ព័ត៌មានថ្មី
- កម្មកររោងចក្រ ជីនយី ធ្វើកូដកម្មមិនចូលធ្វើការ ទាមទារឲ្យភាគីរោងកចក្របើកប្រាក់ខែ នៅថ្ងៃទី១០ ខេត្តកំពង់ឆ្នាំង ៖ កម្មករ-កម្មការនីរោងចក្រ ជីនយី ប្រមាណជា៤៥០០នាក់ បានផ្ទុះការតវ៉ា ទាមទារបើកប្រាក់ខែអោយបានទៀងទាត់ នៅថ្ងៃទី១០ ជារៀងរាល់ខែ។ ហេតុការណ៍តវ៉ានេះបានកើតឡើង នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៩ មករា ២០១៩ នៅចំណុចរោងចក្រជិនយី ដែលស្ថិតនៅក្នុងភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពងឆ្នាំង។ យ៉ាងនេះក្តី ការតវ៉ាមិនទាន់រយៈពេលជាង២ម៉ោងផង កម្មករក៏បានរំសាយទៅលំនៅដ្ឋានវិញ បន្ទាប់ពីតំណាងរបស់ខ្លួនបានចូលជួបដោះស្រាយជាមួយភាគីម្ចាស់រោងចក្រ និងមិនទទួលបានលទ្ឋផល។ ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល នៅកន្លែងកើតហេតុ បានអោយដឹងថា នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ កម្មករ-កម្មការនី ទាំងអស់ បានមករោងចក្រជាធម្មតា ប៉ុន្តែពួកគេមិនបានចូលធ្វើការទេ គឺធ្វើកូដកម្មដើម្បីទាមទារការបើកប្រាក់ខែអោយបានទៀងទាត់ គឺត្រឹមថ្ងៃទី១០ នៃខែនីមួយៗ។ ការតវ៉ាវនេះព្រោះតែខាងរោងចក្រ បានជូនដំណឹងដល់កម្មករ ថាប្រាក់ខែនឹងបើកដល់ថ្ងៃទី១២ ខែមករា។ នៅក្នុងកូដកម្មខាងលើ ភាគីខាងរោងចក្រនៅតែបន្តស្នើដល់កម្មករ សុំបើកប្រាក់ខែដល់ថ្ងៃទី១២ តែភាគីជាកម្មករនៅតែមិនព្រម គឺត្រូវតែបើកនៅថ្ងៃទី១០ ជាដាច់ខាត។ ក្រោយមកភាគីខាងរោងចក្រ បានស្នើសុំអោយតំណាងកម្មករចូលជួបដើម្បីពិភាក្សា រកដំណោះស្រាយ ប៉ុន្តែការចចាររយៈពេលជាង ១ម៉ោងកន្លះ តំណាងកម្មករ បានចេញមកវិញប្រាប់ថាៈ មិនទាន់ទទួលបានលទ្ឋផលឡើយ […]
- កម្លាំងអធិការដ្ឋានស្រុកភ្នំស្រួច ធ្វើការពួនស្ទាក់ឃាត់រថយន្តពីរគ្រឿង និងឈើក្រហមជាច្រើនម៉ែត្រគូប ប្រុងលោតឆ័ត្រ ខេត្តកំពង់ស្ពឺ ៖ រថយន្តចំនួន០២គ្រឿងដែលដឹកឈើក្រហម (ឈើលេខ១) ជាច្រើនម៉ែត្រគូប ត្រូវបានកម្លាំងអធិការដ្ឋានស្រុកភ្នំស្រួច សហការជាមួយនិងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដែលដឹកនាំដោយលោក អ៊ុ សារិទ្ធ អធិការងស្រុកភ្នំស្រួច ទទួលផែនសន្តិសុខបានចុះបង្ក្រាប បន្ទាប់ពីរកឃើញថា រថយន្ត០២គ្រឿងខាងលើ ដឹកជញ្ជូនផលអនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាត ក៏ឃាត់បាន ខណៈដែលក្រុមតៃកុងរថយន្តខាងលើ រត់បាត់ ហើយតំបន់ខាងលើនេះក្រោមការគ្រប់គ្រង ដោយមន្ទីរបរិស្ថានខេត្ត និងអង្គការក្រៅរដ្ឋាភិបាល០២ស្ថាប័នថែមទៀតផង។ ការចុះប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង០១ និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែ មករា ឆ្នាំ២០១៩នេះ នៅចំណុចព្រៃឩស្យានអនុរក្សគីរីរម្យ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នគរបាលនិយាយថា រថយន្តដែលឃាត់បានចំនួន០២គ្រឿងនោះ ទី០១ រថយន្តម៉ាកហុីយ៉ាន់ដាយ ចំណុះ២.៥តោន ចំនួន០២គ្រឿង ដែលមាស្លាកលេខ ញ.៣០៦៥.ភព២ ដឹកឈើប្រភេទឈើក្រហមមានឃ្នាប និងក្តា ចំនួន៧ម៉ែត្រគូប និងតៃកុងរយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្ត។ បច្ចុប្បន្នរថយន្ត រួមនឹងវត្ថុតាង ត្រូវបានប្រគល់ឲ្យមន្ទីបរិស្ថានខេត្តកំពង់ស្ពឺ ចាត់ការបន្ត តាមនីតិវិធី។ ដោយឡែកជាការលើកឡើងរបស់ប្រជាពលរដ្ឋ លោកមានការងឿងឆ្ងល់ថា […]
- មុខសញ្ញាក្រុមឆបោកប្រាក់ មានការចាត់តាំង ត្រូវនគរបាលឃាត់ខ្លួនបានចំនួន០២នាក់ ខេត្តកំពង់ស្ពឺ ៖ កំលាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ ផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានបេីកប្រតិបត្ដិការស៊ើបអង្កេត ស្រាវជ្រាវតាមបណ្ដឹងរបស់ជនរងគ្រោះ និងបានធ្វេីការឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធចំនួន០២នាក់ រហូតដល់រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩។ ក្នុងប្រតិបត្ដិការណ៍ឃាត់ខ្លួន ចាប់បានទី០១ មានឈ្មោះ ម៉ា រ័ត្នមុន្នី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះលេខ84E1 ផ្លូវលេខ141 ក្រុមទី៦ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដេីរតួរជាអ្នកខ្ចីប្រាក់ (ធ្វើជាកូនបំណុល) និងទី០២ មានឈ្មោះ ស៊ុន សុភា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអណ្ដូង ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ដេីរតួជាអ្នកសម្របសម្រួល លេីការរកអ្នកមានប្រាក់ (ជំនួយការផ្នែកច្បាប់ និងធានាផ្នែកហិរញ្ញវត្ថុ) ចំណែកបក្ខពួកមួយចំនួនទៀត បានរត់គេចខ្លួនបាត់អស់ ហើយជំនាញកំពុងតែធ្វើការស្រាវជ្រាវបន្ថែមទៀត។ នគរបាលជំនាញបន្តថា រឿងរ៉ាវដំបូងនោះគឺក្រុមគេដេីរតួស្វែងរកអ្នកមានប្រាក់ និងប្រកបមុខរបររកសុីចងការប្រាក់ បន្ទាប់មកផ្ដល់លេខទូរស័ព្ទអោយទៅបក្ខពួកខ្លួនខ្ចីប្រាក់ ទូរស័ព្ទប្រាប់ថាមានគេចង់ខ្ចីប្រាក់ បង់ផ្ដាច់នៅតាមធនាគារឯកជន ដេីម្បីសុំខ្ចីបន្ដទៀត ដោយគេខ្ចីរយៈពេលខ្លីទេ និងផ្ដល់ការប្រាក់ខ្ពស់។ បន្ទាប់ពីទំនាក់ទំនងគ្នារួច […]
- ជិះម៉ូតូម្នាក់ឯងក្នុងល្បឿនលឿន ជ្រុលចូលគន្លងរថយន្ត ត្រូវរថយន្ដកិនស្លាប់លើផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយពីជិះម៉ូតូល្បឿនលឿន ជ្រុលចូលគន្លង ទៅបុកជាមួយរថយន្តមួយគ្រឿងទៀត កាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៧ ទៅលេខ៦៨ ស្ថិតនៅចំណុចខាងមុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួចតែម្តង ក្នុងភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ដ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ តាមសម្តីរបស់សមត្ថកិច្ច បាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1H-4988 អ្នកបើកបរមានឈ្មោះ នុត ហម ភេទប្រុស អាយុ២៦ឆ្នាំ ជាកម្មកររោងចក្រ រស់នៅភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុកចូលមកកន្លងផ្លូវខាងឆ្វេងដៃ បានបុករថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-4725 ជិះបញ្ច្រាសទិសគ្នា អ្នកបើកបរមិនស្គាល់ឈ្មោះ (ពេលបុករួចបានឈប់រថយន្តចុះរត់គេចខ្លួនបាត់ស្រមោល)។ សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។ […]
- ផ្អើលថាមានករណីភ្ជង់នឹងកំបិត ប្លន់យកលុយជាង៦លានរៀល តែសមត្ថកិច្ចថាជាករណីលួចទៅវិញ ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ដោយសារពីដំបូងឡើយប្រជាពលរដ្ឋបានប្រាប់ថា មានករណីជនសង្ស័យ យកកាំបិតភ្ជង់ប្លន់អ្នកវ៉េលុយមួយកន្លែង នៅក្នុងភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង ប៉ុន្តែត្រូវបានសមត្ថកិច្ចបដិសេធ ដោយថាគឺជាករណីចូលលួចមានស្ថានទម្ងន់ទោសទៅវិញ។ យ៉ាងនេះក្តីសមត្ថកិច្ចបានតាមប្រម៉ាញ់ជនសង្ស័យ រហូតចាប់ខ្លួនបាន នៅកណ្តាលអធ្រាតុយប់ថ្ងៃដដែល និងដកហូតបានប្រាក់ទាំងអស់មកវិញ។ យោងតាមប្រភពព័ត៌មានពីដំបូង ពីប្រជាពលរដ្ឋ ដែលកំពុងភ្ញាក់ផ្អើលនៅកន្លែងកើតហេតុ បានអោយដឹងថា មានយុវជនម្នាក់បានជិះម៉ូតូម៉ាកសង់កូរ៉េមួយគ្រឿង ចូលទៅក្នុងផ្ទះវេលុយមួយកន្លែង ដែលមានម្ចាស់ផ្ទះឈ្មោះ ស៊ុន ប៊ុនលាង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ពេលនោះម្ចាស់ផ្ទះបានទៅទទួល ស្មានតែគេមកវ៉េលុយ ក៏ស្រាប់តែត្រូវជនសង្សយយកកាំបិតភ្ជង់ប្លន់ម្ចាស់ផ្ទះ ដោយគម្រាមកុំមិនឲ្យស្រែក ហើយបន្ទាប់មកជនសង្ស័យខាងលើ បានទៅប្រមូលលុយពីក្នុងថតទូរ ដាក់ចូលថង់ខ្មៅ និងជិះម៉ូតូរត់គេចពីកន្លែងកើតហេតុ តាមបណ្ដោយផ្លូវលេខ c50 បាត់ទៅ។ ខណៈនោះប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានផ្អើលឆោឡោឡើង ផ្អើលដល់សមត្ថកិច្ច ក៏បានចេញប្រតិបត្តិការ ដេញតាមប្រមាញ់រហូតយកបានម៉ូតូសង់កូរ៉េ១គ្រឿង ដែលជនសង្ស័យបានទម្លាក់ចោល តែមិនទាន់ចាប់បានជនសង្សយ័ភ្លាមៗនៅឡើយនោះទេ។ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ លោក […]
- ដោះម៉ូទ័រមិនដក់ឌុយចេញពីព្រីភ្លើង ឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់បុរសម្នាក់ ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ បន្ទាប់ពីយកម៉ូទ័រកាត់ ទៅកាត់ដែក ហើយបានដោះមិនប្រយ័ត្ន ត្រូវឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់យ៉ាងអាណោចអាធម្ម។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិស្រែក្រៅ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ។ តាមប្រភពព័ត៌មានពីលោក ដួង ហុង អធិការនគរបាលស្រុកសាមគ្គីមានជ័យ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សាក់ ថាន អាយុ៣៩ឆ្នាំ មានទីលំនៅភូមិឃុំកន្លែងកើតហេតុខាងលើ។ លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានយកម៉ូទ័រ ទៅដោតភ្លើងអគ្គីសនីដើម្បីកាត់ដែក លុះពេលកំពុងប្រើ ម៉ូទ័រក៏មានបញ្ហា ភ្លាមនោះបុរសរងគ្រោះបានទៅដោះម៉ូទ័រ ដើម្បីជួសជុលដោយមិនដកឌុយចេញពីព្រីភ្លើងនោះទេ រំពេជនោះត្រូវចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ស្លាប់នៅនឹងកន្លែងតែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ ឃើញថាជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ដោយសារដោះម៉ូទ័រមិនប្រយ័ត្ន ត្រូវចរន្តអគ្គិសនីឆក់តែម្តង ហើយសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ពៅ សុខហ៊ាន
- សាកសពបុរសវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្បែរព្រៃ សង្ស័យខ្យល់គរស្លាប់ ខេត្តឧត្តរមានជ័យ ៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ ទៅកាប់អុសប្រទះឃើញ កាលវេលាម៉ោង៣ និង១៥នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ដែលមានចំងាយ ១៥០០ម៉ែត្រ ស្ថិតនៅខាងកើតភូមិរំចេកលិច ឃុំអន្លង់បវែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ តាមអោយដឹងពីប្រជាពលរដ្ឋ ឈ្មោះ ជំុ វណ្ណះ ភេទ ប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិរំចេកខាងលិច ឃុំស្រុក អន្លង់វែង ដែលបានដើរទៅរកកាប់អុសនៅខាងកើតភូមិរំចេកខាងលិចចំងាយ ១៥០០ម៉ែត្រ បានប្រទះឃើញសាកសពជនរងគ្រោះ ដែលជាអ្នកភូមិស្គាល់គ្នាមានឈ្មោះ បូ ជាតិ ភេទប្រុសអាយុ ៣៧ឆ្នាំ រស់នៅភូមិឃំុខាងលើ។ តាមការបំភឺ្លរបស់ឈ្មោះ រ៉េន ហឿន អាយុ៣៥ឆ្នាំ ដែលត្រូវជាប្រពន្ឋបានប្រាប់អោយដឹងថា ជនរងគ្រោះត្រូវជាប្តីបានផឹកស្រាស្រវឹង ហើយបានដើរបាត់ពីផ្ទះកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ចំណែកប្រពន្ធ និងក្រុមគ្រួសារសាច់ញាតិ ខំស្វែងរកដែរ តែរកមិនឃើញ ដោយទើបនៅតាមរកដែលតែរកមិនឃើញ រហូតដល់រសៀលថ្ងៃទី៧ ខែឆ្នាំដដែល អ្នកភូមិបានទៅប្រាប់ថា ឃើញប្តីរបស់គាត់ដេកស្លាប់នៅក្នុងព្រៃ។ តាមការធ្វើកោសលវិច្ឆ័យរបស់គ្រូពេទ្យ និងការពិនិត្យរបស់សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយខ្សល់គ […]
- ឆេះអាគារកាស៊ីណូកម្ពស់១៨ជាន់របស់ឧកញ៉ា កុក អាន នៅក្រុងប៉ោយប៉ែត របួសមនុស្ស៦នាក់ ខេត្ដបន្ទាយមានជ័យ ៖ ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមាជ័យ បានបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះថា ករណីអគ្គិភ័យឆេះអាគារកាស៊ីណូ កម្ពស់១៨ជាន់របស់ឧកញ៉ា កុក អាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមានមនុស្ស៦នាក់រងរបួស ក្នុងនោះមានជនជាតិខ្មែរ៥នាក់ និងជនជាតិចិនម្នាក់ និងខូចខាតសម្ភារមួយចំនួន។ លោកស្នងការបានបញ្ជាក់ទៀតថា អគ្គិភ័យនេះបានចាប់ផ្តើមឆាបឆេះ នៅម៉ោង៩៖៣៥នាទីយប់ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីជណ្តើរយន្ត នៅជាន់ទី៤នៃអាគារ។ ជនរងគ្រោះទាំង៦នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកដីថ្មី តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែថប់ដង្ហើមដោយសារត្រូវផ្សែងភ្លើងនិង ខូចខាតសម្ភារមួយចំនួន។ អគ្គិភ័យខាងលើនេះ ត្រូវបានសមត្ថកិច្ចពន្លត់បានទាំងស្រុង នៅម៉ោងនៅម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១០គ្រឿង ក្នុងនោះមានរថយន្តរបស់ស្នងការដ្ឋាននគរបាល៧គ្រឿង និងរថយន្តរបស់កាស៊ីណូ៣គ្រឿង។ យ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិត ពីទំហំនៃការខូចខាត ដែលបង្កឡើងដោយគ្រោះអគ្គិភ័យនេះឡើយ៕ ប្រភព៖ Fresh News
- មួយករណីទៀតហើយ! រថយន្តកុងតឺន័រដាច់ហ្វាំង បុករះរថយន្តជាច្រើនគ្រឿង ស្លាប់ម្នាក់ របួសធ្ងន់០៤នាក់ ខេត្តកំពង់ស្ពឺ ៖ (ព័ត៌មានបឋម) មនុស្សម្នាក់បានកៀបស្លាប់ក្នុងរថយន្ត និង០៤នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ និងច្រើនអ្នកទៀតក៏របួសដែរ ដោយសារតែរថយន្តសណ្តោងទូកុងតឺន័រ បុករះរថយន្តជាច្រើនគ្រឿង កាលពីវេលាម៉ោង០២ និង២៥នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ១០៤ ទៅលេខ១០៥ ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ លោកសែម វុឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រែងត្រយឹង និយាយអោដឹងតាមទូរសព្ទ័ថា មានរថយន្តសណ្តោងកុងតឺន័របានបើកលឿន បុករថយន្តរះបន្តគ្នា ជាច្រើនគ្រឿង បណ្តាលអោយស្លាប់មនុស្សម្នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្ដសញ្ញាណ) និងរងរបួសធ្ងន់ធ្ងរចំនួន០៤នាក់ និងរបួសស្រាលច្រើនទៀត (នៅកន្លែងកើតហេតុ) ខូចខាតរថយន្ដអស់ជាច្រើនគ្រឿង។ ចំពោះសព និងមនុស្សរងរបួស នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះឡើយ ខណៈដែលអ្នករងរបួស កំពុងតែដឹកយកទៅសង្គ្រោះហើយ៕ អ៊ុ ណូន
- រថយន្ដដឹកកម្មករជិះក្នុងល្បឿនលឿន ជ្រុលបុករថយន្ដដឹកសាំងពីក្រោយ របួសមនុស្សជាង៤០នាក់ ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី ជាកម្មកកម្មការនីរោងចក្រ បានរងរបួសឆ្ងន់ស្រាល ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារថយន្តទៅបុកគូតរថយន្តគេពីក្រោយ បណ្តាលអោយកម្មករ-ការនីរោងចក្ ររងរបួសធ្ងន់ធរប្រមាណជាងជិត៤០នាក់។ ហេតុការគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង កាលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦ និង៣០នាទីព្រឹក នៅចំណុចចន្លោះគីឡូម៉ែត្រលេង១៣៩/១៤០ នៅលើផ្លូវជាតិលេខ១ ស្ថិតនៅភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងរថយន្តដឹកកម្មករ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3D-4014 បើកបរដោយឈ្មោះ ខៀវ ហន ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរបើកបរ សញ្ជាតិខ្មែរ ជនជាតិខ្មែរ រស់នៅភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង (គ្មានរបួសស្នាម) បើកបរក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកគូថរថយន្តស៊ីទែនសាំងពីក្រោម។ រថយន្តស៊ីទែនក៏បន្ដដំណើរទៅបាត់ បន្សល់ទុកតែរថយន្តបង្កនៅកន្លែងកើតហេតុ ដែលមានកម្មកររួមដំណើរ៦០នាក់ បណ្ដាលឱ្យរងរបួស ធ្ងន់ស្រាលជាង៤០នាក់ ដោយ១៥នាក់ (ប្រុស០១នាក់) សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប […]
- ឃើញនាងក្រមុំដេកក្រៅផ្ទះម្នាក់ឯងទំនង ចាប់រំលោភសម្រេចចំនួន០២ដង ព្រឹកឡើងជាប់ខ្នោះ ខេត្តកំពង់ស្ពឺ ៖ បុរសជាជាងធ្វើផ្ទះម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ ធ្វើការឃាត់ខ្លួនកសាងសំណុំរឿងមកតុលាការខេត្ត ដោយសារតែបុរសរូបនោះ តណ្ហាឡើងខ្លាំងទប់មិនបាន ឃើញកូនក្រមុំម្ចាស់ផ្ទះដេកនៅខាងក្រៅផ្ទះម្នាក់ឯង ឱកាសល្អក៏ចាប់រំលោភតែម្តង ព្រឹកឡើងបែកការប្តឹងនគរបាល ចាប់ដាក់ខ្នោះកាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះម្តាយនារីរងគ្រោះ ក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នគរបាលបាននិយាយថា នៅមុនពេលកើតការចាប់ខ្លួន គឺមានការរាយការណ៍មកថា មានករណីរំលោភសេពសន្ថវៈបានសម្រេចមួយបានកើតឡើង។ បន្ទាប់ពីទទួលបានការរាយការណ៍ភ្លាម កម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនបុរសល្មោភកាមខាងលើ ដែលមានឈ្មោះ ស៊ូ ហ៊ី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងធ្វើផ្ទះ មានទៅលំនៅភូមិជម្ពូរព្រឹក ឃុំជុំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ នគរបាលបន្តថា បច្ចុប្បន្នជនល្មោភកាមនេះ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ (នៅធ្វើជាងផ្ទះឈ្មោះ សឿន ឃា ជាម្ដាយជនរងគ្រោះតែម្តង) និងនៅថ្ងៃកើតហេតុបានធ្វើសកម្មភាព ឡើងទៅលើផ្ទះរំលោភទៅលើឈ្មោះ យ ច.ន ភេទស្រី អាយុ១៧ឆ្នាំ ជាសិស្ស (រស់នៅជាមួយឪពុកម្តាយ) មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានសម្រេចចំនួន០២ដង ខណះពេលដែលនារីរងគ្រោះកំពុងដេកនៅលើផ្ទះ […]
- មន្ត្រីយោធាម្នាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូលឿនបុករថយន្ត HIGHLANDER ពីក្រោយពេញទំហឹង ខេត្ដឧត្ដរមានជ័យ ៖ មន្ត្រីយោធាម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងូរ ខណៈជិះម៉ូតូក្នុងល្បឿនលឿន បានបុកនឹងរថយន្ត HIGHLANDER ពីក្រោយពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង ៨:១០ព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្សារចំការគរ (ផ្សារថ្មី) សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភណ័ ខេត្ដឧត្ដរមានជ័យ។ យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានមន្ត្រីយោធាម្នាក់ បានបើកម៉ូតូមួយគ្រឿងម៉ាក WAVE 110 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ឧ.មានជ័យ 1D-4399 ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ មានរថយន្ត HIGHLANDER មួយគ្រឿងពាក់ ស្លាកលេខ ភ្នំពេញ 2W-6795 បើកចេញពីផ្សារក្នុងល្បឿនយឺត ឡើងលើផ្លូវជាតិលេខ៥៦ ឆ្ពោះទៅទិសខាងត្បូងបានបន្តិច ស្រាប់តែម៉ូតូខាងលើ បានបុកពីក្រោយរថយន្ដពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលនឹងថ្នល់ (មិនពាក់មួកសុវត្ថិភាព) រងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ ជនរងគ្រោះជិះម៉ូតូមានងារជាមន្ត្រីយោធា មានឈ្មោះ ហ៊ីង សំបាន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិពងទឹក […]
- សង្ស័យសងសឹកគំនុំចាស់ វាយគេបែកក្បាលក្នុងរោងការ ត្រូវនគរបាលខ្លួនតាមបណ្ដឹង ខេត្តកំពង់ស្ពឺ ៖ កំលាំងនគរបាលអធិការដ្ឋានក្រុងច្បារមន បានទទួលបណ្ដឹងពីជនរងគ្រោះ ស្ដីពីករណីហឹង្សាដោយចេតនា កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងរោងការមួយកន្លែង នៅក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នគរបាលក្រុងច្បារមនបាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានករណីអំពើហិង្សាដោយចេតនា បណ្ដាលឲ្យជនរងគ្រោះរងរបួស ចំក្បាល ដេរចំនួន០៥ថ្នេរ កើតឡើងនៅភូមិរលាំងសង្កែ សង្កាត់សុពរ័ទេព ក្រុងច្បារមនខេត្តកំពង់ស្ពឺ ដោយជនរងគ្រោះមានឈ្មោះ ម៉ប់ រ៉ាន់ដា ហៅថ្លែន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិរលាំងសង្កែ សង្កាត់សុពរ័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ តាមប្រភពបង្ហាញឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅចូលរួមក្នុងកម្មវិធីចូលរោងការ របស់ឈ្មោះ ឆាង នី រស់នៅភូមិឃុំជាមួយគ្នា ខណៈដែលកំពុងតែអង្គុយហូបបាយ ក៏មានឈ្មោះ សេត សាម៉ាឌី ហៅខួច ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកភូមិជាមួយគ្នា បានយកឆ្នាំងដាំបាយមកវ៉ៃ។ ពេលនោះជនដៃដល់ឈ្មោះ សេក សាម៉ាឌី បានរត់ចេញក្រៅរោងហើយ ជនរងគ្រោះក៏តាមមកសួរនាំ […]
- រថយន្តដឹកខ្សាច់បុករះរថយន្ត ម៉ូតូ និងរ៉ឺម៉កម៉ូតូជាច្រើនគ្រឿង បង្ករអោយមានមនុស្សស្លាប់ និងរបួសច្រើននាក់ ខេត្តព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង និងជាច្រើននាក់ទៀតបានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តដឹកខ្សាច់មួយគ្រឿង បានបុករះទៅលើរថយន្ត ម៉ូតូ និងរ៉ឺម៉កម៉ូតូជាច្រើនគ្រឿង ដែលហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវបេតុង ស្ថិតនៅផ្លូវវត្តលើ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃ០២ ខែមករា ឆ្នាំ២០១៩នេះ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើ បានបង្កឡើងដោយរថយន្តដឹកខ្សាច់ ដែលបានបើកបុករថយន្តនិងម៉ូតូ ដែលកំពុងតែធ្វើដំណើរនៅតាមដងផ្លូវយ៉ាងកំរោល និងបានធ្វើឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ជាប់ក្រោមកង់រថយន្ត និងមនុស្សជាង១០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល ដោយក្នុងនោះមានទាំងជនជាតិចិន និងជនជាតិខ្មែរផងដែរ។ ប្រភពដដែលបន្តថា ក្រោយពីហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងភ្លាមៗនោះ សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយក្រុមសង្គ្រោះ និងឡានសង្គ្រោះក៏បានចុះមកអន្តរាគមន៍ជួយសង្គ្រោះ ដឹកជញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ខណៈដែលក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក ដែលបានធ្វើឱ្យមនុស្សរងរបួសជាច្រើននាក់នោះ បាននឹងកំពុងគេចខ្លួនបាត់ ក្រោយពេលកើតហេតុ។ សូមរំលឹកផងដែរថា ផ្លូវបេតុងមួយនេះ ខាងមន្ទីរសាធារណៈការ និងដឹកជញ្ជូនបាន ដាក់រនាំងបិទរថយន្តធុនធំដែលមានកម្ពស់២.៥០ម៉ែត្រដោយមិនអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់នោះទេ ប៉ុន្តែនៅថ្ងៃទី ២៤ ធ្នូ ២០១៨ ត្រូវបានរថយន្តដឹកផលិតផលជនជាតិចិន បុកបាក់ខ្ទេចនឹងលើកបោះចោល មិនបានដំឡើងវិញរហូតមកដល់ថ្ងៃកើតហេតុនេះ ទើបបង្កឲ្យទៅជាមានសោកនាដកម្មបែបនេះ៕
- បាត់កូនស្រីអាយុ២ខួនពីផ្ទះ៤ថ្ងៃ ឪពុកម្តាយ អ្នកភូមិស្វែងរកស្ទើរសោះខ្យល់ មកប្រទះឃើញអណ្តែតស្លាប់ក្នុងស្រះទឹក ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ខណះពេលឪពុកម្តាយបានរាយការណ៍ មានករណីបាត់ក្មេងស្រីរយះពេល៤ថ្ងៃមកហើយ ហើយក៏ប្រទះឃើញហើមអណ្តែតទឹកស្រះ។ បើតាមឪពុកម្តាយសាកសពកុមារីម្នាក់ អាយុ២ឆ្នាំ ៤ខែ បានអោយដឹងថាកូនស្រីរបស់ពួកគាត់បាត់ពីផ្ទះអស់រយះពេល៤ថ្ងៃមកហើយ បន្ទាប់ពីគាត់ជាឪពុកម្ដាយ សាច់ញ្ញាតិស្វះស្វែងដើររកច្រកល្ហកតែរកមិនឃើញ។ ហេតុការណ៍ប្រទះឃើញសពនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៥នាទីរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងស្រះទឹក ខាងក្រោយផ្ទះរបស់ប្រជាពលរដ្ឋក្នុងភូមិបាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងថា ក្មេងស្រីដែលប្រទះឃើញសព មានឈ្មោះ វ៉ាន់ នីសា អាយុ២ខួប៤ខែ មានឪពុកឈ្មោះ សុីម វ៉ាន់ អាយុ៤១ឆ្នាំ និងម្ដាយឈ្មោះ ស៊ុន គន្ធា អាយុ២៤ឆ្នាំ រស់នៅភូមិបាត់ថង់ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បើតាមប្រភពបន្តទៀតថា កុមារីរងគ្រោះខាងលើបានបាត់ខ្លួនពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក ខណះក្រុមគ្រួសារបានប្រកាសតាមប្រព័ន្ធទំនាក់ទំនង Facebook ថា «សូមបងប្អូនជួយរកក្មេងស្រី ឬបានឃើញក្មេងស្រី ដែលបានបាត់កាលពីម៉ោងប្រហែល១០ព្រឹក ថ្ងៃទី២៩ ខែធ្នូ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


