នាព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២០រដ្ឋបាលក្រុងស្វាយរៀងមន្ត្រីជំនាញ កម្លាំងនគរបាល កងរាជអាវុធហត្ថ ដឹកនាំដោយលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានចុះបាញ់ថ្នាំតាមតូបលក់ដូរ របស់អាជីករ ផ្សារវាលយន្ត តាមគេហដ្ឋាននានា ព្រមបានរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវនានាជំវិញផ្សារវាលយន្តដែលអាជីវករលក់ដូរលើចិញ្ចើមផ្លូវផងដែរ។
លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀងបានឲដឹងថា ក្នុងនាមរដ្ឋបាលក្រុងស្វាយរៀងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ បានឧបត្ថម្ភម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ ដល់ក្រុមការងារថ្នាក់ក្រុងស្វាយរៀងសម្រាប់ប្រើប្រាស់ក្នុងការបាញ់សម្លាប់មេរោគរាតត្បាតកូវីដ១៩តាមទីប្រជុំជនផ្សារវាលយន្ត ក៏ដូចជាទីប្រជុំជនក្រុងផង។
ក្នុងឱកាសចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ព្រមទាំងរៀបចំសណ្តាប់ធ្នាប់សាធារណៈជូនដល់បងប្អូនអាជីវករលក់ដូរ ក៏ដូចជាពលរដ្ឋ លោកសរ សុដានីបានណែនាំដល់បងប្អូនទាំងត្រូវ ចូលរួម សម្អាតអនា័យ ជាប្រចាំហូបស្អាត រស់នៅស្អាត ត្រូវលាងដៃនិងសាប៊ូ អាល់កុល ជែល ឲ្យបានញឹកញាប់ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។
សូមកុំធ្វេសប្រហែសអោយសោះ Covid 19 នៅតែជាបញ្ហានៅឡើយទេពីព្រោះនៅលើសកលោកកំពុងមានឆ្លងមេរោគកូវីដ និងមានមនុស្សស្លាប់ជាច្រើននាក់ផងដែរ។
ដោយប្រទេសកម្ពុជា ក៏មានអ្នកកើតជំងឺកូវីដ១៩ តែមិនបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅ ឡើយ និងជាសះស្បើយជាបន្តបន្ទាប់ ទាំងនេះសារតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់អំពីសុខមាលភាពសុខភាពរបស់ប្រជាពលរដ្ឋ៕





