញ្ជាក់នៅ​ឡើយទេថា ជាប្រអប់ខ្មៅផ្ទុកទិន្នន័យ​​ហោះ​ហើរ ដែលគេ​ហៅថា Flight Data Recorder ឬក៏ប្រអប់ខ្មៅ​ផ្ទុកសំឡេង ដែលគេ​ហៅថា Cockpit Voice Recorder ។ គួរជម្រាបថា ក្រុមភ្នាក់ងារ​ជួយសង្រ្គោះនិងរុករក បានផ្តោតសំខាន់​ទៅលើការស្វែងរកប្រអប់ខ្មៅ​ទាំងពីររបស់យន្ត​ហោះ ខណៈដែល​​ក្រុមអ្នក​ស៉ើបអង្កេតកំពុង​ព្យាយាមកំណត់​មូលហេតុ ដែលបង្កឲ្យ​យន្តហោះ Boeing ស៊េរីថ្មីនេះធ្លាក់។ ដោយឡែក​ការស្វែងរកសាកសព​អ្នកដំណើរ […]
  • ជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យនៅតែបន្ត សមត្ថកិច្ចឃាត់បានយានយន្តចំនួន៥គ្រឿងយប់មិញ រាជធានីភ្នំពេញ ៖ អ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យ នៅតែបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាសមត្ថកិច្ច និងអាជ្ញាធរ ដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ ទាំងថ្ងៃក្តី ជាក់ស្តែងនៅយប់មិញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចអនុវត្តន៍ច្បាប់ និងអាជ្ញាធរបានឃាត់បានយានយន្តចំនួន៥គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ របាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្ច្រាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់យានយន្តសរុបចំនួន៥គ្រឿង ក្នុងនោះរួមមាន៖ ម៉ូតូ៥គ្រឿង​។ បច្ចុប្បន្នយានយន្តទាំងនោះ បានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕ ប្រភព៖ Fresh News
  • នគរបាល២ស្រុក តាមបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនសកម្ម៣នាក់ ដកហូតម៉ាទឹកកក១២កញ្ចប់ ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មចំនួន០៣នាក់ រួមជាមួយគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន១២កញ្ចប់ផងដែលនោះ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងនគរបាលស្រុកគងពិសី ធ្វើការបង្ក្រាបបាន ខណៈដែលមុខសញ្ញាខាងលើនេះ កំពុងតែចរាចរណ៍គ្រឿងញៀន ហើយកម្លាំងនគរបាលតាមដានជាយូរមកហើយ ក៏បង្ក្រាបតែម្តងកាលពីវេលាម៉ោង០៤ និង៥៥នាទី ល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំ ក្នុងភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកសំរោងទង បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនបានក្រុមជនសង្ស័យ ជាមុខសញ្ញាខាងលើនេះ គឺកំលាំងនគរបាលស្រុកសំរោងទង បានសហការជាមួយនគរបាលស្រុកគងពិសី ធ្វើការឃាត់ខ្លួនមុខសញាជួញដូរគ្រឿងញៀន បានចំនួន3នាក់ នៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខណៈក្រុមជនសង្ស័យកំពុងតែចរាចរណ៍គ្រឿងញៀន ហើយកម្លាំងឃ្លាំមើលក៏ឃាត់បានតែម្តង។ ក្រុមជនសង្ស័យទី០១ មានឈ្មោះ ហួន វាសនា ហៅពែក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិគគ្រួស ឃុំពេជ្រមន្នី ស្រុកគងពិសី ដែលមានដីកាតាមបង្គាប់អោយចាប់ខ្លួនផងនោះ មានលេខ២៥៤ ចុះថ្ងៃទី15 ខែកញ្ញា ឆ្នាំ2016 ដោយចៅក្រម អ៊ុក រ៉េតគន្ធាអមសាលាដំបូងខេត្តកំពង់ស្ពឺផងដែរ។ ឃាត់នៅនឹងផ្ទះឈ្មោះ សុីម […]
  • ប្រឡែងគ្នាលេង រអិលជើងធ្លាក់ចូលគៀបជាប់ចន្លោះភ្នំ ទំរាំជួយបានប្រើពេលជាច្រើនម៉ោង ខេត្តកំពង់ស្ពឺ ៖ មានភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែក្មេងប្រុស​ជំទង់ម្នាក់ ទៅ​ឃ្វាលគោ​បានប្រឡែងគ្នាលេង រអិលជើងធ្លាក់ចូល​ចន្លោះ​ថ្មរ​ល្អាង​ខ្ចា​ង គៀប​ជាប់​ខ្លួន ត្រូវបានសាច់ញាតិ និងអ្នកភូមិជួយសង្គ្រោះជាច្រើនម៉ោង ទើបអាចយកយុវជនខាងលើនោះបាន ប៉ុន្តែសំណាងល្អមិនមានគ្រោះថ្នាក់អ្វីឡើយ។ ហេតុការណ៍ភ្ញាក់ផ្អើលជួយសង្គ្រោះក្មេងយកចេញពីថ្មរនោះ កើតឡើងកាលពីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅចន្លោះថ្មរភ្នំមួយ ស្ថិតនៅក្នុងភូមិអន្លង់ភេ ឃុំពាំល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ បើតាមប្រជាពលរដ្ឋបាននិយាយអោយដឹងថា ការ​ភ្ញាក់ផ្អើលនេះ​បានកើត​ឡើង ដោយមាន​ក្មេងប្រុស​ម្នាក់ទៅ​ឃ្វាលគោ ហើយបានប្រឡែងគ្នាលេង ក៏បាន​រអិលជើងធ្លាក់ចូល​ចន្លោះ​ថ្មរ​ល្អាង​ខ្ចា​ង គៀប​ជាប់​ខ្លួន​ ទម្រាំ​ជួយសង្គ្រោះ​បាន​ប្រើ​រយ:ពេល​អស់​ជាច្រើន​ម៉ោង តាំងពីព្រឹក រហូតមកដល់​រសៀល​ថ្ងៃ​ដដែល ទើប​អាចជួយ​សង្គ្រោះបាន ដោយ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ។ ក្មេងប្រុស​ដែល​ធ្លាក់​គៀប​ជាប់​ចន្លោះ​ថ្ម​រនោះ មានឈ្មោះ សុខ ឡាយ អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១០ រស់នៅក្នុងភូមិអន្លង់ភេ ឃុំពាំល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់លោក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គបានអោយដឹងតាមទូរសព្ទ័ថា ពិតជាមានករណីក្មេងរអិលគៀបជាប់ថ្មរមែន ប៉ុន្តែរឿងតិចតួចមិនគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ហើយលោកក៏មិនបានរាយការណ៍ទៅថ្នាក់លើដែរ របួសតិចតួចជួយបានហើយនោះ៕ អ៊ុ ណូន
  • ធនាគារជាតិពន្យល់ថា ការប្រើប្រាស់រូបិយប័ណ្ណចិនក្នុងពាណិជ្ជកម្ម អាចជម្រុញដល់ការ​ប្រើប្រាក់​រៀលផងដែរ រាជធានីភ្នំពេញ ៖ ដោយសារក្នុងរយៈពេលជិតមួយសប្តាហ៌នេះ មានការចេញ​ផ្សាយ​ព័ត៌មានជាបន្តបន្ទាប់ថា ធនាគារជាតិនៃកម្ពុជា ជម្រុញអោយ​មានការប្រើប្រាស់​រូបិយប័ណ្ណយន់របស់ចិន ក្នុងប្រទេសកម្ពុជានោះ ធនាគារជាតិក៏បានពន្យល់បន្ថែម​ថា ការជម្រុញ​​ប្រើ​ប្រាស់​ប្រាក់​យន់នេះ ​​​គឺសម្រាប់ការទូទាត់​​ពា​ណិជ្ជ​កម្ម​ពីប្រាក់យន់ ប្តូរមកជាប្រាក់រៀលតែម្តង ដោយមិនចាំបាច់ប្តូរ​ជាប្រាក់ដុល្លារ​អាមេរិក​​នោះទេ ដែលចំនុចនេះនឹង​ជម្រុញដល់ការ​ប្រើប្រាស់​ប្រាក់​រៀលផងដែរ។ តាមរយៈ​សន្និ​សីទ​ព័ត៌​មាន​មួយ ដែលធនា​គារ​ជាតិ​នៃ​​​កម្ពុជា បានរៀបចំធ្វើកាល​ពី​ថ្ងៃ​ទី៣០ ខែតុលា ឆ្នាំ២០១៨ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិកម្ពុជា បានពន្យល់ថា ​​ការ​​ប្រើ​ប្រាស់​ប្រាក់​យន់ ​សម្រា​ប់​​ការ​ទូ​ទាត់​សម្រាប់​ពា​ណិជ្ជ​កម្ម​ឆ្លង​កាត់​ព្រំ​ដែន​ មិន​​មាន​ន័យ​​ថា​ ជា​ការ​ជំ​រុញ​​ឲ្យ​មាន​ការ​ទូ​ទាត់​ជា​ប្រាក់​យន់​​ នៅ​​ក្នុង​ការ​លក់​​ដូរ​​រាយ​​ប្រ​ចាំ​ថ្ងៃ​នៅ​ក្នុង​ប្រ​ទេស​នោះ​ទេ តែ​សំ​ដៅ​លើ​ការ​អនុ​ញ្ញាត​​ឲ្យ​​ក្រុម​ហ៊ុន​កម្ពុជា និង​ក្រុម​ហ៊ុន​ចិន​ អាច​​​ធ្វើ​ការ​​​ទូ​ទាត់​ពា​ណិជ្ជ​កម្ម​ដោយ​ប្រើ​ប្រាស់​​ប្រាក់​យន់ ឬ​ប្រាក់​រៀល​ដោយ​ផ្ទាល់​តាម​ប្រ​ព័ន្ធ​ធនា​គារ​​ នៅ​ពេល​​មាន​ពា​ណិជ្ជ​កម្ម​ឆ្លង​កាត់​ព្រំ​ដែនរវាងភាគីទាំងពីរ។ លោកជំទាវ បញ្ជាក់ថា ការ​ជំ​រុញ​បែប​នេះ​ គឺមាន​ប្រ​យោជន៍​សម្រាប់ភា​គី​ពា​ណិជ្ជ​ករ​កម្ពុជា​ និង​ចិន​ ដោយ​មិន​ចាំ​បាច់​​​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​ជា​រូ​បិយ​ប័ណ្ណ​អន្តរ​ការី​នោះ​ទេ ​ដូចនេះគឺ​អាច​ជួយ​​​កាត់​បន្ថយ​​ហា​និ​ភ័យ​អត្រា​ប្តូរ​ប្រាក់បាន​។​​ បើតាមការលើកឡើងរបស់លោកជំទាវ ជា សិរី ​អ្វី​ដែល​ធនាគារជាតិ​ចង់​ជំ​រុញ​ គឺ​អោយ​ពា​ណិជ្ជ​ករ​ចិន​ អាច​ប្រើ​ប្រាស់​ប្រាក់​យន់​ ដើ​ម្បី​ប្តូរ​ជា​ប្រាក់​រៀល​ ក្នុង​ការ​ទូ​ទាត់​ពា​ណិជ្ជ​កម្ម​ជា​មួយ​ពា​ណិជ្ជ​ករ​កម្ពុជា​តែម្តង ព្រោះនៅ​ពេល​វិ​និ​យោ​គិន​ចិន​​ ប្តូរ​ប្រាក់​យន់​យក​​​ប្រាក់​រៀល​ ដើ​ម្បី​ទូ​ទាត់​ពា​ណិជ្ជ​កម្ម​ជា​មួយភា​គី​កម្ពុជា​ ពេល​នោះ​​តម្រូវ​ការ​ប្រាក់​រៀល​​​នឹង​កាន់​តែ​​កើន​ឡើង​​ ហើយ​កត្តា​នេះ​ក៏​នឹង​ជួយ​ជំ​រុញ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​​ដោយ​ប្រ​យោល​ផង​ដែរ​​។ ទោះជាយ៉ាងណា […]
  • បង្រ្កាបមុខសញ្ញាមេកន្ទុយលេខ ឃាត់​ខ្លួនមនុស្ស​០៦នាក់ ដកហូតវត្ថុតាងបានមួយចំនួន ខេត្តកំពង់ស្ពឺ​ ៖​ ក្រុមញៀនល្បែងកន្ទុយលេខចំនួន០៦នាក់ រួមជាមួយវត្ថុតាងជាច្រើន ត្រូវបានកម្លាំងនគរបាលស្រុកសំរោង ធ្វើការឆ្មក់បង្ក្រាបបាន កាលពីវេលាម៉ោង​០៣ និង​៤០នាទី​រសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិរបេងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកបាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនបានក្រុមញៀនល្បែងខាងលើនេះ គឺកម្លាំងផ្នែកព្រហ្មទណ្ឌ សហការជា​មួយកម្លាំងផ្នែកសន្តិសុខស្រុក​ ក្រោ​យ​ទទួល​បានព័ត៌​មានពីកំលាំងភ្នាក់ងារ​ កំលាំង​បានចុះបង្រ្កាបដល់ទីតាំងលួចលាក់ ​បើកលេងល្បែងស៊ីសង​មួយ​កន្លែង បង្កប់ល្បែង​ឆ្នោតខុសច្បាប់ (កន្ទុយលេខ) នៅក្នុងភូមិសាស្រ្ដចំណុចព្រៃខាងត្បូង ភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ឃាត់ខ្លួនបានមុខសញ្ញា​ចំនួន០៦នា​ក់​ ដែលក្រុមជនសង្ស័យខាងលើ ទី០១ មានឈ្មោះ បូ សុខលី ភេទប្រុស អាយុ​ ៣៩ឆ្នាំ រស់នៅ​ភូមិរបងច្រុះ ឃុំសំ​រោងទង ស្រុកសំរោងទង។ ទី២ ឈ្មោះ​ឡូត រ៉ន ភេទ​ប្រុស​ ​អាយុ​៦១ឆ្នាំ រស់នៅភូមិត្រពាំងតាឡាត់ ឃុំសំរោងទង​។ ទី៣ ឈ្មោះ​ ញ៉ាញ់ តូ ភេទប្រុស​ អាយុ៥០ឆ្នាំ ភូមិវត្តថ្មី […]
  • អនុវត្ត​ដីកា​ ចាប់ខ្លួនជន​ស​ង្ស័យ​ពីរ​នាក់ ពាក់​ព័ន្ធ​ករណី​ប៉ុនប៉ង​​មនុស្ស​ឃាត​ កាលជាង៩ឆ្នាំមុន ខេត្ដកំពង់​ស្ពឺ​ ៖​ ពាក្យចាស់ពោលថា កុកតែងតែភ្លេចជុង ចំណែកជុងវិញមិនដែលភ្លេចកុកម្តងណាឡើយ ដូចគ្នានឹងករណីនេះ កំលាំងជំនាញការិយាល័យនគរ​បាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ដឹកនាំដោយ​លោក​វរសេនីយ៍​ឯក​ សម​ សាក់​ នាយ​ការិយាល័យ បានចុះសហការជាមួយកំលាំងអធិការដ្ឋាននគរ​បា​លស្រុកសំរោង​ទង​ អនុវត្ត​ន៍តាមដីកា​ បង្គាប់​ឲ្យ​ចាប់ខ្លួនជន​សង្ស័យ​ចំនួន ០២នាក់​ ពាក់​ព័ន្ធ​ករណី​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត​ កាលពីឆ្នាំ​២០០៩កន្លងទៅ ក្រោយ​ធ្វើ​សកម្មភាព​​គឺក្រុមជនដៃដល់ បានរត់​គេចខ្លួនជារៀងរហូត ​ទើបឃាត់បាននៅពេលនេះ ដែលមានរយៈពេលជិត១០ឆ្នាំហើយនោះ។ ជនសង្ស័យ​ដែលឃាត់បាននោះទី០១. មានឈ្មោះ ទូច ដាន ភេ​ទប្រុស​ អាយុ​៣៤ឆ្នាំ​ មុខរបរមិនពិតប្រាកដ រស់នៅ​ភូមិរំលោង ឃុំវល្លិស ស្រុកសំរោង​ទង​ ចាប់តាមដីកាលេខ​៣​៩​០​ ចុះថ្ងៃទី១៣​ ខែធ្នូ​​ ឆ្នាំ​២០១៤ រប​ស់​លោក ​សុង ប៊ុណ្ណារិទ្ធ ចៅក្រម​នៃសាលា​ដំបូងខេត្ដកំពង់ស្ពឺ​ និងទី០២. ឈ្មោះ ឆុំ ប៊ុននឿន ភេទប្រុស អាយុ​៣៥ឆ្នាំ​ នៅ​ភូមិត្បែស ឃុំវល្លិស ស្រុកសំ​រោងទង​ ចាប់តាមដី​កាលេខ​៣​៨៨​ ចុះថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ​២០១៤ ​របស់​លោក សុង […]
  • ឳពុកតិរច្ឆាន តណ្ហាក្រាស រំលោភកូនស្រីបង្កើតខ្លួនឯងអាយុ៩ឆ្នាំ ហើយគំរោមអាក.សម្លាប់ ខេត្ដកំពត​ ៖ បុរសមានតណ្ហាក្រាសម្នាក់ ឈ្មោះ អុឹម បាន អាយុ56ឆា្នំ រស់នៅភូមិក្រាំងលាវ ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត ត្រូវបាននគរបាលស្រុកដងទង់ ឃាត់ខ្លួនបានកាលពីល្ថាច ថ្ងៃទី30 តុលា ហើយត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី31 តុលា 2018។ លោកវរះសេនីយ៍ទោ ឈឹម ឈាង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បានប្រាប់អោយដឹងថា​ ការចាប់ខ្លួនជនសង្ស័យឈោះ អុីម បាន អាយុ56ឆា្នំនេះ គឺពាក់ពន្ធ័នឹងករណីបុរសជាឳពុកខាងលើនេះ ចាប់រំលោភក្មេងស្រីជាកូនបង្កើតខ្លួនឯង។ បុរសជនសង្ឃ័យខាងលើនេះ ត្រូវបានប្រពន្ធស្លាប់ចោល កាលពីថ្ងៃទី27 ខែកុម្ភៈ ឆា្នំ2018 ទើបកូនស្រី ឈ្មោះ ន.លស អាយុ9ឆា្នំ បន្ដរស់នៅជាមួយឪពុក និងជីដូន ជាម្ដាយក្មេកអាយុ70ឆា្នំ។ លោកវរះសេនីទោ ឈឹម ឈាង និយាយប្រាប់អោយដឹងថា ករណីឪពុករំលោភកូននេះ តាមការសាកសួរពីក្រុមសាច៉ញាតិកុមារីរងគ្រោះ ថានៅពេលយប់ចន្លះថ្ងៃទី22 ទៅ23 តុលា 2018 ព្រោះកុមារីរងគ្រោះនិយាយប្រាប់ថា ឪពុកខ្លួនមិនអោយនិយាយប្រាប់គេទេ ប្រយ័តអារ […]
  • U18 បាទីកម្ពុជា ប៉ះ U18 ជប៉ុន ម៉ោង៥ល្ងាចនេះ លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់យុវជនក្រោមអាយុ១៨ឆ្នាំ នៃសាលាបាល់ទាត់ជាតិបាទី នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមយុវជន U18 Fukushima នៃសមាគមកីឡាបាល់ទាត់ជប៉ុន នាវេលាម៉ោង ៥ល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ខណៈអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី មិនមានការលក់សំបុត្រឡើយ។ ជំនួបមិត្តភាពនេះ កើតឡើងក្រោយមានកិច្ចសហការរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយសមាគមកីឡាបាល់ទាត់ជប៉ុន ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតប្រទេសកម្ពុជា-ជប៉ុន។ ទន្ទឹមជាមួយគ្នា ក្រុមទាំងពីររំពឹងថា នឹងទទួលបាននូវបទពិសោធន៍ថ្មីពីគ្នាទៅវិញទៅមក ពីការប្រកួតមិត្តភាពនេះ ពិសេសគឺការរឹងចំណងមិត្តភាព សាមគ្គីភាព និងការផ្លាស់ប្ដូរនូវបច្ចេកទេសតែម្ដង។ គួរបញ្ជាក់ថា ជាមួយនឹងការប្រកួតមិត្តភាព ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន គឺមាន២ប្រកួតឯណោះ ពោលគឺក្រោយការប្រកួតល្ងាចនេះ ក្រុមចំណាត់ថ្នាក់លេខ៣ នៃលីគកំពូលកម្ពុជាឆ្នាំ២០១៨ គឺក្រុមវិសាខា នឹងត្រូវទទួលក្រុម U18 Fukushima របស់ជប៉ុនវិញម្ដង នៅថ្ងៃទី០២ ខែវិច្ឆិកាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិដដែល៕ ប្រភព៖ Fresh News
  • ក្រឡាប់រថយន្តផ្លូវចំណោតលោកយាយម៉ៅ បណ្តាលអោយស្លាប់មនុស្សម្នាក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសអ្នកបើកបររថយន្តដឹកខ្សាច់មួយរូប បានស្លាប់ក្រោយបើករថយន្តចុះផ្លូវចំណោតលោកយាយម៉ៅ នាក្រុងព្រះសីហនុ រួចបុកទ្រូងផ្លូវ បណ្តាលឱ្យអ្នកបើកបរធ្លាក់ចេញពីរថយន្ត ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅម៉ោងជាង៤ល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ។ មន្ត្រីនគរបាលឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយខ្លួនឯង គឺរថយន្តបែនដឹកខ្សាច់០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ តាកែវ 3A-0638 បើកបរដោយឈ្មោះ វ៉ាន់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បើកបរមានទិសដៅពីឃ្លាំងលើ ឆ្ពោះទៅកែងរ៉ា។ មន្ត្រីនគរបាលបញ្ជាក់ថា ពេលរថយន្តបានបើកមកដល់ចំណុចខាងលើ គួបផ្សំស្ថានភាពផ្លូវចុះចំណោត រថយន្តមានល្បឿនលឿនផង ក៏រេចង្កូតមកខាងឆ្វេងដៃ ហើយបុករនាំងពុះចែកផ្លូវ រួចបោកក្រឡាប់ត្រឡប់ក្រោយ បណ្ដាលឱ្យអ្នកបើកបររថយន្តខ្ទាតចេញក្រៅស្លាប់តែម្ដង។ មន្ត្រីនគរបាលបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក៏បណ្ដាលឱ្យខូចខាតរបាំងពុះចែកផ្លូវអស់ចំនួន៩ផ្ទាំង និងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន០១ដើម។ វត្ថុតាងរថយន្ត១គ្រឿង សមត្ថកិច្ចជំនាញបានស្ទូចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕ មនោរៀ
  • រថយន្តក្រឡុកស៊ីម៉ងត៏របស់កាស៊ីណូផ្កាយ៥ បត់មិនស៊ីញ៉ូ ជ្រុលបុកម៉ូតូរងរបួសធ្ងន់ ក្រុងប៉ោយប៉ែត ៖ រថយន្តក្រឡុកស៊ីម៉ងត៏របស់ក្រុមហ៊ុនផ្កាយ៥ បត់ឆ្វេងមិនបើកភ្លើងស៊ីញ៉ូ បុកម៉ូតូធ្វើឲ្យម្ចាស់រងរបួសធ្ងន់ នៅល្ងាចថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស2562 ត្រូវនឹងវេលាម៉ោង16:00នាទី ថ្ងៃទី30 ខែតុលា ឆ្នាំ2018 ត្រុងចំណុចលើកំណាត់ផ្លូវបេតុង មុខកាស៊ីណូផ្កាយ៥ ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៏របស់សមត្ថកិច្ចថា មុនកើតហេតុ រថយន្តក្រឡុកស៊ីម៉ង់ត៍ពណ៌ស គ្មានស្លាកលេខ របស់ក្រុមហ៊ុនកាស៊ីណូផ្កាយ5 បានបើកក្នុងទិសដៅពីជើង ទៅត្បូង បញ្ច្រាស់ទិសជាមួយម៉ូតូ លុះដល់ចំណុចកើតហេតុខាងលើ រថយន្តបត់ឆ្វេង មិនបានស៊ីញ្ញូភ្លើងស្តុប ក៏ទៅបុកនឹងម៉ូតូម៉ាក Click ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-4155 ចំពីមុខពេញទំហឹង បណ្ដាលជនរងគ្រោះឈ្មោះ ថោង សំអឿ ភេទប្រុស អាយុ18ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត រងរបួសធ្ងន់ត្រូវចំភ្នែកខាងស្តាំ និងខូចខាតម៉ូតូផ្នែកខាងមុខ។ ភ្លាមនោះកម្លាំងប៉ុស្តិ៍បឹងសាគូ (វរៈ911) បានចុះទៅដល់កន្លែងកើតហេតុ បានទំនាក់ទំនងទៅកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីមកវាស់វែងតាមជំនាញ។ ចំពោះអ្នករងគ្រោះត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)