ខេត្តកណ្តាល,ថ្ងៃ២៣ ខែ មេសា ឆ្នាំ២០២០៖ ក្រុមឈ្មួញបានប្រើអេស្កាវ៉ាទ័រជាច្រើនគ្រឿងធ្វើសកម្មភាពជីកលើកក្រវ៉ាត់ព្រំដីនិងជីកអន្លង់ប្រឡាយបង្កើតជាឡូត៍នេសាទត្រីជាកម្មសិទ្ធិ នៅត្រង់ចំណុចកណ្តាលបឹងអូរជ្រាំ និងបឹងជ្រាំប្រាំ អតីតឡូត៍នេសាទលេខ៥ និងខាងកើតវត្តពោធិ៍ព្រែកស្លែង ស្ថិតក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ ។





