នៅព្រឹកថ្ងៃពុធ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងញូវឌេលី សាធារណរដ្ឋឥណ្ឌា ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខា ធិការអាស៊ាន បានអនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាភិបាលមូលនិធិឥណ្ឌា លោក Shekhar Sinha បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធីដើម្បីបន្តគាំទ្រ និងលើកកម្ពស់ទំនាក់ទំនងអាស៊ាន -ឥណ្ឌា។ សូមជម្រាបថា មូលនិធិឥណ្ឌាគឺជាមជ្ឈមណ្ឌលស្រាវជ្រាវឯករាជ្យមួយ ដែលផ្តោតលើកាលានុវត្តភាព និងបញ្ហាប្រឈមនានានៅក្នុងសង្គមឥណ្ឌា។






