ការផ្ទុះហ្គាស ដែលគេសង្ស័យថា ផ្ទុះពេញសង្កត់លំនៅដ្ឋានមួយនៅភាគខាងជើងប្រទេសចិនកាលពីថ្ងៃពុធ បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ ការផ្ទុះដ៏ខ្លាំងក្លានេះបានកើតឡើងនៅមុនម៉ោង៨ ព្រឹក នៅភោជនីយដ្ឋានជាន់ផ្ទាល់ដី ក្នុងតំបន់លំនៅដ្ឋានមួយនៃទីក្រុង សានហេ ខេត្តហឺប៉ី ភាគខាងកើតនៃ ទីក្រុងប៉េកាំង។ CCTV បាននិយាយថា វាបានសម្លាប់មនុស្ស ៧នាក់ របួស ២៧នាក់ និងបានបំផ្លាញអគារ ៤ជាន់។ អាជ្ញាធរបានកំណត់ជាមូលដ្ឋាន ថាការផ្ទុះនេះគឺបណ្តាលមកពីការលេចធ្លាយឧស្ម័ន ទោះបីជាពួកគេមិនបានកំណត់ពីមូលហេតុជាក់ លាក់ ឬទីតាំងនៃការផ្ទុះក៏ដោយ ។
យ៉ាងហោចណាស់មានអគារចំនួនបីបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកអគារនៅតាមផ្លូវ ពីកន្លែងផ្ទុះក៏ត្រូវបានប៉ះពាល់ផងដែរ ដោយបែកកញ្ចក់ និងស្លាកសញ្ញាហាងរងការខូចខាត។ មកដល់រសៀលថ្ងៃពុធ ភ្លើងបានរលត់ទៅវិញ ហើយអ្នករស់នៅក្នុងចម្ងាយ ៥០០ម៉ែត្រ នៃទីតាំងត្រូវបានជម្លៀសចេញ។ ប្រទេសចិនបានឃើញឧប្បត្តិ ហេតុស្លាប់ជាបន្តបន្ទាប់ បណ្តាលមកពីការលេចធ្លាយឧស្ម័នក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ បន្ទាប់ពីការផ្ទុះ និយតករទីផ្សារចិនបានចេញសេចក្តីណែនាំលម្អិតអំពីការប្រើប្រាស់ឧបករណ៍ហ្គាស និងចង្រ្កាន ដើម្បីជៀសវាងហានិភ័យនិងដើម្បីការពារសុវត្ថិភាព៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






