ថ្ងៃ អង្គារ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • YouTube ចេញមុខសុំ​ទោសអ្នកប្រើប្រាស់​ និងកំពុង​ស៊ើបអង្កេតរកមូលហេតុ​​ធ្វើឲ្យ Error ទូទាំងពិភពលោក វ៉ាស៊ីនតោន ៖ បណ្តាញ​សង្គម YouTube បាន​ដំណើរការជា​ធម្មតាឡើងវិញ​ហើយ បន្ទាប់ពី​បានជាប់គាំង (Error) ជាសកលនៅ​ព្រឹកថ្ងៃពុធ ហើយបណ្តាញ​សង្គមយក្ស​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រងរបស់​ក្រុមហ៊ុន Google មួយនេះ ក៏បានចេញមុខ​សុំទោស​អ្នក​ប្រើប្រាស់​ទាំងអស់ ដែលបានជួបប្រទះ​បញ្ហាដ៏កម្រកើតមានបំផុតនេះ​ផងដែរ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅ​ព្រឹកថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨។ កម្មវិធី YouTube ត្រូវបានអ្នកប្រើប្រាស់​រាយការណ៍ថា មានបញ្ហាបើកមិនចេញ (​Errors) ហើយបើទោះជាគេហទំព័រនៃបណ្ដាញ​ទំនាក់ទំនងសង្គមមួយនេះ នៅតែបើកចេញ​ក៏ដោយ ក៏ប៉ុន្តែអ្នកប្រើប្រាស់​ទាំងអស់មិនអាច​បើកមើល ឬឆែក Videos នានាឃើញនោះទេ ជាមួយ សារផ្ញើបញ្ជូនត្រឡប់​មកវិញឱ្យ «Error loading និង ព្យាយាមម្ដងទៀត»។ ចំណែកឯ​ក្រុមហ៊ុន YouTube ក៏បានសូមទោស និងទទួល​ស្គាល់បញ្ហានេះដែរ។ ម្យ៉ាងវិញទៀត បើតាមសេចក្ដីរាយការណ៍​របស់ Reuters បញ្ហាមិនដំណើរការនេះ​មានរយៈពេល ៩០នាទី ដោយធ្វើឱ្យ​ប៉ះពាល់ដល់ YouTube TV និង YouTube Music ផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុនយក្ស​មួយនេះ ដែលជាកម្មសិទ្ធិ​របស់ក្រុមហ៊ុន […]
  • ចប់ការប្រកួត ក្រុមម្ចាស់ផ្ទះកម្ពុជា ចាញ់ក្រុមភ្ញៀវសិង្ហបុរី ២ទល់នឹង១ រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់គោព្រៃកម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវសិង្ហបុរី ១-២ ក្នុងជំនួបមិត្តភាពអន្តរជាតិដែលទើបបញ្ចប់មុននេះនៅពហុកីឡដ្ឋានជាតិ នៃរាជធានីភ្នំពេញក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ចំនួន ៣៨១១៥នាក់ នារាត្រីថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។ កម្ពុជា បានបើកការនាំមុខសិង្ហបុរី ១-០ តាំងតែពីនាទីទី១៧ ពីការធ្វេសប្រហែសចូលទីខ្លួនឯងរបស់កីឡាករខ្សែការពារសិង្ហបុរី មុនពេលត្រូវបានក្រុមនៅក្នុងប្លុកអាស៊ានដូចគ្នាសិង្ហបុរី វាយបកយកជ័យជម្នះវិញនៅនាទីទី៦១ និងនាទីទី៧៥ ក្រោយពេលកីឡាករជំនាញស៊ុតជើងឆ្វេង ចាន់ វឌ្ឍនាកា ត្រូវបានប្តូរចូលនៅវគ្គទី២ នៅនាទីទី៥៧ ជំនួសមិត្តរួមក្រុម ឈិន ឈឿន។ នេះជាការប្រកួតមិត្តភាពលើកទី៣ ចុងក្រោយរបស់កម្ពុជា មុនឈានដល់ការលេងពាន AFF Suzuki Cup 2018 ដែលនឹងចាប់ផ្តើមប្រកួតនៅដើមខែក្រោយនេះ ដោយពុំមានអ្នកចាត់ការថ្មី Keisuke HONDA ដឹកនាំដោយផ្ទាល់ឡើយសម្រាប់ ២ប្រកួតចុងក្រោយពេលជួបទីម័រខាងកើត និងសិង្ហបុរី ដោយមានតែគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Felix Dalmas បង្វឹក និងបញ្ជាលើទីលានប៉ុណ្ណោះ។ ៣ប្រកួតមិត្តភាពនៅពហុកីឡដ្ឋានជាតិ កម្ពុជា ប្រកួតចាញ់ក្រុមភ្ញៀវម៉ាឡេស៊ី ១-៣ មុនលេងស្មើទីម័រខាងកើត ២-២ និងចុងក្រោយចាញ់សិង្ហបុរី […]
  • តម្លៃប្រេងសាំងធម្មតាហក់ដល់៤២៥០រៀល ខណៈប្រេងម៉ាស៊ូតកើនដល់៤១៥០រៀលក្នងមួយលីត្រ នៅពាក់កណ្តាលខែតុលានេះ រាជធានីភ្នំពេញ ៖ តម្លៃប្រេងសាំងលក់រាយនៅកម្ពុជា ត្រូវបានមើលឃើញថាបានចាប់ឡើងថ្លៃជាបន្តបន្ទាប់ទៀត ចាប់តាំងពីដើមខែតុលាមក ជាក់ស្តែងតម្លៃប្រេងសាំងធម្មតា នៅថ្ងៃទី១៦ ខែតុលានេះ បានហក់ឡើងថ្លៃដល់ ៤២៥០រៀល ខណៈប្រេងម៉ាស៊ូតកើនដល់ ៤១៥០រៀល ក្នងមួយលីត្រ។ ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ការកើនឡើងតម្លៃប្រេងសាំងនៅកម្ពុជានេះ ដោយសារប្រេងឥន្ធនៈ ក្នុងទីផ្សារអន្តរជាតិក៏កើនថ្លៃដែរ។ ដូចទៅនឹងតារាងកំណត់តម្លៃប្រេង ដែលចេញដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ តម្លៃប្រេងសាំងធម្មតាសម្រាប់លក់រាយ នៅតាមបណ្តាស្ថានីយ៌ប្រេងឥន្ធនៈធំៗ គឺ៤២៥០រៀលក្នុងមួយលីត្រ ដែលតម្លៃនេះកើនឡើង៥០រៀល បើធៀបនឹងតម្លៃរយៈពេល១៥ថ្ងៃ ដើមខែតុលា កន្លងមក។ ដូចគ្នានេះទៅនឹងតម្លៃដែលកំណត់ក្នុងតារាងលក់រាយ ចាប់ពីថ្ងៃទី១៦ ដល់៣១ ខែតុលានេះដែរ ប្រេងម៉ាស៊ូតមានតម្លៃ៤១៥០រៀល ក្នុងមួយលីត្រ ដែលតម្លៃនេះកើនឡើង១៥០រៀលបន្ថែមទៀត បើធៀបនឹងតម្លៃកាលពីដើមខែតុលាមក។ ដោយឡែកប្រេងសាំងស៊ុបព៊ែរ ដែលមិនត្រូវបានកំណត់ក្នុងតារាងរូបមន្តគណនារបស់ក្រសួងពាណិជ្ជកម្មវិញ បានហក់ឡើងដល់ ៤៥៥០រៀល ទៅ៤៦០០រៀលក្នុងលីត្រ នៅតាមបណ្តាស្ថានីយ៌លក់ប្រេងឥន្ធនៈធំៗ។ គួរកត់សំគាល់ថា សម្រាប់តម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដែលកំណត់ក្នុងតារាងលក់រាយជាផ្លូវការរយៈពេល១៥ថ្ងៃម្តងនេះ គឺត្រូវបានបញ្ចុះតម្លៃ ៤សែនដុល្លារអាមេរិកក្នុងមួយលីត្ររួចហើយ តាមគោលការណ៌របស់រាជរដ្ឋាភិបាល បន្ទាប់ពីការគណនារូបមន្តតម្លៃគោល ដែលផ្អែកលើតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ។ ទិន្នន័យពីក្រសួងពាណិជ្ជកម្មបង្ហាញថា ប្រេងសាំងធម្មតានៅលើទីផ្សារអន្តរជាតិជាមធ្យម ក្នុងរយៈពេល១១ថ្ងៃ […]
  • ជប៉ុនបង្ហាញកាមេរ៉ាឌីជីថល FUJIFILM X-T3 និង GFX-50R ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុត នៅលើទីផ្សារកម្ពុជា ខណៈដែលប្រជាជនកម្ពុជាមានជំនឿចិត្តយ៉ាងខ្លាំង លើផលិតផលអេឡិចត្រូនិចរបស់ជប៉ុនដូចជា វិទ្យុ ទូរទស្សន៍ រថយន្ត និងកាមេរ៉ា នាពេលថ្មីៗនេះ ក្រុមហ៊ុន FUJIFILM ក៏បានបង្ហាញផលិតផលកាមេរ៉ាចុងក្រោយចំនួនពីរប្រភេទរបស់ខ្លួន នៅលើទីផ្សាកម្ពុជា ដែលមានដូចជាកាមេរ៉ាឌីជីថល FUJIFILM X-T3 និង GFX-50R។ កាមេរ៉ាម៉ាក FUJI FILM ដែលធ្វើឲ្យប្រជាជនកម្ពុជាទទួលស្គាល់ពីគុណមាន និងមានវត្តមានក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយនោះ បានបង្ហាញនឹងដាក់លក់នូវផលិតផលកាមេរ៉ាចំនួនពីរប្រភេទ ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន នៅគឺកាមេរ៉ាម៉ាក FUJIFILM X-T3 និង GFX-50R។ លោក គេនជី សាគីណូ ប្រធានក្រុមហ៊ុន FUJIFILM របស់ជប៉ុនបានឱ្យដឹងថា កាម៉េរ៉ាឌីជីថលប្រភេទ X-T3 បានបំពាក់បច្ចេកវិទ្យា X-Trans CMOS4 sensor និងម៉ាស៊ីនដំណើរការរូបភាព X- Processor4 ដែលប្រើក្នុងជំនាន់ថ្មី គឺជំនាន់ទី៤របស់ស៊េរីX។ ចំណែកឯកាមេរ៉ា GFX 50R ទំនើបមានរូបរាងតូច ស្រាល និងមានគុណភាពរូបខ្ពស់ អស្ចារ្យបំផុតនៃប្រព័ន្ធកាមេរ៉ាឌីជីថល ដែលពុំធ្លាប់មានពីមុនមកនៅលើទីផ្សារកម្ពុជា។ អ្នកជំនាញថតរូប លោក […]
  • ដើរឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តធុនធំបុកស្លាប់នៅនឹងកន្លែង ខេត្ដព្រៃវែង ៖ បុរសម្នាក់ដើរឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តធុនធំបើកបុកស្លាប់ភ្លាមមួយរំពេច កាលពីវេលាម៉ោង6 និង10នាទីព្រឹក ថ្ងៃទី16 ខែតុលា ឆ្នាំ2018 នៅលើកំណាត់ផ្លូវជាតិលេខ8A ត្រង់ចំណុចទល់មុខហាងយីហោម៉ែក្មេកហេងហេង ស្ថិតក្នុងភូមិស្វាយអន្ទរទី1 ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាយ ផានិត ភេទប្រុស អាយុ30ឆ្នាំ មានទីលំនៅភូមិកណ្តាច់ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានស្លាប់នៅនឹងកន្លែង។ ចំណែករថយន្តម៉ាកហុីយ៉ាន់ដាយព័ណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A.0988 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះទៅដល់។ ក្នុងរបាយការណ៍បានបញ្ជាក់បន្ថែមថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ បានដើរឆ្លងកាត់ថ្នល់ពីលិចទៅកើត ដោយខ្វះការប្រុងប្រយ័ត្ន (មិនមើលឆ្វេងស្តាំ) លុះដើរឆ្លងបានប្រហែលជាងពាក់កណ្តាលថ្នល់ ក៍ត្រូវរថយន្តខាងលើមកដល់បុកពេញទំហឹង បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមមួយរំពេច។ ក្រោយទទួលបាន​បានព័ត៌មាន កម្លាំងនគរបាលជំនាញស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍មូលដ្ធាន ចុះអន្តរាគមន៍ធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅអធិការដ្ធាននគរបាលស្រុក ដើម្បីស្រាវជ្រាវតាមនីតិវិធី។ រីឯសាកសព បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ សឹម សាន់
  • បុរសជាជនជាតិចិនម្នាក់ ត្រូវចរន្តភ្លើងឆ្លងឆក់ស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ ខេត្តកំពង់ស្ពឺ ៖ បុរសជាជនជាតិចិនម្នាក់ និងជាបុគ្គលិកក្រុមហ៊ុនផលិតថង់ផ្លាស់ស្ទិចម្នាក់បានស្លាប់ ក្រោយពេលដឹកយកទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យរាជធានីភ្នំពេញ ខណៈដែលកំពុងតែបំពេញការងារ ហើយឆ្លងចរន្តភ្លើងបណ្តាលអោយឆក់ កាលពីវេលាម៉ោង០៨ និង១៥នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៨ នៅក្នុងរោងចក្រផលិតថង់ផ្លាស់ស្ទិចរបស់ក្រុមហ៊ុនមួយ ស្ថិតនៅក្នុងភូមិទួលសុទីន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាល បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរដ្ឋបាលរោងចក្របានរាយការណ៍មកកម្លាំងសមត្ថិកិច្ច ថាមានករណីខ្សែភ្លើងឆក់ជនជាតិចិនមានឈ្មោះ មីស្ទើ លើវែ ភេទប្រុស អាយុ៤៥ឆ្នាំ ជាបុគ្គលិកស្នាក់នៅក្នុងរោងចក្រផលិតស្បោងប្លាស់ស្ទិច នៅភូមិទួលសុទីន ឃំុអង្គពពេល ជាបុគ្គលិគរបស់ក្រុមហ៊ុន។ បន្ទាប់ពីមានករណីនេះកើតឡើង ខាងបុក្គលិគជនជាតិចិនធ្វើការជាមួយគ្នា បានបញ្ជូនដល់មន្ទីពេទ្យលោកសង្ឃ ខណៈដែលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បានទៅហើយ។ បច្ចុប្បន្នសពបុរសខាងលើ ត្រូវបានខាងក្រុមហ៊ុនប្រគល់អោយខាងស្ថានទូត បញ្ជូនទៅស្រុកកំណើតរួចរាល់ហើយ៕ អ៊ុ ណូន
  • ក្រុមក្មេងទំនើងពេលបុណ្យទានដាក់តុផឹកស៊ីកណ្ដាលផ្លូវ កាក់ម៉ូតូទារលុយ ត្រូវអភិបាលខេត្ដចេញបញ្ជារឲ្យឃាត់ខ្លួន ខេត្ដពោធិ៍សាត់ ៖​ កម្លាំងអន្តរាគមន៍​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្លង់ត្នោត បានចុះបង្ក្រាបក្រុមក្មេងទំនើងមួយក្រុម ដែលយកធុងបាស់ទៅចាក់ផឹកស៊ីនៅកណ្តាលផ្លូវ និងបង្កសកម្មភាពកាក់ហៅម៉ូតូកម្មការិនី ដែលចេញពីធ្វើការរោងចក្រកាត់ដេរ ទារលុយទិញស្រាផឹកយ៉ាងអនាធិបតេយ្យ។ ប្រតិបត្តិការ​នេះធ្វើឡើង ក្រោយទទួលបានបទបញ្ជា ពីអភិបាលខេត្ត​ កាលពីវេលាម៉ោង ១៨និង៣៧នាទី​ ថ្ងៃទី១៥​ ខែតុ​លា​ ឆ្នាំ២០១៨​ នៅចំណុចផ្លូវក្រាលកៅស៊ូ​ (ជ្រលង) ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រភពពីសមត្ថកិច្ច​បានឲ្យដឹងថា​ ក្មេងទំនើងដែលធ្វើសកម្មភាពអនាធិបតេយ្យនេះ​ សុទ្ធតែជាប្រជាពលរដ្ឋក្នុងស្រុកក្រគរ ដែលមានឈ្មោះដូចខាងក្រោម៖ ១- ឈ្មោះ ឡាយ កុម្ភៈ ភេទប្រុស​ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោត។ ២- ឈ្មោះ រី សោម ភេទប្រុស​ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចុងខ្លុង ឃុំអូសណ្តាន់។ ៣- ឈ្មោះ សុះ គ្រីយ៉ា ភេទប្រុស​ អាយុ១៨ឆ្នាំ ខ្មែរ-ឥស្លាម រស់នៅភូមិចុងខ្លុង ឃុំអូសណ្តាន់។ ៤- […]
  • រដ្ឋបាលសាលាខេត្តព្រៃវែងដឹកនាំមន្រ្តីរាជការ ប្រារព្វពិធីបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំការយាងសោយទីវង្គត ខេត្ដព្រៃវែង ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត ប្រារព្វធ្វើពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា​ ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ នៅវិមានគោរពវិញ្ញាណក្ខន្ធស្តូប ស្ថិតនៅសួនច្បារសម្តេច​អគ្គ​មហា​ធម្មពោធិ​សាល ជា ស៊ីម ក្រុងព្រៃវែង។ នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សារខេត្ត និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត បានសម្តែងនូវអារម្មណ៍វិបយោគដ៏ជ្រាលជ្រៅ និងសោកស្តាយ អាឡោះអាល័យជាទីបំផុត ចំពោះការយាងចូលទិវង្គត របស់សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ដែលព្រះអង្គទ្រង់បានសាងស្នាព្រះហស្ត​ឧត្តុង្គឧត្តមជាច្រើន ក្នុង​ការដឹកនាំ​ជាតិ​ទទួលបានការ​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត បានឧទ្ទិសសូមឱ្យព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ⁣⁣⁣⁣ ព្រះករុណាព្រះបាទ⁣សម្ដេចព្រះនរោត្តមសីហនុ ស្តេចយាងទៅសោយសុខ ក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាត ឡើយហើយតាងនាមថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធនឹងចងចាំជានិច្ច នូវរាល់ស្នាព្រះហស្ថព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជា៕ សុឹម សាន់
  • នគរបាលស្រុកគងពិសី ល្បាតតាមគោលដៅឃាត់ជនសង្ស័យ២នាក់ និងគ្រឿងញៀន១១កញ្ចប់ ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលប៉ុស្តិឃុំស្រង់ បានធ្វើការល្បាតប្រទះឃើញ មុខសញ្ញា២នាក់ កំពុងតែចរាចរណ៍គ្រឿងញៀន កម្លាំងល្បាតប្រទះឃើញក៏ឃាត់បានកាលពីវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំ ចំណុចភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកគងពិសី បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនបានក្រុមជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនបាន គឺកម្លាំងល្បាតរបស់អធិការដ្ឋាន បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិឃុំស្រង់ ក៏ប្រទះឃើញក្រុមជនសង្ស័យ កំពុងតែចរាចរណ៍គ្រឿងញៀន មានកាសង្ស័យក៏បានឃាត់ខ្លួនមុខសញ្ញាខាងលើចំនួន០២នាក់។ នគរបាលបានបន្តថា ជនសង្ស័យដែលឃាត់ខ្លួននោះ ទី០១មានឈ្មោះ នួន ហឺន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី០២មានឈ្មោះ ទក កំសត់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់ រស់នៅភូមិថ្នល់បត់ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រោយឃាត់ខ្លួន កម្លាំងនគរបាលដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាគ្រឿងញៀនចំនួន ១១កញ្ចប់ ក្នុងនោះមានកញ្ចប់ (មធ្យមចំនួន០១) ទូរស័ព្ទចំនួន០៣គ្រឿង និងម៉ូតូ០១គ្រឿងផងដែរ។ បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាននគរបាលស្រុកកសាងសំណុំរឿង បញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តបន្ត […]
  • រាំធុងបាស់ឌឺគ្នា ក្លាយជាទំនាស់តាមវាយគ្នារហូតដល់ស្លាប់ម្នាក់ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ក្នុងចំណោមបក្សពួក៤នាក់ ខេត្តក្រចេះ ៖ ជនសង្ស័យ​២នាក់ ក្នុងចំណោមបក្សពួក៤នាក់​ ត្រូវបាននគរបាលនៃការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តក្រចេះ​ បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត​ នៅរសៀលថ្ងៃទី១២ តុលានេះ​ ដោយចោទប្រកាន់ពីបទ​ហឹង្សា​ដោយចេតនា មានស្ថានទំងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ​។ ការបញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូងខេត្តនេះ​ គឺបន្ទាប់ពីជនសង្ស័យរួម និងបក្សពួក​ បានដេញព្រួតវាយទៅលើជនរងគ្រោះម្នាក់​ ក្នុងជម្លោះរាំធុងបាស់នៅវត្តមួយកន្លែង ក្នុងឃុំស្រែចារ ស្រុកស្នួល​ បណ្តាលឱ្យជនរងគ្រោះស្លាប់​បាត់បង់ជីវិត។ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់​ លោកវរសេនីយ៌ទោ​ ហួត​ លឹមហ៊ាង​ បានឱ្យដឹងថា​ យុវជនដៃដល់ទាំង២នាក់ ក្នុងចំណោមបក្សពួក៤នាក់ គឺត្រូវបានកម្លាំងនគរបាលស្រុកស្នួល សហការជាមួយកម្លាំងនគរបាលស្រុកមេមត់ ចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពព្រួយវាយសម្លាប់ ទៅលើជនរងគ្រោះបានមួយថ្ងៃ រួចនាំគ្នារត់គេចខ្លួន។ លោកបន្តថា​ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៩ តុលា ត្រូវជាថ្ងៃឆ្លងពិធីបុណ្យភ្ជុំ ជនរងគ្រោះឈ្មោះ អុល ហេង អាយុ១៧ឆ្នាំ រស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានមករាំធុងបាស់នៅវត្តមួយកន្លែង ក្នុងឃុំស្រែចារ ស្រុកស្នួល។ ពេលនោះក៏មានការរាំឌឺដងគ្នា រវាងក្រុមជនដៃដល់ ដែលមានគ្នា៤នាក់ ជាមួយនិងយុវជនរងគ្រោះ។ ក្រោយមកយុវជនរងគ្រោះបានជិះម៉ូតូមកផ្ទះ ក៏ត្រូវជនយុវជនដៃដល់ ដែលមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងប្រដេញមកពីក្រោយ។ […]
  • នគរបាលឃាត់ខ្លួន​បុរស​ម្នាក់ ផឹកស្រា​ស្រវឹងបង្ក​ជា​ហិង្សាលើនារី២នាក់ នៅខេត្ត​កំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ៖ កាលពី​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨កន្លងទៅ តាម​សេចក្តីរាយការណ៍ពីនគរបាល បាននិយាយ​ឲ្យ​ដឹងថា បុរស​ម្នាក់បានផឹកស្រា​ស្រវឹង បង្ករ​ជា​ហិង្សាតាម​ដងផ្លូវ បណ្តាល​ឲ្យ​ជនរងគ្រោះជានារីភេទចំនួន២នាក់ បានរងរបួស ខណៈ​ម៉ូតូ​របស់​ជនរងគ្រោះ ត្រូវបាន​ជនបង្ក ធាក់​ទម្លាក់​ចូលទៅក្នុង​ទឹក​ផងដែរ។ ហេតុការណ៍​នេះបានកើត​ឡើង នៅ​ចំណុច​ភូមិ​ចំប៉ី ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ។ នគរបាលបាលបាននិយាយអោយដឹងថា ករណី​ហិង្សា​ដោយ​ចេតនា​នេះ បង្កឡើង​ដោយ​បុរស​ម្នាក់ ឈ្មោះ សាត ភា អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ​បានធ្វើ​សកម្មភាពវាយ​ទៅលើ​ជនរងគ្រោះ ឲ្យ​ដួល​ម៉ូតូ បណ្តាល​រងរបួស២នាក់ ខណៈដែល​ជិះ​ម៉ូតូឌុប​គ្នា និង​បាន​ធាក់​ទម្លាក់​ម៉ូតូរបស់​ជនរងគ្រោះទៅក្នុង​ទឹក​ផងដែរ ដោយសារតែ​ជនបង្កស្ថិតក្នុង​ស្ថា​ភាពស្រវឹង​ជោគជាំ។ នគរបាលបានបន្តទៀតថា ជនរងគ្រោះ​ទាំងពីរ​នាក់ មានឈ្មោះ ឡៅ ឆ​យី (អ្នក​ឌុប) ភេទ​ស្រី អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា និង​ម្នាក់ទៀត​ឈ្មោះ អូន តូច ភេទ​ស្រី អាយុ២៥ឆ្នាំ ទីលំនៅ​ជាមួយគ្នា ដែល​អ្នក​ទាំងពីរ បាន​រងរបួស​ស្រាល។ ក្រោយកើតហេតុ […]
  • ម៉ូតូប្រលេះគោយន្តកន្ត្រៃពីក្រោយ បណ្តាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែង ដោយសាររ៉ឺម៉កគ្មានភ្លើង ឫគ្មានស្លាក់សញ្ញា ប៉ោយប៉ែត ៖ ដោយសារតែគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉ក បើកបរលើដងផ្លូវនៅពេលយប់ គ្មានចំណាំងផ្លាត គឺវាពិតជាគួរឲ្យខ្លាចណាស់ ហើយបានបង្ករគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ដល់អ្នកធ្វើដំណើរស្ទើរតែគ្រប់ខេត្តក្រុង គប្បីសមត្ថកិច្ចជំនាញប្រើធម៌ក្តៅទៅលើគោយន្តកន្ត្រៃផង។ ជាក់ស្តែងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងម៉ូតូបុកគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កពីក្រោយ បណ្តាលឲ្យអ្នកបើកបរម៉ូតូម្នាក់ បានបាត់បង់ជីវិតនៅនឹងកន្លែង។ ហេតុការនេះកើតឡើងលើដងផ្លូវជាតិលេខ៥៩ ក្នុងភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។ ជនរងគ្រោះឈ្មោះ ឡាច កូននាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបឹងរាំង ឃុំ ស្រុក កើតហេតុខាងលើ។ ប្រភពពីប្រជាពលរដ្ធនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងជនរងគ្រោះជិះម៉ូតូម៉ាកសង់សេ១២៥ សេរីឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1D.1035 បើកបរក្នុងទិសដៅពីកើត ទៅលិច លុះដល់ចំណុចកើតហេតុ ក៏បុកគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កពីក្រោយ ដែលបើកបរស្របទិស បណ្តាលឲ្យស្លាប់នៅនឹងកន្លែងភ្លាមៗ។ អ្នកបើកបរគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ព្រោះក្រោយកើតហេតុបានគេចខ្លួនបាត់ស្រមោល បន្សល់ទុក​តែគោយន្តកន្ត្រៃនៅនឹងកន្លែងកើតហេតុ។ ប្រភពថា គោយន្តបង្ករហេតុនោះពុំមានភ្លើង ឬចំណាំងផ្លាតពីខាងក្រោយនោះឡើយ។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិ យកទៅលំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីយ។ ចំណែកវត្ថុតាងពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុក […]
  • សមត្ថកិច្ចដុតដៃដុតជើង ស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍ ក្លាយជាឃាតកម្មអាថ៌កំបាំង ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគបាល កំពុងដុតដៃដុតជើង ស៊ើបអង្កេតករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ម្ចាស់ម៉ូតូរងរបួសបាក់ជើង  ចំណែកអ្នកបើករថយន្តត្រូវបាត់បង់ជីវិតទៅវិញ។ មានរកណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកជាមួយម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលអោយអ្នកបើកម៉ូតូរងរបួសបាក់ជើង និងខូចខាតម៉ូតូ ចំណែកម្ចាស់រថយន្ដបាត់បង់ជីវិត ប្រមាណជាមួយគីឡូពីកន្លែងកើតហេតុ រថយន្តខូចផ្ទៃខាងមុខទាំងស្រុង។ ហេតុការនេះបានកើតឡើង កាលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២២:០៥នាទី នៅលើផ្លូវជាតិលេខ៣១៦A ស្ថិតក្នុងភូមិកំពោតលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងរវាងរថយន្ត និងម៉ូតូក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពីលិច ទៅកេីត។ រថយន្តម៉ាក Lexus Rx 300 ពណ៍ស្ក ពាក់ផ្លាកលេខ ភ្នំពេញ 2L.3952 បើកបរដោយជនមិនស្គាល់ឈ្មោះ ធ្វើដំណើរពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកប៉ះនឹងម៉ូតូ០១គ្រឿង ម៉ាកហុងដា ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1A.9400 បេីកបរដោយឈ្មោះ សោម ម៉ាញ ភេទប្រុស អាយុ៣៥ឆ្នាំ […]
  • UPDATE – រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីប្រកាសកុំឲ្យព្រួយបារម្ភរឿងកំប្លោក ដែលទើរពេញឆ្នេរ ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ ជំរាបជូនសាធារណៈជន និងអ្នកសារព័ត៌មានថា ចាប់តាំងពីថ្ងៃទី​៩ រហូតមកដល់ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨នេះ មានកំប្លោក ដែលមានប្រភពពីសមុទ្រប្រទេសជិតខាង បានហូរអណ្តែតរសាត់លើផ្ទៃសមុទ្រ និងបានមកទើរនៅលើឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ។ បញ្ហានេះក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង មន្ទីរ អង្គភាពពាក់ព័ន្ធ កំពុងចុះសំអាតតាមបណ្តោយឆ្នេរក្នុងក្រុងព្រះសីហនុ។ សេចក្តីប្រកាសព័ត៌មានដដែល ក៏បាន​បញ្ជាក់ប្រាប់ដល់សាធារណៈជនទាំងអស់ សូមកុំមានការព្រួយបារម្ភ ព្រោះបញ្ហានេះ មិនបានធ្វើឲ្យខូចគុណភាពទឹកសមុទ្រ ឬឆ្នេរខ្សាច់នោះទេ គ្រាន់តែធ្វើឲ្យបាត់បង់សោភ័ណភាពឆ្នេរមួយរយៈពេលខ្លីតែប៉ុណ្ណោះ។ ហើយថា ក្រោយពីការសម្អាតរួចរាល់ឆ្នេរខ្សាច់ នឹងមកសភាស្រស់ស្អាតដូចដើមវិញជាក់ជាមិនខាន។ ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា ដើម្បីពន្លឿនការងារសម្អាតកំប្លោក ឬកាកសំណល់សំរាម នៅតាមឆ្នេរនានា ឲ្យមានសោភ័ណភាពដូចដើមបានឆាប់ គឺរដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនអាជីវករ ដែលកំពុងប្រកបអាជីវកម្មតាមឆ្នេរសមុទ្រ ឲ្យចូលរួមសម្អាតឆ្នេរ ដែលមានកំប្លោកនៅមុខទីតាំងបើកធ្វើអាជីវកម្មរៀងៗខ្លួន ឲ្យបានស្អាតល្អឡើងវិញ។ សកម្មភាពចុះជួយសម្អាតឆ្នេរសមុទ្រមួយចំនួន ពិសេសឆ្នេរអូរឈើទាលរបស់ប្រជាពលរដ្ឋអាជីវករ សិស្សនិស្សិត វិស័យឯកជន កងកម្លាំងប្រដាប់អាវុធ ទាំងនគរបាល កងរាជអាវុធហត្ថ កងយោពលខេមរភូមិន្ទ រដ្ឋបាលក្រុង មន្ទីរ អង្គភាពពាក់ព័ន្ធ ក្រោមឱវាទ នៃរដ្ឋបាលខេត្តព្រះសីហនុ […]
  • ក្រុមទំនើងទាំងចាស់​ ទាំងក្មេង ព្រួតគ្នាវាយសមត្ថកិច្ច និងប្រជាការពារភូមិ ត្រូវអធិការស្រុកចុះបង្រ្កាប (មានវីដេអូ) ប៉ោយប៉ែត ៖ ក្មេងទំនើងមួយក្រុមបង្ករហិង្សា​ ទៅលើមន្ត្រីប៉ុស្ត៌នគរបាល និងប្រជាការពារ មានរបួសស្នាមត្រូវកម្លាំងនគរបាល នៃអធិការដ្ឋានស្រុកព្រះនេតព្រះ ឃាត់ខ្លួនកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុងវត្តទន្លាប់រាងំស្សីភូមិ/ឃំុប្រសាទ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។ នៅក្នុងប្រតិបត្តការបង្រ្កាបក្រុមក្មេងទំនើងនោះ ដឹកនាំបញ្ជាផ្ទាល់ដោយលោក មាស រិទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ រួមទាំងកម្លាំងក្រោមឱវាទ និងកម្លាំប្រជាការពារភូមិខាងលើ។ យោងតាមរបាយការរបស់សមត្ថកិច្ច មុនពេលកើតហេតុ មានទូកស្មាច់ពីគ្រឿង បើកបញ្ច្រាស់ទិសបានប៉ះទង្គិចគ្នា និងអូរក្បែរវត្តទន្លាប់រាំងសី បណ្ដាលឲ្យលិច តែករណីនោះមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។ ពេលឮដូចច្នេះ កម្លាំងប៉ុស្ដ៏ និងកម្លាំងប្រជាការពារភូមិ នៅនឹងវត្តបាននាំគ្នាចុះទៅមើល ខ្លាចមានគ្រោះថ្នាក់ដល់ពលរដ្ឋ។ ស្របពេលទៅដល់មិនឃើញគ្រោះថ្នាក់ ហើយម្ចាស់ទូកទាំងពីក៏សម្រួលគ្នារួចរាល់។ របាយការបញ្ជាក់ថា ម្ចាស់ទូកស្មាច់ឈ្មោះ ចាន់ ឈឿម បានបើកទូកស្មាច់ត្រលប់មកវិញ ក៏ជេរម៉ាក់ងាយសមត្ថកិច្ច ព្រមទាំងវាយបុរសម្នាក់ជាប្រជាការពារភូមិ ឈ្មោះ អ៊ុយ ពិ បណ្ដាលឲ្យរងរបួស ស្របពេលនោះ ក៏មានទូកស្មាច់ជាក្រុមបក្ខពួករបស់ជនសង្ស័យខាងលើ មកជេរប្រមាថ និងចុះពីលើទូកស្មាច់ មកវាយសមត្ថកិច្ចនឹងកៅអីបន្ថែម មិនតែប៉ុណ្ណោះ បក្ខពួកជនសង្ស័យខ្លះ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)