ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ពលរដ្ឋខេត្តកំពត ទៅដេកចាំក្នុងព្រៃនៅខេត្តកោះកុងលក់ ដើម្បីស្វែងរកកាប់ស្លឹកផ្អាវ វិចនំសម្រាប់បុណ្យភ្ជំុបិណ្ឌ ខេត្ដកំពត​ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ប្រមូលគ្នាមកដេកចាំ កាប់ស្លឹកផ្អាវសម្រាប់ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ បងប្រុស សាន សិត អាយុ43ឆ្នាំ នៅភូមិវត្តអង្គ បាននិយាយប្រាប់អោយដឹង កាលថ្ងៃទី29 កញ្ញា ថា ប្រជាពលរដ្ឋនៅភូមិវត្តអង្គជាច្រើនគ្រួសារ សុទ្ធតែអ្នកក្រីក្រ បានចេញពីផ្ទះសម្បែងរយះពេលជាងកន្លះខែ ហើយទៅដេកនៅខេត្តកោះកុង ស្វែងរកកាប់ស្លឹកផ្អាវនៅតាមភ្នំ និងជ្រោះ និងតាមឃ្លងសមុទ្រ។ បងប្រុស សាន សិត និយាយប្រាប់បន្តថា ខេត្តកំពតរកមិនបានទេស្លឹកផ្អាវសម្រាប់វិចនំ ដូចនេះហើយបានជាអ្នកភូមិ នាំគ្នាទៅកាប់ស្លឹកនៅក្នុងព្រៃ យកមកលក់អោយពលរដ្ឋ ក្នុងរដូវបុណ្យភ្ជំុបិណ្ឌនៅថ្ងៃខាងមុខនេះ។ បងប្រុស និយាយថា គាត់ទើបតែមកយកគ្រួសារនៅខេត្តកំពតទេ តាមពិតគាត់នៅខេត្តកំពង់ចាមឯណ្ណោះ។ លោកបាននិយាយថា ពលរដ្ឋនៅខេត្តកំពតនិយមវិចនំុស្លឹកផ្អាវ តែបើខេត្តកំពង់ចាមនិយមវិចនុំស្លឹកចេកតែប៉ុណ្ណោះ។ អំុប្រុស ឆាក់ ឈឹមឈរ អាយុ57ឆ្នាំ នៅភូមិកណ្ដាល ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននិយាយប្រាប់អោយដឹងផងដែរថា អ្នកភូមិផ្សេងៗបាននាំគ្នាទៅដេកក្មុងព្រៃ កាប់ស្លឹកផ្អាវលក់ក្នុងរដូវភ្ជំុបិណ្ឌនេះ ពួកបរិស្ថានបានដេញរារាំងមិនអោយកាប់ទេ។ ពលរដ្ឋរូបនេះបាននិយាយប្រាប់ថា បើគ្រាន់តែកាប់ស្លឹកផ្អាវសម្រាប់លក់ក្នុង […]
  • ស្លាប់ និងរបួសធ្ងន់៦នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវជាតិលេខ៣ ខេត្តព្រះសីហនុ ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុបានឲ្យដឹងថា មានមនុស្ស២នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្ត ធ្លាក់ចូលប្រឡាយទឹកតាមផ្លូវ ពេលកំពុងបើកបរ កាលពីវេលាម៉ោង​ជាង១រសៀល​ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ លើផ្លូវ​ជាតិ​លេខ​៣​ ចន្លោះ​គីឡូម៉ែត្រ​ ១៩៣-១៩៤​ ស្ថិតនៅ​ក្នុង​ភូមិ​តាអោងធំ​ ឃុំ​សាមគ្គី​ ស្រុក​ព្រៃនប់​​ ខេត្ត​ព្រះសីហនុ​។ សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា រថយន្ត​១គ្រឿង​ ជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ជារថយន្តរត់ឈ្នួល ម៉ាក​ CAMRY បាឡែន ពណ៌​ស្ករ​ ពាក់ផ្លាកលេខ​ ភ្នំពេញ 2A-2822 អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ដោយបានបើកបរមានទិសដៅពីវាលរេញ ឆ្ពោះទៅខេត្តកំពត  ប៉ុន្តែពេលមកដល់ចំណុចកើតហេតុ រថយន្តនេះក៏បានបើកវ៉ាជែងរថយន្តធំមួយគ្រឿង មានទិសដៅស្របគ្នា បណ្តាលអោយជ្រុល​ចង្កូត ​ធ្លាក់​ចេញពីផ្លូវ ចូលប្រឡាយ​ទឹក​តែ​ម្ដង​។ សមត្ថកិច្ចនគរបាលចរាចរណ៍ឲ្យដឹងបន្តថា ជនរងគ្រោះដែលស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះ សូ ផិន ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិដានគោ ឃុំដានគោ ស្រុកអង្គជ័យ ខេត្តកំពត និងឈ្មោះ យ៉ន់ […]
  • ជិះម៉ូតូលឿនពេកជ្រុលទៅបុកម៉ូតូនារី២នាក់ ចំពីមុខពេញទំហឹង ស្លាប់ម្នាក់ របួសធ្ងន់២នាក់ ខេត្តកំពង់ស្ពឺ ៖ នារីម្នាក់បានបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងនារីម្នាក់រួមដំណើរជាមួយរងរបួសធ្ងន់ធ្ងរ រីឯបុរម្នាក់ម្នាក់ទៀតក៏របួសធ្ងន់ ដោយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកគងពិសីភ្លាមៗ ដោយសារតែម៉ូតូសង់បុកគ្នាចំពីមុខយ៉ាងពេញទំហឹង បណ្តាលអោយមានអ្នកស្លាប់ និងរងរបួសរណូករណែល កាលពីវេលាម៉ោង០៦និង១៥នាទី ព្រលប់ថ្ងៃទី២៩ ខែកញ្ញា ២០១៨ នៅលើកំណាតផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេច១៩ ទៅលេខ២០ ស្ថិតនៅក្នុងភូមិបាក់ក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុក បាននិយាយអោយដឹងថា ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍មែន គឺរវាងម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB.4676 អ្នកបើកបមានឈ្មោះ យឿង សាមីត ភេទប្រុស អាយុ២៧ឆ្នាំ ជាកសិករ រស់នៅភូមិបឹងងោង ឃុំទឺឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានមួកសុវត្ថិភាព ដែលមុនពេលកើតហេតុ បានជិះម៉ូតូម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅ ពីទិសខាងត្បូង​ ទៅទិសខាងជើង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ […]
  • រថយន្តដឹកដីបុកស្រ្តីម្នាក់ធ្លាយខួរស្លាប់នៅនឹងកន្លែង ចំណែក៣នាក់ទៀតរងរបួសស្រាល ប៉ោយប៉ែត ៖ ស្ត្រីម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងស្រី្ត៣នាក់ទៀតរងរបួសស្រាល ដោយសារថយន្តដឹកដីបុកពីក្រោយ កាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៨ នៅកំណាត់លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតស្ថានីយ៏ដឹកអ្នកដំណើរស៊ូជីង  ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុង បានប្រាប់ឲ្យដឹងថា ជនរងគ្រោះក្នុងករណីខាងលើ ទី០១ មានឈ្មោះ ម៉ៅ ស្រីអូន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកសាលារៀនអេលីហ្កែន (រងរបួសស្រាល) ជាអ្នកបើកបរម៉ូតូ អ្នករួមកដំណើរទី១ ឈ្មោះ ឌឿន ស្រីម៉ៅ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ (រងរបួសស្រាល), អ្នករួមដំណើរលើម៉ូតូទី២ ឈ្មោះ សំ ស្រីទាវ ភេទស្រី អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ (រងរបួសស្រាល) និងឈ្មោះ ខុន ភត្ត្រា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកសាលរៀនអេលីហ្គែន ជាអ្នករួមដំណើរដូចគ្នា បានស្លាប់នឹងកន្លែង។ […]
  • ទប់កំហឹងមិនបាន ទាញចបកាប់សំពងក្បាលនារីម្នាក់ របួសធ្ងន់ ត្រូវនគរបាលឃាត់ខ្លួន ខេត្តកំពង់ស្ពឺ ៖ បុរសចិត្តស្លុយម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ឃុំសំរោងទង ធ្វើការឃាត់ខ្លួនបន្ទាប់ពីបុរសខាងលើ ទប់កំហឹងមិនបាន ស្ទុះទៅទាញចបកាប់វាយទៅលើនារីម្នាក់ បណ្តាលអោយបែកក្បាលហូរឈាមជោគខ្លួន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិអង្គទម្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាលប៉ុស្តិ៍ឃុំ បាននិយាយអោយដឹងថា ករណីដែលឈានដល់ការឃាត់ខ្លួនបុរសខាងលើនេះ គឺដោយសារតែបុរសខាងលើ ទាស់ពាក្យសម្តីជាមួយនារីរងគ្រោះតិចតួចប៉ុណ្ណោះ ប៉ុន្តែនារីរងគ្រោះអត់ទ្រាំមិនបាន ក៏បានជេរប្រមាថនូវពាក្យអសុរសមួយចំនួន ធ្វើអោយបុរសចិត្តស្លុយខាងលើទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញយកចបកាប់វាយសំពងក្បាលនារីរងគ្រោះខាងលើធ្ងន់ធ្ងរ។ ក្រោយកើតហេតុសាច់ញាតិនារីរងគ្រោះ ក៏បានរាយការណ៍ ទើបកំលាំងនគរបាលប៉ុស្តិឃុំសំរោងទង បានចុះទៅឃាត់ឈ្មោះ ម៉ូវ ឈុនលឹម ហៅ ជ្រឹង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដោយ ពាក់ព័ន្ធជាមួយករណីហឹង្សាដោយចេតនា ដោយបានយកចបកាប់វាយទៅលេីឈ្មោះ គឹម ស្រីណេត ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្ស រស់នៅក្បែរផ្ទះគ្នា ក្នុងភូមិជាមួយគ្នា បណ្តាលអោយចំក្បាលរងរបួសធ្ងន់ នៅចំណុចផ្ទះជនរងគ្រោះតែម្តង។ ចំពោះជនរងគ្រោះខាងលើ ក្រុមគ្រួសារបានយកទៅព្យាបាល នៅមន្ទីរពេទ្យឯកជនភូមិទន្លេកន្ទិល ដើម្បីព្យាបាល។ […]
  • មន្រ្តីកាំកុងត្រូលច្រកអូរស្មាច់ បើកភ្លើងខៀវឲ្យនាំសត្វមាន់ចូលពីថៃដោយសេរី ឯមន្រ្តីពេទ្យសត្វខេត្ត ជាអ្នកដាក់កុងត្រូលយកលុយ ខេត្ដឧត្ដរមានជ័យ ៖ ក្នុងមួយថ្ងៃៗមានរថយន្តជាច្រើនគ្រឿង ដែលដឹកសត្វមាន់ឆ្លងដែន ពីប្រទេសថៃចូលមកកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ តាមរថយន្តកាមរីច្នៃកាត់ទ្រុង តាមរថយន្តសាំយ៉ុង និងរថយន្តផ្សេងៗ ដែលយ៉ាងតិចជាង២០រថយន្ត បានដឹកមាន់ឆ្លងកាត់ខេត្តឧត្តរមានជ័យ ឆ្ពោះទៅចែកចាយ នៅតាមបណ្តាលខេត្តមួយចំនួនដូចជា ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តមួយចំនួនទៀត ដោយគេដឹងថា រថយន្តដឹកមាន់ទាំងអស់ខាងលើ គ្មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីកាំកុងត្រូល ប្រចាំច្រកអន្តរជាតិអូរស្មាច់នោះទេ ហើយចំណែកឯមន្ត្រីពេទ្យសត្វខេត្តឧត្តរមានជ័យ អង្គុយរាប់ក្បាលរថយន្តយកលុយ ដោយពុំមានការត្រួតពិនិត្យនោះឡើយ។ ជាក់ស្តែងកាលពីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ មានរថយន្តម៉ាកកាមរីហើមច្នៃ កាត់ទ្រុងមួយគ្រឿង ពាក់ស្លាក់លេខ បន្ទាយមានជ័យ 2A.0874 ដែលដឹកសត្វមាន់ពេញរថយន្ត ឆ្លងដែនមកពីថៃ តាមច្រកអន្តរជាតិអូរស្មាច់។ ដោយស្ដ្រីម្នាក់ជាម្ចាស់រថយន្តបានប្រាប់ថា គាត់បានបង់លុយអោយសមត្ថកិច្ចជាច្រើនស្ថាប័ន ចាប់ពីច្រកអូរស្មាច់ ហើយជាពិសេសមន្រ្តីកាំកុងត្រូលតែម្តង ដែលពុំមានចេញឯកសារនោះឡើយ។ ហើយឆ្លងកាត់ក្នុងខេត្តឧត្តរមានជ័យ ត្រូវបង់លុយចំនួន៦ម៉ឺនរៀល ក្នុងមួយរថយន្តកាមរី អោយទៅលោក តាញ់ បុត្តា ប្រធានការិយាល័យពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ។ ក្រុមអាជីករដែលដឹកសត្វមាន់ចេញពីប្រទេសថៃ តាមច្រកអត្តរជាតិអូស្មាច់ ត្រូវបានប្រធានការិយាល័យពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្តឧត្តរមានជយ័ លោក តាញ់ បុត្តា […]
  • ជនសង្ស័យជាប្ដីទី៣វាយសម្លាប់ វាយសម្លាប់ប្រពន្ធស្លាប់យ៉ាងអណោចអាធម៌ ដោយសារភ្លើងប្រច័ណ្ឌ ប៉ោយប៉ែត ៖ ស្ត្រីម្នាក់បានស្លាប់នៅក្នុងផ្ទះ បង្ករការភ្ងាក់ផ្អើល ដែលគេសង្ស័យប្ដីទី៣វាយសម្លាប់ កាលពីវេលាម៉ោង ៦និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិត្រសេកជ្រុំ ឃុំ/ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចប្រាប់ថា ស្ត្រីរងគ្រោះឈ្មោះ​ ឃ្លោក ថាញ់ អាយុ៤៣ឆ្នាំ មានស្រុកកំណើតរស់នៅក្នុងភូមិល្វា ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្នាក់នៅកន្លែងកើតហេតុ។ ជនសង្ស័យជាប្ដីមានឈ្មោះ ទុង ថា អាយុ៤៧ឆ្នាំ មានស្រុកកំណើត នៅស្រុកពារាំងខេត្តព្រៃវែង ស្នាក់កន្លែងកើតហេតុ។ សមត្ថកិច្ចបន្ថែមថា មុនកើតហេតុកាលពីថ្ងៃទី២៤ ខែកញ្ញា ២០១៨ កន្លងមក ប្ដីប្រពន្ធខាងលើមកពីលេងផ្ទះសាច់ញ្ញាតិខាងស្រី លុះល្ងាចថ្ងៃដដែល ទើបនាំគ្នាត្រលប់មកវិញ ក៏ផឹកស៉ីបន្តិចបន្តួច មានជម្លោះគ្នាបុរសជាប្ដីបានវាយធ្វើបាបប្រពន្ធទល់ភ្លឺ។ ប្រភពបានបន្ដថា ជនរងគ្រោះធ្លាក់ខ្លួនឈឺធ្ងន់ ចាប់ពីពេលដែលមានជម្លោះនោះមក ទើបក្រោយពេលមានជម្លោះ ប្ដីដែលជាជនសង្ស័យដឹងថាប្រពន្ធឈឺធ្ងន់ ក៏ចាប់ផ្ដើមថ្នាក់ថ្នមប្រពន្ធវិញ តែលុះថ្ងៃកើតហេតុ ដឹងថាប្រពន្ធស្លាប់ ជនសង្ស័យបានជិះម៉ូតូឌុប គេចខ្លួនបាត់។ ប្រភពបានបន្ថែមទៀតថា ស្ត្រីជនរងគ្រោះជាមួយប្ដីជាជនសង្ស័យ ទើបតែបានគ្នារយ:ពេលបីខែប៉ុណ្ណោះ ហើយក៏ជាប្ដីទី៣ និងជាប្រពន្ធទី៣ដែរ […]
  • នគរបាលក្រុង​ច្បារ​មន​ និងជំនាញចរាចរណ៍​ខេត្ដ​ ឃាត់ក្រុមម៉ូតូតបំពង់ស៊ីម៉ាំងឮសម្លេងខ្លាំង រំខានដល់អ្នកដទៃ និងសង្គម ខេត្តកំពង់ស្ពឺ​ ៖ កម្លាំង​នគរបាល​អធិការ​ដ្ឋាន​ក្រុងច្បារមន បានសហការជាមួយ​នឹងជំនាញនគរបាលចរាចរណ៍​ខេត្ត​ ចុះប្រតិបត្ដិការ​បង្រ្កាបក្រុម​ក្មេងទំនើង ដែលជិះម៉ូតូ​កែឆ្នៃ​បំពង់​ស៊ីម៉ាំង​ ខុសលក្ខណៈបច្ចេកទេស​ ដែលមាន​សម្លេងបំពងខ្លាំង​ បង្កការរំខាន​ដល់​ការ​រស់នៅរបស់បងប្អូនប្រជា​ពល​រដ្ឋ​ នៅ​ក្រុងច្បារមន​ និងស្រុកសំរោងទងជា​ប្រចាំ​ ហើយជាលទ្ធផល គឺឃាត់បានម៉ូតូចំនួន០២គ្រឿង។ តាមសម្តីរបស់មន្ត្រីនគរបាល បាននិយាយអោយដឹងថា ក្រុមជិះម៉ូតូរំខាននោះ ទី០១មាន​ឈ្មោះ ជា វាសនា ភេទប្រុស អាយុ​២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរលួស សង្កាត់​ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី០២ឃាត់បានម៉ូតូ​​០១​គ្រឿង ម៉ាក​ MSX ពណ៌ខ្មៅលាយខៀវ  គ្មានស្លាកលេខ​នោះទេ បើកបរដោយឈ្មោះ ណាំ សុខនី ភេទប្រុស អាយុ​១៩ឆ្នាំ ជាសិស្ស រស់នៅភូមិបែកជាំ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលមានបំពាក់ស៊ីមាំងឮខ្លាំងៗតែម្តង។ បន្ទាប់ពីធ្វើការឃាត់បានក្រុមជនបំពុលសង្គមទាំង០២នាក់ខាងលើនេះ សមត្ថកិច្ច​បានហៅអាណាព្យាបាលមកធ្វើការធានា​ ធ្វើកិច្ចសន្យា​អប់រំ​ ឲ្យបញ្ឈប់​សកម្មភាព​ចាប់ពីពេលនេះតទៅ​ ហើយឲ្យដោះ​ដូរ​ស៊ីម៉ាំងបំពងសំលេងខ្លាំងចេញ ដាក់​របស់ដើម​ត្រឹមត្រូវ ​ចូលដូចដើមវិញ។ ជាចុងក្រោយសមត្ថកិច្ចនៅក្នុងខេត្តកំពង់ស្ពឺ បានធ្វើការអំពាវនាវ សូមអោយយុវជនទាំងឡាយនាំគ្នាគោរពច្បាប់​ និងសីលធម៌សង្គមអោយបានគ្រប់ៗគ្នាផង កូនល្អ សិស្សល្អ […]
  • សង្ស័យបានលាភសក្ការៈ សង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ដោះលែងរថយន្តដឹកឈើ ហើយគំរាមប្ដឹងបើហ៊ានចុះផ្សាយ ខេត្ដឧត្ដរមានជ័យ ៖ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈេីម្នាក់ កាន់សេដ្ឋកិច្ចអោយនាយសង្កាត់ស្រុកអន្លង់វែង បានរងការចោទប្រកាន់ថា បានធ្វេីការដោះលែងរថយន្តដឹកឈេីមួយគ្រឿង ជាថ្នូរនឹងលាភសក្ការៈ ទើបមិនបង្ក្រាបបទល្មើសព្រៃឈើ។ លោក វុន វ៉ាន់ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង បានធ្វើការដោះលែងរថយន្តដឹកឈើមួយគ្រឿង កាលពីវេលាម៉ោង១ និង៤៥នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ចំនុចភូមិស្លែងពណ៌ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។ ចំពោះការចោទប្រកាន់ការដោះលែងរថយន្តដឹកឈេី ដែលត្រូវគេដឹងថាមានរថយន្តកាមរីឆ្លាមមួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាក់លេខភ្នំពេញ 2R.5850 ដែលផ្ទុកដោយឈេីធ្នង់ពេញ ក្រោយពីមានកំលាំងចម្រុះបានឃាត់ទុក នៅទីតាំងខាងលើ ហើយបានហៅមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈេី លោក វុន វ៉ាន់ បានចុះទៅទីភ្លាមៗ ដោយត្រឹមតែហៅម្ចាស់រថយន្តមកចរចារ រួចហើយក៏បេីករថយន្តចេញជាមួយមន្ត្រីរដ្ឋបាលបាត់ទៅ។ គួរបញ្ជាក់ថា ក្រោយពីមានការដោះលែងរថយន្តដឹកឈើធ្នង់ខាងលើ គេក៏បានគំរាមតាមរយសមត្ថកិច្ចថា បើសិនជាមានអ្នកសារព័ត៌មានណាហ៊ានចុះផ្សាយ រូបគេនឹងដាក់ពាក្យបណ្តឹងចោទទៅលើអ្នកយកព័ត៌មាន ពីបទជំរឹតទាប្រាក់ពីរថយន្តដឹកបទល្មើស។ ទោះជាយ៉ាងណាយើងមិនអាចធ្វើការសុំបំភ្លឺ ពីលោក វុន វ៉ាន់ មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងបាននោះទេ។ ដោយឡែក បើតាមការរៀបរាប់ ពីមន្រ្តីនគរបាលស្រុកអន្លង់វែងម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលបានចូលរួមក្នុងប្រតិបត្តិការណ៍នេះ បានអោយដឹងថា ករណីដោះលែងរថយន្តដឹងឈើខាងលើ លោកមិនបានដឹងនោះទេ […]
  • រថយន្តដឹកកម្មករបើកលឿនពេក បុកម៉ូតូសង់ចំពីមុខ បាក់កស្លាប់លើផ្លូវបេតុង តៃកុងរថយន្តរត់បាត់ ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯងតាមផ្លូវបេតុង ហើយត្រូវបានរថយន្តដឹកកម្មករមួយគ្រឿង បើកលឿនមិនប្រយត្ន័ បុកចំពីមុខយ៉ាងពេញទំហឹង លាន់ដូចរន្ទះ ប្រកាច់ស្លាប់ភ្លាមៗ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង០២និង១៥នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវចាក់បេតុង ពីផ្សារព្រៃផ្តៅ ទៅបន្ទាយយោធា ទន្លេកន្ទិល ត្រង់ចំណុចភូមិ ព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមសម្តីអ្នកឃើញហេតុការណ៍ បាននិយាយប្រាប់នគរបាលអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH.4242 អ្នកបើកបរមានឈ្មោះ វ៉ន ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្ស រស់នៅភូមិស្រែព្រីង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានជិះម៉ូតូម្នាក់ឯង តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីទិសខាងជើង ទៅទិសខាងត្បូង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ […]
  • លោកវជ្ជបណ្ឌិត ពេជ្រ ប៊ុនហាប់ ជួបគ្រោះថ្នាក់ចរាចរ​ ត្រូវបានរថយន្តផ្សេងបុកអោយឆេះ ខេត្ដកំពត ៖ រថយន្តលុចសុិស 330 របស់លោកវិជ្ជបណ្ឌិត ពេជ្រ ប៊ុនហាប់ ត្រូវបានរថយន្តក្រឡុងសុីម៉ង់បុកអោយដាច់កង់ផ្នែកខាងឆ្វេងម្ខាង បណ្ដាលអោយឆេះសន្ធោសន្ធៅ កាលពីវេលាម៉ោង 21យប់ ថ្ងៃទី22 នៅលើកំណាត់ផ្លូវជាតិលេខ31 ត្រង់ចំណុចភូមិព្រៃផ្ដៅ ភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត។ ពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយថា រថយន្តលុចសុិស 330នោះ ជិះតែម្នាក់ឯងទេ គឺត្រឡប់មកពីចូលរួមខួបកំណើតក្រុមសាច់ញាតិ នៅស្រុកអង្គជ័យ។ បន្ទាប់ពីពិសាអាហារួចរាល់ លោកវិជ្ជបណ្ឌិតរូបនោះ បានបើករថយន្តតែម្នាក់ឯងត្រឡប់មកផ្ទះ នៅផ្សាទូកមាសវិញ តែជាការអកុសល រថយន្តរបស់លោកត្រូវបានរថយន្តក្រឡុកសុីម៉ង់ បើកមកពីត្បូងទៅជើង បុកបណ្ដាលអោយដាច់កង់មុខខាងឆ្វេង ឆេះយ៉ាងលឿនបំផុត សល់តែគ្រោងឆ្អឹង។ ទោះជាបែបណា លោកវិជ្ជបណ្ឌិតអាយុ 38ឆ្នាំរូបនេះ ត្រូវបានពលរដ្ឋជាច្រើននាក់វាយទំលុះកញ្ជក់រថយន្ត យកមនុស្សចេញអោយផុតពីការស្លាប់។ ជនរងគ្រោះជាអ្នកបើករថយន្ត រងរបួសរលាក់ខ្លួនប្រាណខ្លាំង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសថៃ។ លោក ទូច ចន្ធូ អធិការរងទទួលផែនសណ្ដាប់ធ្នាប់ចរាចរស្រុកអង្គជ័យ និយាយថា រថយន្តបង្កជាមួយរថយន្តលុចសុិសនោះ នគរបាលបានស្ទាក់ចាប់បានហើយ។ បច្ចុប្បន្នរថយន្តក្រឡុកសុីម៉ង់ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋានស្រុក រីឯរថយន្តលោកវិជ្ជបណ្ឌិត ទុកក្បែរជញ្ចើមផ្លូវជាតិលេខ31៕ កែវ […]
  • ទាស់ពាក្យសម្តីជាមួយប្តី ទប់កំហឹងមិនបាន ទៅវាយប្រពន្ធជំនួស ខេត្តកំពង់ស្ពឺ ៖ យុវជនឈាមរាវម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិឃុំតាំងសំរោង ធ្វើការឃាត់ខ្លួន តាមបណ្តឹងរបស់ស្ត្រីម្នាក់រងគ្រោះ ខណៈដែលយុវជនខាងលើ ខឹងប្តីស្ត្រីរងគ្រោះស្តីបន្ទោស ទប់កំហឹងមិនបានពេលប្តីមិននៅ ទៅស្រាយកំហឹងវាយប្រពន្ធកាត់សាញ ត្រូវនគរបាលក្របួចជាប់ កាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្នុងភូមិស្តុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់លោក សៅ វ៉ានដា នាយប៉ុស្តិ៍នគរបាលឃុំតាំងសំរោង បាននិយាយអោយដឹងថា យុវជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ កន សុខនីម ភេទប្រុស អាយុ១៩ឆ្នាំ ជាកសិកររស់នៅភូមិស្ដុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានដើរចូលមកក្នុងផ្ទះបាយរបស់ឈ្មោះ ជិន ស្រីម៉ៅ ភេទស្រីអាយុ២៣ឆ្នាំ ជាកសិករដូចគ្នា ផ្ទះក្បែរគ្នាមានទីលំនៅក្នុងភូមិស្តុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ខណៈដែលឈ្មោះ ជិន ស្រី ម៉ៅ កំពុងតែស្ថិតនៅក្នុងផ្ទះបាយតែម្នាក់ឯង ហើយជនសង្ស័យបានដាល់ និងវាយ ច្របាច់កថែមទៀតផង បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ រីឯឈ្មោះ កន សុខនីម […]
  • បាត់ពីផ្ទះ៣ថ្ងៃ ប្រទះឃើញស្លាប់អណ្តែតទឹកទំនប់ ក្រោយភូមិ ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹក ទំនប់ក្រោយភូមិ ចំងាយ៣០០ម៉ែត្ រដោយសារតែបុរសរងគ្រោះខាងលើ ចូលចិត្តហូបស្រា ហើយចង់ក្លាយទៅជាមនុស្សវិកលចរិកទៅហើយ ដើរបាត់ពីផ្ទះចំនួន០៣ថ្ងៃ បើទោះបីជាសាច់ញាតិ និងសមត្ថកិច្ចព្យាយាមតាមរកក៏មិនឃើញដែរ។ ហេតុការណ៍ប្រទះឃើញសពបុរសរងគ្រោះខាងលើ កើតលើងកាលពីវេលាម៉ោង០៨ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅខាងជើងភូមិ ចំងាយ៣០០ម៉ែត្រ ក្នុងទឹកទំនប់ស្តៅវស្សា ក្នុងភូមិស្តៅវស្សា ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់សាច់ញាតិបុរសរងគ្រោះ បាននិយាយប្រាប់នគរបាលអោយដឹងថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បុរសរងគ្រោះខាងលើមានឈ្មោះ សាយ សេន អាយុ៣៤ឆ្នាំ ជាកសិករ រស់នៅភូមិអូរស្នួល ឃុំទ័ពមាន ស្រុកថ្ពង បានមកស្នាក់នៅផ្ទះម្តាយ នៅភូមិស្តៅវស្សា ឃុំទ័ពមាន លុះដល់រហូតដល់វេលាម៉ោង១២រំលងអាធ្រាត្រ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ក៏រត់ចេញបាត់ពីផ្ទះមិនដឹងទៅទីណា។ តាមការបញ្ជាក់ពីម្តាយជនរងគ្រោះ ថាមនុស្សនេះមានជម្ងឺសតិមិនគ្រប់ បណ្តាលមកពីផឹកស្រាច្រើនពេក ចេះតែខ្លាចៗ ថាមានគេមកដេញតាមចាប់ ហើយបុរសរងគ្រោះខាងលើមានសភាពភ័យខ្លាច ចេះតែរត់គេចរហូត ទើបបាត់រកមិនឃើញរហូតមក៣ថ្ងៃទៅហើយ។ បើតាមសម្តីមន្ត្រីនគរបាលបានបន្តថា នៅពេលបាត់បុរសរងគ្រោះខាងលើ ក្រុមគ្រួសារបានមករាយការណ៍ឲ្យប៉ុស្តិ៍នគរបាលបានដឹង […]
  • លួចយកហិបបច្ច័យពុទ្ឋបូជានៅវត្តភ្នំសំបុកមិនបានសម្រេច ត្រូវនគរបាលឃាត់ខ្លួនបានម្នាក់ ក្នុងចំណោមបក្សពួកបីនាក់ ខេត្តក្រចេះ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម បក្សពួកបីនាក់ ត្រូវបាននគរបាលស្រុកចិត្របុរី ចាប់ឃាត់ខ្លួន បន្ទាប់ពីជននេះរួមនឹងបក្សពួក បានធ្វើសកម្មភាពលួចយកហិបបច្ឆ័យពុទ្ឋបូជា ដែលគណៈកម្មាធិការវត្តរៀបចំដាក់ទុកនៅមុខដងទង់ លើកំពូលភ្នំសំបុក តែធ្វើសកម្មភាពលួចមិនបានសម្រេចទេ។ នាយផ្នែកព្រហ្មទណ្ឌស្រុកចិត្របុរី លោកហេង ប៊ុនធឿន បានឱ្យដឹងថា កាលពីថ្ងៃកើត ហេតុទី២៣ កញ្ញា ជនសង្ស័យឈ្មោះ ថាន ទុច ហៅចាប អាយុ១៩ឆ្នាំ រស់នៅក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ក្បែរនឹងរមនីយដ្ឋានភ្នំសំបុក ខេត្តក្រចេះ បានជិះម៉ូតូមួយគ្រឿងសំដៅឡើងទៅលើកំពូលភ្នំ។ ពេលទៅដល់រូបគេបានបបួលក្មេងឃ្វាលគោពីរនាក់ទៀត ឱ្យទៅលួចយកហិបបច្ច័យពុទ្ឋបូជា ដែលដាក់នៅពីមុខដងទង់នៅលើកំពូលភ្នំ ជាមួយរូបគេ។ នៅពេលលួចបានហិប ជនសង្ស័យបានយកហិបនោះមកគាស់សោរដើម្បីយកលុយ តែក៏ត្រូវបានព្រះសង្ឃជាច្រើនអង្គ​បាននិមន្តមក ក៏ឃើញទាន់។ ពេលមានការស្រែកឆោឡោពីព្រះសង្ឃ ជនសង្ស័យ និងបក្សពួក បានរត់គេចខ្លួនចុះមកជើងភ្នំ ដោយការធ្វើសកម្មភាព គាស់ទម្លុះហិបយកលុយរបស់ពួកគេមិនបានសម្រេចនោះទេ។ លោកនាយផ្នែកព្រហ្មទណ្ឌបានបញ្ជាក់ថា ក្រោយពីមានបណ្តឹងរាយការណ៍មកនគរបាល ពីគណកម្មការការវត្ត កម្លាំងនគរបាលក៏បានឡោមព័ទ្ឋ ចាប់ជនសង្ស័យនេះបាន នៅនឹងផ្ទះរបស់គេ ដែលមានទីតាំងនៅក្បែរភ្នំ និងក៏បានឆែកឆេរ រកឃើញមានដាវសាំម៉ូរ៉ៃ យ៉ាង មុតចំនួន២ដើមថែមទៀតផង៕
  • មន្រ្តីយោធាពាក់ស័ក្ដិ១ម្នាក់ នៅបន្ទាយ ACO ទប់កំហឹងមិនបាន ទាញកាំបិតកាប់បុរសម្នាក់រយះក្បាល និងវាយរបួសធ្ងន់ធ្ងរ ខេត្ដកំពង់ស្ពឺ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ ត្រង់ក្បាល និងផ្ទៃមុខ ដោយរងនូវការកាប់ប្រហារនឹងកាំបិតបុ័ងតោ ប៉ុនប៉ងមនុស្សឃាត ពីសំណាក់ជនដៃដល់ម្នាក់ដែលគេដឹងថា ជាមន្ត្រីយោធាវ័យក្មេង នៅបន្ទាយ អា សេ អូ (ACO) ដោយសារតែទប់កំហឹងមិនបាន។ បើតាមសម្តីមន្ត្រីនគរបាល បានប្រាប់ឱ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ស្ថិតនៅចំណុចផ្លូវលំក្បែរមាត់ប្រឡាយទឹកអូរវែង ស្របផ្លូវជាតិលេខ៤ ត្រង់គីឡូលេខ៥៤ ទៅលេខ៥៥ ស្ថិតនៅក្នុងភូមិអូវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅគ្រាដែលជនរងគ្រោះកំពុងតែញ៉ាំអីជុំគ្នាជាមួយមិត្តភត្តិ របស់ជនរងគ្រោះខាងលើ។ មន្ត្រីនគរបាលដដែលបាន​បញ្ជាក់ថា ជនរងគ្រោះក្នុងហេតុការណ៍ខាងលើនេះ ឈ្មោះ យឹម ដាណា អាយុ៣៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅភូមិអូវែង ឃុំកាហែង ស្រុកសំរោងទង បានរងរបួសរយះត្រង់ក្បាលផ្នែកខាងក្រោយ ជាំលើផ្ទៃមុខ និងកផងដែរ។ ចំណែកជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះ ម៉ន វិនឌី អាយុជិត៣០ឆ្នាំ មុខរបរជាយោធា ពាក់ស័ក្តិ​១ នៅបន្ទាយ អា សេ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)