ព័ត៌មានថ្មី
- «អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យមន្ទីរពេទ្យបង្អែកជ័យជំនះ ត្រៀមបង្ការក្នុងករណីមានអ្នកឆ្លងជំងឺ covid-19 កេីតឡេីង» នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងអភិបាលស្រុក ក្រុង ទាំង១១ បានចុះពិនិត្យការរៀបចំ ត្រៀមការការពារ ក្នុងករណីមានអ្នកឆ្លងជំងឺcovid-19 នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល។ អភិបាលខេត្តកណ្ដាល បានអោយដឹងថា ខេត្តកណ្ដាល បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលយកអ្នកឆ្លងជំងឺ covid-19 ដោយបានរៀបចំក្រុមគ្រូពេទ្យព្យាបាល និងបន្ទប់សម្រាប់អ្នកជំងឺឲ្យមានសុវត្ថិភាព ដើម្បីបញ្ចៀសការឆ្លងរាលដាល និងធ្វេីការពិនិត្យព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ នេះផ្ទាល់តែម្តង៕
- «រដ្ឋបាលខេត្តព្រះវិហារធ្វើសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំចាស់ និងទិសដៅឆ្នាំ២០២០» នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នេះក្រោមអធិបតីភាពលោក ប្រាក់សុវណ្ណ អភិបាលខេត្តព្រះវិហាវារ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៩ បានបង្ហាញពីមោទភាពចំពោះលទ្ធផលការងារដែទទួលបានមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ លើគ្រប់វិស័យទាំងវិស័យសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ចហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ពិសេសការអភិវឌ្ឍតាមបណ្ដោយព្រំដែនដោយសារតែមានសុខសន្តិភាព កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្លាំងឈរជើងនៅព្រំដែនជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ-អង្គភាពជុំវិញខេត្តផងដែរ៕
- “សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ទៅលោក រ៉ុងឈុន ឱ្យឈប់ទាមទារ EBA ២០ ភាគរយ” ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនាព្រឹកថ្ងៃនេះ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានបញ្ជាក់ជំហរដូចលើកមុនៗថា កម្ពុជា នឹងមិនយកអធិបតេយ្យភាពដូរជាមួយប្រព័ន្ធអនុគ្រោះពន្ធ និងមិនសុំឱ្យសហភាពអឺរ៉ុបផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយ មកវិញទេ។ ជាមួយនេះ សម្តេចតេជោ ក៏បានប្រាប់ទៅលោក រ៉ុង ឈុន ជាមន្ត្រីអង្គការសង្គមស៊ីវិល ឱ្យឈប់វិភាគពីរឿងនេះ៕
- មានវីដេអូរ៖ សម្តេចតេជោ ឲ្យក្រសួងសុខាភិបាលដាក់អ្នកប្រចាំការ ឆ្លើយតបលេខទូរស័ព្ទ១១៥ កុំឲ្យរុញដាក់គ្នា
- “សមត្ថកិច្ចថៃចាប់ផ្តើមត្រួតពិនិត្យអ្នកដំណើរដែលឆ្លងចូលតាមច្រកប៉ោយប៉ែត” សមត្ថកិច្ចថៃ បានចាប់រឹតបន្តឹងការត្រួតពិនិត្យលើអ្នកធ្វើដំណើរនៅព្រំដែនខាងទឹកដីថៃ ជាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីមានពលរដ្ឋខ្មែរម្នាក់បានឆ្លង ជំងឺកូវិដ១៩ នៅខេត្តសៀមរាប។ អ្នកធ្វើដំណើរអះអាងថា ការត្រួតពិនិត្យនេះ ប្រសិនបើគេរកឃើញមានពលរដ្ឋខ្មែរណាមានកម្តៅខ្លាំងខុសប្រក្រតី គេនឹងមិនអនុញ្ញាតឱ្យចូលទៅប្រទេសថៃឡើយ។ គួរជម្រាបថា អាជ្ញាធរថៃបានដាក់មន្ត្រីសុខាភិបាល និងទាហានឈុតខ្មៅរបស់ថៃ ជាច្រើននាក់ ចាប់តាំងពីសប្តាហ៍មុន ដើម្បីប្រចាំការពិនិត្យអ្នកដំណើរនៅមាត់ច្រកព្រំដែននៅខាងទឹកដីថៃ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តែមិនទាន់រកឃើញអ្នកដំណើរណាម្នាក់ ត្រូវបានហាមឃាត់នោះឡើយ៕
- «កម្ពុជា នៅតែត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅចុងឆ្នាំនេះ» រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបន្តធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១៣ ក្នុងខែវិច្ឆិកា ចុងឆ្នាំនេះ បើទោះបីជាពិភពលោកកំពុងវឹកវរទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 និងមានព្រឹត្តិការណ៍ធំៗជាច្រើននៅទូទាំងពិភពលោក ត្រូវបានលុបចោល ឬពន្យារពេលក៏ដោយ។ កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅឡាសវេហ្គាស នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដែលត្រូវបានប្រកាសលើកពេលដោយមិនកំណត់ថ្ងៃ។ គួរជម្រាបថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលរៀបចំនៅកម្ពុជា ក៏នឹងមានរៀបចំព្រឹត្តិការណ៍អមផ្សេងៗជាច្រើនពេញមួយឆ្នាំតែម្តង។ ដូចជាកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប,វេទិកាធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៣,កិច្ចប្រជុំកំពូលនៃអ្នកដឹកនាំវ័យក្មេងរបស់មូលនិធិអាស៊ី-អឺរ៉ុប ,កិច្ចពិភាក្សាតុមូលអ្នកនិពន្ធនៃមូលនិធិអាស៊ី-អឺរ៉ុប,វេទិកាការងារអាស៊ី-អឺរ៉ុប ,វេទិកាប្រជាជនអាស៊ី-អឺរ៉ុបនិង,មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប និង វេទិកាស្តីពីស្រ្តីក្នុងការរក្សាសន្តិភាពនិងសន្តិសុខ៕
- ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅ២០២០របស់រដ្ឋបាលខេត្តបន្ទាយមានជ័យនិងក្រុមការងាររដ្ឋបាលចុះមូលដ្ឋានបានលើកយកការងារឆ្លុះបញ្ចាំងនូវស្នាដៃ សមិទ្ធផលនិងលើបញ្ហាប្រឈម គ្រប់បណ្តាអង្គភាព មន្ទីរស្ថាប័នជុំវិញខេត្ត នៅព្រឹក ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ ក្នុងសាលប្រជុំសាលាខេត្ត ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅ២០២០របស់រដ្ឋបាលខេត្តបន្ទាយមានជ័យនិងក្រុមការងាររដ្ឋបាលចុះមូលដ្ឋានបានលើកយកការងារឆ្លុះបញ្ចាំងនូវស្នាដៃ សមិទ្ធផលនិងលើបញ្ហាប្រឈម គ្រប់បណ្តាអង្គភាព មន្ទីរស្ថាប័នជុំវិញខេត្ត នៅព្រឹក ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ ក្នុងសាលប្រជុំសាលាខេត្ត។ ឯកឧត្តមអ៊ុំ រាត្រីបានមានប្រសាសន៍ថា៖ការងាររដ្ឋាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានអនុវត្តពេញ១ឆ្នាំនេះបានធ្វើការឆ្លុះបញ្ចាំងឲ្យឃើញនូវស្នាដៃសមិទ្ធផលការងារ បញ្ហាប្រឈម គ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត ដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ឯកឧត្តម អ៊ុំ រាត្រីបានជម្រុញឲ្យរដ្ឋបាលខេត្តទទួលខុសត្រូវ ទ្រោលសភាពការណ៍បច្ចប្បន្ននិងតទៅមុខទៀតនៅឆ្នាំ២០២០នេះ ត្រូវពង្រឹងនិងជំរុញការងារស្ថិតិនិងអត្រានុកូលដ្ឋាន អត្ថសញ្ញាណ ប័ណ្ណ ប័ណ្ណព្រំដែនការងារគណ:បញ្ជាការកងឯកភាពស្រុក ក្រុង ពង្រឹងសមត្ថភាពមន្ត្រី ការបង្កបង្កើនផលស្រូវប្រាំង និងដំណាំផ្សេងៗ លើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ទប់ស្កាត់ បង្ក្រាបអំពើរត់ពន្ធនិងបទល្មើសគ្រប់ប្រភេទដើម្បីបង្កើនចំណូលថវិកាឬចំណូល ពង្រឹង គាំទ្រការបង្កើនប្រមូលពន្ធដារគ្រប់ប្រភេទ ពង្រឹងគ្រប់គ្រងមូលដ្ឋានអាជីវកម្ម ការថែទាំ ការពារ ជួសជុលបណ្តាញផ្លូវស្ពាន សំណង់នានា បន្តបង្កើនលើកកម្ពស់លើវិស័យសង្គម សេដ្ឋកិច្ចនានាផងដែរ។ចំណែកវិស័យសេវាកម្ម សេវារដ្ឋបាល សេវាសាធារណ:ក៏ត្រូវពង្រឹង ក្នុងនោះគាំពារការិយាល័យច្រកចេញចូលតែមួយនៅក្រុងដែលមានស្រាប់ ហើយស្នើពង្រីកបន្តទៅស្រុក ក្រុង បន្ថែមក្នុងនោះខេត្តជម្រុញឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយខេត្តនិងការិយាល័យប្រជាពលរដ្ឋ។ឯកឧត្តម ក៏បានធ្វើការវាយតម្លៃកោតសរសើរដល់មន្ត្រីថ្នាក់ដឹកនាំនិងមន្ត្រីទាំងផ្នែកស៊ីវិលនៃអាជ្ញាធរដែនដី មន្ទីរស្ថាប័នជំនាញ កងកម្លាំងប្រដាប់អាវុធ របស់ស្ថាប័នរដ្ឋ ព្រមទាំងស្ថាប័នសង្គមឯកជននិងអង្គការដៃគូអភិវឌ្ឍន៍ជាមួយមិត្តបរទេសនានាដែលបានខិតខំសហការគ្នាសម្រេចបានស្នាដៃ លទ្ធផល សមិទ្ធផលថ្មីៗបន្ថែមជាច្រើនសន្ធឹកនៅក្នុងខេត្តបន្ទាយមានជ័យមានការរីកចម្រើន៕ […]
- អ្នកវិនិយោគចិន មានជំនឿថា វិស័យទេសចរណ៍ខេត្តព្រះសីហនុ នឹងអាចទាក់ទាញកំណើនភ្ញៀវទេសចរ ឲ្យចូលមកទស្សនាកម្សាន្តក្នុងខេត្តនេះ បានកាន់តែច្រើនថែមទៀត ខេត្តព្រះសីហនុ៖ អ្នកវិនិយោគចិន មានជំនឿថា វិស័យទេសចរណ៍ខេត្តព្រះសីហនុ នឹងអាចទាក់ទាញកំណើនភ្ញៀវទេសចរ ឲ្យចូលមកទស្សនាកម្សាន្តក្នុងខេត្តនេះ បានកាន់តែច្រើនថែមទៀត ក្រោយរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុ បញ្ចប់ការស្ថាបនាផ្លូវក្នុងក្រុង និងផ្លូវផ្សេងទៀត ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
- សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យអាជ្ញាធរខេត្តប្រើប្រាស់រថយន្តយន្តស៊ីរ៉ែន ដើម្បីបើកផ្លូវកុងតឺន័រ ដឹកវត្ថុធាតុដើមមកភ្នំពេញ និងតាមបណ្តាខេត្តនានាផ្សេងទៀត សម្តេច បានជំរុញឲ្យគយ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រួល និងខិតខំពន្លឿននីតិវិធី ឲ្យកុងតឺន័រដឹកវត្ថុធាតុដើមមកផ្គត់ផ្គង់រោងចក្រកម្ពុជា។ ចិនបានបញ្ជូននាវា ៧គ្រឿង ដឹកវត្ថុធាតុដើមមកផ្គត់ផ្គង់រោងចក្រនៅកម្ពុជា។ នាវានេះ នឹងដឹកវត្ថុធាតុដើមរហូតដល់បញ្ចប់វីរុសកូវីដ១៩ ។
- មានវីដេអូរ៖ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកាពី៨០០ ទៅ២០០០លានដុល្លារអាមេរិក ដើម្បីជួយសេដ្ឋកិច្ចកម្ពុជា បើសិនវីរុសនេះអូសបន្លាយរយ:ពេលពី៦ខែ ទៅមួយឆ្នាំ។ កម្ពុជាបានគិតរួចរាល់ហើយ ចំពោះការបំរុងទុកថវិកា ជួយសេដ្ឋកិច្ចជាតិ និងទេសចរណ៏។
- សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យអាជ្ញាធរ ប្រើប្រាស់វិធានការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងក្រុងសៀមរាប ទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសថ្មីកូវិដ១៩ សម្តេចក៏ស្នើឲ្យពលរដ្ឋចូលរួមសហការគ្នា ដើម្បីការពារខ្លួនពីវីរុសថ្មីនេះ។ សម្តេចតេជោ មិនលើកទឹកចិត្តពលរដ្ឋទិញស្បៀងទុកទេ ព្រោះវាមិនមែនស្រុកកំពុងកើតសង្គ្រាមនោះទេ។
- មានវីដេអូរ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋកុំរើសអើងអ្នកនៅសៀមរាប និងមិនហ៊ានធ្វើដំណើរទៅខេត្តសៀមរាប សម្តេចតេជោ ក៏ប្រាប់ទៅរដ្ឋមន្ត្រីសុខាភិបាល ឲ្យចាត់មន្ត្រីប្រចាំការឲ្យបានច្បាស់លាស់ តាមរយ:លេខទូរស័ព្ទ១១៥ ដោយមិនត្រូវរុញដាក់គ្នា។
- រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានជំនួយជា ម៉ាស់ចំនួន ១០ម៉ឺន ពីក្រុមហ៊ុនសិប្បកម្ម តឹងយ៉ុង ម៉ាស់ នេះ នឹងយកទៅចែកប្រើប្រាស់កន្លែងដែលត្រូវប្រើប្រាស់ចាំបាច់ ដូចជា អ្នកជំងឺផ្តាសសាយ ជាដើម។ មួយសប្តាហ៍ចុងក្រោយនេះ រាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ងអំពីបញ្ហាមេរោគ Covid-19 នេះ ធ្វើយ៉ាងណាបង្ការទប់ស្កាត់មិនអោយមានការឆ្លងរីករាលដាលនោះឡើយ៕
- ព្រឹកនេះសម្តេចតេជោ អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជាង ៣,៤៥៨នាក់ (ភ្នំពេញ)៖ និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៤៥៨ នាក់ នារី ២,៩៥៤នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលសញ្ញាបត្រនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ស្អែកនេះ។ ពិធីប្រគល់សញ្ញាបត្រជូននិស្សិតដែលបញ្ចប់ការសិក្សានេះ នឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃស្អែកនេះ រួមមានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៨ -២០១៩។ និស្សិតដែលទទួលសញ្ញាបត្រនេះរួមមាននិស្សិតបរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣០នាក់ នារី ២៣នាក់។
- អំឡុងពេលកម្មករ កម្មការិនី ប្រឈមនឹងការផ្អាកការងារបណ្ដោះអាសន្ន សម្តេចតេជោ ហ៊ុន សែន បានស្នើរោងចក្រកុំលុបចោលកិច្ចសន្យាការងារជាមួយកម្មករ អំឡុងពេលកម្មករ កម្មការិនី ប្រឈមនឹងការផ្អាកការងារបណ្ដោះអាសន្ន សម្តេចតេជោ ហ៊ុន សែន បានស្នើរោងចក្រកុំលុបចោលកិច្ចសន្យាការងារជាមួយកម្មករ។ ជាមួយគ្នានេះ ស្ថាប័នមីក្រូហិរញ្ញវត្ថុ គួរលើកលែងការប្រាក់សម្រាប់កម្មករដែលព្យួរការងារ។ បើតាមការបញ្ជាក់របស់សមនតេចតេជោ ចំនួនកម្មករមានមិនដល់ ២ម៉ឺននាក់ទេ ដែលរងផលប៉ះពាល់ពីកម្ចីហិរញ្ញវត្ថុ។ ក្រៅពីធនាគារម្ចាស់បុរី ដែលកម្មករបង់រំលោះផ្ទះ ក៏ត្រូវពន្យាការបង់ការប្រាក់ដូចគ្នាដែរ៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


