គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែមេសា នេះ បានចេញសេចក្តីជូនដំណឹងទៅកាន់គ្រប់វត្តអារាមទាំង២៥ រាជធានី-ខេត្ត ស្តីពីការផ្អាកការប្រារព្ធកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។
យោងតាមសេចក្តីជូនដំណឹងនេះ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសូមអោយផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីចៀសវាងកុំឲ្យមានការប្រមូលផ្តុំមនុស្សម្នាច្រើន ដោយបងប្អូនប្រជាពលរដ្ឋអាចរៀបចំទទួលទេវតាឆ្នាំថ្មី តាមគេហដ្ឋានរៀងៗខ្លួន៕






