សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធរ ចេញប្លង់កម្ម សិទ្ធិជូនប្រជាពលរដ្ឋ ដែលរើពីតំបន់អង្គរ មកកាន់តំបន់រុនតាឯក និងពាក់ស្នែង ភ្លាមៗ នៅពេលគាត់មករស់នៅទីនេះ ដើម្បីផ្តល់លទ្ធភាពដល់គាត់ប្រើប្រាស់ បណ្ណ័កម្មសិទ្ធិនេះ លើកំចីមីក្រូហិរញ្ញវត្ថុ។
ពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋជា ច្រើនគ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តរើលំនៅ ឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក នាព្រឹកថ្ងៃទី២១ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចេញប្លង់កម្មសិទ្ធិ កាន់កាប់ដីជូនប្រជាពលរដ្ឋនេះ គឺនៅពេលប្រជាពលរដ្ឋមករស់នៅតំបន់នេះ និងតាំងទី លំនៅអចិន្ត្រៃយ៏នៅទីនេះ។ សម្តេចបានស្នើឲ្យអាជ្ញាធរធ្វើការចុះបញ្ជីរដីធ្លីជាប្រ ព័ន្ធជូនប្រជាពលរដ្ឋ ដើម្បីបានបណ្ណ័កម្មសិទ្ធិ ដើម្បីយកទៅប្រើប្រាស់ សម្រាប់ កំចីធនាគារ រឺមីក្រូហិរញ្ញវត្ថុ។
ប៉ុន្តែសម្តេចតេជោ មិនលើកទឹកចិត្តដល់ប្រជាពល រដ្ឋ ដែលបានបណ្ណ័កម្មសិទិ្ធហើយ បែរជាយកទៅលក់ដូរដីដែលរដ្ឋបានចែក ជូននោះទេ ព្រោះតំបន់នេះ នឹងក្លាយជាតំបន់អភិវឌ្ឍអនាគត។
កន្លងទៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចង់ផ្តល់បណ្ណ័កម្មសិទ្ធិតាមរយៈ ការចុះបញ្ជីរដីជាប្រពន្ធ័ នៅក្រោយប្រជាពលរដ្ឋរស់នៅទីនេះ បានរយៈពេល៥ ឆ្នាំ ប៉ុន្តែដោយសារមើលឃើញពីភាពចាំបាច់ ទើបសម្តេចសម្រេចឲ្យចេញបណ្ណ័កម្មសិទ្ធិភ្លាមៗ នៅពេលពលរដ្ឋមករស់នៅទីនេះ។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែតុលា ប្រតិបត្តិការរក្សារមណីយដ្ឋានអង្គរ សម្រេចបានការវាស់វែង និងស្រង់ទិន្នន័យក្បាលដីដែលប្រជាពលរដ្ឋកាន់កាប់ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ស្ថិតនៅ ១១៤ភូមិ, ២៤ ឃុំ/សង្កាត់ និង ៥ក្រុង/ស្រុក ក្នុងភូមិសាស្រ្ដខេត្តសៀមរាប សរុបចំនួន ៩៧,៩១៣ក្បាលដី ទំហំ ២៩,១១០ហិកតា។
ជាមួយគ្នានោះប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានទៅចាប់ឆ្នោតជ្រើសរើសដីឡូត៍សរុបចំនួន ៩,៣២៣ គ្រួសារ ក្នុងនោះ ៥, ៨២៣ គ្រួសារ ទៅទីតាំងអភិវឌ្ឍន៍រុនតាឯក និង ៣,២០០គ្រួសារ ទៅទីតាំងអភិវឌ្ឍន៍ពាក់ស្នែង៕
សំ វណ្ណា







