ព័ត៌មានថ្មី
- ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធជាមួយនិងការរកឃើញកូវីដ-19 លើបុរសជនជាតិខ្មែរ វ័យ ៣៨ឆ្នាំម្នាក់ នៅខេត្តសៀមរាប ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធជាមួយនិងការរកឃើញកូវីដ-19 លើបុរសជនជាតិខ្មែរ វ័យ ៣៨ឆ្នាំម្នាក់ នៅខេត្តសៀមរាប។
- សម្ដេចតេជោប្រកាសបិទអង្គរសង្ក្រាន្តនៅខេត្តសៀមរាប ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀម រាបនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅពាក់កណ្ដាលខែមេសាខាងមុខ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសលុបចោលវិញក្រោយពីរកឃើញករណីវារកករុណាទៅលើជនជាតិខ្មែរម្នាក់នៅខេត្តសៀមរាប។ ថ្មីៗនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឡើងវិញនៅឆ្នាំ 2020 នេះ ដើម្បីទាក់ទាញទេសចរទៅកាន់ខេត្តសៀមរាបឲ្យបានកាន់តែច្រើនថែមទៀតនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ប៉ុន្តែដោយសារវត្តមាននៃវីរុសកូរ៉ូណានៅក្នុងខេត្តសៀមរាបទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសលុបចោល។ នេះជាការថ្លែងឲ្យដឹងរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី០៧ មីនានេះ៕
- សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទសាលារៀននៅទីរួមខេត្តសៀមរាប ដើម្បីជៀសវាងការរីករាលដាលជំងឺ Covid-19 ឯ.ឧ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យបិទសាលារៀននៅទីរួមខេត្តសៀមរាប ដើម្បីជៀសវាងការរីករាលដាលជំងឺ Covid-19 ក្រោយរកឃើញបុរសជនជាតិខ្មែរម្នាក់ឆ្លងជំងឺនេះ។
- ពលរដ្ឋខ្មែរអាយុ៣៨ឆ្នាំម្នាក់នៅសៀមរាបផ្ទុកកូរ៉ូណាវីរុស COVID-19 ឯ.ឧ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាល្ងាចថ្ងៃសៅរ៍ ទី៧ ខែមីនា នេះ បានប្រកាសពីលទ្ធផលតេស្តវិជ្ជមានកូរ៉ូណាវីរុស (COVID-19) លើពលរដ្ឋខ្មែរម្នាក់នៅខេត្តសៀមរាប។
- សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ នៅព្រឹកថ្ងៃចន្ទ ទី០៩មីនា ឆ្នាំ២០២០ ពោធិសាត់៖ ផ្លូវជាតិលេខ៥៥ ប្រវែងជាង១៨០គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅច្រកព្រំដែនថ្មដា ឆ្លងកាត់ក្រុងពោធិ៍ សាត់ ស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ជាប់ព្រំដែនខេត្តត្រាត ប្រទេសថៃ នឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។
- អ្នកនាំពាក្យក្រសួងសុខាភិបាលបានច្រានចោលព័ត៌មានក្លែងក្លាយដែលនៅតែបន្តបំពុលនៅលើបណ្ដាញសង្គម អ្នកនាំពាក្យក្រសួងសុខាភិបាលបានច្រានចោលព័ត៌មានក្លែងក្លាយដែលនៅតែបន្តបំពុលនៅលើបណ្ដាញសង្គម។ បើតាមលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្តពាវនាវប្រជាពលរដ្ឋកុំជឿលើការផ្សព្វផ្សាយព័ត៌មានមិនពិតលើបណ្ដាញសង្គមមនិងម៉ូតូអះអាងថាមកដល់ពេលនេះមិនទាន់មានជនជាតិខ្មែរណាម្នាក់ឆ្លងវីរុសកូរ៉ូណានោះឡើយ។
- បញ្ជួនបុរសម្នាក់និងស្ត្រីម្នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកកមួយថង់ ម៉ូតូមួយគ្រឿងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតទៅតុលាការ បាត់ដំបង៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បញ្ជួនបុរសម្នាក់និងស្ត្រីម្នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកកមួយថង់ ម៉ូតូមួយគ្រឿង សម្ភារៈពាក់ព័ន្ធមួយចំនួនទៀត កសាងសំណុំរឿងបញ្ជួនទៅតុលា ការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់កាលពីថ្ងៃទី០៧ខែមិនាឆ្នាំ២០២០។
- ឧត្តមសេនីយ៏ឯក មេបញ្ជាការកងទ័ពជើងគោក៖ ការងារគ្រប់គ្រងកម្លាំង ជាការងារដែលត្រូវយកចិត្តទុកដាក់ ជាពិសេសការគ្រប់គ្រងកម្លាំងដែលមានស្រាប់តែម្តង ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានថ្លែងបញ្ជាក់ថា៖ ការងារគ្រប់គ្រងកម្លាំង ជាការងារដែលត្រូវយកចិត្តទុកដាក់ ជាពិសេសការគ្រប់គ្រងកម្លាំងដែលមានស្រាប់តែម្តង។ កម្លាំងតិច ប៉ុន្តែត្រូវផ្តោតលើគុណភាពនៃការបែងចែកកម្លាំង។
- ស៊ីម៉ាក់ អំពាវនាវឲ្យដៃគូបន្តផ្តល់ជំនួយបន្ថែម ដើម្បីអនុវត្តផែនការបោសសំអាតមីនទៅតាមផែនការឆ្នាំ២០២០ ស៊ីម៉ាក់កំពុងស្វែងរកជំនួយបន្តទៀត ដើម្បីគាំទ្រដល់កងឯកភាពស៊ីម៉ាក់ ក្នុងការធានានូវប្រតិបត្តិការឲ្យបានគ្រប់ទៅតាមផែនការឆ្នាំ២០២០។ ឆ្នាំ២០២០ស៊ីម៉ាក់ គ្រោងធ្វើការបោសសំអាតមីនឲ្យបាន១១៦គីឡូម៉ែត្រក្រឡានៅទូទាំងប្រទេស ពិសេសនៅភាគពាយ័ព្យ និងនៅភាគបូព៌ា។ ឆ្នាំ២០២០នេះ ស៊ីម៉ាក់មានគម្រោងធ្វើការបោសសំអាតមីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះឲ្យបាន១១៦គីឡូម៉ែត្រក្រឡានៅទូទាំងប្រទេស ប៉ុន្តែស៊ីម៉ាក់នៅ ខ្វះខាតថវិកាមួយចំនួន ដើម្បីបង្គ្រប់ការបោសសំអាតមីនចំនួន៣៤គីឡូម៉ែត្រ ទៀត។ ការបញ្ជាក់របស់ ឯ.ឧ ហេង រតនា នេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំពង្រឹងការអនុវត្តការងារភារកិច្ច របស់អង្គភាពស៊ីម៉ាក់ គ្រប់កងឯកភាព ដែល ត្រូវបានធ្វើឡើងនៅស៊ីម៉ាក់នារសៀលថ្ងៃនេះ។ ឆ្នាំ២០២០នេះ ស៊ីម៉ាក់បាន ដាក់ផែនការធ្វើការបោសសំអាតមីន នៅតំបន់អាទិភាពធំៗ ដូចជានៅខេត្ត បាត់ដំបង ប៉ៃលិន ពោធិសាត់ ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ។ ក្នុងនោះ ក៏មានគម្រោងបោសសំអាតគ្រាប់បែកចង្កោមនៅខេត្តភាពកើតរបស់កម្ពុជា ដែលគាំទ្រដោយជប៉ុន និងអាមេរិក។ ឯ.ឧ ហេង រតនា បានអំពាវនាវឲ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះការ ជីកស្រះ ការដ្ឋានសំណង់ និងតំបន់អភិវឌ្ឍនានា ដែលត្រូវជីកកាយដីជ្រៅៗ ត្បិតគ្រាប់បែក ដែលទម្លាក់ពីលើយន្តហោះត្រូវបានរកឃើញកាន់តែច្រើនឡើងក្នុងពេលថ្មីៗ។ គ្រាន់តែក្នុងឆ្នាំ២០១៩កន្លងទៅ ស៊ីម៉ាក់បានរកឃើញ គ្រាប់បែកទម្លាក់ពីលើយន្តហោះ ចំនួន៥០គ្រាប់ […]
- អ្នកនាំពាក្យរដ្ឋបាលរាជធានី បញ្ជាក់ថា៖ អ្នកដែលដួលសន្លប់នៅក្នុងមន្ទីរពេទ្យររុស្ស៊ី ពុំមែនករណី Covid-19 នោះទេ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់អោយដឹងថា ចំពោះករណីបុរសម្នាក់មានឈ្មោះ ដែន ផល្លី អាយុ៣៤ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ដែលបានមកសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យរុស្ស៊ី ហើយកាលពីយប់ថ្ងៃទី០៦ខែមីនានេះ ដោយសារស្ថានភាពខ្សោយ ក៏បានដួលសន្លប់នៅក្នុងមន្ទីរពេទ្យរុស្ស៊ីនោះ គឺពុំមែនករណី Covid-19 នោះទេ សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការចែកចាយព័ត៌មានមិនពិតនេះ ដើម្បីកុំអោយសាធារណៈជនមានការភាន់ច្រលំនិងភ័យខ្លាច។
- សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវបងប្អូនប្រជាពល រដ្ឋចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់កូវីដ១៩ ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផេកផ្លូវការ នៅថ្ងៃនេះថាៈ «ដូចបងប្អូនជនរួមជាតិ បានដឹងទាំងអស់គ្នាហើយថា ទិសដៅចម្បងកម្ពុជាពេលនេះ គឺចូលរួមជាមួយសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់កុំឲ្យជំងឺនេះឆ្លងកើតមាននៅក្នុងប្រទេសយើង។ ក្នុងករណីមានការចាំបាច់ណាមួយ ក្រសួងសុខាភិបាល នឹងជម្រាបជូនព័ត៌មាន ជាសាធារណៈដល់បងប្អូនមិនខាន។ អរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជនដែលចូលរួមទប់ស្កាត់ព័ត៌មានមិនពិតដោយជនខិលខូចមួយចំនួន ក្នុងបណ្តាញសង្គមដែលមានចេតនាអាក្រក់បង្ខូច បំពុលសង្គមជាតិយើង។ សូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍»៕
- រថយន្តដឹកទំនិញធុនធំបើកឆ្លងផ្លូវត្រូវប្រុសស្រី៣នាក់ជិះម៉ូតូឌុបគ្នាមកបុកពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់ពីរនាក់ ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងប្រុសស្រីពីរនាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នាជ្រុលទៅបុករថយន្តដឹកទំនិញធុនធំបើកឆ្លងផ្លូវ ពេញទំហឹង កាលពីវេលាម៉ោង ១១ និង ២៥ នាទីយប់ថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ កែងនិងផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។
- អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន២៧ខ្នងស្ថិតនៅក្នុង ក្រុម77 ភូមិ12 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ ភ្នំពេញ៖ អគ្គីភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កអោយផ្អើល ទៅដល់រថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យមកធ្វើការ អន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា ដោយប្រើរយះពេលជិតមួយម៉ោង ទើប រលត់អស់ទាំងស្រុង និងប្រើប្រាស់ នៃរថយន្តពន្លត់អគ្គីភ័យអស់ជាច្រើនគ្រឿង។
- កីឡាការិនី ខៀវ ចិន្តា រ័ត្ន ងាកមកហ្វឹកហាត់វាយកូនឃ្លីលើតុព្រោះតែចង់ព្យាបាលជំងឺ កីឡាការិនីល្បុកក្តោ ខៀវ ចិន្តា រ័ត្នផ្អាកពីអាជីពល្បុកក្តោងាកមកចាប់យកការហ្វឹកហាត់កីឡាវាយកូនឃ្លីលើតុព្រោះចង់ព្យាបាលជំងឺកៀបសសៃឆ្អឹងខ្នង។
- Window Server Key សូមជ្រើសរើសតាមប្រភេទ Version SVR _____________________________________ Windows Server 2012 R2 and Windows 8.1 Operating system edition KMS Client Setup Key Windows 8.1 Professional GCRJD-8NW9H-F2CDX-CCM8D-9D6T9 Windows 8.1 Professional N HMCNV-VVBFX-7HMBH-CTY9B-B4FXY Windows 8.1 Enterprise MHF9N-XY6XB-WVXMC-BTDCT-MKKG7 Windows 8.1 Enterprise N TT4HM-HN7YT-62K67-RGRQJ-JFFXW Windows Server 2012 R2 Server Standard D2N9P-3P6X9-2R39C-7RTCD-MDVJX Windows Server 2012 R2 Datacenter W3GGN-FT8W3-Y4M27-J84CP-Q3VJ9 Windows Server 2012 R2 Essentials KNC87-3J2TX-XB4WP-VCPJV-M4FWM […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


