រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបដិសេធចំពោះពាក្យចចាមអារ៉ាម ដែលថា មានពលរដ្ឋនៅក្រុងប៉ោយប៉ែត ចំនួន ២៣នាក់បានស្លាប់ បន្ទាប់ពីយកសំណាកទៅពិនិត្យឃើញឆ្លងមេរោគកូវីដ១៩។
អាជ្ញាធរ បានចាត់ទុកការផ្សព្វផ្សាយពីករណីនេះ ថា ជាចេតនាប្រឌិតព័ត៌មាន ដើម្បីបំផុសឲ្យមានភាពវឹកវរក្នុងសង្គម និងអំពាវនាវដល់សមត្ថកិច្ចឲ្យចាត់វិធានការលើក្រុមជននោះផងដែរ។
ដើម្បីបញ្ជាក់ការពិតឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នេះថា តាមពិតដោយមានការសង្ស័យលើប្រជាពលរដ្ឋចំនួន ២៣នាក់ ហើយបានយកសំណាកទៅវិទ្យាស្ថានប៉ាស្ទ័រ នារាជធានីភ្នំពេញ គឺលទ្ធផលមាន ១នាក់វិជ្ជមានដែលកំពុងទទួលការព្យាបាល និង២២នាក់អវិជ្ជមាន តែគ្មានករណីស្លាប់ដោយសារជំងឺ កូវីដ ១៩ ដូចពាក្យចចាមអារ៉ាមនោះទេ៕






