រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឯកឧត្តម ប៉ាន សូរស័ក និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និ ងនេសាទ ឯ.ឧ វេង សាខុន បានជួបប្រជុំគ្នានៅព្រឹកថ្ងៃទី១៦ ខែ កក្កដា ក្នុងការជំរុញការបង្កើនវារីវប្បកម្ម និងការចិញ្ចឹមសត្វ គោលដៅបង្កើនផលិតផលកសិកម្ម ឲ្យបានកាន់តែច្រើនដើម្បីបំពេញសេចក្តីត្រូវការក្នុងស្រុក និងសម្រាប់ធ្វើការនាំចេញ។
កិច្ចប្រជុំនេះក៏ផ្ដោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាពនៃការធ្វើពាណិជ្ជកម្មសត្វជ្រូកសាច់ (ការនាំ ចេញ នាំចូល និងនាំឆ្លងកាត់) ការរឹតត្បិត ឬកាត់ បន្ថយបរិមាណនាំចូល និងវិធានការទប់ស្កាត់ឲ្យខាងតែបានការនាំចូលសត្វខុសច្បាប់ ក្នុងបំណងចំបងគឺដើម្បីលើក កម្ពស់ផលិតភាពផលិតកម្មចិញ្ចឹមសត្វក្នុងស្រុក ធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកប្រកបដោយគុណ ភាព និងសុវត្ថិភាព និងចូលរួមលើកកម្ពស់កម្រិត ជីវភាពរបស់អ្នកចិញ្ចឹម ពង្រីកសក្តានុពលវិនិយោគលើការ បង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណី សត្វ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការ ងារនៅមូលដ្ឋានផ្ទាល់។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៤ ខែកក្កដា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង បានជំរុញឲ្យប្រជាកសិករបន្តខិតខំចិញ្ចឹមសត្វបន្ថែមទៀត (ជ្រូក មាន់ ទា និងត្រី) ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការគ្រួសារ ទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ និងជាពិសេសរឹត ត្បិតការនាំចូលសត្វ៕
ប្រភពក្រសួងកសិកម្ម
សំ វណ្ណា






