សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ដោយសារតែផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន ទើបប្រទេសកម្ពុជា មានឱកាសបានទទួលជំនួយវ៉ាក់សាំងកូវីដ-១៩ពេលនេះគ្រា ដែលប្រទេសជាច្រើនពុំទាន់បានទទួលវ៉ាក់សាំង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើគ្មានចំណង មិត្ត ភាពរឹងមាំរវាងកម្ពុជានិងចិន ថ្ងៃនេះយើងក៏ពុំបានទទួលបានវ៉ាក់សាំងកូវីដ១៩នោះដែរ ដែលចំណុចនេះហើយគឺជាមោទនភាពរបស់កម្ពុជាក្នុងការធ្វើជាដៃគូសហប្រតិបត្តិការ និងជាមិត្តរបស់ចិន។
លោក វ៉ាន វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា វ៉ាក់សាំងនេះ នឹងចូលរួមចំណែកដ៏សំខាន់ជាមួយកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ ចិនសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការងារទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ៕






