មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយប្រទេសសូម៉ាលី លើការត្រួតពិនិត្យលើកទីប្រាំ ក្រោមការរៀបចំឥណទានបន្ថែម។ IMF បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យអ្នកផ្តល់ប្រាក់កម្ចីបញ្ចេញមូលនិធិមួយចំនួនទៅកាន់ប្រទេសសូម៉ាលី នៅពេលដែលបានអនុម័តដោយក្រុមប្រឹក្សា IMF។
ប្រធានបេសកកម្មរបស់ IMF លោកស្រី ឡូរ៉ា ចារ៉ាមីឡូ(Laura Jaramillo) បាននិយាយថា ទោះបីជាមានបញ្ហាប្រឈមសំខាន់ៗ រួមទាំងពីវិបត្តិស្បៀងអាហារដ៏ធ្ងន់ធ្ងរនៅតែបន្តកើតមានក៏ដោយ ប្រទេសសូម៉ាលីបានរក្សានូវសន្ទុះកំណែទម្រង់ដ៏រឹងមាំ ហើយការអនុវត្តកម្មវិធីមានភាពពេញចិត្ត។ លោកស្រីបានមានប្រសាសន៍ថា ការផ្តល់ហិរញ្ញប្បទានទាន់ពេលវេលា និងការគាំទ្រការអភិវឌ្ឍសមត្ថភាពពីដៃគូអភិវឌ្ឍន៍គឺមានសារៈ សំខាន់សម្រាប់ការអនុវត្តប្រកបដោយជោគជ័យនៃយុទ្ធសាស្ត្រកំណែទម្រង់របស់អាជ្ញាធរ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង






