ថ្ងៃ អង្គារ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អភិបាលខេត្តព្រះសីហនុ ចេញបញ្ជាឲ្យចុះរុះរើសំណង់កំពង់ផែគ្មានច្បាប់អនុញ្ញាត សង់រំលោភលើដីឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន តម្រូវឲ្យអភិបាលក្រុងព្រះសីហនុ ដឹកនាំក្រុមការងារចុះរុះរើសំណង់កំពង់ផែ ធ្វើអំពីបេតុងអាមេអត់ច្បាប់ របស់ឈ្មោះ តាន់ សុខុម ដែលស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ ដោយធ្វើការរុះរើចេញវិញឲ្យអស់ រក្សាឆ្នេរ​សមុទ្រចំណុចនោះ ឲ្យស្ថិតនៅក្នុងស្ថានភាពដូចដើមវិញ។ មន្រ្តីសាលាខេត្តព្រះសីហនុ លោក លីចិត្ត និយម បានឲ្យដឹងថា សំណង់គ្មានច្បាប់អនុញ្ញាតរបស់លោក តាន់ សុខុម ខាងលើនេះ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង តម្រូវឲ្យធ្វើការរុះរើម្តងរួចមកហើយ ដោយកាលនោះទុករយៈពេល៧ថ្ងៃ ដើម្បីឲ្យម្ចាស់សំណង់ធ្វើការរុះរើ ចេញដោយខ្លួនឯង គឺតាំងពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ មកម៉្លេះ ហើយបើគិតមកដល់ពេលនេះ មានរយៈពេលជាង១ខែមកហើយ ម្ចាស់សំណង់មិនបានអនុវត្តន៍តាមនោះទេ។ ប៉ុន្តែសំរាប់ពេលនេះ រដ្ឋបាលខេត្តបានចេញលិខិត​ថ្មីមួយទៀត ចុះថ្ងៃទី១៧ ​ខែតុលា ឆ្នាំ២០១៨ ដោយក្នុងខ្លឹមសារនោះ តម្រូវឲ្យថ្នាក់ដឹកនាំរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំក្រុមការងារចុះធ្វើការរុះរើឲ្យមានប្រសិទ្ធិភាព ក្នុងគោលដៅធ្វើយ៉ាងណារក្សាស្ថានភាពឆ្នេរ​សមុទ្រតំបន់នោះក្នុងសភាពដូចដើមវិញ រួចហើយធ្វើរបាយការណ៍ស្តីពីលទ្ធផលជម្រាបជូនមករដ្ឋបាល ខេត្តវិញតាមកាលវេលាដីខ្លីសមគួរ។ គួរបញ្ជាក់ផងដែរថា សំណង់មិនមានច្បាប់អនុញាត ដែលសាងសង់រំលោភលើដីឆ្នេរសមុទ្រ និងសង់ចូលទៅក្នុងសមុទ្រតំបន់ទំនប់រលក ក៏ដូចជាតំបន់រំដួលជើងភ្នំបែបនេះ […]
  • នគរបាលស្រុកសំរោងទងឆ្មក់ឃាត់ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ដកហូតវត្ថុតាងមួយចំនួន ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ប្រចាំស្រុកសំរោងទង ដែលកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវជាយូរណាស់មកហើយ ទើបប្រទះឃើញក៏ឃាត់ខ្លួន និងដកហូតវត្ថុតាងជាច្រើន កាលពីវេលាម៉ោង១១ និង២៥នាទី ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលបាលបាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនបានមុខសញ្ញាខាងលើ គឺកំលាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកសំរោងទង បានធ្វើការល្បាត និងតាមដានស្រាវជ្រាវនៅក្នុងមូលដ្ឋាន បានពើបប្រទះឃើញមុខសញ្ញាខាងលើ ក៏ឃាត់មុខសញ្ញាជួញដូរគ្រឿងញៀនតែម្តង។ នគរបាលនិយាយថា មុខសញ្ញាដែលឃាត់មានឈ្មោះ ​ខេន ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដនោះទេ រស់នៅភូមិត្រពាំអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីកម្លាំងនគរបាលធ្វើការឃាត់ខ្លួនជនសង្ស័យបានហើយ ក៏បានសុំគោលការណ៍ទៅថ្នាក់លើ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ចុះធ្វើការឆែកឆេរផ្ទះជនសង្ស័យផងដែរ។ នៅពេលដែលឃាត់នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគងនោះនគរបាល ដកហូតគ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន ០៥កញ្ចប់ ក្នុងនោះកញ្ចប់ (មធ្យមចំនួន០១កញ្ចប់) និងទូរស័ព្ទដៃ​ចំនួន០១គ្រឿងផងដែរ។ បន្ទាប់មកយើងបានធ្វើការឆែកឆេរផ្ទះជនសង្ស័យខាងលើ ដោយមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ​ និងលោកមេភូមិ ដកហូតបានគ្រឿងញៀនចំនួន០២កញ្ចប់បន្ថែមទៀត ក្នុងនោះកញ្ចប់ (មធ្យមចំនួន០១កញ្ចប់ និងធំចំនួន០១កញ្ចប់) ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង […]
  • ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលអោយប៉ើងដំបូល និងដួលរលំផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នង ខេត្តកំពង់ស្ពឺ ៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៤ខ្នង បានដួលរលំ និងប៉ើងដំបូល ដោយសារតែមេឃធ្លាក់ភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់ កាលពីរំលងអាធ្រាតដែលពួកគាត់កំពុងលង់លក់ក្នុងដំណេកនោះ កាលពីវេលាម៉ោង១០ និង១០នាទី យប់ថ្ងៃទី២៣ ខែតុលា ​​ឆ្នាំ២០១៨ ស្ថិត នៅក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បើតាមរបាយការណ៍របស់នគរបាលបានអោយដឹងថា មានករណីខ្យល់កន្ត្រាក់ លាយឡំជាមួយភ្លៀង បណ្តាលអោយរងការខូចខាតផ្ទះប្រជាពលរដ្ឋ អស់ចំនួន១៤ខ្នង មានដូចខាងក្រោមនេះ 1- ឈ្មោះ ស៊ន វណ្ណ ភេទប្រុស អាយុ32ឆ្នាំ ដើមក្រសាំងរលំកិនផ្ទះ ខូចខាតដំបូលទាំងស្រុង 2- ឈ្មោះ សេង សំខាន់ ភេទប្រុស​ អាយុ35ឆ្នាំ របើកដំបូលសង្កសី អស់9សន្លឹក 3- ឈ្មោះ ផន ម៉ៅ អាយុ52ឆ្នាំ របើកដំបូលតូបលក់ដូរ​ 3×4 អស់ទាំងស្រុង 4- ឈ្មោះ ហួត ឃា ភេទស្រី អាយុ47ឆ្នាំ របើកដំបូលផ្ទះ […]
  • បុរសចិត្តស្លុយកាប់ប្រពន្ធធ្លាយពោះស្លាប់ ព្រោះខឹងប្រពន្ធ និងម្តាយក្មេក ប្រុងប្តឹងសមត្ថកិច្ចចាប់រឿងប្រើប្រាស់គ្រឿងញៀន ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាម និងមានពោះវៀនចេញមកក្រៅផងនោះ ដោយសារតែបុរសជាប្តីចិត្តសាហាវ ទាញកាំបិតផ្គាក់កាប់ប្រហារគ្មានប្រណីដៃ ខណៈដែលខឹងប្រពន្ធ និងម្តាយក្មេក គ្រោងប្តឹងសមត្ថកិច្ច រឿងបុរសរូបនោះប្រើប្រាស់គ្រឿងញៀន ហាមមិនស្តាប់។ ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់បុរសជាប្តីចិត្តសាហាវរូបនោះភ្លាមៗផងដែល កាលពីវេលាម៉ោង០៥ និង២០នាទី ល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៨ នៅចំណុចក្នុងភូមិឃ្លាំង ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍អោយដឹងថា មានករណីអំពើឃាតកម្មមួយ បានកើតឡើងគឺ ប្ដីបានយកកាំបិតផ្គាក់ កាប់ប្រពន្ធខ្លួនឯងស្លាប់។ លោកឧត្តមសេនីយ៍ស្នងការបានបន្តទៀតថា បុរសជាប្តីចិត្តកំណាចដែលឃាត់ខ្លួនបាននោះ មានឈ្មោះ ម៉ាន់​​​​​ ធុន អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកប្រពន្ធជាជនរងគ្រោះ មានឈ្មោះ អុល ថន អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិ ឃុំកេីតហេតុខាងលេី។ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តបានបញ្ជាក់ថា បានជាបុរសចិត្តសាហាវខាងលើ ដាច់ចិត្តទាញកាំបិតផ្គាក់កាប់ប្រពន្ធខ្លួនដូចកាប់សត្វធាតុនោះ បណ្តាលមកពីកន្លងមកបុរសជាប្តីជនដៃដល់ខាងលើនេះ តែងតែរកលុយបានហើយមិនយកមកផ្គត់ផ្គង់ក្រុមគ្រួសារនោះទេ […]
  • កូនអកត្ដញូ ខឹង​សម្បារ​នឹង​ឪពុកម្ដាយ​ប្រៀនប្រដៅ​ ក្តៅចិត្តដុតផ្ទះឆេះខ្ទេច​គ្មាន​សល់​ ខេត្ដកំពង់ស្ពឺ​ ៖​ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលវល្លិសរ បានធ្វើ​ការឃាត់ឈ្មោះ​ គី សំណាង​ ហៅ​បងបារាំង ភេទ​ប្រុស​​ អា​យុ​២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកណ្ដាល ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយសារតែខឹងនឹងម្តាយឪពុកអប់រំណែនាំប្រៀនប្រដៅ កើតចិត្តខឹងដុតផ្ទះឆេះខ្ទេច កាលពីវេលាម៉ោង០១ និង៣០​នា​ទី ​រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។ មុខសញ្ញា​ជន​សង្ស័យ​ដុតបំផ្លាញផ្ទះ​ខាងលើ ​គឺ​ជាកូនបង្កើតរបស់ម្ចាស់​ ផ្ទះ​នេះមានទំហំ​ ៤×៥​ម៉ែត្រ ជញ្ជាំងក្ដារ ដំបូលស័ង្កសី បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង​ និង​ខូចខាតសម្ភារៈ​មួយ​ ចំនួន​រួមមាន​÷ ១- លុយខ្មែរចំនួន​ ដប់មុឺនរៀល ២- ពូកចំនួន​២ ៣- គ្រែចំនួន​៣​ ៤- ទូរចំនួន​២​ ៥- សំលៀកបំពាក់​មួយចំនួនធំ​ រួមទាំង​ខោអាវ​លោកកូន​ផងដែរ។ ក្រោយ​ហេតុការណ៍​ឆេះផ្ទះ ឈ្មោះ ម៉ែន គន ភេទប្រុស​​ អាយុ​៥៩ឆ្នាំ​ ត្រូវជាឪពុក​បង្កើត​ បានបឹ្ដង​រា​យការណ៍​មកសមត្ថកិច្ចជួយធ្វើអន្ដរាគមន៍​ ចាត់ការ​តាមនីតិវិធីច្បាប់​។ ក្រោយកា​រសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភា​ពដុតផ្ទះរបស់ខ្លួន​ពិតប្រាកដមែន​ […]
  • ​បង្រ្កាប​បានជនសង្ស័យចំនួន០​៣​នាក់​ ពាក់ព័ន្ធ​នឹងសារធាតុញៀនខុសច្បាប់​ ​ដកហូត​វត្ថុតាងថ្នាំញៀន​ និងសម្ភារៈ​មួយចំនួន កំពង់ស្ពឺ​ ៖​ កំលាំង​នគរបាល​ជំនាញ​​ស្រុក​សំរោង​ទង​ សហការ​បង្រ្កាប​មុខសញ្ញា​សង្ស័យ​ជួញដូរ​សារធាតុ​ញៀន​ ​នៅចំណុច​ផ្ទះឈ្មោះ សែម សោ​ភា  កាលពី​ថ្ងៃទី​២៣ ខែ​តុលា​ ឆ្នាំ​២០១៨​ ​វេលា​ម៉ោង​១១​ និង​៤០នាទី​ថ្ងៃត្រង់ ក្នុងភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលនិយាយថា មនុស្សស្រីប្រុសចំនួន០៣​នាក់​ ដែលឃាត់ខ្លួនមានឈ្មោះ ទី០១. ឈ្មោះ សែម សោ​ភា ភេទស្រី អាយុ១៦ឆ្នាំ​ មុខរបរ​នៅ​ផ្ទះ​ ស្ថិត​នៅភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង,​ ទី០២. ​ឈ្មោះ ប៊ុន ធុយ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ រស់នៅភូមិត្រពាំងគង​ ឃុំត្រពាំគង ស្រុកសំរោងទង​ មុខរបរ​មិនពិតប្រាកដ, ​និងទី០៣.​ ឈ្មោះ ម៉េះ ផានិត ភេទប្រុស អាយុ​២១ឆ្នាំ​ នៅ​ភូមិត្រពាំងគង​ ឃុំត្រពាំងគង ស្រុកសំរោងទង មុខរបរ​មិនពិត​ប្រាកដ​។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការឆែកឆេរផ្ទះ ដោយមានការ​ចូលរួមពី​ក្រុមប្រឹក្សា​ឃុំ មេភូមិ បាន​រក​ឃើញគ្រឿងញៀនចំនួន ០៤​កញ្ចប់តូច […]
  • ដោតឌុយបញ្ចូលភ្លើងអាគុយ ឆ្លងចរន្តអគ្គីសនី ឆក់ស្លាប់ នៅឃុំស្វាយស ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ត្រូវបានឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម្ម នៅពេលដែលជនរងគ្រោះកាន់ឌុយភ្លើងដោតចូលព្រី បំណងសាកបញ្ជូលភ្លើងអាគុយ។ ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង១៥នាទី យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍អណ្ដែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោក វរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញាស់ រុំ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុ។ លោកអធិការនគរបាលបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាននេះ ក៏បានសហការចុះដល់កន្លែងផ្ទះជនរងគ្រោះដើម្បីស្រាវជ្រាវ។ជាលទ្ធផលគឺជនរងគ្រោះ បានកាន់ឌុយដោតចូលព្រី ដើម្បីបញ្ចូលភ្លើងអាគុយ ប៉ុន្តែជាអកុសលឆ្លងចរន្តអគ្គីសនី ឆក់ស្លាប់ពិតមែន គឺ ដោយសារខ្សែភ្លើងឌុយនោះ មានមុខតំណរដែលមិនបានរុំការពារ៕
  • ឈាមស្រែកស្បែកហៅ! ត្រូវគេសម្លាប់ញាត់ការ៉ុង ជិតមួយឆ្នាំហើយ ទីបំផុតទើបចាប់ជនដៃដល់បាន ខេត្ដរតនគិរី ៖ជនសង្ស័យម្នាក់ត្រូវការរិល័យនរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី២៣ខែតុលាឆ្នាំ២០១៨នេះ បន្ទាប់ពីសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវឃើញថា ជនសង្ស័យរូបនេះពាក់ព័ន្ធ ករណីសម្លាប់មនុស្សច្រកការរុងទំលាក់ក្នុងអណ្ដូង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។ ជនសង្ស័យដែលសមត្ថកិច្ចបញ្ជូនខ្លួននោះ មានឈ្មោះ គ្រៀល កាទួត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិគ្រឹង មានលំនៅភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី មុខរបរធ្វើចំការ។ ជនសង្ស័យរូបនេះ បានសម្លាប់ឈ្មោះ ស៊ូ សៀក ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ លោកឧត្ដមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ របស់ប្រពន្ធជនរង្គ្រោះឈ្មោះ ភ្នៅ សុកាន់ ថាប្ដីគាត់បានបាត់ខ្លួន តាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ រួចកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរី បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមការចង្អុលបង្ហាញពីលោកស្នងនគរបាលខេត្តផង […]
  • នគរបាលខេត្តសៀមរាបចាប់កម្មករសំណង់3នាក់ ពាក់ព័ន្ធករណីវាយសម្លាប់មេជាង នៅក្រុងព្រះសីហនុ ខេត្ដសៀមរាប ៖ ជនសង្ស័យចំនួនបីនាក់ ត្រូវប៉ូលិសខេត្តសៀមរាបចាប់ខ្លួន ខណៈដែលពួកគេព្រួតគ្នាវាយសម្លាប់មេជាងសំណង់ នៅឯខេត្តព្រះសីហនុ រួចនាំគ្នារត់គេចខ្លួនមកស្រុកកំណើត ឯខេត្តសៀមរាប។ ការចាប់ឃាត់ខ្លួននេះធ្វើឡើង នៅវេលាម៉ោង៧និង០០នាទី ព្រឹកទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិកញ្ជោ ឃុំរលួស ស្រុកប្រាសាទបាគង។ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទ័ណ្ឌ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២២ និង០០នាទី នៅក្រុមទី៣២ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សាមានស្ថានទម្ងន់ទោស បណ្តាលឲ្យជនរងគ្រោះស្លាប់ ដែលបង្កឡើងដោយជនសង្ស័យចំនួន០៣នាក់។ លោកបន្តថា ជនរងគ្រោះឈ្មោះ តាំង បូរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅតាមការដ្ឋានសំណង់ មានស្រុកកំណើតភូមិ ជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ រងរបួសក្បាល ថ្ងាស មុខ ជាទម្ងន់ ហើយបានស្លាប់ក្រោយពេលជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ។ ចំណែកជនសង្ស័យទាំងបី រួមមានឈ្មោះ ទី១. […]
  • នគរបាលក្រុងច្បារមនចាប់កូនកញ្ច្រែងតូចតាច ខណៈមេកន្ទុយលេខធំៗជាច្រើនកន្លែង មិនហ៊ានចាប់ទៅវិញ ខេត្ដកំពង់ស្ពឺ ៖ ស្ត្រីមេឆ្នោតដែលជាមេតូចតាចម្នាក់ ត្រូវ​កំលាំង​នគរបាលក្រុង​ច្បារ​មន​ ធ្វើ​ការ​បង្រ្កាប​ជាក់ស្ដែង ​និងដកហូត​បានភស្ដុតាង​មួយចំនួនផងដែរ ខណៈដែលមេកន្ទុយលេខធំៗជាច្រើន ក្នុងក្រុងច្បារមនមិនហ៊ានបង្ក្រាបឡើយ សង្ស័យអស់លោកមើលមិនឃើញ។ ការឃាត់មេឆ្នោតនេះ ធ្វើអោយមហាជននាំគ្នារិះគន់ទៅលើសមត្ថកិច្ចយ៉ាងចាស់ដៃ ដោយអ្នកខ្លះលើកឡើងថា ចាប់បានតែគ្នាតូចតាច មេធំប្រចាំក្រុងច្បារមនជាសមត្ថកិច្ចដែរនោះ មិនដែលឃើញបង្ក្រាបម្តងណាឡើយ (ឈ្មោះ អ៊ុង រិទ្ធី)។ បើទោះជាមានការរិះគន់បែបនេះក្តី សមត្ថកិច្ចបានបញ្ជាក់ថា នេះគឺជាការ​អនុវត្ដ​គោល​នយោបាយ​ ចលនា​ភូមិ​-ឃុំមានសុវត្ថិភាព​ លក្ខណៈ​សម្បត្តិ៩​យ៉ាងរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះមកនោះ។ ការចាប់មេឆ្នោតនោះធ្វើឡើង កាលពីវេលាម៉ោង០២ និង៤០នាទី ថ្ងៃទី២២ ខែតុលា ២០១៨ ​នៅចំណុចជាប់ផ្ទះល្វែងមួយកន្លែង​ ស្ថិត​នៅ​ភូមិពាណិជ្ជកម្ម​ សង្កាត់រការធំ​ ក្រុងច្បារមន​ ខេត្តកំពង់​ស្ពឺ​។ នគរបាលនិយាយថា មេឆ្នោតកំបុិកកំប៉ុកដែលឃាត់មានឈ្មោះ ញ៉ីល ស្រីម​ ភេទស្រី​ អាយុ​៤១ឆ្នាំ​ មុខរបរ​កត់​លេខ​ឆ្នោត​ មានទីលំនៅ​ភូមិដក់ពរ​ សង្កាត់ស្វាយក្រវ៉ា​ន់​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ​។ ប្រភពមន្ត្រីនគរបាលបានប្រាប់ផងដែរថា ការឃាត់ស្ត្រីមេឆ្នោតនេះ ដឹកនាំដោយលោកវរសេនីយ៍​ឯក​ អ៊ួច​ ហៀង​ អធិការ​នគរបាល​ក្រុងច្បារមន​ សហការជាមួយជំនាញ​ពាក់ព័ន្ធ​ ចុះ​បង្រ្កាបអ្នកកត់កន្ទុយលេខ​ (​កូន​កញ្ចេងកត់ឆ្នោតខុសច្បាប់​)​ […]
  • ឆ្នេរកោះរ៉ុង ជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ខេត្តព្រះសីហនុ៖ កោះរ៉ុង​ជា​កោះ​ធម្មជាតិ​ ដែល​មាន​ទឹកសមុទ្រ​ពណ៌​ខៀវស្រងាត់ និង​មានទេសភាព​មានសោភ័ណ្ឌភាពស្រស់ស្អាត​ប្លែក​ បើ​ប្រៀបធៀប​នឹង​កោះ​មួយ​ចំនួន​ទៀត នៅលើ​ទឹកដី​មូលដ្ឋានខេត្តព្រះសីហនុ។ ឯកសារខ្លះបានបង្ហាញថាកោះរ៉ុង ក៏ត្រូវបាន​គេ​ចាត់ទុក ជា​កោះមាន​ឆ្នេរ​ខ្សាច់​ស្រស់ស្អាត បំផុត​នៅឥណ្ឌូចិន​ថែមទៀត​ផង​។​ តាមឯកសារមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បង្ហាញថា ​កោះរ៉ុង​ជា​កោះ​មួយមាន​ចម្ងាយ​ប្រមាណ​ ២៥​គីឡូម៉ែត្រ​ ពី​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ​ មានផ្ទៃ​ដី​គ្របដណ្តប់​ ៧៨គីឡូម៉ែត្រ​ការ៉េ​ មាន​បណ្តោយ​ប្រវែង​ ១៥​គីឡូម៉ែត្រ ទទឹង​ប្រមាណ​ ៩​គីឡូម៉ែត្រ​ និង​មាន​ចំណុច​ខ្ពស់​បំផុត​ របស់​កោះមានកម្ពស់​ ១៣៣​ម៉ែត្រ ​ពី​នីវ៉ូ​ទឹកសមុទ្រ​។ ប្រសិនបើ​ធ្វើដំណើរ​ពី​កំពង់ផែ​ក្រុងព្រះសីហនុ ឆ្ពោះទៅកាន់​កោះរ៉ុង​តាមមធ្យោបាយអូប័រ ឬទូកល្បឿន​លឿន​ អាចត្រូវ​ប្រើ​ពេល​ប្រមាណ​ពី ២០ ទៅ៣០​នាទី​ នឹង​បាន​ទៅ​ដល់​កោះរ៉ុង​ជាមិនខាន​៕
  • ស្រវឹងស្រាបើកម៉ូតូដួលខ្លួនឯងរងរបួសធ្ងន់ ហើយដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ខេត្ដព្រៃវែង ៖ បុរសម្នាក់បានដាច់ខ្យល់ស្លាប់ ពេលក្រុមគ្រួសារដឹកបញ្ជូនយកទៅដល់មន្ទីរពេទ្យ ខណៈជនរងគ្រោះ ស្រវឹងស្រាហើយបើកម៉ូតូដួលដោយខ្លួនឯង បង្កឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង18 និង35នាទី ថ្ងៃទី23 ខែតុលា ឆ្នាំ2018 នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថែ ភេត ភេទប្រុស អាយុ22ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ បើកបរម៉ូតូម៉ាកកែឆ្នៃព័ណ៌ខ្មៅ ​គ្មានស្លាកលេខ។ របាយការណ៍បញ្ជាក់បន្ថែមថា ប្រភពគេបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ទិសដៅពីលិច ទៅកើត ក្នុងល្បឿនយ៉ាងលឿនដោយស្ថានភាពស្រវឹងស្រា។ លុះបើកមកដល់ចំណុចខាងលើ ក៍បានដួលតែម្នាក់ឯងបោកក្បាលទៅនឹងថ្នល់កៅស៊ូ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវក្រុមគ្រួសារ ដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកមេសាង។ ប៉ុន្តែដោយសារមុខរបួសធ្ងន់ពេក ក៍ដាច់ខ្យល់ស្លាប់ពេលទៅដល់មន្ទីរពេទ្យតែម្តង។ ក្រោយទទួលបានព៌តមាន កម្លាំងសមត្ថកិច្ចនគរបាលក៍បានចុះទៅពិនិត្យកន្លែងកើតហេតុ និងសពជនរងគ្រោះ ដោយបានសន្និដ្ធានថា បណ្តាលមកពីជនរងគ្រោះស្រវឹងស្រាជោគជាំ ហើយបើកបរម៉ូតូបាត់ម្ចាស់ការល្បឿនលឿន ក៏ដួលខ្លួនឯងតែម្តងទៅ។ ដោយករណីនេះជនរងគ្រោះបង្កឡើងដោយខ្លួនឯង សមត្ថកិច្ចក៍បានធ្វើកំណត់ហេតុ ប្រគល់ម៉ូតូ និងសពជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ សុឹម សាន់
  • ភ្លៀងធ្លាក់ខ្លាំងពីលើភ្នំ បណ្តាលឲ្យបាក់ទំនប់មួយខ្សែរនៅស្រុកភ្នំស្រួច អភិបាលខេត្ដចេញវិធានការទប់ស្កាត់ ខេត្តកំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ អាជ្ញាធរស្រុកភ្នំស្រួចបាននិយាយឲ្យដឹងថា កាលពីអំឡុងម៉ោង០៩ និង២០នាទី ព្រឹក មានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅលើភ្នំគិរីរម្យហើយទឹកបានហូរធ្លាក់យ៉ាងកំហុគ បណ្តាលអោយបាក់ទំនប់មួយខ្សែរចំនួន១២ម៉ែត្រ បណ្តោយ១២០ម៉ែត្រ ស្ថិតនៅចំណុចភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ អាជ្ញាធរស្រុកបានបន្តទៀតថា ហើយបន្ទាប់ពីធ្វើការរាយការណ៍ទៅអាជ្ញាធរខេត្តភ្លាមៗនោះ មានសេចក្តីរាយការណ៍បន្ទាន់ថា មានក្មេងៗដែលឃ្វាលគោនៅទីនោះចំនួន១០នាក់ បានរត់គេចចេញពីចំណុចកើតហេតុ ខ្លះឡើងដើមឈើតោងមែកឈើ ប៉ុន្តែមិនមានគ្រោះថ្នាក់ក្មេងៗទាំងអស់នោះឡើយ ហើយក្នុងនោះក៏មានភ្ញៀវទេសចរណ៍ ជាជនបរទេសចំនួន៣នាក់ ស្រី២នាក់ផងដែរ នៅក្នុងហេតុការណ៍នោះ តែពេលនេះបានត្រឡប់មកវិញដោយសុវត្ថិភាពអស់ហើយ។ ហើយភ្លាមៗនោះផងដែល ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ក៏បានបញ្ជាឲ្យគ្រប់ជំនាញ ចុះជួយបន្ទាន់ដើម្បីស្វែងរកក្រុមក្មេងទាំង១០នាក់ ព្រមជាមួយជនបរទេសផងដែរ តែរសៀលថ្ងៃនេះ ពួកគេបានរួចផុតពីគ្រោះថ្នាក់វិញអស់ហើយ។ ក្រុមអាជ្ញាធរបានឲ្យដឹងថា ករណីបាក់ទំនប់នេះ មូលហេតុដោយសាតែកាលពីយប់មានភ្លៀងខ្លាំង ដែលជាហេតុបណ្តាលឲ្យទឹកហូរខ្លាំង ធ្លាក់ចុះមកពីលើភ្នំគិរីរម្យ ដែលទំនប់មិនអាចការពារបាន បណ្តាលឲ្យបាក់តែម្តងទៅ។ ពេលនោះឯកឧត្តមអភិបាលខេត្ត អភិបាលស្រុក និងមន្ត្រីតាមបណ្តាលមន្ទីរជុំវិញខេត្តអមដំណើរផងដែល ចុះទៅពិនិត្យ និងទប់ស្កាត់ទំនប់នោះ ដើម្បីកុំអោយបាក់បន្តទៅទៀត៕ អ៊ុ ណូន
  • ផ្ទុះអាវុធជាច្រើនគ្រាប់ កើតឡើងដោយសារជនជាតិចិនបង្ករអាណាធិបតេយ្យ នៅក្រុងប៉ោយប៉ែត ប៉ោយប៉ែត ៖ ជនជាតិចិនជាង10នាក់ ត្រូវបានសមត្ថកិច្ចចម្រុះ នគរបាល និងអាវុធហត្ថក្រុងប៉ោយប៉ែតបង្រ្កាប និងឃាត់ខ្លួននៅនិងកន្លែង ប៉ុន្តែមិនទាន់ដឹងពីមូលហេតុ ព្រោះតែពួកគេប្រដាប់ដោយបំពង់ទីប និងដែកស្ទើរគ្រប់ដៃ។ ករណីខាងលើឈានដល់ការផ្ទុះអាវុធ និងបង្ករភ្ញាក់ផ្អើល កាលពីវេលារំលងអាធ្រត្រ ម៉ោងជិត01 ឈានចូលព្រឹកថ្ងៃទី21 តុលា 2018 លើដងផ្លូវបេតុងជិតបុរីហ្គោតឡាក់ ក្នុងភូមិបាលិលេយ្យ01 សង្កាត់ និងក្រុងប៉ោយប៉ែត។ ប្រភពថា ជនជាតិចិនដែលនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួននេះ មានចំនួន13នាក់។ ប្រភពបន្ថែមថា មុនកើតហេតុជនជាតិទាំងនេះមានជម្លោះជាមួយខ្មែរមួយក្រុម ប៉ុន្តែមិនដឹងមូលហេតុពិតប្រាកដ ខ្លះថាអាចដោយសាររឿងស្រី ព្រោះក្រុមខ្មែរមានជម្លោះនោះគេចខ្លួនអស់។ ប្រភពថាដំបូងជនជាតិចិនមានគ្នា4ទៅ5នាក់ទេ ពេលជម្លោះកើតឡើងបានទូរស័ពហៅគ្នាមកកាន់តែច្រើន ប្រដាប់ដោយបំពង់ទីប និងដែកស្ទើរគ្រប់ដៃ សូម្បីសមត្ថកិច្ចចូលបង្រ្កាបក៌ពួកគេហាក់មិនស្តាប់ ធ្វើឲ្យសមត្ថកិច្ចពិបាក ទើបឈានដល់ការបំផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់។ ចំពោះករណីខាងលើ មិនអាចទាក់ទងសុំការបំភ្លឺលម្អិត ពីលោកវរៈសេនីឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានទេ ព្រោះទូរស័ព្ទទាក់ទងជាច្រើនដងគ្មានអ្នកទទួល។ លោក ព្រំ ពិសិដ្ឋ អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា ករណីខាងលើពេលនេះកំពុងសាកសួរជនជាតិចិននៅឡើយ ហើយក៌មិនទាន់ដឹងមូលហេតុពិតប្រាកដនោះដែរ ព្រោះតែភាគីពាក់ព័ន្ធម្ខាងទៀតជាជនជាតិខ្មែរ ដែលបានគេចខ្លួនអស់។ លោកបន្តថាករណីនេះមិនទាន់ឈានដល់អំពើរហឹង្សាបង្កររបួសស្នាមលើបុគ្គលណាមួយទេ ដូច្នេះក្រោយសាកសួរអាចត្រឹមតែអប់រំ […]
  • បុរសពោះម៉ាយកូន៣នាក់ក្នុងបន្ទុកម្នាក់ ចងក សម្លាប់ខ្លួន សង្ស័យមកពីមានជម្ងឺសសៃប្រសាទ ប៉ោយប៉ែត ៖ បុរសម្នាក់បានចងក សម្លាប់ខ្លួន កើតឡើងនៅរសៀលថ្ងៃទី21 ខែតុលា ឆ្នាំ2018នេះ។ តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនោះកើតឡើងនៅ ឋិតនៅភូមិគីឡូត៏លេខ4 សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សពជនរងគ្រោះមានឈ្មោះ ហៃ តាន់ ហៅញ៉ាញ់ ភេទប្រុស អាយុ35ឆ្នាំ មុខរបកម្មករ រស់នៅភូមិគីឡូលេខ4 សង្កាត់ផ្សារកណ្ដាល ជាបុរសពោះម៉ាយចិញ្ចឹមកូនប្រុសស្រី3នាក់នៅក្នុងបន្ទុក។ សមត្ថកិច្ចបញ្ជាក់ថា ចំពោះករណីនេះ គឺបុរសពោះម៉ាយនេះបានចងកសម្លាប់ខ្លួននឹងខ្សែផ្លាស្ទិច ទៅនឹងដើមសង្កែរមាត់អូរព្រំដែន។ ក្រោយពីការត្រួតពិនិត្យលើដងខ្លួន គ្មានស្លាកស្នាមអំពើរឃាតកម្មទេ។ យោងតាមការសាក់សួរពីស្ត្រីជាម្ដាយក្មេកប្រាប់ថា កូនប្រសារដែលចងករនោះ ក្នុងរយះពេល15ថ្ងៃកន្លងទៅ បានរត់ឲ្យគាត់ជួយ ដោយនិយាយថាមានប៉ូលិសដេញចាប់ ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថាសពបុរសចងករ អាចមកពីជម្ងឺសសៃប្រសាទ។ សមត្ថកិច្ចបន្ថែមថា បុរសពោះម៉ាយរូបនោះ បែកពីប្រពន្ធរយះពេលពីឆ្នាំមកហើយ ដោយសារតែជំពាក់ប្រាក់គេច្រើន ប្រពន្ធក៏សុំទៅប្រទេសថៃ ដើម្បីរកប្រាក់សងគេ ដោយទុក្ខអោយប្ដីរកស៊ីចិញ្ចឹមកូន ក្រោយមកទើបលេចឮថាប្រពន្ធដែលទៅរកស៊ីនៅប្រទេសថៃ មានប្ដី មានទាំងកូនស្រីមួយទៀត៕ វណ្ណា

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)