បុរសជនជាតិខ្មែរ វ័យ ២៩នាក់ ដែលរស់នៅខេត្តកំពង់ចាម ដែលបានធ្វើដំណើរ វិលត្រឡប់ពីប្រទេសឥណ្ឌូនេស៊ី មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលកន្លងទៅ បានជាសះស្បើយជំងឺខូវីដ-១៩ ក្រោយលទ្ធផលតេស្តអវិជ្ជមានចំនួនពីរដង។
ចំនួនអ្នកជាសះស្បើយគិតមកដល់ពេលនេះមានចំនួន ១៣០ នាក់ ក្នុងចំណោមអ្នកដែលឆ្លងសរុបចំនួន ១៤១ នាក់។ តាមសេចក្តីប្រកាសក្រសួងថ្ងៃនេះពុំរកឃើញករណីវិជ្ជមានកូវីដ-១៩នោះទេ៕






