ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • កម្លាំងអាវុធហត្ថក្រុងច្បារមន បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ដកហូតបានគ្រឿងញៀន២២កញ្ចប់ ខេត្ដកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរ ចែកចាយគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ធ្វើការបង្ក្រាបបាន ជាមួយគ្រឿងញៀនចំនួន២២កញ្ចប់ ខណៈដែលមុខសញ្ញាខាងលើ កំពុងតែចរាចរណ៍គ្រឿងញៀន កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីអាវុធហត្ថ បាននិយាយអោយដឹងថា នៅមុនពេលបង្ក្រាបបានមុខសញ្ញាជូញដូរខាងលើនេះ គឺកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋាន បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនដោយខុសច្បាប់ ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ជា សុភាព ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ សង្កាត់ ខាងលើ។ ក្នុងប្រតិបត្តិការនោះដែល កម្លាំងក៏បានដកហូត វត្ថុតាងសម្ភារៈ រួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាថ្នាំញៀនប្រភេទម៉ាទឹកកក  ចំនួន២២កញ្ចប់ ស្មើនឹង ៥.៥៤ក្រាម ម៉ូតូចំនួន០២គ្រឿង ទូរស័ព្ទដៃចំនួន០៣គ្រឿង កាត ATM ចំនួន០១ អត្តសញ្ញាណប័ណ្ណចំនួន០២សន្លឹក ដបសំរាប់ជក់ថ្នាំ០២ ដែកកេះ០២ […]
  • ក្រុមជនសង្ស័យមួយក្រុម ទៅលួចជីកផ្នូរខ្មោចបូរាណ ត្រូវនគរបាលការពារបេតិកភណ្ឌចាប់សួរនាំ ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលស្រុកថ្មពួក បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការ កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។ លោក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន កំលាំងរបស់លោក សហការជាមួយកម្លាំងនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទបន្ទាយឆ្មារ​ បានធ្វើការចុះបង្ក្រាប ករណីលួចជីកផ្នូរខ្មោចបុរាណ​ នៅត្រង់ចំណុចគោកស្នួល​ ខាងក្រោយទីបញ្ជាការសឹករងស្រុកថ្មពួក ប្រមាណជា1500ម៉ែត្រ​ ស្ថិតក្នុងភូមិសាស្រ្ត​ ភូមិកសិណ​ ឃុំ/ស្រុកថ្មពួក កាលពីវេលាម៉ោង​១និង៣០នាទី​ នារសៀលថ្ងៃទី16 ខែកញ្ញា ឆ្នាំ2018 ដោយបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ​ កុច​ ជុំរៀង​ ភេទប្រុស​ អាយុ26ឆ្នាំ​ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ​។ ចំណែកបក្ខពួករត់គេចខ្លួនបាត់​ ហើយកងកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវរកមុខបក្ខពួកមួយចំនួនទៀត ដែលរត់គេចខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ករណីខាងលើ កំលាំងនគរបាលការពារបេតិកភណ្ឌ ប្រចាំប្រាសាទបន្ទាយឆ្មារ បានបញ្ចូនជនសង្ស័យ រួមទាំងវត្ថុតាង មកកម្លាំងជំនាញអធិការរដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីក៏សាងសំណុំរឿង បញ្ចូនតាមនីតិវិធីបន្ត។ លោកបន្ថែមថា ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យត្រូវបានបញ្ជូនបន្ដមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនបន្តមកតុលាការខេត្ត។ វណ្ណា
  • ជនជាតិខ្មែរម្នាក់ត្រូវបានកម្លាំងយោធាថៃឃាត់ខ្លួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើគ្រញូងឆ្លងដែន ខេត្តឧត្តរមានជ័យ ៖ យោងតាម​របាយការណ៍ ​ពីសមត្ថកិច្ចប្រចាំការ នៅច្រកអន្តរជាតិអូរស្មាច់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បាន​អោយដឹងថា កម្លាំងទាហានថៃ បានឃាត់ខ្លួន​ជនជាតិខ្មែរ​ម្នាក់ កាលពីវេលា​ម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ២០១៨ ស្ថិតនៅជាប់បរិវេណ​ច្រកទ្វារ​អន្តរជាតិ​អូរស្មាច់ ស្ថិតក្នុង​ឃុំ​ដាន ​ស្រុក​កាប់ឈើ​ង ខេត្ត​សុរិន្ទ ប្រទេស​ថៃ ពាក់នឹងការដឹកជញ្ជូនឈើគ្រញូង បង្កប់ក្នុងរថយន្តទំនើប​មួយគ្រឿង ដោយបានរកឃើញឈើ​គ្រញូង​ ប្រមាណ​ជាង២០ដុំ ហើយត្រូវបាន​កំលាំង​ជំនាញស្រុក​កាប​ឈើ​ង​ ខេត្ត​សុរិន្ទ​ ធ្វើការ​ឃាត់ខ្លួន​ ដោយ​ដកហូត​វត្ថុតាង​ ព្រមទាំង​បាន​បញ្ជូន​ទៅកាន់​អង្គភាព ​ដើម្បី​សាកសួរ​តាម​និតិ​វិធី។ របាយការណ៍បន្តថា ជា​ជនជាតិកម្ពុជាឃាត់ខ្លួន មានឈ្មោះ អួន លី​ហ៊រ អាយុ២២ឆ្នាំ​ រស់នៅ​ភូមិ​ផ្អុង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​មានជ័យ។ ហើយការឃាត់ខ្លួន​នេះ គឺ​ជនសង្ស័យ​បាន​បើកបរ​រថយន្ត​មួយគ្រឿង​ ចូលទៅក្នុង​ទឹកដី​ថៃ​ តាម​ច្រក​អន្តរជាតិ​អូរស្មាច់ ចូលទៅក្នុង​ខេត្ត​សុរិន្ទ​ លុះ​ពេលចេញ​មកវិញ​ ទើប​កំលាំងទាហានថៃ បានធ្វើការ​ត្រួតពិនិត្យ​ ក្នុងរថយន្ត​នោះ​ម៉ាក លុច​ស៊ី RX 300 ពាក់​ស្លាក​លេខ ភ្នំពេញ 2-AE […]
  • ដើរកាត់ផ្លូវដាច់ ដល់ទឹកជ្រៅផុតជើង លង់ស្លាប់យ៉ាងអាណោចអាធ៌ម ខេត្ដព្រៃវែង ៖ បុរសម្នាក់ដើរកាត់ចំណុចផ្លូវដែលទឹកហូរច្រុះដាច់ និងមានជម្រៅជ្រៅ ផុតដៃផុតជើង បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ៌ម បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង 10និង30នាទីព្រឹក ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 ស្ថិតក្នុងភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហៃ តារា ភេទប្រុស អាយុ25ឆ្នាំ មានទីលំនៅភូមិពោធិ៍រៀងជើង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង។ បើតាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងបក្ខពួកម្នាក់ទៀត បាននាំគ្នាដើរកាត់ត្រង់ចំណុចផ្លូវលំ ដែលទឹកជំនន់ហូរច្រុះដាច់ ប្រវែងប្រហែល300ម៉ែត្រ គោលបំណងទៅលើកស្រូវពូជដាក់លើទូក ស្រាប់តែដើរដល់ពាក់កណ្តាល ត្រង់ទឹកជ្រៅ ក៏បានបណ្តាលឲ្យជនរងគ្រោះ ផុតដៃផុតជើង លង់ទឹកលិចបាត់។ រីឯបក្ខពួកម្នាក់ទៀត ហែលទឹករួចដល់ច្រាំង ស្រែកហៅគេឯងឲ្យមកជួយជនរងគ្រោះ។ ភ្លាមនោះអ្នកភូមិក៏នាំគ្នាចុះទឹកជួយ មុជរាវរកឃើញជនរងគ្រោះ លើកដាក់លើទូកធ្វើចលនា តែជាអកុសលជនរងគ្រោះបានឈ្លក់ទឹក ដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចនគរបាលជំនាញ ក៍បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ រួចបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ បច្ចុប្បន្នសពត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ សឹម […]
  • បាក់រលំអគារតាំងពីជំនាន់បារាំង នៅជិតតំបន់ Pubstreet ខេត្តសៀមរាប បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និង៤នាក់រងរបួស ខេត្ដសៀមរាប ៖ រលំបាក់អគារជំនាន់បារាំងក្នុងតំបន់ផប់ស្ទ្រីត បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងបួននាក់រងរបួស។ អគារសំណង់សម័យអាណានិគមបារាំង ដែលស្ថិតនៅក្នុងតំបន់ផប់ស្ទ្រីត ក្រុងសៀមរាប បានរលំបាក់ទាំងស្រុង និងបានបណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបួននាក់ទៀតរងរបួស បន្ទាប់ពីម្ចាស់កម្មសិទ្ធិនៃសំណង់នេះ លបលួចសាងសង់បន្ថែមដោយគ្មានការអនុញ្ញាត។ ហេតុការណ៍រលំបាក់នេះបានកើតឡើង កាលពីវេលាម៉ោង០០ និង៤៥នាទីរំលងអាធ្រាត ចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅចំណុចហាង ស៊ុបនាគ ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងសំណង់អគារខាងលើនេះ មានម្ចាស់ឈ្មោះ លី គង់ស៊្រុន ជាស្នងការរងនគរបាលខេត្តសៀមរាប។ ប្រភពបន្តថា អគារចំណាស់នេះត្រូវបានម្ចាស់កម្មសិទ្ធិ បើកជាហាងស៊ុប និងអាហារបរទេស យីហោ ស៊ុបនាគ។ ប្រភពបានបន្ថែមទៀតថា មុនកើតហេតុរលំបាក់នេះ ម្ចាស់អាគារបានរៀបចំជួសជុលជាថ្មី។ ទាក់ទិនករណីនេះដែរ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប មានប្រសាសន៍ថា ករណីបាក់រលំអាគារចាស់ សល់ពីសម័យបារាំងកំពុងជួសជុល មានបណ្តោយ ប្រហែល១៦ម៉ែត្រ ទទឹង៥ម៉ែត្រ កំពស់២ជាន់ បណ្តាលឲ្យបាក់រលំទាំងស្រុងដល់ដី ដោយក្នុងនោះមានកម្មករប្រុសៗ ស្នាក់នៅចំនួន០៥នាក់។ លោកបន្តថា […]
  • បូមសាំងច្រកដបលក់ក្បែរចង្រ្កានបាយ មិនប្រយ័ត្នកើតជាអគ្គីភ័យ ឆេះផ្ទះម៉ដ្ឋ ខេត្តក្រចេះ៖ ផ្ទះឈើលក់គ្រឿងទេស មានទំហំ៤គុណ៨មែត្រ ត្រូវបានឆេះខូច ខាតទាំងស្រុង ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ ដែលបណ្តាលមកពីម្ចាស់ផ្ទះបានបូមសំាងចេញពីកាន ច្រកចូលដប នៅក្បែរចង្រ្កានបាយ មិនប្រយ័ត្នបង្កជាអណ្តាតភ្លើង ឆាបឆេះតែម្តង។ ហេតុការនេះ បានកើតឡើងកាលពីយប់ ថ្ងៃទី១៥ កញ្ញា ទៅលើផ្ទះលក់គ្រឿងទេស ក្នុងក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមមួយក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល។ នគរបាលស្រុកស្នួលនិយាយថា អគ្គីភ័យនេះ ក្រៅពីឆាបឆេះ អស់ផ្ទះឈើលក់គ្រឿងទេសមួយខ្នង មានទំហំ៤គុណ៨មែត្រ ត្រូវខូចខាតទាំងស្រុង ក្នុងនោះបុរសជាម្ចាស់ផ្ទះឈ្មោះ កាន់ រឿន អាយុ៥៥ឆ្នាំ ក៏ត្រូវរងរបួសរលាក់លើរាងកាយធ្ងន់ធ្ងរ។ គ្រោះអគ្គីភ័យ ដែលផ្តើមដោយសារតែការធ្វេសប្រហែសដោយសារម្ចាស់ផ្ទះនេះ គឺមិនបានបង្ក ការឆាបឆេះរាលដាលទៀតនោះទេ។ ក្នុងឧប្បត្តិហេតុនេះ ក៏មានការប៉ាន់ប្រមាណថា អាចខាតបង់លុយកាក់អស់ជិត ៣០លានរៀល ក្នុងឧប្បត្តិហេតុដែលបានកើតឡើងតែមួយពព្រិចភ្នែក៕ ឡេង ស៊ាងឡាយ
  • ប្រទះឃើញសាកសពបុរសម្នាក់ហើមអណ្តែតក្នុងបឹង នគរបាលសន្និដ្ឋានសង្ស័យជាករណីឃាតកម្ម ខេត្ដក្រចេះ ៖ សាកសពបុរសម្នាក់ វ័យជាង៤០ឆ្នាំ ត្រូវបានពលរដ្ឋប្រទះឃើញ ស្លាប់ហើមអណ្តែតក្នុងទឹកបឹង នៅខាងក្រោយសាលាបឋមសិក្សាភូមិត្នោត ក្នុងឃុំពង្រ ស្រុកឆ្លូង កាលពីព្រឹកថ្ងៃទី១៤កញ្ញានេះ ។ ចំណែកនគរបាលស្រុកឆ្លូង បានសន្និដ្ឋានថា ក្រោយពិនិត្យសាកសពការស្លាប់របស់ជនរងគ្រោះ គឺជាករណីឃាតកម្ម វាយសម្លាប់ ព្រោះនៅលើដងខ្លួនជនរងគ្រោះ មានស្លាកស្នាមច្រើនកន្លែង។ អធិការនគរបាលស្រុកឆ្លូង លោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ បានឱ្យដឹងថា ក្រោយពេលទទួលពត៌មានបានភ្លាម កំលាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ កម្លាំងបានធ្វើការស្រង់សាកសពយកចេញពីក្នុងទឹកបឹង។ លោកបន្តថា ជនរងឈ្មោះ អ៊ំ សារ៉ាន់ ភេទប្រុស អាយុ ៤៤ឆ្នាំ ជាតិខ្មែរ មានទីលំនៅ នៅភូមិព្រែកសំរោងទី១ ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។ លោកអធិការស្រុកឆ្លូងបានបញ្ជាក់ថា តាមការពិនិត្យទៅលើដងខ្លួនសាកសព និងបរិវេនជុំវិញបានរកឃើញស្លាកស្នាមនៅលើសាកសពផ្នែកខាងឆ្វេង មានស្នាមជាំ ក ទន់ និងមានស្នាមបែកលើត្របកភ្នែកខាងឆ្វេង។ លោកអធិការបញ្ជាក់ថា តាមការពិនិត្យទៅលើដងខ្លួនសាកសព លោកបានដាក់ការសន្និដ្ឋានបានថា ករណីនេះសង្ស័យជា ករណីឃាតកម្ម។ តាមការឱ្យដឹងពីគ្រួសារជនរងគ្រោះ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១២ កញ្ញា […]
  • សាហាវណាស់! ចោទចេះធ្វើអំពើអាបធ្មប់ ទាញកាំបិតកាប់ចញ្រ្ចាំខ្ទេចក្បាល (មានវីដេអូ) ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់ បានដេកស្លាប់នៅក្នុងថ្លុកឈាម ក្បែរពាងទឹកក្រោយផ្ទះ ក្រោយត្រូវបានបុរសម្នាក់ទៀត រស់នៅក្បែរគ្នាចោទថាចេះអំពើអាបធ្មប់ ហើយបានទាញកាំបិតកកុក កាប់ចំនួន០៣កាំបិត ស្លាប់យ៉ាងអណោចអធម្ម ក៏សាច់ញាតិឃាត់ខ្លួនបានភ្លាមៗប្រគល់អោយនគរបាល បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៥និង៣០នាទីព្រឹក ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨នៅក្នុងភូមិបឹងព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់លោក សែម វុឌី នាយប៉ុស្តិនគរបាលឃុំត្រែងត្រយឹង បាននិយាយអោយដឹងថា ពិតជាមានករណីឃាតកម្មពិតប្រាកដមែន ដោយជនរងគ្រោះមានឈ្មោះ ហែម យឹម ភេទប្រុស អាយុ៦៦ឆ្នាំ ជាចាស់ជរារស់នៅភូមិបឹងព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  បានភ្ញាក់ពីដំណេកដេីរសំដៅបំរុងទៅលុបមុខនៅពាងទឹក សំយ៉ាបខាងក្រោយផ្ទះ ហើយក៏ត្រូវបានជនល្មើសជាឃាតករមាន ឈ្មោះ ចិន ជន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិ ឃុំជាមួយគ្នា លួចកាប់ចំកញ្ចឹងករ ផ្នែកខាងក្រោយចំនួន០៣កាំបិតកកុក បណ្តាលឲ្យជនរងគ្រោះដួលស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ក្នុងថ្លុកឈាម។ ភ្លាមៗនោះប្រពន្ធជនរងគ្រោះ មានឈ្មោះ សន សុត អាយុ […]
  • ក្រុម​បក្ខពួក​មុខសញ្ញា​ចោរឆក់ តាមដងផ្លូវជាតិលេខ​៤​ ផ្លូវ​លេខ​៤១ អស់លក្ខណ៍​ជាប់អន្ទាក់នគរបាលស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ​ ៖​ កំលាំងនគរបាលស្រុកសំរោង បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបស្រាវជ្រាវយ៉ាងក្ដៅគគុក លើ​ក្រុមចោរឆក់មួយសំបុក​ នៅវេលាម៉ោង​ ១១​ និង​៣៥​នាទី​ព្រឹក ថ្ងៃទី​១៣ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ក្រោយ​ទទួលបាន​ព័ត៌មានតាមទូរស័ព្ទ ពីជនរងគ្រោះ​ ថាមានករណីឆក់ទូរស័ព្ទ​ (​ករណី​លួច​មាន​ស្ថានទម្ងន់​) នៅតាមផ្លូវជាតិលេខ​៤ ​ស្ថិតនៅ​ក្នុង​ភូមិរលាំងសង្កែ សង្កាត់សុព័ទេ​ព ឆ្ពោះទៅទិស​ខាង​កើត​។ កំលាំងអន្ដរាគម​ន៍​ របស់​ស្រុកសំរោងទង​ ​បានចេញស្ទាក់ភ្លាមៗ​ ធ្វើ​ឲ្យ​​ជនល្មើស​ ផ្ដួលម៉ូតូរត់គេច់ខ្លួន ចូលទៅក្នុង​សាលាអនុវិទ្យាល័យចំបក់​ កំលាំង​តាមប្រមាញ់ឃាត់​បាន​ ១​នាក់ ឈ្មោះ មុឹល រ៉ូយ៉ាល់ ប្រុស​ អាយុ​ ២២ឆ្នាំនៅភូមិស្វាយដង្គុំ ឃុំស្គុះ​ ស្រុកសំរោង​ទង។ តាម​ចម្លើយ​សារ​ភាព​របស់ជន​សង្ស័យ​​ខាងលើ​ កំលាំង​ស្រុក​សំរោង​ទង​ បានបន្ដស​ហការ​ជាមួយខាងក្រុងច្បារ​មន​ ជំនាញ​ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ដ​ ឈានទៅឃាត់មុខសញ្ញាឈ្មោះ​ ឌឺ វណ្ណ​នុន ភេទប្រុស​ ១៧​ឆ្នាំ​ នៅភូមិរំលោងប្រឃ្លះ សង្កាត់​សុព័រទេព ក្រុងច្បារមន​, (ជាបក្ខពួកចូលរួមប្រព្រឹត្ដ)​ ឈ្មោះ​ ឃុន លី​ដា ភេទប្រុស​ ២៨​ឆ្នាំ រស់នៅភូមិបែលហែល […]
  • Apple បញ្ចេញកំពូលទូរស័ព្ទថ្មីត្រកូល X មាន និង iPhones XS Max, iPhoneXS និង iPhones XR ការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រ ចំពោះទូរស័ព្ទស្មាតហ្វូនកំរឹតកំពូល ម៉ាក Apple ដែលកាលពីយប់មិញ ក្រុមហ៊ុន Apple បានបញ្ចេញទូរស័ព្ទដៃស្មាតហ្វូន iPhone X ដល់ទៅ៣ម៉ូឌែលគឺ iPhones XR, iPhoneXS និង iPhones XS Max។ បើនិយាយពីរូបរាង​ iPhone ទាំង​បីនេះ គឺ​​មិន​ខុស​ពី iPhone X ដែល​ចេញ​ឆ្នាំ​មុន​នោះ​ទេ ពោល​គឺមាន​រចនាបថ​អេក្រង់​ឆកក្បាល អមដោយតួ​ខ្លួន​ស្រោប​កញ្ចក់​ភ្លឺ​រលោង និងកញ្ជក់ OLED។ iPhone XR មាន​បំពាក់​អេក្រង់​ LCD ទំហំ ៦,១ អ៊ីញ ចំណែក iPhone XS និង XS Max ប្រើ​អេក្រង់​ OLED ទំហំ ៥,៨ អ៊ីញ និង ៦,៥ អ៊ីញ។ iPhone ជំនាន់​ថ្មី​ទាំង​បី​ប្រភេទដែលក្រុមហ៊ុន iPhone បញ្ចេញកាលពីម្សិលមិញ មិនមានកន្លែងស្កេនក្រយៅដៃឡើយ […]
  • ទៅរាយសន្ទូច2នាក់ឪពុក និងកូនស្រី បាត់ខ្លួនមួយយប់ ព្រឹកឡើងប្រទះឃើញសពស្លាប់អណ្តែតទឹក ព្រៃវែង ៖​ ពីរនាក់ឪពុក និងកូនស្រី ទៅរាយសន្ទូចបានមួយយប់តែមិនឃើញត្រលប់មកវិញ លុះព្រឹកឡើងថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 ប្រពន្ធ និងអ្នកជិតខាងក៏ចេញទៅតាមរក ប្រទះឃើញសពអណ្តែតទឹក ស្លាប់យ៉ាងអាណោចអាធ៌ម នៅចំណុចរណ្តៅដីអាអុិច កណ្តាលវាលស្រែ ស្ថិតក្នុងភូមិពោធិ៍រៀង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បើតាមការរៀបរាប់ ពីក្រុមគ្រួសារជនរងគ្រោះ បានប្រាប់សមត្ថកិច្ចនគរបាលថា នៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2018 វេលាម៉ោងប្រហែល 2រសៀល ជនរងគ្រោះឈ្មោះ រឿន រិទ្ធិ ភេទប្រុស អាយុ45ឆ្នាំ បាននាំកូនស្រី ឈ្មោះ រិទ្ធិ ស្រីមុិច អាយុ14ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ ទៅរាយសន្ទូចនៅចំណុចវាលប្រាសាទខាងជើង ហើយបានបាត់ខ្លួនរហូត មិនឃើញត្រលប់មកផ្ទះវិញទេ។ លុះព្រឹកឡើងថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 ប្រពន្ធបានពឹងគេឯងអ្នកជិតខាង ឲ្យជួយទៅតាមរកប្តី និងកូន។ មកដល់ស្រាប់តែទៅនៅចំណុចដែលប្តី និងកូនទៅរាយសន្ទូច ក៍បានប្រទះឃើញសពប្តីនិងកូនអណ្តែតទឹក នៅក្នុងរណ្តៅដីអាអុិចដែលគេជីក តាំងពីខែប្រាំង ស្លាប់យ៉ាងអាណោចអាធ៌ម។ ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចនគរបាលជំនាញ […]
  • ប្រទះឃើញសាកសពជនជាតិបរទេសម្នាក់ ដេកស្លាប់អែមផ្លូវជាតិលេខ១ សង្ស័យជាករណីឃាតកម្ម ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ បន្ទាប់ពីបានប្រទះឃើញសាកសព ដេកផ្កាប់មុខអែបផ្លូវជាតិលេខ១ ខាងកើតប៉ុសិ៍្ដរដ្ឋបាលសង្កាត់ច្រកម្ទេស។ ហេតុការណ៍ប្រទះឃើញសាកសពនេះ កើតឡើងកាលពីវេលាម៉ោង6ព្រឹក ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018 ស្ថិតនៅភូមិ សាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ខាងកើតប៉ុសិ៍្ដរដ្ឋបាលសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា នៅវេលាម៉ោង6ព្រឹក រូបគាត់បានធ្វើដំណើរដងផ្លូវជាតិលេខ១ ក៍ប្រទះឃើញមនុស្សប្រុសដេកផ្កាប់មុខអែបផ្លូវ ក៍បានហៅប្រជាពលរដ្ឋ និងបានរាយការណ៍ទៅសមត្ថកិច្ច។ សម្ថកិច្ចបានដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ ថាមានជនរងគ្រោះបានដេកស្លាប់ផ្កាប់មុខ អែបផ្លូវជាតិលេខ១ ពេលសម្ថកិច្ចចុះទៅដល់ទីតាំង ក៍ឃើញសាកសពមនុស្សម្នាក់ ភេទប្រុស អាយុប្រហែល40ឆ្នាំ ដែលមានពាក់អាវយឺតពណ៌ប្រផេះ ស្លៀកខោឆ្នូតខ្មៅលាយសរជើងខ្លី ដូចប្រជាពលរាយការណ៍។ សមត្ថកិច្ចចុះពិនិត្យសាកសព ក្រុមបច្ទេកទេសសកវិច្ច័យឃើញថា ជនរងគ្រោះត្រូវគេវាយបំបែកចាំក្បាល មានឈាម ពេញផ្ទៃមុខ។ ការដាក់ការសង្ស័យរបស់សម្ថកិច្ចជាបឋម គឺជនរងគ្រោះ ត្រូវបានជនសង្ស័យវាយសម្លាប់ រួចដាក់ថង់ផ្លាស់ស្ទិចខ្មៅ ដឹកមកបោះចោលនៅទីតាំងខាងកើតប៉ុសិ៍រដ្ឋបាលសង្កាត់ច្រកម្ទេស ប្រមាណ50ម៉ែត្រ។ ករណីឃាត់កម្មនេះសម្ថកិច្ចកំពុងដុតដៃដុតជើងសើុបអង្កេត ដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ បន្ទាប់ពីសមត្ថកិច្ចធ្វើសកវិច្ច័យសាកសពរួចមក ក៏ត្រូវបានក្រុមគ្រូពេទ្យ ដឹកសពយកទៅរក្សាទុក នៅវត្តពោជ្រែ […]
  • រថយន្តដឹកសាំងបើកលឿន បុកម៉ូតូ កិនយុវជនម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរថយន្តដឹកសាំង បើកលឿនបុកកិនពីក្រោយពេញទំហឹង។ ក្រោយបង្កហេតុរួច តៃកុងរថយន្តខាងលើ បានចតរថយន្តទុកចោល រត់គេចខ្លួនបាត់ស្រមោល កាល​ពីវេលាម៉ោង ០១និង២០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣១ ទៅលេខ៣២ ចំណុចភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលចរាចរណ៍ស្រុកសំរោងទង បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត ០១គ្រឿង ដឹកប្រេងសាំងរបស់ក្រុមហ៊ុនតេលា ម៉ាកអ៊ីនធើណេសស៊ិនណល (INTERNATIONAL) ពណ៌សរលាយខៀវលឿង ពាក់ស្លាកលេខ ភ្នំពេញ 3B.7182 មានសណ្តោងស៊ីទែនប្រេងពីក្រោយ ពាក់ស្លាកលេខ ភ្នំពេញ 4A.4211 អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅនោះទេ (ចុះរត់គេចខ្លួនបាត់) បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ បើកបរពីទិសខាងលិច ទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែបើកបុក កិនម៉ូតូ ០១គ្រឿង ម៉ាកស៊ុយស៊ូគីស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI.7202 […]
  • ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវគេវាយសម្លាប់ នៅលើគ្រែក្រោមផ្ទះរបស់ខ្លួន ខេត្ដព្រៃវែង ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវគេវាយសម្លាប់នៅលើគ្រែក្រោមផ្ទះរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ប្រហែលជាង11យប់ ថ្ងៃទី11 ខែកញ្ញា ឆ្នាំ2018 ស្ថិតក្នុងភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។ តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានបញ្ជាក់ឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ តិត នឿន ហៅ “ណូក” ភេទស្រី អាយុ55ឆ្នាំ រស់នៅនៅភូមិ ឃុំខាងលើ ត្រូបានវជនដៃដល់វាយនឹងវត្ថុរឹង ចំនួន3កន្លែង ដោយស្លាកស្នាមរបួសចំលើត្រចៀកខាងឆ្វេង និងស្លាកស្នាមរបួសចំក្បាល ផ្នែកខាងក្រោយ2កន្លែង បណ្តាលឲ្យជនរងគ្រោះ ស្លាប់នៅនឹងកន្លែងកើតហេតុ។ បច្ចុប្បន្នកម្លាំងនគរបាលស្រុក សហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌខេត្ត ចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ ប្រមូលបានវត្ថុតាងរួមមាន ញញួរ01 ពូថៅដៃ01 និងអង្រែបុកគ្រឿង01។ ហើយបាននាំខ្លួនសង្ស័យចំនួន២នាក់ យកទៅសាកសួរ ខណៈជនសង្ស័យ២នាក់ទៀត បានរត់គេចខ្លួនបាត់ ព្រោះជនសង្ស័យទាំង4នាក់ បានចូលរួមសុីផឹកជាមួយជនរងគ្រោះ កាលពីល្ងាចមុនពេលកើតហេតុ។ តែទោះជាយ៉ាងណា សមត្ថកិច្ចមិនបានបញ្ជាក់ប្រាប់ ថាជនសង្ស័យ2នាក់ដែលនាំទៅសាកសួរនោះ ឈ្មោះអ្វីខ្លះនោះទេ៕ សុឹម សាន់
  • ចូលលួចទូរសព្ទ័០៣គ្រឿង ម្ចាស់មកទាន់ ឃាត់ប្រគល់អោយនគរបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវបានម្ចាស់ទូរសព្ទ័ ឃាត់ខ្លួនបានភ្លាមៗ ប្រគល់អោយនគរបាលស្រុកគងពិសី ខណៈដែលយុវជនខាងលើ ជិះម៉ូតូមកពីខេត្តតាកែវ មកលួចទូរសព្ទ័ដល់ខេត្តកំពង់ស្ពឺ ពេលម្ចាស់ផ្ទះចូលហូបបាយក្នុងផ្ទះ ប៉ុន្តែសំណាងអាក្រក់ ម្ចាស់ក្រឡេកឃើញទាន់ ក៏ស្រែកថាចោរ បង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចាប់ឃាត់ប្រគល់អោយនគរបាលតែម្តង កាលពីវេលាម៉ោង០៨យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិលៀក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់ម្ចាស់ទូរសព្ទ័ បាននិយាយអោយសមត្ថកិច្ចដឹងថា នៅមុនពេលឃាត់ខ្លួនយុវជនជនសង្ស័យខាងលើនោះ គឺរូបគេសង្ស័យថាជាមុខសញ្ញាសង្ស័យលួចទូរស័ព្ឌដៃចំនួន០៣គ្រឿង រួមមានម៉ាកទី០១ ទូរស័ព្ទអាយហ្វូនសិចផ្លាស់ ចំនួន ០២គ្រឿង(iPhone 6plus) និងអាយហ្វូនសិច ចំនួន ០១គ្រឿង (iPhone 6)។ នគរបាលបាននិយាយថា យុវជនជាជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ ខាត់ សីហា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិនាល ឃំុតាំងដូង ស្រុកបាទី ខេត្តតាកែវ និងម៉ូតូ១គ្រឿង ម៉ាកហុងដា C50គូប ជ្រុងពណ៌ទឹកមាស ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-1837 បានចូលទៅលួចទូរសព្ទ័ទាំង០៣គ្រឿង […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)