(ភ្នំពេញ)៖ នាថ្មីៗមកនេះមានវត្តមានសត្វខ្ទីងដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជបានបង្ហាញវត្តមានសារជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ។
ពួកវាតែងមករកចំណីជាមួយហ្វូងគោរបស់អ្នកភូមិ ដោយសុវត្ថិ ភាព។ ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំការនៅក្នុងដែនជម្រក សត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារបានប្រាប់ឱ្យដឹងថាសត្វខ្ទីងមេកូន និងហ្វូងសត្វខ្ទីងខ្លះទៀតពួកវាតែងបង្ហាញវត្តមាន នៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ។ឆ្នាំ២០២៤កន្លងមកវាបានជាមួយគោអ្នកភូមិ ប្រមាណ៣ ទៅ៤ដង ក្នុងឆ្នាំ២០២៤ រួចមកហើយ។
បើតាមមន្រ្តីឧទ្យានុរក្សប្រចាំនៅតំបន់មួយនេះបានបញ្ជាក់ប្រាប់ថាតាមរយៈការកត់សម្គាល់នៃវត្តមានរបស់សត្វខ្ទីង ដែលក្នុងនេះមានមេ និងកូនបានបង្ហាញវត្តមានក្នុងភូមិរបស់ប្រជាសហគមន៍ដែលនៅក្បែរដែនជម្រកសត្វព្រៃ ព្រឡង់ ដែលក្នុងនេះវាបានមកចូលក្នុងហ្វូងរបស់គោរបស់អ្នកភូមិ។
ទាក់ទិនក្នុងរឿងនេះអ្នកនាំពាក្យក្រសួង បរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងដោយធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃជីវៈចម្រុះទាំងនេះដោយសារតែការចូលរួមពីគ្រប់ភាគីក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ ន៨ងជីវចម្រុះនៅកម្ពុជាពិសេសនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បានល្អប្រសើរ។
សូមបញ្ជាក់ថា «ខ្ទីងរស់នៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា ក្នុងនោះមានដូចជា ភូមិភាគឦសាន និងខាងជើង ខេត្តកោះកុង ពោធិ៍សាត់(ជួរភ្នំក្រវាញ) និងកំពង់ស្ពឺ។ សត្វខ្ទីងមានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ លាតសន្ធឹងរហូតដល់ស្ទើរពាក់កណ្ដាលខ្នង ហើយមានកខ្លីបន្តិច រាង មាំដោយបួរនៅផ្នែកខាងក្រោម។ ខ្ទីងមានទម្ងន់ពី៥០០- ១០០០គីឡូក្រាម។ ខ្ទីងឈ្មោលពេញវ័យមានកម្ពស់១,៨៥- ២ម៉ែត្រ រីឯញី១,៦០ម៉ែត្រ៕






