ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast បាននិយាយថា ខ្លួនបានដឹកជញ្ជូនរថយន្តចំនួន ៩៩៩ គ្រឿងដំបូងរបស់ខ្លួនទៅកាន់សហរដ្ឋ អាមេរិក ដោយកំណត់ការដេញថ្លៃរយៈពេល ៥ ឆ្នាំទៅ ។ នាយកប្រតិបត្តិក្រុមហ៊ុន (វីនហ្វាស)VinFast លោកលី ធីធូធួយ (Le Thi Thu Thuy) បាននិយាយថា រថយន្ត SUV អគ្គិសនី VF 8 មួយចំនួន ដែលត្រូវបានដឹកជញ្ជូននៅថ្ងៃសុក្រ នឹងត្រូវបញ្ជូនទៅសេវាកម្មជាវរថយន្តរបស់សហរដ្ឋអាមេរិក Autonomy ។ លោក ធួយ បាននិយាយថា វីនហ្វាស រំពឹងថា នឹងអាចដឹក ជញ្ជូនរថយន្តជាលើកទី១ ក្នុងខែធ្នូ និងលើកទីពីរ ប្រហែលខែមករា ទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដំបូងរបស់ខ្លួន។
លោក ធួន ក៏បានបន្ថែមថាក្រុមហ៊ុនរំពឹងថា នឹងចាប់ ផ្តើមផលិតកម្មនៅរោងចក្រ North Carolina ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ហើយរថយន្តអគ្គិសនី ដែលបានសាងសង់នៅទីនោះ នឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការលើកទឹកចិត្តក្រោមលក្ខខណ្ឌនៃច្បាប់កាត់បន្ថយអតិផរណា ដែលចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន៕
ប្រែសម្រួលដោយ: ជ ង៉ា