ព័ត៌មានថ្មី
- នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការបង្ហោះវីដេអូកាត់ត ជនជាតិចិនកាប់គ្នានៅភ្នំពេញ រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ថ្ងៃទី១៦ ខែធ្នូ ជនសង្ស័យឈ្មោះ អ៊ឹង ហ៊ុម អាយុ២៨ឆ្នាំ កំពុងស្ថិតក្នុងការសាកសួរពីសមត្ថកិច្ចនគរបាលជំនាញ ខណៈដែលជនសង្ស័យ អ៊ឹង ហ៊ុម ជាប់សង្ស័យថាបានកាត់ត បង្ហោះវីដេអូអំពីសកម្មភាពជនជាតិចិន វាយកាប់ចាក់គ្នានៅក្នុងរាជធានីភ្នំពេញ ដែលរស់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គួររំលឹកដែរថា ជនសង្ស័យឈ្មោះ អ៊ឹង ហ៊ុម ត្រូវបាននគរបាលតាមស្រាវជ្រាវ ក្នុងករណីបង្ហោះរូបភាពវីដេអូកាត់ត ក្នុងបណ្តាញសង្គម ដែលចោទថា មានជនជាតិចិនមួយក្រុមកាន់កាំបិត ដាវដូចក្នុងភាពយន្តចិនហុងកុង ដែលខ្សែរវីដេអូនោះ បានបង្កអោយមានការភ័ន្តច្រឡំ ពីសាធារណមតិយ៉ាងខ្លាំង។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា វីដេអូរនេះមានការកាត់តរូបភាពក្នុងចេតនាបំពុលបរិយាកាសសង្គម បង្ករអោយមានការភ័ន្តច្រឡំ និងបង្កើតអោយមានការរើសអើងពូជសាសន៍ក្នុងប្រទេសកម្ពុជា។ ក្នុងសកម្មភាពចាប់ខ្លួន សមត្ថកិច្ចនគរបាលជំនាញ បានចាប់ដកហូតវត្ថុតាង រួមមានទូរស័ព្ទ ០១គ្រឿង កុំព្យូទ័រ ០១គ្រឿង និងកុំព្យូទ័រយួរដៃ ០២គ្រឿង ស៊ីមកាត metfone ជាច្រើន និងឧបករណ៍តបណ្តាញអ៊ិនធឺណែតមួយចំនួន។ ជនសង្ស័យបានសារភាពប្រាប់នគរបាលថា គោលបំណងក្នុងការបង្ហោះវីដេអូនោះ គឺដើម្បីអោយការផលិតខ្សែវីដេអូរបស់ខ្លួននោះ ត្រូវបានគេចាប់អារម្មណ៍ […]
- ក្មេងឃ្វាលគោដុតខ្យង និងត្រី រាលឆេះស្រូវអស់ប្រហែលជា២ហិកតា ខេត្តបន្ទាយមានជ័យ៖ ស្រូវប្រហែលជា២ហិកតា ត្រូវបានអគ្គីភ័យឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើងនៅថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ នៅចំណុចខាងត្បូងផ្លូវរថភ្លើង១០២០០ម៉ែត្រ ស្ថិតក្នុងភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅក្នុងហេតុការណ៍នោះដែរ កងកម្លាំងនគរបាលស្រុកអូរជ្រៅ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ឹម សារ៉ាត់ អធិការរងទទួលសេនាធិការដ្ឋាន និងលោកអនុសេនីយ៍ឯក រី សារ៉េត អធិការរងទទួលកិច្ចការប៉ុស្តិ៍ បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលកូប និងកម្លាំងប្រជាការពារ រួមជាមួយប្រជាពលរដ្ឋ ចុះជួយធ្វើអន្តរាគមន៍ពន្លត់ភ្លើងផងដែរ។ តាមការឲ្យដឹងពីលោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលទទួលរងនូវការខូចខាតស្រូវដោយសារអគ្គីភ័យនេះ មានចំនួន៤នាក់ដែលមានម្ចាស់ឈ្មោះ ២/. លឹម យ៉ៃ ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ឆេះអស់ចំនួន ៣រ៉ៃ), ទី២/. ម្ចាស់ឈ្មោះ សើន សុភ័ក្រ្ត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជ្រៅ […]
- ជិតដល់ថ្ងៃការត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយស្លាប់ចោលគូរដណ្ដឹង ក្លាយជាមេមាយខាន់ស្លារ ខេត្តស្វាយរៀង ៖ យុវជនម្នាក់ត្រូវបានរថយន្តបុកកិនក្បាល បែកខួរស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ កើតឡើងកាលវេលាម៉ោង12ថ្ងៃត្រង់ តាមបណ្តោយផ្លូវជាតិលេខ១ មុខផ្ទះលក់គ្រឿងសំណង់ ស្ថិតនៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ យស់ គោយ ភេទប្រុស អាយុ26ឆ្នាំ រស់នៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកបរម៉ូតូម៉ាក់វ៉េវ ព័ណ៌សរលាយខ្មៅ គ្មានស្លាកលេខ បានស្លាប់នៅកន្លែងកើតហេតុ ចំណែកម៉ូតូខូចខាតទាំងស្រុង។ ចំណែកអ្នកបើកបររថយន្តលុចស៊ិស ព័ណ៌ដីអិន ពាក់ស្លាកលេខស្វាយរៀង 2A-0748 មិនស្គាល់អត្តសញ្ញាណ បន្ទាប់បុកកិនជនរងគ្រោះ បានបើកឡានទៅចតផ្ទះប្រជាពលរដ្ឋ រួចគេចខ្លួនបាត់ស្រមោល ដោយរថយន្តរងការខូចខាតកាងខាងមុខ, ទ្វារថយន្តខាងធ្វេង និងបែកកង់ខាងមុខ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថា មុខពេលកើតហេតុគេឃើញជនរងគ្រោះ បើកបរម៉ូតូពីលិច ទៅកើត លុះមកដល់កន្លែងចំណុចកើតខាងលើ មានរថយន្តដឹកឥដ្ឋមួយគ្រឿងនៅពីមុខ ទើបជនរងគ្រោះបើកវ៉ាធ្វេងរថយន្តដឹកឥដ្ឋ ក៏ជួបនឹងរថយន្តលុចស៊ិសបង្ករហេតុ ដែលបើកមកពីកើត ក៏ជ្រុលបុករថយន្តចំពីមុខ ចំហៀងខាងធ្វេង បណ្តាលអោយរថយន្តកិនក្បាល បែកខួរ បាក់ជើងខាងឆ្វេង ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ប្រភពបន្តថា ករណីដែលរថយន្តកិនក្បាលនោះ មិនដឹងថារយន្តណាមួយជាអ្នកកិននោះទេ […]
- លោកតាវ័យ៨០ឆ្នាំ រងរបួសធ្ងន់បាក់ភ្លៅ ដោយសារម៉ូតូស្ទាវជិះបុក ខេត្តបន្ទាយមានជ័យ ៖ លោកតាម្នាក់វ័យ៨០ឆ្នាំ ត្រូវរងរបួសធ្ងន់បាក់ភ្លៅ ដោយម៉ូតូបុក ខណៈពេលគាត់កំពុងតែជិះកង់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខមន្ទីរអប់រំយុវជន និងកីឡាខេត្ដ ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះអ្នកជិះកង់ឈ្មោះ ណក ហម អាយុ៨០ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកអ្នកបើកបរម៉ូតូឈ្មោះ តូ ប៊ុនណារ៉ូ អាយុ១៧ឆ្នាំ រស់នៅភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ នគរបាលបានប្រាប់ទៀតថា នៅមុនពេលកើតហេតុ គេបានឃើញលោកតាវ័យ៨០ឆ្នាំ បានជិះកង់ក្នុងទិសដៅពីកើត ទៅលិច ពេលមកដល់ចំណុចកើតហេតុ គាត់បានបត់មកឆ្វេងដៃ ចូលមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ស្របពេលនោះក៏មានម៉ូតូមួយគ្រឿង បានបើកច្រាសទិសគ្នាមកពីលិច ទៅកើត បានបុកលោកតាជាអ្នកជិះកង់ បណ្តាលឲ្យដួល។ ជនរងគ្រោះអ្នកជិះកង់បានរងរបួសធ្ងន់ បាក់ភ្លៅខាងស្តាំ ចំណែកអ្នកជិះម៉ូតូរងរបួសស្រាល ហើយជនរងគ្រោះទាំង២ […]
- គំរាមយកម៉ូតូគេ តែត្រូវអស់លក្ខណចាប់បានម្នាក់ ឯបក្ខពួក២នាក់រត់គេចខ្លួនបាត់ ឃាត់ជនសង្ស័យម្នាក់ចំណែកបក្សពួក០២នាក់ទៀតបានរត់គេចខ្លួនបាត់ ករណីគំរាមកំហែងយក(ម៉ូតូ) តែត្រូវអស់លក្ខណនគរបាលតាមទាន់ ខេត្ដកំពង់ស្ពឺ ៖ យុវជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក០៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គ ធ្វើការតាមឃាត់ខណៈដែលក្រុមជនសង្ស័យ ធ្វើសកម្មភាពគំរាមកំហែងយកម៉ូតូពីស្ត្រីម្នាក់ កាលពីវេលាម៉ោង០១ និង៣៥នាទី រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ នគរបាលស្រុកនិយាយថា នៅមុនពេលកើតហេតុ មានការគំរាមកំហែងយកម៉ូតូមួយ បានកើតឡើងនៅចំណុចការ៉ាស់សាំងខាងត្បូងភូមិត្រពាំងខ្នា ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកបាននិយាយបន្តថា ហេតុការណ៍នេះបង្កឡើងដោយជនសង្ស័យ មានគ្នាចំនួន០៣នាក់ បានធ្វើសកម្មភាពគំរាមយកម៉ូតូម៉ាកស្កុប ពីអាយ ពណ៌ខៀវ គ្មានស្លាកលេខ ពីជនរងគ្រោះឈ្មោះ ស៊ិន សោភា ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុនេះ រួចជិះគេចខ្លួនទៅទិសខាងត្បូង។ ហើយភ្លាមៗនោះជនរងគ្រោះ ក៏បានទំនាក់ទំនងសហការជាកម្លាំងសមត្ថកិច្ច ក៏បានធ្វេីឃាត់ជនសង្ស័យបានម្នាក់ មានឈ្មោះ អ៊ុ ជឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកតាទែន ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល និងម៉ូតូរបស់ជនរងគ្រោះ នៅចំណុចលើផ្លូវលំ ខាងលិចភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំណែកបក្សពួក០២នាក់ទៀត […]
- EDC ប្រកាសផ្អាកផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួនក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួនទៅតាមពេលវេលា និងទីកន្លែងក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ៕ សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖
- ទីបំផុតសិលាចារឹកចារថា «សុវណ្ណភូមិ» មុនសម័យមហានគរ ត្រូវព្រះចៅអធិការវត្តគីរីស្តេចគង់ ព្រមប្រគល់ជូនសារមន្ទីរ ខេត្តកំពង់ស្ពឺ៖ សិលាចារឹករបស់ខ្មែរដ៏មានតម្លៃមហាសាលមួយផ្ទាំង ដែលត្រូវបានកសាងឡើងនៅមុនសម័យមហានគរទៀតផងនោះ នៅ (សតវត្សរ៍ទី៧) មានចារឹកពាក្យដ៏សំខាន់បំផុតថា «សុវណ្ណភូមិ» នោះ ត្រូវបានរកឃើញវិញហើយ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ ក្រោយព្រះគ្រូចៅអធិការវត្តគិរីស្ដេងគង់ ព្រមប្រគល់ជូនអាជ្ញាធរដើម្បីយកមកតម្កល់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ នៅសារមន្ទីរជាតិ រាជធានីភ្នំពេញ។ សិលាចារឹកខាងលើនេះ ជាសិលាចារឹកដ៏សំខាន់មួយផ្ទាំង ក្នុងចំណោម៣៦ផ្ទាំង ដែលមានចារឹកពាក្យថា«សុវណ្ណភូមិ»។ សិលាចារឹកនេះត្រូវបានរកឃើញក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រួចមកយករក្សាទុកនៅវត្តគិរីស្តេចគង់ ស្ថិតក្នុងឃុំស្វាយចចឹប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ពាក់ព័ន្ធនឹងវត្ថុដ៏មានតម្លៃមហាសាលនេះ ដើមឡើយក៏បានបង្កជាការព្រួយបារម្ភខ្លាំងណាស់ដែរ សម្រាប់ជាតិកម្ពុជាទាំងមូល ពីព្រោះតែព្រះគ្រូចៅអធិការវត្តគិរីស្ដេចគង់ បានយកសិលាចារឹកនេះទៅលាក់ទុកនៅក្រោមដី (ក្នុងន័យដើម្បីថែរក្សាការពារសុវត្ថិភាពសិលាចារឹក) ព្រមទាំងកៀរគរប្រជាពុទ្ធបរិស័ទ មករារាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច មិនឱ្យចុះរកសិលាចារឹកដែលបានលាក់នោះទៀតផង ក្រែងធ្លាក់ដល់ដៃជនខិលខូចមួយចំនួននោះ។ បើតាមសម្តីរបស់លោក ហម គឹមសុន អគ្គនាយករងបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការដែលអាជ្ញាធរស្នើរយកសិលាចារឹកពីវត្តគិរីស្ដេចគង់នោះ គឺក្នុងគោលបំណងនាំយកសម្បត្តិដ៏មានតម្លៃនេះ ទៅតម្កល់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ នៅសារមន្ទីរជាតិទេ ដើម្បីការពារសុវត្ថិភាពផង និងប្រើប្រាស់ជាប្រយោជន៍យ៉ាងច្រើនសម្រាប់ជាតិកម្ពុជាផង។ ប៉ុន្តែព្រះចៅអធិការវត្ត និងប្រជាពលរដ្ឋមិនព្រមប្រគល់សិលាចារឹកនោះជូនអាជ្ញាធរសោះឡើយ […]
- អភិបាលព្រះសីហនុព្រមានចាត់វិធានការក្តៅ ចំពោះការដ្ឋានសំណង់មិនគោរពតាមលក្ខណៈបទដ្ឋាន និងប៉ះពាល់បរិស្ថាន ខេត្តព្រះសីហនុ ៖ រយៈកាលកន្លងមកសង្គេតឃើញថា ការដ្ឋានសំណង់ជាច្រើនមិនបានធ្វើរបងហ៊ុំពទ្ធ័ និងរៀបចំទុកដាក់សម្ភារៈសំណង់អោយបានត្រឹមត្រូវនៅឡើយ ដោយពួកគេបានដាក់រាយប៉ាយពាសពេញចំណីផ្លូវ។ បញ្ហានេះបានធ្វើអោយខូចសោភ័ណ្ឌភាព និងសណ្តាប់សាធារណៈក្នុងទីក្រុង និងបណ្តាលអោយមានការរិៈគន់ពីសារធារណជន និងភ្ញៀវទេសចរជាបន្តបន្ទាប់។ ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានព្រមានធ្ងន់ៗថា៖ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះទៅ បើម្ចាស់ការដ្ឋានសំណង់ណា ដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស និងការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយបន្តធ្វើប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់ នឹងចាត់វិធានការក្តៅ និងអាចឈានដល់បិទការដ្ឋានតែម្តង។ ការព្រមាននេះដែរត្រូវបានធ្វើឡើង ក្នុងឱកាសនៃកិច្ចប្រជុំមួយ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមវត្តមានមន្ត្រីក្រោមឱវាទ មកពីគ្រប់មន្ទីរ អង្គភាព ជាច្រើនរូបចូលរួមផងដែរ។ ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានចំណាយពេលអប់រំណែនាំជាបន្តបន្ទាប់ តែមានម្ចាស់ការដ្ឋានសំណង់ខ្លះ ហាក់មិនបានចូលរួមសហការជាមួយរដ្ឋបាលខេត្តសោះ ហេតុនេះចាប់ពីថ្ងៃទី២០ ខែធ្នូ ២០១៨នេះតទៅ នឹងប្រើកំលាំងគណៈបញ្ជាការ ឯកភាពខេត្តតែម្តង ដើម្បីចាត់ការដោយលែងយោគយល់ទៀតឡើយ។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានរំលឹកអោយមន្ត្រីមានសមត្ថកិច្ច ត្រូវរួមគ្នាបំពេញការងារនេះអោយបានពេញដៃ ពេញជើង […]
- កម្ពុជានាំចេញស្ករត្នោត២៥០តោនក្នុងឆ្នាំ២០១៨ បន្ទាប់ពីឈ្នះពានរង្វាន់ផលិតផលល្អបំផុត របស់អាស៊ានឆ្នាំមុន រាជធានីភ្នំពេញ ៖ បន្ទាប់ពីស្ករត្នោតខេត្តកំពង់ស្ពឺ ត្រូវបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ចាប់តាំងពីឆ្នាំ២០១០មក ស្ករត្នោតកម្ពុជាក៏បានឈ្នះពានរង្វាន់លេខ១ ជាផលិតផលល្អបំផុតរបស់អាស៊ាន ឆ្នាំ២០១៧ទៀតផង។ កត្តាទាំងនេះបានធ្វើអោយផលិតផលស្ករត្នោតកម្ពុជា កាន់តែមានភាពល្បីល្បាញ ជាក់ស្តែងក្នុងឆ្នាំ២០១៨នេះ មានក្រុមហ៊ុនបញ្ជាទិញច្រើនសំរាប់លក់ទៅក្រៅប្រទេស ដែលជម្រុញអោយការនាំចេញស្ករត្នោតទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើងដល់ប្រមាណ២៥០តោន។ បើតាមការបញ្ជាក់ពីប្រធានសមាគម លើកកំពស់ស្ករត្នោតកំពង់ស្ពឺ លោក សំ សារឿន តាមរយៈសារព័ត៌មានក្នុងស្រុក បានអោយដឹងថា ឆ្នាំ២០១៨នេះ សមាជិកសមាគមនេះផលិតស្ករត្នោតបានប្រមាណ៣០០តោន និងបាននាំចេញទៅលក់ក្រៅប្រទេស បាន២៥០តោន ដែលចំនួននេះកើនលើស៥០តោន បើធៀបទៅនឹងបរិមាណនាំចេញកាលពីឆ្នាំ២០១៧។ ស្ករត្នោតទាំងនេះ ត្រូវបានក្រុមហ៊ុនមួយចំនួន យកទៅកែច្នៃសម្រាប់នាំចេញទៅលក់នៅសហគមអឺរ៉ុប តៃវ៉ាន់ ជប៉ុន កូរ៉េ និងអាមេរិកជាដើម។ សមាគមលើកកំពស់ស្ករត្នោតកំពង់ស្ពឺ ក៏បានបញ្ជាក់ពីគម្រោងក្នុងឆ្នាំ២០១៩ខាងមុខដែរថា នឹងបង្កើនការផលិតស្ករត្នោតអោយបានច្រើន លើសឆ្នាំ២០១៨បន្ថែមទៀត ដោយសារសមាជិកអ្នកឡើងត្នោតត្រូវបានបន្ថែម ឡើងដល់ជាង២០០គ្រួសារ ខណៈដែលមានប្រជាពលរដ្ឋច្រើនចង់ប្រកបរបរឡើងត្នោតនេះ។ បច្ចុប្បន្នគេអាចទាញស្ករលើដើមត្នោតប្រមាណ៣០០ដើម នៅស្រុកឧត្តុង្គ ស្រុកថ្ពង ស្រុកអង្គស្នួល និងស្រុកសំរោងទង ដែលជាប្រភេទស្ករត្នោតមានសំគាល់ភូមិសាស្ត្រ (GI) ទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។ ក្នុងទឹកត្នោតចំណុះ១០០លីត្រ ចំរេញបានជាស្ករក្រហម១០kg លក់បានប្រមាណ៥០០០រៀលក្នុងមួយគីឡូក្រាម។ សូមបញ្ជាក់ថា […]
- ឃាត់ខ្លួនមុខសញ្ញាជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៤នាក់ ខេត្ដរតនគីរី ៖ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្ត នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៣ និង៣០នាទី កំលាំងជំនាញបានចុះបង្រ្កាបករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (វិធានញុះញង់) នៅចំណុចផ្ទះមុខសញ្ញា ស្ថិតក្នុងភូមិតាវែងលើ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។ ក្នុងរកណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត់ ស្នងការរងផែនការងារប្រឆាំងបទល្មើស និងដោយមានការសម្របសម្រួល ពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងជំនាញនគបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងយោធាស្រុក ព្រមទាំងកម្លាំង P.M ស្រុកតាវែង បានធ្វើការឆែកឆេរ រកឃើញម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន០៣ថង់ធំ និង Wy ០១ថង់ធំ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនក្នុងករណីនេះ រួមមានឈ្មោះដូចខាងក្រោម៖ ១. ឈ្មោះ តាំង សុធី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ២. ឈ្មោះ ហូយ សុថៃ ភេទប្រុស អាយុ១៧ឆ្នាំ […]
- ម្នាក់ចូលគុក ម្នាក់ទៀតដេកពេទ្យ ដោយសារតែរឿងខ្ចីប្រាក់ទិញស្រា និងបារី មិនព្រមសង ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំប៉ុស្ដ៏សង្កាត់ផ្សារកណ្ដាលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតចុងស្រួច ចាក់ដៃគូរផឹកស៊ី កាលពីវេលាម៉ោង៨ និង១៥នាទី៨យប់ ថ្ងៃច័ន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ២០១៨ នៅចំណុចក្រោយសង្កាត់ផ្សារកណ្ដាល ឋិតក្នុងភូមិ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ព្រំ យ៉េនឡា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល បានធ្វើសកម្មរភាពយកកាំបិតស្នៀត ចាក់ទៅលើជនរងគ្រោះឈ្មោះ កង សារ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល រងរបួសចំនួនពីរកន្លែង នៅក្រោមក្លៀកជិតឆ្អឹងជំនីមួយកន្លែង និងនៅលើដើមទ្រូងផ្នែកខាងស្តាំមួយកន្លែង។ លោក ប្រិម សុផល នាយប៉ុស្ដ៏ផ្សារកណ្ដាលប្រាប់ថា មូលហេតុជនសង្ស័យ និងជនរងគ្រោះ បានប្រកែកគ្នានិងឈានដល់ការប្រើប្រាស់អំពីហិង្សារនេះ គឺព្រោះតែរឿងជំពាក់ប្រាក់ថ្លៃទិញស្រា និងបារីកន្លងមក ដែលជនរងគ្រោះខ្ចី ហើយមិនព្រមសងទើបឈានដល់ការប្រើហិង្សាតែម្តង។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ចូនដឹកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកដីថ្មី។ ជនសង្ស័យបន្ទាប់ពីកម្លាំងប៉ុស្ដ៏ឃាត់ខ្លួន […]
- ផ្ទះអ្នកគ្រូបង្រៀនម្នាក់ ត្រូវបានអគ្គីភ័យឆាបឆេះ អស់ទាំងស្រុង ខេត្តបន្ទាយមានជ័យ ៖ ផ្ទះមួយខ្នងជញ្ជាំងស័ង្កសី ដំបូលស័ង្គសី ទំហំ ៧មx៨ម បានក្លាយជាចំណីអគ្គីភ័យ ខណៈពេលម្ចាស់ផ្ទះបិទទ្វារចាក់សោរ រួចដើរចេញទៅក្រៅ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ស៊ុន សាង អាយុ៣០ឆ្នាំ ត្រូវជាប្ដី មានមុខរបរធ្វើស្រែចំការ និងមានប្រពន្ធឈ្មោះ សំ ណាងសឿត អាយុ៣២ឆ្នាំ មុខរបរជាគ្រូបង្រៀន។ លោកអធិការបានបន្តថា ក្រោយពីទទួលបានព័ត៌មានពីអគ្គីភ័យឆាបឆេះផ្ទះ លោកបានដឹកនាំកម្លាំងនគរបាលស្រុក និងរួមទាំងយករថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋាននគរបាលស្រុកមួយគ្រឿង រួមទាំងកម្លាំងនគរបាលប៉ុស្តិ៍ ប្រជាពលរដ្ឋនៅមូលដ្ឋានដឹកទឹកតាមគោយន្ត ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ តែដោយភ្លើងឆាបឆេះខ្លាំង យើងមិនអាចជួយសង្គ្រោះផ្ទះនោះបាន ប៉ុន្តែយើងអាចទប់ស្កាត់ មិនឲ្យភ្លើងឆេះរាលដាលទៅផ្ទះផ្សេង។ នៅក្នុងករណីបង្កឲ្យមានអគ្គីភ័យនេះ គឺមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ ខូចខាតតែផ្ទះទៀមសង់ផ្ទាល់ដីមួយខ្នង ទំហំ ៧ម X ៨ម […]
- មកលេងផ្ទះឪពុកមារ តខ្សែរភ្លើងឆក់ត្រី ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានប្រកាច់ស្លាប់នៅក្នុងទឹកត្រពាំងក្រោយផ្ទះ ដោយសារតែតខ្សែរភ្លើងទៅឆក់ត្រី ប៉ុន្តែភ្លាត់ស្នៀតឆ្លងចរន្តភ្លើងបណ្តាលអោយឆក់ខ្លួនឯងស្លាប់ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០២ និង៤៥នាទី រសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងត្រពាំងទឹកក្រោយផ្ទះឪពុកមារ ស្ថិតក្នុងភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់សាច់ញាតិបុរសរងគ្រោះខាងលើ បានប្រាប់សមត្ថកិច្ចអោយដឹងថា បុរសរងគ្រោះ មានឈ្មោះ សំ រ៉ាន់ អាយុ៣៧ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ នៅមុនពេលកើតហេតុបានមកលេងផ្ទះឪពុកមារ ហើយក៏បានតខ្សែរភ្លើងចេញពីផ្ទះ ឈ្មោះ សឿ ថា ភេទប្រុស អាយុ៥៤ឆ្នាំ (ជាឪពុកមា) រស់នៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទៅប្រឡាយទឹក (ត្រពាំងទឹក) ខាងត្បូងភូមិ ចម្ងាយប្រមាណ២០០ម៉ែត្រ ស្រាប់តែភ្លាត់ស្នៀតឆ្លងចរន្តភ្លើង បណ្ដាលអោយឆក់ប្រកាច់ ស្លាប់ភ្លាមៗនៅក្នុងទឹកតែម្តង។ ក្រោយកើតហេតុមានការភ្ញាក់ផ្អើល សាច់ញាតិក៏បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះពិនិត្យផងដែរ។ នគរបាលជំនាញនិយាយថា មូលហេតុបណ្តាលមកពីតខ្សែរភ្លើងឆក់ត្រីហើយឆ្លងចរន្ត ខុសបច្ចេកទេសឆក់ស្លាប់ទៅ មិនមានករណីផ្សេងឡើយ។ ករណីខាងលើក្រុមគ្រួសារជនរងគ្រោះទទួលស្គាល់ថា […]
- ភ្លៀងកក់ខែមួយមេនៅក្រុងព្រះសីហនុ មានជំនន់ទឹកភ្លៀងស្ទើរលិចលង់មួយចំហៀងក្រុង ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ រស់នៅក្រុងព្រះសីហនុបានអះអាងថា នៅរសៀលថ្ងៃច័ន្ទ ទី១០ ខែធ្នូ ម្សិលមិញនេះ មានភ្លៀងមួយមេធំ លាយឡំដោយផ្គររន្ទះ ដូចភ្លៀងរដូវវស្សា បណ្តាលឱ្យតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ ត្រូវលិចលង់ដោយទឹកភ្លៀងធ្ងន់ធ្ងរ។ តាមរូបថតមួយចំនួន ដែលពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ បានផ្ញើរ និងបង្ហោះតាមបណ្តាញសង្គហ្វេសប៊ុក នៅល្ងាចច័ន្ទនេះបង្ហាញថា ទឹកភ្លៀងបានជន់លិចផ្លូវថ្នល់ និងផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលស្ថិតក្នុងទីទំនាបមានដូចជា៖ នៅផ្លូវកែងម្តុំជិតតុលាការចាស់ ក្នុងសង្កាត់លេខ៤ ស្ពានអូរសំអាត ក្នុងសង្កាត់លេខ៣ និងតំបន់មួយចំនួនទៀត តាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក៏មានទឹកភ្លៀងជន់លិចដែរ។ ក្នុងនោះមានយានយន្តខ្លះ ក៏បានរលត់ជាប់ក្នុងទឹក ឬបើកធ្លាក់ចូលប្រឡាយលូបង្ហូរទឹកជាដើម។ ជំនន់ទឹកភ្លៀងខាងលើនេះ ក៏បានបណ្តាលឱ្យខូចខាតសម្ភារៈប្រើប្រាស់់របស់ប្រជាពលរដ្ឋ និងសម្បត្តិសាធារណៈរបស់រដ្ឋមួយចំនួនផងដែរ រួមមាន៖ ខូចរបាំងចែកទ្រូងផ្លូវ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ដែលត្រូវទឹកលិចមួយចំនួនទៀត៕ មនោរៀ
- ចិនស្នើរឲ្យកាណាដា ដោះលែងកូនស្រីប្រធានក្រុមហ៊ុន Huawei ក្រោយចាប់ខ្លួន សង្ស័យរឿងបំពានទណ្ឌកម្មអាមេរិក ទីក្រុងប៉េកាំង ៖ ស្ថានទូតចិនប្រចាំប្រទេសកាណាដា បានជម្រុញឱ្យអាជ្ញាធរកាណាដា ដោះលែងអនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ជាបន្ទាន់ ក្រោយកូនស្រីម្ចាស់ក្រុមហ៊ុនរូបនេះត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង វែនខូវើ (Vancouver) កាលពីដើមខែធ្នូកន្លងទៅពីបទសង្ស័យថា បានរំលោភបំពានលើទណ្ឌកម្មអាមេរិកប្រឆាំងអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ស្ថានទូតចិន បានលើកឡើងយ៉ាងដូច្នេះថា «តបតាមសំណើរបស់សហរដ្ឋអាមេរិក កាណាដាបានចាប់ខ្លួនពលរដ្ឋចិនម្នាក់ ដែលមិនបានរំលោភលើច្បាប់អាមេរិក ឬកាណាដាទាល់តែសោះ… ដូច្នេះចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពដែលរំលោភ និងបំផ្លាញសិទ្ធិមនុស្សរបៀបនេះ ក៏ដូចជម្រុញឱ្យភាគីកាណាដា ដោះលែងពលរដ្ឋចិនជាបន្ទាន់»។ គួរបញ្ជាក់ថា លោកស្រី Meng Wanzhou ដែលជាកូនស្រីម្នាក់របស់ស្ថាបនិកក្រុមហ៊ុន Huawei គឺលោក រិន ចេងហ្វៃ (Ren Zhengfei) ផងដែរនោះត្រូវបានអាជ្ញាធរកាណាដា ចាប់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូកន្លងទៅ ពីបទសង្ស័យថា លោកស្រីបានរំលោភបំពានលើ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងអ៊ីរ៉ង់ ខណៈលោកស្រីត្រូវបានគេរំពឹងថា អាចនឹងត្រូវធ្វើបត្យាប័នបញ្ជូនខ្លួនទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខរឿងក្តីចោទប្រកាន់ខាងលើនេះ៕ ប្រភព៖ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


