ប៉ោយប៉ែត ៖ បុរសម្នាក់បានចងក សម្លាប់ខ្លួន កើតឡើងនៅរសៀលថ្ងៃទី21 ខែតុលា ឆ្នាំ2018នេះ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនោះកើតឡើងនៅ ឋិតនៅភូមិគីឡូត៏លេខ4 សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សពជនរងគ្រោះមានឈ្មោះ ហៃ តាន់ ហៅញ៉ាញ់ ភេទប្រុស អាយុ35ឆ្នាំ មុខរបកម្មករ រស់នៅភូមិគីឡូលេខ4 សង្កាត់ផ្សារកណ្ដាល ជាបុរសពោះម៉ាយចិញ្ចឹមកូនប្រុសស្រី3នាក់នៅក្នុងបន្ទុក។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះករណីនេះ គឺបុរសពោះម៉ាយនេះបានចងកសម្លាប់ខ្លួននឹងខ្សែផ្លាស្ទិច ទៅនឹងដើមសង្កែរមាត់អូរព្រំដែន។ ក្រោយពីការត្រួតពិនិត្យលើដងខ្លួន គ្មានស្លាកស្នាមអំពើរឃាតកម្មទេ។ យោងតាមការសាក់សួរពីស្ត្រីជាម្ដាយក្មេកប្រាប់ថា កូនប្រសារដែលចងករនោះ ក្នុងរយះពេល15ថ្ងៃកន្លងទៅ បានរត់ឲ្យគាត់ជួយ ដោយនិយាយថាមានប៉ូលិសដេញចាប់ ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថាសពបុរសចងករ អាចមកពីជម្ងឺសសៃប្រសាទ។
សមត្ថកិច្ចបន្ថែមថា បុរសពោះម៉ាយរូបនោះ បែកពីប្រពន្ធរយះពេលពីឆ្នាំមកហើយ ដោយសារតែជំពាក់ប្រាក់គេច្រើន ប្រពន្ធក៏សុំទៅប្រទេសថៃ ដើម្បីរកប្រាក់សងគេ ដោយទុក្ខអោយប្ដីរកស៊ីចិញ្ចឹមកូន ក្រោយមកទើបលេចឮថាប្រពន្ធដែលទៅរកស៊ីនៅប្រទេសថៃ មានប្ដី មានទាំងកូនស្រីមួយទៀត៕ វណ្ណា






