ព័ត៌មានថ្មី
- អគ្គិភ័យលេបត្របាក់ រោងចិញ្ចឹមមាន់មួយកន្លែងម៉ដ្ឋខ្ទេច ងាប់មាន់អស់ជាង១០០០ក្បាល ខេត្តកំពង់ស្ពឺ ៖ រោងចិញ្ចឹមមាន់មួយកន្លែង ត្រូវបានអគ្គីភ័យលេបត្របាក់អស់គ្មានសល់ ថែមទាំងងាប់មាន់អស់ជាង១០០០ក្បាល ថែមទៀតផង។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៨ និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកសំរោងទង បាននិយាយអោយដឹងថា មានអគ្គិភ័យមួយបានឆាបឆេះរោងចិញ្ចឹមមាន់មួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល និងបំផ្លាញសត្វមាន់អស់ជាង១០០០ក្បាលថែមទៀតផង។ នគរបាលស្រុកបានបន្តទៀតថា ម្ចាស់រោងចិញ្ចឹមមាន់ មានឈ្មោះ ខឹម ចាន់ ភេទប្រុស អាយុ៣៩ឆ្នាំ និងមានប្រពន្ធឈ្មោះ សុខ ស្រីលី ភេទស្រី អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងសិប្បកម្មចិញ្ចឹមមាន់ដែលឆេះនេះ មានទំហំ០៨ម៉ែត្រ គុណ៥០ម៉ែត្រ ធ្វើអំពីឈើ។ ដោយដំបូលមានប្រក់ស្បូវ និងស័ង្កសី ទើបបណ្តាលឲ្យឆាបឆេះរោងមាន់អស់ទាំងស្រុងតែម្តង។ ក្រៅពីនេះក៏មានរងការខូចខាតមានដូចជា ម៉ាស៊ីនភ្លើង១គ្រឿង និងងាប់មាន់ចំនួនជាង១,០០០ក្បាលឯណោះ។ រហូតមកដល់ពេលនេះ មិនទាន់ដឹងថាបណ្តាលមកពីមូលហេតុអ្វីនោះទេ៕ អ៊ុ ណូន
- អបអរ!!! ល្ខោនខោល “វត្តស្វាយអណ្ដែត” ត្រូវបានអង្គការ UNESCO ដាក់ក្នុងបញ្ជីបេតិកភណ្ឌ ដែលត្រូវការសង្រ្គោះបន្ទាន់ រាជធានីភ្នំពេញ ៖ នៅទីបំផុត! អ្វីដែលមហាជនទន្ទឹងរង់ចាំយ៉ាងអន្ទះសារនោះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ល្ខោនខោលរបស់កម្ពុជា ត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ នៅប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តរ រដ្ឋាភិបាល សម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌ អរូបី នៅ មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេសម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ល្ខោនខោល របស់កម្ពុជា ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូផ្លូវការហើយ។ សម្ដេចតេជោ ហ៊ុន សែន តាមរយៈទំព័រ Facebook ផ្លូវការនៅរសៀលថ្ងៃនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាអបអរសាទរ ដែលបានដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ […]
- ក្រុមចោរលួច ចោរឆក់ និងអ្នកទទួលផល១១នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថ បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង មុខសញ្ញាក្រុម ចោរលួច ឆក់ យ៉ាងសកម្ម និងអ្នកដែលទទួលផល សរុបទាំងអស់១១នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តស្វាយរៀង ធ្វើការបង្ហាញមុខជាសាធារណះ និងត្រូវបញ្ជូនទៅតុលាខេត្តស្វាយរៀង។ បើតាមលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ឡុង ហ្គីម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលលេខ៨ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ថា នៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ០១៨ ឈ្មោះ ហេង, ឈ្មោះ ត្រា, ឈ្មោះ ចន្តា, និងបក្ខពួកមួយចំនួនទៀត បានធ្វើសកម្មភាពឆក់កាបូបរបស់ខ្លួន។ លោកបានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងភ្លាមនោះ ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅកម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត […]
- សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យយុវជនគួររៀនដឹកនាំតាមបែបសមូហភាព ដើម្បីទទួលបានជោគជ័យ រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យយុវជនជំនាន់ក្រោយ ត្រូវរៀនសូត្រពីមនុស្សចាស់ដែលមានបទពិសោធន៍ ឲ្យពួកទទួលបាន ពិសេសយុវជនក៍ត្រូវចេះដឹកនាំប្រកបដោយសមូហភាព ដើម្បីទទួលបានជោគជ័យ។ ការស្នើនេះត្រូវបានធ្វើឡើង នៅក្នុងពិធីបិទមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅរសៀលថ្ងៃទី២៧ ខែ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ពិសេស ស.ស.យ.ក ត្រូវរៀនសូត្រដឹកនាំ តាមបែបសមូហភាព ដើម្បីការដឹកនាំទទួលបានជោគជ័យ។ សមូហភាពក្នុងការដឹកនាំនោះហើយ ដែលធ្វើឲ្យមានសាមគ្គីភាពផ្ទៃក្នុងយ៉ាងល្អ មិនឲ្យមានការបែកបាក់ ការប្រេះឆា និងមានការឯកភាពគ្នា យ៉ាងមានប្រសិទ្ធភាព។ សម្តេចតេជោ បានមានប្រសាសន៍ថា៖ «នោះហើយដែលខ្ញុំចង្អុលបង្ហាញអំពីរបៀបសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវដោយឡែក។ ចំណុចនេះមានសារៈសំខាន់ណាស់ ហើយ សូមឲ្យអ្នកទាំងអស់គ្នានៅក្នុងសន្និបាត មិនត្រឹមតែក្របខណ្ឌនៃយុវជន ប៉ុន្តែក្នុងក្របខណ្ឌដទៃទៀត យកទៅប្រើប្រាស់វិធីសាស្ត្រនេះ គឺគ្មានទេរបស់ដែល ហៅថាបែកបាក់ រឺការប្រេះឆា រឺទំនាស់នោះ។ ព្រោះនេះជាគោលការណ៍ដែលធានាត្រឹមត្រូវបំផុតនូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុងនៃអង្គការចាត់តាំងមួយ។ ជាបក្សនយោបាយក្តី ជាអង្គការក្រៅរដ្ឋាភិបាលក្តី បើយកគោលការណ៍នេះទៅ ប្រើ […]
- ក្រុមក្មេងទំនើង៤នាក់ ប្រដាប់ដោយដាវសាម៉ូរ៉ៃ កាប់អ្នករត់ម៉ូតូឌុបរបួសធ្ងន់ ចាប់ខ្លួនបាន៣នាក់ ខេត្តបន្ទាយមានជ័យ ៖ នៅវេលាយប់ម៉ោង១០ និង១០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានក្រុមក្មេងទំនើងមួយក្រុម មានគ្នា៤នាក់បានបង្កភាពអសន្តិសុខ នៅចំនុចផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយបង្កភាពអនាធិបតេយ្យកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានដល់ការបង្រ្កាប ចាប់ឃាត់ខ្លួនបានចំនួន៣នាក់ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីពួកគេរត់គេចខ្លួនបានមួយយប់រួចមក។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាយប់ម៉ោង១០ និង១០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំនុចផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ មានករណីអំពើហឹង្សាមួយកើតឡើង បង្កដោយក្រុមក្មេងទំនើង ចំនួន៣នាក់ បានធ្វើសកម្មភាព ប្រើប្រាស់កាំបិតកាប់ទៅលើឈ្មោះ គឹម ស្រេង អាយុ៤៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបររត់ម៉តូឌុប រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ […]
- បង្ក្រាបទីតាំងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត របស់ជនជាតិចិន៤ទីតាំង នៅខេត្ដតាកែវ ខេត្ដតាកែវ ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង៣០នាទី កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន១០៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចសហការពីសមត្ថកិច្ចនគរបាលចិន ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។ បានបង្ក្រាបទីតាំងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណែត ចំនួន០៤ទីតាំង ផ្សេងគ្នាក្នុងនោះ៖ – ទីតាំងទី១ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ឃាត់ខ្លួនជនជាតិចិន ចំនួន៦៣នាក់ ស្រី០៧នាក់។ – ទីតាំងទី២ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន១២នាក់(ប្រុស)។ – ទីតាំងទី៣ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន៧០នាក់ ស្រី២៤នាក់។ […]
- បញ្ជូនជនសង្ស័យ៣នាក់ កាប់ជនជាតិចិនរបួសធ្ងន់ ដោយសារខឹងឱបមិត្ដស្រី ទៅសាលាដំបូងខេត្តព្រះសីហនុ ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា នគរបាលបង្ក្រាបបានករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា ទៅលើជនជាតិចិន ដែលជនសង្សយ័បានប្រព្រឹត្តជាបន្តបន្ទាប់។ ហេតុការណ៍ទីមួយកើតឡើង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២ និង០០នាទីយប់ នៅចំណុចផ្លូវដំណាក់ស្តេច ស្ថិតនៅក្រុមទី៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ជនសង្ស័យមានគ្នា០៤នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០២គ្រឿង បានធ្វើសកម្មភាពដោយប្រើដាវ កាប់ និងវាយទៅលើបុរសជនជាតិចិនម្នាក់ ពេលដែលជនរងគ្រោះកំពុងឈរបទជើងតូច បណ្តាលឲ្យរងរបួសជាទម្ងន់។ ជនរងគ្រោះឈ្មោះ LIANG GUIBIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូ HUNG LEI ស្នាក់នៅក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។ បន្ទាប់មកទៀតនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២៣ និង៣០នាទី នៅចំណុចផ្លូវកាស៊ីណូ ឡាយអ៊ិនស៊ីធីចាស់ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ […]
- ចោរប្លន់រថយន្តពីក្រុងព្រះសីហនុ ត្រូវនគរបាលព្រហ្មទណ្ឌចាប់បាន នៅស្រុកពញាឮ ខេត្តព្រះសីហនុ ៖ ប្រភពពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៥:៣០ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការដឹកនាំចង្អុលបង្ហាញពី លោកប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឡាយ សុផន ភេទប្រុស អាយុ៣៩ឆ្នាំ នៅចំណុចស្រុកពញាឮ ខេត្តកណ្ដាល ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស (ប្លន់រថយន្ដ) ដែលប្រព្រឹត្តទៅនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ និងបានដកហូតរថយន្ដមួយគ្រឿង ម៉ាក Fortuner ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-2718។ បន្ទាប់ពីឃាត់ខ្លួន និងឆ្លងតាមការសួរនាំ កម្លាំងការិយាល័យ បានបន្ដទៅឃាត់ខ្លួនបក្ខពួកម្នាក់ទៀត ឈ្មោះ ហុង សារឿន អាយុ៥០ឆ្នាំ នៅចំណុចភូមិពុទ្ធសាំង ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ដោយឈានដល់ការដកហូតអាវុធខ្លីមួយដើម ប្រើប្រាស់ក្នុងការធ្វើសកម្មភាព ដែលដាក់ក្នុងកំសៀវ កប់ដីក្រោមដើមត្របែកនៅក្រោយផ្ទះ ស្ថិតក្នុងភូមិឃុំខាងលើ ម៉ាក C2075 […]
- ទំនាស់ពាក្យសម្ដីក្លាយជាគំនុំ ចាក់សម្លាប់ហើយរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងតាមចាប់ ខេត្តក្រចេះ ៖ នគរបាលស្រុកសំបូរ បានបញ្ជាក់ឱ្យដឹង នៅរសៀលថ្ងៃទី២៥ វិច្ឆិកា នេះថា ករណីឃាតកម្មចាក់សម្លាប់ បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅវង់ផឹកស៊ីមួយកន្លែង នៅស្រុកសំបូរ នោះ ពេលនេះនគរបាលបានកំណត់មុខសញ្ញា និងកំពុងតាមចាប់ខ្លួនហើយ។ ជនរងគ្រោះឈ្មោះ ច្រឹង វន្នី អាយុ៣៧ឆ្នាំ រស់នៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ បានស្លាប់បាត់បង់ជីវិត នៅក្នុងព្រៃចម្ការខាងក្រោយភូមិ កាលពីថ្ងៃទី២១ វិច្ឆិកា ដោយសារតែជនដៃដល់ បានយកកាំបិតចុងស្រួច ចាក់ពីក្រោយចំឆ្អិងជំនី បណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗ។ អធិការនគរបាលស្រុកសំបូរ លោកវរសេនីយ៍ឯក ប៊ុន ឈឿន បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យបានគេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាក់សម្លាប់មនុស្សបណ្តាលឲ្យស្លាប់រួចមក។ តែយ៉ាងណាជននេះ ត្រូវបានកម្លាំងនគរបាលកំណត់មុខសញ្ញាបានច្បាស់ និងក៏កំពុងតែស្រាវជ្រាវដើម្បីចាប់ខ្លួនផងដែរ។ បើតាមលោកវរសេនីយ៍ឯក ប៊ុន ឈឿន បានប្រាប់ឲ្យដឹងថា ករណីនេះគឺផ្តើមចេញដោយសាររឿងគំនុំ រវាងជនរងគ្រោះ និងជនបង្ក។ ព្រោះថា កន្លងមក ជនរងគ្រោះ និងជនបង្ក មានទីលំនៅភូមិ ឃុំ ជាមួយគ្នា ធ្លាប់មានទំនាស់នឹងគ្នា ឈានឲ្យមានអំពើរហឹង្សា ហើយជនរងគ្រោះធ្លាប់បានប្តឹងប្តល់ទៅលើជនបង្ក […]
- ផឹកស្រវឹងទាញកាំបិតផ្គាក់ទៅកាប់បុរសម្នាក់នៅក្រោមផ្ទះ ទាំងគ្មានមូលហេតុ ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអណោចអាធម៌ ខណៈដែលកំពុងតែអង្គុយលើកអាចម៍គោនៅក្រោមផ្ទះរបស់ខ្លួន ស្រាប់តែត្រូវបុរសជាជនដៃដល់ បានទាញកាំបិតផ្គាក់កាប់ពីក្រោយតែម្តង មិនដឹងមូលហេតុ កាលពីវេលាម៉ោង១០ និង១០នាទី ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្រោមផ្ទះរបស់បុរសជនរងគ្រោះ ស្ថិតនៅ ភូមិអណ្តូងចំបក់ ឃុំវាលពង់ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ តាមប្រជាពលរដ្ឋបានរាយការណ៍ ទៅនគរបាលថា មានករណីហិង្សាដោយចេតនាមួយកេីតឡេីង បណ្តាលអោយមានមនុស្សស្លាប់ ដែលបង្ករដោយឈ្មោះ សែម សុង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំវាលពង់ ស្រុកឧដុង្គ បានយកកាំបិតផ្គាក់ដងឬស្សី កាប់ទៅលេីជនរងគ្រោះ ឈ្មោះ ហុង ហេង ភេទប្រុស អាយុ៤០ឆ្នាំ រស់ភូមិឃុំកេីតហេតុខាងលេី ត្រូវមួយកាំបិតចំកញ្ចឹងករ បណ្តាលអោយប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុតែម្តង។ នគរបាលនិយាយថា នៅមុនពេលកេីតហេតុ ជនសង្ស័យបានទៅលេងផ្ទះក្មួយស្រី ឈ្មោះ រុន មុំ អាយុ២៨ឆ្នាំ រស់នៅភូមិកេីតហេតុ។ ក្រោយមកជនសង្ស័យបានផឹកស្រាសអស់មួយ១ដប ហើយក៏ស្រវឹង ឃេីញកាំបិតផ្គាក់នៅនឹងចង្រ្កានបាយ ក៏ដេីរទៅយកមកកាន់ ហេីយផឹកស្រាបង្ហេីយទៀត។ ក្រោយមកក៏ដេីរទៅផ្ទះជនរងគ្រោះ ពេលទៅដល់ឃេីញជនរងគ្រោះកំពុងតែអង្គុយលេីកអាចម៍គោនៅក្រេាមផ្ទះ និងប្រពន្ធជនរងគ្រោះអង្គុយលេីគ្រែ។ […]
- បើកម៉ូតូក្នុងល្បឿនលឿន ទៅបុកគោមួយក្បាលដើរឆ្លងផ្លូវ ហោះផ្លោងប្រមាណ 5ម៉ែត្រ រងរបួសធ្ងន់ ខេត្តស្វាយរៀង ៖ យុវជនម្នាក់ដែលគេសង្ស័យថាប្រហែលជាស្រវឹង បានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ទៅកូនបុកគោមួយក្បាលដែលកំពុងឆ្លងផ្លូវ បណ្តាលអោយហោះផ្លោងប្រមាណ 5ម៉ែត្រ ដួលសន្លប់ស្តូកស្តឹង ចំណែកគោងាប់បានភ្លាមនៅកន្លែង។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលវេលាម៉ោង5 និង58នាទី ល្ងាចថ្ងៃទី19 ខែវិច្ចការ ឆ្នាំ2018 ស្ថិតនៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលឃុំស្វាយតាយាន បានឲ្យដឹងថាជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាក់ អឹមអេសអិច ពាក់ស្លាក់លេខ ភ្នំពេញ 1F J-3242 បើកបរមកពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ បានបុកគោមួយក្បាលកំពុងដើរឆ្លងផ្លូវ បណ្តាលអោយគោងាប់នឹងកន្លែង ចំណែក អ្នកបើម៉ូតូផ្លោងទៅបោកផ្លូវជាតិ បែកចង្ការ រងរហួសសន្លប់នៅកន្លែងកើតហេតុ។ បើបតាមប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុខពេលកើតហេតុ គេឃើញជនរងគ្រោះបើកម៉ូតូពីត្បូងមកជើង លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានកូនគោមួយក្បាល មានជាប់ខ្សែបានដើរឆ្លងផ្លូវ ក៏ត្រូវបុរសខាងលើបុកពេញទំហឹង ហើយទាក់ខ្សែ ជាប់នឹងម៉ូតូ រិតករកូនគោងាប់ភ្លាមៗ ចំណែកជនរងគ្រោះ ផ្លោង5ម៉ែត្របុកផ្លូវជាតិ បណ្តាលអោយសន្លប់ស្ដូកស្ដឹង។ ក្រោយពីកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ ហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ។ ចំណែកម៉ូតូ និងសត្វគោងាប់ ត្រូវបានសមត្ថកិច្ច […]
- ស្ត្រីម្នាក់ដូរអំពូលភ្លើងខ្វះបច្ចេកទេស ត្រូវខ្សែរភ្លើងឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលទៅដូរអំពូលភ្លើងខ្វះការប្រុងប្រយ័ត្ន ឆ្លងចរន្តឆក់ប្រកាច់ស្លាប់តែម្តង កាលពីវេលាម៉ោង០៦ និង៣០នាទី ព្រលប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្ទះរបស់ខ្លួន នៅចំណុចអូរពន្លូវ ស្ថិតក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឹ។ នគរបាលស្រុកថ្ពងបាននិយាយថា ជនរងគ្រោះមាន ឈ្មោះ ចិន ធា ភេទស្រីអាយុ ៣៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅមើលប្ដីអង្គុយផឹកស្រារនៅរោងខាងមុខ ពេលឃើញដូចនោះក៏បានយកដៃទៅខោកក្បាលប្ដីឈ្មោះ សុទ្ធ ទី អាយុ៤០ឆ្នាំ មួយក្រញ៉រ រួចដើរវិលត្រឡប់មករោងសំរាកវិញ ក៏បានទង្គិច និងអំពូលភ្លើង រួចក៏យកដៃចាប់ ស្រាប់តែឆក់ស្លាប់តែម្ដង។ ក្រោយពីសមត្ថកិច្ចចុះធ្វើកោសល្យវិច័យរួចមក សពពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ហើយសមត្ថកិច្ចក៏បានប្រគល់សពទៅក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕ អ៊ុ ណូន
- កងកម្លាំងនគរបាលយុត្តិធ៌ម បានត្រៀមកម្លាំង សម្រាប់ការពារក្នុងពិធីបុណ្យអុំទូកខាងមុខ រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន នាយកដ្ឋានកណ្តាលនគរបាលយុត្តិធ៌ម នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដឹកនាំប្រជុំត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយផែនការ ការពារក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដល់កម្លាំងចំណុះនាយកដ្ឋានកណ្តាលនគរបាលយុត្តិធ៌ម។ សូមបញ្ជាក់ថា នៅក្នុងឱកាសបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ ក្រសួងមហាផ្ទៃបានត្រៀមកម្លាំងចម្រុះ ទាំងចំហរ និងសម្ងាត់ ជាងមួយម៉ឺនបីពាន់នាក់ សម្រាប់ការពារសន្តិសុខសណ្តាប់ធ្នាប់ ខណៈទូកអុំមានការកើនឡើង រហូតដល់២៩៥ទូក និងកីឡាករជិតពីរម៉ឺននាក់។ យ៉ាងណាក៏ដោយឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បានប្រាប់ដល់កម្លាំងទាំងអស់ត្រូវត្រៀមកម្លាំងគ្រប់ពេលវេលា ដើម្បីចេញប្រតិបត្តិការឲ្យបានទាន់ពេលវេលា និងប្រកបដោយទទួលខុសត្រូវខ្ពស់បំផុតពេលដែលប្រជាពលរដ្ឋ មានបញ្ហាអ្វីកើតឡើងជាយថាហេតុ៕ ប្រភព៖ នគរបាលជាតិ
- ខ្យល់កន្រ្តាក់ប៉ះបង្គោលតង់ស្យុងភ្លើងដាច់ចរន្តអគ្គិសនី ខូចខាតផ្ទះ៤ខ្នង និងរងគ្រោះពលរដ្ឋម្នាក់ ក្រុងប៉ោយប៉ែត ៖ ខ្យល់កន្រ្តាក់នៅខេត្តបន្ទាយមានជ័យ បានបោកបក់យ៉ាងខ្លាំង បង្កឲ្យប៉ះពាល់បង្គោលភ្លើងតង់ស្យុងខ្ពស់១១៥គីឡូវុលសម្រាប់ផ្គត់ទៅខេត្តសៀមរាប បណ្តាលឲ្យដួលទ្រេត កាត់ផ្តាច់ចរន្តអគ្គិសនី នៅក្នុងក្រុងអង្គរ ខេត្តសៀមរាប ប៉ះពាល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅខេត្តសៀមរាបរាប់ម៉ឺនគ្រួសារ។ ខ្យល់កន្រ្តាក់នោះបានបង្កឲ្យប្រជាពលរដ្ឋរងរបួស និងខូចខាតលំនៅឋានមួយចំនួនផងដែរ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៤ និង៤៥នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ស្ថិតនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ប្រធានអគ្គិសនីសាខាខេត្តបន្ទាយមានជ័យ លោក ជីវ ណារិន ប្រាប់ឲ្យដឹងថា ខ្យល់កន្រា្តក់ខាងលើ បង្កឲ្យបង្គោលភ្លើង១ដើមដួលទ្រេត ត្រង់ចំណុចកំណាត់ផ្លូវជាតិលេខ៦ ដោយបង្គោលភ្លើងនោះ គឺតភ្ជាប់បណ្តាញអគ្គិសនីពីខេត្តបាត់ដំបង សម្រាប់ផ្គត់ភ្លើងនៅខេត្តសៀមរាប។ ការដួលទ្រេតបង្គោលភ្លើងនោះផងដែរ បានរងការដាច់ចរន្តអគ្គិសនីនៅខេត្តសៀមរាប ប្រមាណ៥ ទៅ៦ម៉ោង ចាប់ពីវេលាម៉ោង៥ល្ងាច រហូតដល់ម៉ោង១០យប់ថ្ងៃដដែល ទើបភ្លើងអគ្គិសនីបានដំណើរការឡើងវិញ បន្ទាប់ពីក្រុមការងារអគ្គិសនីខេត្ តបានប្រឹងប្រែងទៅជួសជុលបង្គោលភ្លើងនៅចំណុចនោះឡើងវិញ។ ជុំវិញបញ្ហាខ្យល់កន្រា្តក់នេះ សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ខ្យល់កន្តា្រក់បានបង្កឲ្យដួលរលំផ្ទះ សង្កត់ប្រជាពលរដ្ឋម្នាក់ មានឈ្មោះ យ៉ាំង សេត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ […]
- នគរបាលស្រុកគងពិសី ឆ្មក់បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនដុះស្លែរ បញ្ជូនទៅការិយាល័យខេត្ដ ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់ជាជើងខ្លាំងប្រចាំស្រុកគងពិសី ទាំងខាងវាយតប់ និងជួញដូរគ្រឿងញៀនយ៉ាងសកម្ មត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ធ្វើការឆ្មក់បង្ក្រាបបាន ដកហូតវត្ថុតាង ស្នាប់ដៃ និងសម្ភារៈជាច្រើនថែមទៀតផង កាលពីវេលាម៉ោង០៤ និង៤០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលំភូមិបាក់ក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បើតាមសម្តីរបស់មន្ត្រីនគរបាល បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនមុខសញ្ញាខាងលើនោះ គឺកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុក តាមមូលដ្ឋានស្មុគស្មាញ ស្រាប់តែប្រទះឃើញមុខសញ្ញាខាងលើ ដែលកម្លាំងនគរបាលតាមប្រមាញ់ និងតាមឃាត់ជាយូរណាស់មកហើយនោះ ក៏ឃាត់ខ្លួនបានមុខសញ្ញាខាងលើតែម្តង។ នគរបាលបន្តថា មុខសញ្ញាជើងខ្លាំងដែលឃាត់បាននោះ មានឈ្មោះ ហួន សុផល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រោយពីកម្លាំងនគរបាលឃាត់ខ្លួន ឆែកឆេរ គឺដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់តូច ទូរស័ព្ទ០១គ្រឿង ស្នាប់ដៃចំនួន០១ និងសម្ភារៈវេចខ្ចប់គ្រឿងញៀន មួយចំនួនថែមទៀតផង។ នគរបាលស្រុកបន្តទៀតថា មុខសញ្ញាខាងលើដែលឃាត់បាននេះ គឺកម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ និងតាមដានអស់រយះពេលជាយូរណាស់មកហើយ ទើបតែប្រទះឃើញក៏ឃាត់ខ្លួនបាន។ បច្ចុប្បន្នមុខសញ្ញាខាងលើ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


