លោក ផាស៊ីនយ៉ាន (Pashinyan) បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថា គួរឲ្យសោកស្ដាយទាហាន ១៣៥ នាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែនជាមួយប្រទេស អាស៊ែបៃហ្សង់។ អាហ្សែបៃហ្សង់ បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៧១ នាក់ក្នុងចំណោមកងទ័ពរបស់ខ្លួន នាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ជាង ២០០ នាក់ បន្ទាប់ពីការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរបស់ប្រទេសទាំងពីរ ចាប់តាំង ពីជម្លោះរយៈពេលប្រាំមួយសប្តាហ៍ក្នុងឆ្នាំ២០២០។
ចំពោះការប៉ះទង្គិចនាពេលថ្មីៗនេះ ភាគីទាំងពីរបានចោទ ប្រកាន់គ្នាទៅវិញទៅមកថាបានផ្តើមការប៉ះទង្គិចគ្នា។ អាមេនីបាននិយាយថា កងកម្លាំងរបស់អាស៊ែបៃហ្សង់នៅសប្តាហ៍នេះ បានវាយប្រហារ និងរឹបអូសយកការតាំងទីលំនៅក្នុងប្រទេសអាមេនី ហួសពីទីក្រុង ណាហ្គ័រណូ ខារ៉ាបា។ ចំណែកឯ អាស៊ែបៃហ្សង់ បាននិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹង ការបង្កហេតុដោយភាគីអាមេនី។ ចំពោះហេតុការណ៍នេះ ទីក្រុងម៉ូស្គូបានសម្របសម្រួល ដោយចេញបទឈប់បាញ់មួយ ដោយបានបញ្ចប់ការប្រយុទ្ធចុងក្រោយកាលពីយប់ថ្ងៃពុធនេះហេីយ ប៉ុន្តែស្ថានភាពនៅតាមព្រំដែននៅតែតានតឹងនៅឡេីយ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ







