ក្នុងនោះជំពូកទី១ រួមមាន ២មាត្រា ជំពូកនេះចែងអំពីបទប្បញ្ញត្តិទូទៅដែលកំណត់អំពីគោលបំណងនិងវិសាលភាព។
ជំពូកទី ២មាន ២មាត្រា ដែលជំពូកនេះចែងអំពីបែបបទនីតិវិធីនិងលក្ខខណ្ឌនៃការដាក់ប្រទេសជាតិក្នុងភាពអាសន្ន។
ជំពូក៣ មាន ២មាត្រាជំពូកនេះកំណត់អំពីវិធានការក្នុងពេលប្រទេសជាតិឋិតក្នុងគ្រាអាសន្ននិងអំពីរបបរាយការណ៍អំពីវិធានការ ក្នុងភាពអាសន្នជូនទៅរដ្ឋសភានិងព្រឹទ្ធសភា។
ជំពូកទី៤ រួមមាន ៤មាត្រា ជំពូកនេះចែងអំពីទោសបញ្ញត្តិ ដែលកំណត់អំពីបទរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិឋិតក្នុងភាពអាសន្ន បទមិនគោរពវិធានការពេលប្រទេសជាតិឋិតក្នុងគ្រាអាសន្នការទទួលខុ សត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលនិងការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច។
ជំពូកទី ៥ មាន ២មាត្រា ជំពូកនេះចែងអំពីថៃ្ងអវសាន្តបញ្ញត្តិដែលកំណត់អំពីនិរាករណ៍និងការប្រកាសជាការប្រញាប់៕






