សម្ដេចតេជោ នាយករដ្ឋមន្ត្រីជំរុញឲ្យអាស៊ាន បន្តពង្រឹង ស្មារតីជួយគ្នាទៅវិញទៅមកពិសេសចំពោះប្រជាជនអាស៊ានដែលជាប់គាំងដំណើរឬរងគ្រោះដោយជំងឺកូវីដ១៩។
សម្ដេចតេជោអរគុណដល់បណ្ដាប្រទេសជាសមាជិកអាស៊ានដែលបានសហការជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជាដែលជាប់គាំងដំណើរតាមផ្លូវនិងតាមព្រលានយន្តហោះមួយចំនួនកន្លងមក។
កម្ពុជាក៏បានខិតខំជួយសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ដូចគ្នា។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែមីនា ២០២០ កម្ពុជាបានសម្របសម្រួលឲ្យម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលពលរដ្ឋម៉ាឡេស៊ីដែលជាប់នៅកម្ពុជាចំនួន១១១ នាក់។






