ខេត្តកំពង់ស្ពឺ ៖ តាមការអោយដឹងពីមន្ត្រីនគរបាល បាននិយាយថា កាលពីវេលាម៉ោ០៨ និង៣០នាទី យប់ថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ២០១៨ កន្លងទៅ មានករណីក្រុមក្មេងស្ទាវ ពួនស្ទាក់គប់កញ្ចក់រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ទំងន់15តោន គ្មានស្លាកលេខ បើកបរដោយឈ្មោះ ជា រ៉េម ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកលើផ្លូវ៤៤ ពីទិសខាងកើត ទៅទិសខាងលិច លុះដល់ចន្លោះគីឡូម៉ែត្រលេខ112 ទៅលេខ113 ចំណុចភូមិក្រាំងតាចរ ឃុំរុងរឿង គប់១កន្លែង និងដល់ចន្លោះគីឡូ លេខ110 ទៅ111 ចំណុចភូមិចំបក់សរ ឃុំរុងរឿង មានករណីគប់១កន្លែងទៀត ហើយបន្តជិះជែងរថយន្តមកមុនបាត់ ក្នុងបំណងស្ទាក់គប់នៅខាងមុខសាលាស្រុក ១កន្លែងទៀត។ ដោយឃើញក្រុមបង្ករមានគ្នាច្រើន ម្ចាស់ឈប់រថយន្តនៅមុខអធិការដ្ឋាននគរបាលស្រុកថ្ពងសិន ហើយចុះមករាយការណ៍ អោយនគរបាល។
បន្ទាប់ពីទទួលបានរបាយការណ៍ភ្លាមៗ កម្លាំងនគរបាលអធិការដ្ឋានស្រុកថ្ពងចំនួន១០នាក់ ដឹកនាំដោយលោក ហ៊ុន សុខហុន អធិការ ចេញអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ខាន់ សាន (ហៅ អាសង់) ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិចំបក់ធំ ឃុំប្រាំបីមុម ស្រុកថ្ពង មកសាសួរ តាមនីតិវិធី។
ចំណែកបក្សពួក ៩នាក់ទៀត ជិះគេចខ្លួនអស់ មានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ ជុច ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាំងពោធិ៍ ឃុំប្រាំបីមុម ស្រុកថ្ពង
២- ឈ្មោះ តិ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជាមួយគ្នា
៣- ឈ្មោះ ធី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជាមួយគ្នា
៤- ឈ្មោះ បឿក ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជាមួយ
៥- ឈ្មោះ នី ភេទប្រុស អាយុ២០ាឆ្នាំ នៅភូមិចំបក់ធំ ឃុំប្រាំបីមុម ស្រុកថ្ពង
៦- ឈ្មោះ ពុធ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិជាមួយគ្នា
៧- ឈ្មោះ ភស្ដ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជាមួយគ្នា
៨- ឈ្មោះ រ៉ុនភេទប្រុស អាយុ២២ឆ្នាំ នៅភូមិអូរក្រសារ
៩- ឈ្មោះ លីនភេទប្រុស អាយុ២២ឆ្នាំ នៅភូមិជាមួយគ្នា
ឈ្មោះ ខាន់ សាន ហៅអាសង់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងធ្លាប់ប្រើអំពើហឹង្សា ក្នុងខែតុលា ២លើក បណ្តាលឲ្យមនុស្ស២នាក់ ស្រី១ របួសធ្ងន់ បញ្ជូនទៅពេទ្យកាលម៉ែត្រ ហើយរត់គេខ្លួនបាត់។
បច្ចុប្បន្នជំនាញកំពុងក៏សាងសណំុរឿងតាមនីតិវិធី បញ្ជូលទៅកណ្តាលយុតិធម៌ខេត្តកំពង់ស្ពឺ ចាត់ការបន្ត។ ចំណែកឈ្មោះទាំង៩នាក់ទៀត ជំនាញកំពុងតែកោះហៅ មកសាកសួរ តែមិនទាន់ឃើញនណាម្នាក់ចូលខ្លួនមកនៅឡើយនោះទេ៕ អ៊ុ ណូន