ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ផឹកស្រាស្រវឹងទាំងប្ដីទាំងប្រពន្ធ ជេរប្រមាថប្តី ត្រូវបុរសជាប្តីជ្រុលដៃវាយស្លាប់ ខេត្ដក្រចេះ ៖ បុរសជាប្តីដៃដល់ម្នាក់ ត្រូវបាននគរបាលស្រុកចិត្របុរី ខេត្តក្រចេះ ចាប់​ឃាត់ខ្លួន ក្រោយពីបុរសជាប្តីរូបនេះ បានធ្វើសកម្មភាពវាយដំលើប្រពន្ឋយ៉ាងចាស់ ដៃរ​ហូត​ដល់ស្លាប់ ក៏ព្រោះ​តែ​ខឹងនិងស្រ្តីជាប្រពន្ឋដែលស្រវឹងស្រា​ និងបានជេប្រមាថមកលើ​ជន​ដៃដល់ជាប្តីយ៉ាងកប់ៗមាត់។ បុរសជនដៃដល់ជាប្តី ឈ្មោះ ស៊ន ឡា អាយុ៥២ឆ្នាំ រស់នៅឃុំថ្មី ស្រុកចិត្របុរី ហើយ​ត្រូវបាន​នគរបាល​ស្រុក កសាងសំណុំរឿង បញ្ជូនខ្លួនមកកាន់ស្នងការនករបាល​ខេត្តក្រចេះ នៅរសៀលថ្ងៃទី១ មករា ដោយ​ចោទ​ពីបទហឹង្សាដោយចេតនា មានស្ថាន​ទំងន់​ទោស ដោយមរណៈភាពនៃជនរងគ្រោះ។ ករណីអំពើហឹង្សារវាងជនដៃដល់ជាប្តី ជាមួយនឹងស្រ្តីរងគ្រោះជាប្រពន្ឋ ឈ្មោះ សុខ ឌឿ អាយុ៤៩ឆ្នាំ ត្រូវបានអ្នក​ភូមិនិយាយថា តែងតែ​កើតមានជាញឹកញាប់ នៅពេលដែលគ្រួសារប្តីប្រពន្ឋទាំងពីរនាក់ផឹក​ស្រាស្រវឹងរៀងខ្លួនម្តងៗ។ គ្រួសារជនរងគ្រោះមានកូន៤នាក់ ស្រី២នាក់  ហើយសព្វថ្ងៃស្នាក់នៅរោងស្រែ នៅតំបន់ដាច់ស្រយាល ក្នុងឃុំថ្មី ស្រុកចិត្របុរី។ តែយ៉ាងណា ការប្រើអំពើហឹង្សារហូតដល់ប្រពន្ឋស្លាប់ ពីសំណាក់បុរសដៃដល់ជាប្តីនេះ បានកើតមាន​ជាលើកចុងក្រោយ កាលពីយប់ថ្ងៃទី៣០ ខែធ្នូ នៅពេលដែលបុរសជាប្តីក៏ស្រវឹងស្រា​ ហើយប្រពន្ឋ​ក៏ស្រវឹងស្រាដូចគ្នា។ នាយផ្នែកនគរបាលព្រហ្មទណ្ឌស្រុកចិត្របុរី លោក ហេង ប៊ុនធឿន បានឱ្យដឹងថា ជនដៃ​ដល់ជាប្តី ត្រូវបានកម្លាំងនគរបាលស្រុកចុះទៅចាប់ខ្លួន […]
  • ឆ្លងឆ្នាំសកលនៅខេត្តព្រះសីហុន រយៈពេល៤ថ្ងៃ មានភ្ញៀវទេសចរណ៍ចូលមកលេងកំសាន្ត កើនឡើង១,៥% ខេត្តព្រះសីហនុ ៖ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មានប្រសាសន៍អោយដឹងថា ឆ្នាំនេះរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសភាពាណិជ្ជកម្មខេត្ត នឹងប្រារព្ធធ្វើពិធីបុណ្យឆ្លងឆ្នាំសកល២០១៨ ចូល២០១៩ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣១ ខែធ្នូ ២០១៩ នៅឆ្នេរឯករាជ្យ (ឆ្នេរ៧ជាន់)។ លោក គ្រឹស្នា បន្តថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមកម្សាន្តឆ្លងឆ្នាំសកល មានប្រមាណ ២២,៥០០០ កើនប្រមាណ១,៥% ក្នុងនោះ មានទេសចរចូលរួមសរុបប្រមាណ ១១៥៥០០នាក់ ថយចុះ ១៥,៧% ដែកភ្ញៀវជាតិប្រមាណ៩៤,៦៥៤ថយចុះ ១៩,៣៣% អន្តរជាតិប្រមាណ ២០,៨៤៦នាក់ កើនឡើង ១៥,១៨%។ ភ្ញៀវមកលេងតាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ រយះពេលបីថ្ងៃសរុបជើងហោះហើរ ប្រមាណ ៤៨ជើងហោះហើ កើនឡើង៤៥,៤៥%(៣៣ជើង ឆ្នាំ២០១៧) ភ្ញៀវសរុប្រមាណ៥៧៦០នាក់ កើនឡើង១៦៧,៩០% (ឆ្នាំ២០១៧ មាន២១៥០នាក់) – ភ្ញៀវជាតិប្រមាណ២៥០នាក់ ថយចុះ២៤,៤៧% (ឆ្នាំ២០១៧ មាន៣៣១នាក់) – […]
  • រយៈពេលតែ២ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍៣ករណីផ្សេងគ្នានៅខេត្ដពោធិ៍សាត់ បណ្ដាលឲ្យមនុស្សរបួសធ្ងន់៥នាក់ ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សចំនួន៥នាក់ បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣ករណីផ្សេងគ្នា ដែលបានកើតឡើងនៅស្រុកវាលវែង ស្រុកបាកាន និងក្រុងពោធិ៍សាត់។ អធិការនគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា នៅវេលាម៉ោង១០ និង៤០នាទី យប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៣ ១៨៤ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ បុរសម្នាក់ឈ្មោះ លីចាន់ សារិះ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ធ្វើដំណើរដោយម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត លុះដល់ចំណុចកើតហេតុ បានជ្រុលបុកគូថម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង។ ដោយឡែកនៅឯស្រុកបាកានឯណេះវិញ នគរបាលប្រាប់ឲ្យដឹងដែរថា នៅវេលាម៉ោង២ និង៤០នាទី យប់ថ្ងៃទី៣០ ខែធ្នូ ដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៩-២១០ ស្ថិតក្នុងឃុំបឹងខ្នារ ស្រុកបាកាន ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3824 ធ្វើដំណើរក្នុងទិសដៅពីលិច […]
  • យុវជនម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តបើកលឿនបុក កិនបែកក្បាលស្លាប់ ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានប្រកាច់ស្លាប់ភ្លាមៗ​ នៅកន្លែងកើតហេតុ ខណៈដែលដើរឆ្លងផ្លូវ ត្រូវបានរថយន្តធុនធំ បើកលឿនពេក បុកកិនតែម្តង ក្រោយបង្កហេតុរួច តៃកុងរថយន្តបានចតរថយន្តទុកចោល រត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង០៩ និង០៥នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវលំ ចំណុចភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមសម្តីនគរបាល បានស្រង់ពីអ្នកឃើញហេតុការណ៍ បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿង ហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-4020 អ្នកបើកបរមិនស្គាល់ឈ្មេាះ និងទីលំនៅ (ក្រោយបង្កហេតុរួចបានចុះរត់គេចខ្លួនបាត់ស្រមោល) ដែលគេដឹងថា បើកបរពីទិសខាងកើត ទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានបុកកិនមនុស្សម្នាក់ បណ្តាលអោយបែកក្បាលប្រកាច់ស្លាប់ភ្លាមៗ។ ជនរងគ្រោះត្រូវបានគេឲ្យដឹងថាមានឈ្មោះ ឌុល បញ្ញា ភេទប្រុស អាយុ២១ ឆ្នាំជាសិស្ស រស់នៅភូមិព្នាយ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងដើរឆ្លងផ្លូវពីជើង ទៅត្បូង បណ្តាលអោយបែកក្បាលប្រកាច់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។ […]
  • សមត្ថកិច្ចចាប់ឃាត់ខ្លួនពលករខ្មែរម្នាក់ បន្ទាប់ពីធ្វើសកម្មភាពសម្លាប់ពលករខ្មែរដូចគ្នា នៅប្រទេសថៃ ប្រទេសថៃ ៖ កម្លាំងសមត្ថកិច្ចថៃចាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាពលករខ្មែរ បន្ទាប់ពីសម្លាប់ពលករខ្មែរដូចគ្នា កាលពីវេលាម៉ោង១១ ថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចមុខអគាររបស់កម្មករស្នាក់នៅចំការអំពៅ ស្ថិតក្នុងភូមិ១០ ឃុំវុាំងយិន ស្រុកវុាំងយិន ខេត្តស្រះកែវ ប្រទេសថៃ។ សមត្ថកិច្ចថៃបញ្ជាក់ថា ជនសង្ស័យឈ្មោះ ច័ន្ទ ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះមានឈ្មោះ ហូ សាំ ភេទប្រុស អាយុ២៣ឆ្នាំ ជាពលករកាប់អំពៅដូចគ្នា។ សមត្ថកិច្ចថៃបន្ថែមថា នៅមុនកើតហេតុជនរងគ្រោះអង្គុយហូបកាហ្វេនៅខាងមុខអគារស្នាក់នៅ ដោយគេផឹកក្នុងសភាពងងុយ ដេក ព្រោះមានពេលខ្លះជនរងគ្រោះបានក្រាបដេកនៅលើតុ ឃើញសភាពបែបនេះ ជនសង្ស័យក៏មានឱកាស បានយកកាំបិតសំរាប់កាប់អំពៅ លបកាប់ចំកញ្ចឹងកពីចំហៀង បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែង បង្ករការភ្ញាក់ផ្អើលតែម្តង។ ក្រោយពីធ្វើសកម្មភាព ជនដៃដល់បានរត់គេចខ្លួន ដោយនាំយកទាំងកាំបិតនោះទៅជាមួយផង។ នៅពេលដែលក្រុមតម្រួតថៃបានចុះមកពិនិត្យ ព្រមទំាងបានដាក់ពង្រាយកម្លាំង ដើម្បីស្ទាក់ចាប់មុខសញ្ញាឃាតករ យកទៅផ្តន្ទាទោសតាមច្បាប់។ ប្រភពបន្ថែមថា ក្រោយពីការស្រាវជ្រាយយ៉ាងសកម្ម រហូតដល់ម៉ោង១១ថ្ងៃដដែល សមត្ថកិច្ចទើបធ្វើការឃាត់ខ្លួនជនសង្ស័យបាន ដោយនាំយកទៅសាកសួរ និងចង្អុលបង្ហាញទីតាំង ដែលគេបានយកកាំបិតទៅលាក់ទុក […]
  • បង្រ្កាបករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន២កន្លែង ឃាត់ខ្លួនមនុស្ស៥នាក់ បញ្ជូនទៅតុលាការ ខេត្តឧត្តរមានជ័យ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង បានចុះប្រតិបត្តិការបង្រ្កាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ បានចំនួន ២ករណីជាបន្តបន្ទាប់ លើកទី១ នៅវេលាម៉ោង១២ និង០០នាទី សមត្ថកិច្ចបានចុះឆែកឆេរ នៅចំនុចផ្ទះទុកចោលគ្មានម្ចាស់នៅ ស្ថិតក្នុងភូមិឈូក សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្នុងកិច្ចប្រតិបត្តិការ កម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ ឆាំ ស៊ីណាង ហៅម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិ-សង្កាត់ខាងលើ ដែលជាមុខសញ្ញាចែកចាយ និងប្រើប្រាស់ ដោយដកហូតបានវត្ថុតាងរួមមាន ថ្នាំម៉ាទឹកកក ice ចំនួន១កញ្ចប់ធំ មានតម្លៃ១០០ដុល្លារ, ទូរស័ព្ទដៃ ១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី១សន្លឹក, បណ្ណបើកបរ១, និងសំភារៈបម្រើឲ្យការជក់មួយចំនួន។ លើកទី២ នៅវេលាម៉ោង១៤ និង៤០នាទី បន្ទាប់ពីការសួរចម្លើយជនសង្ស័យឈ្មោះ ឆាំ ស៊ីណាង ហៅម៉ៅ កម្លាំងសមត្ថកិច្ចបានបន្តធ្វើការស្រាវជ្រាវ ឈានដល់ការបង្ក្រាបបាននៅចំនុចទីស្នាក់ការពន្ធដាខេត្ត ស្ថិតក្នុងភូមិបុរីរដ្ឋបាល […]
  • ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគូទរថយន្ត នៅផ្លូវជាតិលេខ៤ ខេត្ដព្រះសីហនុ ៖ នៅវេលាម៉ោង១៤ និង៥០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍០១កើតឡើង នៅលើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងម៉ូតូ០១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ទិសដៅពីភ្នំពេញ មកខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ចិន ស្រីពៅ ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិ៣ ស.ក៣ ក្រុង/ខេត្តព្រះសីហនុ។ លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូបានជ្រុលទៅបុករថយន្តមួយគ្រឿងពីក្រោយ ក្នុងទិសដៅស្របទិសគ្នា ម៉ាកហុីណូ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2745 (អ្នកបើកបរគេចខ្លួនបាត់)។ គ្រោះថ្នាក់នេះបានបណ្តាលអោយឈ្មោះទី១ ចិន ស្រីពៅ ជាអ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែង និងទី២ឈ្មោះ តា ចា ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅដូចគ្នា ស្លាប់នៅនឹងកន្លែង។ បច្ចុប្បន្ន វត្ថុតាងត្រូវបានយកមករក្សាទុក នៅអធិការដ្ឋានស្រុកព្រៃនប់ រង់ចាំការដោះស្រាយបន្តតាមនីតិវិធីច្បាប់។ ចំណែកសាកសពជនរងគ្រោះ កំពុងរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
  • ស្លាប់ម្នាក់នៅនឹងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៏មួយករណី ក្រុងប៉ោយប៉ែត ៖ មនុស្សម្នាក់ស្លាប់ ចំណែក២នាក់ទៀតរងបួសធ្ងន់ស្រាល ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង១០ និង១៥នាទីព្រឹក ទី២៧ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខស្ថានីយ៏ដឹកអ្នកដំណើរអន្តរជាតិប៉ោយប៉ែត (ស៊ូជីង) ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចជំនាញបានប្រាប់ថា មុនកើតហេតុមានម៉ូតូកង់បី០១គ្រឿង ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BS-0007 (មានដឹកម៉ាសុីនឡានធុនធំពីលើទ្រុងរ៉ឺម៉កម៉ូតូកង់បី) បើកបរទិសដៅពីលិច ទៅទិសខាងកើត លុះបើកបរដល់ចំណុចកើតហេតុ ម៉ូតូខាងលើបានគ្រវីចង្កូត រ៉េទៅកណ្តាលទ្រូងផ្លូវ ស្រាប់តែមានរថយន្តធុនធំ០១គ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8532 បើកបរពីលិច ទៅកើត (ស្របទិសគ្នា) បានបុកម៉ូតូកង់បីខាងលើចំចំហៀងខាងឆ្វេង បណ្តាលអោយគ្រោះថ្នាក់តែម្តង។ ចំពោះជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះ ទី01- ឈ្មោះ សៀម ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅក្នុងភូមិក្បាលស្ពាន២ (ជាអ្នកបើកបរម៉ូតូកង់បី) រងរបួសស្រាល, ទី02- ឈ្មោះ សៀម ពិសី […]
  • នគរបាលក្រុងច្បារមន ឆ្មក់បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ ជាមួយម៉ាទឹកកកជិត២០កញ្ចប់ ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ូច ហៀង អធិការនគរបាលក្រុងច្បារមន ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលតាមទូរសព្ទ័ ពីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ទើបកម្លាំងនគរបាលធ្វើការបង្ក្រាបមុខសញ្ញាខាងលើ និងឆែកឆេររកឃើញម្សៅក្រាមព៌ណសថ្លា សង្ស័យថាជាគ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន១៧កញ្ចប់ផងដែល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៨ នៅចំណុចផ្ទះរបស់ឈ្មោះ ម៉ក់ សាអ៊ីម ហៅក្អាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ មន្ត្រីនគរបាលក្រុងច្បារមន បាននិយាយអោយដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺតាមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានអនុញ្ញាតិពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ  តាមរយ:ទូរស័ព្ទរួចមក កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានសហការជាកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត និង ព្រហ្មទណ្ឌក្រុង បានដំណើរការឆែកឆេរផ្ទះរបស់ឈ្មោះ ក្អាត់ ខាងលើ។ ក្នុងកិច្ចប្រតិបត្តិការនេះ […]
  • កម្លាំងនគរបាលក្រុងពោធិ៍សាត់​ ​បង្រ្កាប​ទីតាំងបញ្ជល់មាន់ រួមទាំងវត្ថុតាងម៉ូតូ២០គ្រឿង ខេត្ដពោធិ៍សាត់ ៖ ​កម្លាំង​ជំនាញ​ ដឹកនាំដោយ​លោក​ យឹម​ ស៊ាងហៃ​ អធិការនគរបាលក្រុងពោធិ៍សាត់​ បានចុះបង្រ្កាបសង្វៀនបញ្ជល់មាន់មួយកន្លែង ឃាត់​ខ្លួន​មនុស្ស​២នាក់​។ ឯ​អ្នកញៀនល្បែងជាច្រើននាក់ រត់បាតជើងសព្រាត​ បន្សល់ទុក​វត្ថុ​តាង និងម៉ូតូ​ចំនួន២០គ្រឿង​។​ ប្រតិបត្តិការ​នេះធ្វើឡើង​ នៅវេលា​ម៉ោង​២ និង៣០នាទីរសៀល​ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ថោង វឿន ស្ថិតក្នុង​ភូមិដូនអី សង្កាត់​ចំរើន​ផល ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់​។​ អធិការ​នគរបាលក្រុងពោធិ៍សាត់ វរសេនីយ៍ឯក យឹម ស៊ាង​ហៃ ​បានឲ្យដឹងថា ក្នុងកិច្ចប្រត្តិបត្តិការបង្រ្កាបអ្នកល្បែងជល់សត្វមាន់នេះ កម្លាំង​បានឃាត់ខ្លួនម្ចាស់ផ្ទះ និងម្ចាស់សង្វៀនជល់មាន់ម្នាក់ ឈ្មោះ ថោង វឿន ភេទប្រុស អាយុ​៦៥ឆ្នាំ ជនជាតិខ្មែរ រួមទាំង​វត្ថុ​តាង និងសម្ភារៈ​ បម្រើឲ្យការជល់មាន់មួយចំនួន។ ​លោកអធិការ​បន្ត​ថា កម្លាំងប៉ូលិសក៏បានឃាត់បុរសម្នាក់ផ្សេងទៀត​ ដោយមានវត្ថុតាងកំពុងបីសត្វមាន់គក១ក្បាល ឈ្មោះ មុត កំសត់ អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅ​ភូមិតាសាក់ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ […]
  • នារីម្នាក់មានជំងឺឆ្កួតជ្រូក ទៅបាចត្រីក្នុងទឹកប្រឡាយ ប្រកាច់ចូលឈ្លក់ទឹកស្លាប់ ខេត្តកំពង់ស្ពឺ ៖ នារីវ័យក្មេងម្នាក់ បានស្លាប់នៅក្នុងទឹកប្រឡាយគ្មានអ្នកណាដឹងសោះ ខណៈដែលនាងមានជំងឺឆ្កួតជ្រូក ហើយដើរមកបាចត្រីក្នុងប្រឡាយម្នាក់ឯង ត្រូវជំងឺឆ្កួតជ្រូករើឡើង ប្រកាច់ឈ្លក់ទឹកស្លាប់ កាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងប្រឡាយទឹក ក្នុងស្រែក្បែរភ្លឺ ស្ថិតនៅក្នុងភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់មន្ត្រីនគរបាលស្រុក បានស្រង់សម្តីសាច់ញាតិបាននិយាយអោយដឹងថា ក្មេងស្រីវ័យក្មេងខាងលើនេះ មានជំងឺប្រចាំកាយឆ្កួតជ្រូក តែងតែប្រកាច់ជាញឹកញាប់ណាស់ ហើយសាច់ញាតិតែងតែព្រួយបារម្ភ។ ស្រាប់តែនៅថ្ងៃកើតហេតុ មានការរាយការណ៍មកនគរបាលថា មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ ដែលជនរងគ្រោះមានឈ្មាះ សយ ចាន់ណារី ភេទស្រី អាយុ១៩ឆ្នាំ ជាសិស្ស (ជាមនុស្សមានជំងឺឆ្កួតជ្រូក) មានទីលំនៅក្នុងភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សាច់ញាតិនារីរងគ្រោះនិយាយថា បានបាត់នាងពីផ្ទះដោយថាទៅបាចត្រី និងជីកក្តាម ដោយយកចបកាប់ទៅជាមួយក៏បាត់រហូត ស្រាប់តែមានគេប្រទះឃើញនាងលង់ទឹកប្រឡាយស្លាប់បាត់ទៅហើយ។ បន្ទាប់ពីមានការរាយការណ៍រួច នគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ឃើញនារីរងគ្រោះបានលង់ទឹកស្លាប់មែន ដោយ មូលហេតុនារីរងគ្រោះខាងលើជាមនុស្សមានជំងឺឆ្កួតជ្រូក ហើយបានទៅបាចត្រីក្នុងប្រឡាយខាងត្បូងភូមិបាំងណា ចម្ងាយជាង២០០ម៉ែត្រ នៅពេលកំពុងបាចត្រីក៏ប្រកាច់ដួលផ្កាប់មុខទៅក្នុងទឹក បណ្តាលអោយឈ្លក់ទឹកស្លាប់តែម្តងទៅ។ ក្រោយពិនិត្យរួច មិនឃើញមានស្លាកស្នាមអ្វីនោះទេ […]
  • បុរសម្នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកអ្នកដំណេីរបុករះម៉ូតូ 2គ្រឿង ខេត្ដព្រៃវែង ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកហ្វតដឹកអ្នកដំណើរមួយគ្រឿង បើកបុកម៉ូតូ២គ្រឿងបន្តបន្ទាប់គ្នា​ កាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី26 ខែធ្នូ ឆ្នាំ2018 នៅលើកំណាត់ផ្លូវជាតិលេខ8A ត្រង់ចន្លោះគីឡូម៉ែត្រលេខ47-48 ស្ថិតក្នុងភូមិកំពង់ពពិល ឃំុកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភាគីរថយន្តម៉ាកហ្វតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-5449 បើកបរដោយម្ចាស់មិនស្គាល់អត្ដសញ្ញាណធ្វើដំណើរពីលិច ទៅកើត។ លុះពេលបើកមកដល់កន្លែងខាងលើ ក៍បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូ១គ្រឿង ម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-3525 បើកបរដោយម្ចាស់ឈ្មោះ អុល ភេទប្រុស អាយុ55ឆ្នាំ មុខងារជានាយសាលាបឋមសិស្សា មានទីលំនៅភូមិត្បូងដំរី ឃំុកំពង់ចំលង ស្រុកខ្សាចកណ្តាល ខេត្តកណ្តាល ខណៈកំពុងធ្វើដំណើរពីខាងមុខរថយន្តក្នុងទិសដៅស្របគ្នា ហើយបានបត់ឆ្វេងប្តូរគន្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកពារាំងភ្លាមៗ។ បន្ទាប់មករថយន្តមិនទាន់អស់ល្បឿន ក៏បានបន្តទៅបុករះសំយ៉ាបផ្ទះប្រជាពលរដ្ឋ និងជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2GG-0005 […]
  • ​សិប្បកម្មកែច្នៃរថយន្តកាត់ត និងតំឡើងរថយន្តខុសច្បាប់១កន្លែង ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្រ្កាប ខេត្ដបន្ទាយមានជ័យ ៖ បញ្ហាការកែច្នៃកាត់ត និងតំឡើងរថយន្តខុសច្បាប់ គឺតែងតែបង្កនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ពេលដែលអ្នកទិញយកមកប្រើប្រាស់នៅលើផ្លូវសារណៈ។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបទីតាំងកែច្នៃរថយន្ត បានកំពុងធ្វើស កម្មភាពយករថយន្តនាំចូលគេចពន្ធ កាត់ជា២ ទៅ៣កំណាត់ យកមកតំឡើងនៅសិប្បកម្មមួយកន្លែងដោយខុសច្បាប់។ ទីតាំងសិប្បកម្មនោះមានម្ចាស់ឈ្មោះ សំ ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ។ ការបង្រ្កាបនេះក៏មានវត្ដមានលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។ ក្នុងកិច្ចប្រតិបត្តិការឆ្មក់ចូលទីតាំងនោះផងដែរ សមត្ថកិច្ចបានឆែកឆេរ ត្រួតពិនិត្យ និងដកហូតវត្ថុតាង រថយន្តម៉ាកតូយូតា លុចស៊ីស RX300 ពណ៌ខ្មៅ តភ្ជាប់រួច១គ្រឿង, រថយន្តម៉ាកតូយូតា ហាយឡិនឌ័រ តភ្ជាប់រួចពណ៌ស ១គ្រឿង, រថយន្តម៉ាកតូយូតាហាយព្រីត ឆ្នាំ២០០៧ ពណ៌ស្ក ដាច់ជាពីរ មិនទាន់តភ្ជាប់១គ្រឿង, ក្បាលរថយន្តម៉ាកតូយូតាព្រូស ពណ៌ខ្មៅ គ្មានតួ១គ្រឿង, រថយន្តម៉ាកលុចស៊ីស RX300 ពណ៌ប៉ៃតង […]
  • (Video Inside) សិល្បៈករជាច្រើន និងមហាជន កំពុងក្ដៅស្លឹកត្រចៀក អំពាវនាវអោយស្វែងរកយុត្តិធម៌ជូនកញ្ញា ទេព បូព្រឹក្ស រាជធានីភ្នំពេញ ៖ រឿងភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងរាត្រីបុណ្យណូអែល ដោយកញ្ញាទេព បូព្រឹក្ស ត្រូវបានបុរសមួយរូបយកស្រាបៀរជះ និងគប់កំប៉ុងស្រាបៀរដាក់ ខណៈដែលនាងកំពុងតែច្រៀងនៅក្នុងហាងមួយកន្លែង ដែលមានឈ្មោះថា«សមុទ្រ»។ ករណីនេះផងដែរក៏បានបង្កឲ្យសិល្បករជាច្រើន និងមហាជន អំពាវនាវអោយស្វែងរកយុត្តិធម៌ជូន កញ្ញា ទេព បូព្រឹក្ស។ បើតាមវីដេអូដែលថតដោយអ្នកគាំទ្រ ហើយបានបង្ហោះពេញបណ្តាញសង្គម កញ្ញាទេព បូព្រឹក្ស កំពុងតែចាប់ផ្តើមច្រៀងបទចម្រៀងពេញនិយមរបស់នាង «my សង្សារ» ខណៈដែលច្រៀងមិនទាន់បានប៉ុន្មានផង មានបុរសពាក់អាវសរមួយរូប បានយកស្រាបៀរចំនួនពីរកំប៉ុង មកជះ និងគប់លើតារាចម្រៀងរូបនោះ។ ភ្លាមនោះការច្រៀងក៏ត្រូវបានផ្អាកហើយ កញ្ញាទេពបូព្រឹក្សក៏បានយកស្រាបៀគប់ទៅវិញ។ បើតាមការសំភាសន៍ជាមួយទូរទស្សអនឡាញ TVFB ទេព បូព្រឹក្សបានលើកឡើងថានាង មិនដឹងថានាងខុសអ្វី ហើយមូលហេតុអ្វីដែលបុរសនោះធ្វើបែបនេះនោះទេ។ តារាស្រីរូបនេះក៏បានបន្តដែរថា បន្ទាប់ពីហេតុការណ៍នេះកើតឡើង ក៏មានស្រ្តីមួយរូបដែលគេអះអាងថាជាម្ចាស់ហាង «សមុទ្រ» បានមកសម្របសម្រួល ប៉ុន្តែការសម្របសម្រួលនោះបែរជាដេញនាងចេញពីហាង ព្រមទាំងបានច្រានអ្នករាំរបស់នាង និងព្យាយាមចង់ទះកំប្លៀងអ្នករាំរបស់នាងផងដែរ។ បន្ទាប់ពីការឡាយវីដេអូទាំងទឹកភ្នែក កណ្តាលយប់ដើម្បីស្វែងរកយុត្តិធម៌នោះ ករណីនេះត្រូវ បានមហាជន និង សិល្បៈករជាច្រើន បានចែកចាយបន្ត និងសរសេរជាមតិលើបណ្តាញសង្គម សូមជួយស្វែររកយុត្តិធម៌ដល់ ទេព បូព្រឹក្ស […]
  • ឃាត់ខ្លួនជនសង្ស័យ៥នាក់ ករណីចាប់ជំរឹតស្រី្ដជនជាតិថៃ២នាក់ គំរាមទារប្រាក់ ខេត្តព្រះវិហារ ៖ ជនសង្ស័យចំនួន៥នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីឃុំឃាំងស្ដ្រីជនជាតិថៃ២នាក់ ដើម្បីជំរិតទារប្រាក់ កើតឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនសង្ស័យចំនួន៥នាក់ ត្រូវកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនពាក់ព័ន្ធករណីឃុំឃាំងស្ដ្រីជនជាតិថៃ២នាក់ ដើម្បីជំរិតទារប្រាក់។ ការចុះឃាត់ខ្លួនជនសង្ស័យជំរិតទារប្រាក់ទាំង៥រូបនេះ គឺក្រោមការចង្អុលណែនាំ ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិទទួលផែនសន្តិសុខ។ តាមការរៀបរាប់ពីដំណើររឿងបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ស្ត្រីរងគ្រោះជាជនជាតិថៃទាំង២នាក់ បានធ្វើដំណើរតាមយន្តហោះ ពីទីក្រុងបាងកក មកចុះនៅព្រលានយន្តហោះខេត្តសៀមរាប។ ក្រោយស្ត្រីរងគ្រោះចុះពីលើយន្តហោះ ក៏មានរ៉ឺម៉កកង់បីដឹកចេញពីព្រលានយន្តហោះ និងមានរថយន្តមួយគ្រឿង ចាំទទួលយកមកទីតាំងកើតហេតុ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារតែម្តង។ ក្រុមជនសង្ស័យទាំង៥នាក់នោះក្រោយមកក៏បានបង្ខំឲ្យស្ត្រីរងគ្រោះជាជនជាតិថៃទាំង២នាក់ ទូរស័ព្ទទៅក្រុមគ្រួសារនៅប្រទេសថៃ ឲ្យផ្ទេរប្រាក់ជាថ្នូរនឹងការដោះលែង។ បន្ទាប់ពីស្ត្រីជនជាតិថៃទាំងពីរនេះប្រាប់ក្រុមគ្រួសារ និងផ្ញើររូបភាពទៅឲ្យក្រុមគ្រួសារមើល ក្រុមគ្រួសាររងគ្រោះក៏ប្តឹងមកស្ថានទូតថៃប្រចាំកម្ពុជា ហើយស្ថានទូតថៃប្តឹងបន្តមកអគ្គស្នងការនគរបាលជាតិ ទើបបំបែកបានសំណុំរឿងនេះ។ ក្រោយទទួលបានការណែនាំ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនគរបាលខេត្តព្រះវិហារប្រមាណ៤០នាក់ បានសហការជាមួយកម្លាំងនគរបាល នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានចុះទៅដល់ទីតាំងខាងលើ និងឡោមព័ទ្ធទីតាំងខាងលើមួយយប់ទល់ភ្លឺ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)